Skip to main content
  • ខ្មែរ
  • ENG
  • Search
  • AIA ខេមបូឌា
  • ដំណោះស្រាយ
    • ការការពារសុខភាព
    • AIA ងាយៗ លឿនៗ
  • ការផ្តល់ជូនពិសេស
  • សំខាន់សម្រាប់អ្នក
    • សុខភាព
  • អំពី អេ អាយ អេ
    • សារព័ត៌មាន
    • ការងារ
    • ទីប្រឹក្សាផែនការជីវិត
    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
    • កិច្ចការសង្គម
  • ជំនួយ
    • ទាក់ទងយើងខ្ញុំ
    • កម្រងសំណួរ និងចំលើយ
    • ទីតាំងរបស់យើង
    • ការទូទាត់ប្រាក់បុព្វលាភ
    • ទម្រង់ឯកសារ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ
    • មន្ទីរពេទ្យដៃគូ
    • ការដាក់ពាក្យទាមទារសំណង
    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក
  • AIAខ្ញុំ
  • ទូទាត់បុព្វលាភធានារ៉ាប់រង
  • AIA ងាយៗ លឿនៗ
  • ទំព័រសមាជិក ComCare
AIA
  • ដំណោះស្រាយ

    ដំណោះស្រាយ

    អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។

    ស្វែងយល់បន្ថែម

    • ការការពារសុខភាព

      ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល

    • AIA ងាយៗ លឿនៗ

      ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល

    • ដំណោះស្រាយ AIA ComCare

      ការពារធនធានសំខាន់បំផុតរបស់អ្នកជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញ

    • ការពារអាយុជីវិត

      ការ​ពារ​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់

    • ការពារពេលមានជំងឺធ្ងន់ធ្ងរ

      ត្រៀម​សម្រាប់បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ

    • ការពារពេលមានគ្រោះថ្នាក់

      រៀបចំ​ផែន​ការ​សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

    • សន្សំដើម្បីអនាគត

      បង្កើន​ប្រាក់​សន្សំរបស់​ខ្ញុំ

  • ការផ្តល់ជូនពិសេស

    ការផ្តល់ជូនពិសេស

    ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

  • សំខាន់សម្រាប់អ្នក

    សំខាន់សម្រាប់អ្នក

    គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។

    សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នក
    • សុខភាព

      រស់នៅសុខសប្បាយ និង​មានសុខភាពល្អ សូមចាប់ផ្តើមនៅថ្ងៃនេះ

  • អំពី អេ អាយ អេ

    អំពី អេ អាយ អេ

    មួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ស្វែងយល់បន្ថែម

    • សារព័ត៌មាន

      ព័ត៌មានអំពី អេ អាយ អេ

    • ការងារ

      ស្វែងរកឱកាសការងារជាមួយ អេ អាយ អេ

    • ទីប្រឹក្សាផែនការជីវិត

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

      ទាញយករបាយការណ៍ហិរញ្ញវត្ថុជាឯកសារ PDF

    • កិច្ចការសង្គម

      ការជួយទៅសហគមន៍វិញគឺជាភារកិច្ចសំខាន់សម្រាប់យើង

    • ពានរង្វាន់

      ស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់យើង

  • ជំនួយ

    ជំនួយ

    យើងខ្ញុំនឹងឆ្លើយតបនឹងសំណួរ និងចម្ងល់ទាំងអស់របស់អ្នក

    ទាក់ទងមកកាន់ អេ អាយ អេ
    • ទាក់ទងយើងខ្ញុំ

      មិនមានចម្លើយនៅក្នុងកម្រងសំណួរចម្លើយមែនទេ? សូមទាក់ទងមកយើងខ្ញុំ

    • កម្រងសំណួរ និងចំលើយ

      អ្នកប្រហែលជា អាចស្វែងរក ចំលើយដែលត្រូវ និងសំណួរ របស់អ្នក

    • ទីតាំងរបស់យើង

      ស្វែងរកទីតាំងរបស់យើងតាមរយៈ Google Map

    • ការទូទាត់ប្រាក់បុព្វលាភ

      ស្វែងរកទីតាំងភ្នាក់ងារដែលលោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រង

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

      ស្វែងយល់អំពីបុព្វលាភប្រែប្រួលលើធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ

    • មន្ទីរពេទ្យដៃគូ

      អ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូដូចខាងក្រោម

    • ការដាក់ពាក្យទាមទារសំណង

      ត្រូវការទាមទារសំណង?

    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក

  • AIAខ្ញុំ

    AIAខ្ញុំ

    សូមស្វាគមន៍មកកាន់ទំព័រ AIAខ្ញុំ

    ស្វាគមន៍

    ចាកចេញ
    • បណ្ណសន្យាធានារ៉ាប់រង

    • ប្រវត្តិរូប

    Bookmarked Policies

    You have no bookmarked policies yet. Browse our products and bookmark for quick access.

  • Language Select
    • ខ្មែរ
    • ENG
  • ស្វែងរក
  • Contact Us
    • ទំនាក់ទំនង

      ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច

    • ផ្ញើអ៊ីមែលមកយើងខ្ញុំ

២០២២
ថយក្រោយ | ទៅមុខ
Back to Top
  • {{title}}

    {{label}}
  • AIA Cambodia បញ្ចប់យុទ្ធនាការ Fit for Hope ឆ្នាំ ២០២២ ដោយមានការសហការ និងគាំទ្រដោយក្រសួងកិច្ចការនារី និងការរួមចំណែកពីដៃគូសហការ និងសាធារណជន

    22/10/2022


    ភ្នំពេញថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានបញ្ចប់យុទ្ធនាការលើកកម្ពស់ការយល់ដឹង​អំពីជំងឺមហារីក​សុដន់​ប្រចាំឆ្នាំ Fit for Hope ដោយជោគជ័យដ៏ធំគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះជាមួយការសហការ និងគាំទ្រពីក្រសួងកិច្ចការនារី រួមនឹងមានការចូលរួមដ៏ច្រើនកុះករពីសាធារណជន និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន។

    AIA 5 years Anniversary

    វេទិកាចុះដល់មូលដ្ឋាន និងសកម្មភាពដទៃរបស់យុទ្ធនាការ Fit for Hope ក៏បានបន្តឡើងវិញបន្ទាប់ពីអាកខានអស់រយៈពេលពីរឆ្នាំ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។ ជាលទ្ធផលសរុបរបស់យុទ្ធនាការ Fit for Hope ឆ្នាំនេះបានផ្តល់ការពិនិត្យ ស្វែងរកជំងឺមហារីកសុដន់ដំណាក់កាលដំបូងដោយឥតគិតថ្លៃរហូតដល់ទៅ ៣.១២៥នាក់ នៅតាមបណ្តាខេត្តចំនួន ៤ គឺខេត្តកំពត កំពង់ចាម សៀមរាប និងបាត់ដំបង និង ៣ទីតាំងផ្សេងទៀតក្នុងរាជធានីភ្នំពេញ ដែលក្នុងចំណោមនោះបានរកឃើញករណីសង្ស័យចំនួន ៤១៩ ករណី។ យុទ្ធនាការនេះក៏បានរៃអង្គាសទឹកប្រាក់សរុប ៤៥.០០០ដុល្លាអាមេរិក តាមរយៈការបរិច្ចាគពីសាធារណជន និងដៃគូអាជីវកម្ម​ ដែលទឹកប្រាក់ទាំងអស់នេះបានប្រគល់ជូនមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម។

    ទឹកប្រាក់បរិច្ចាគសរុបដែលផ្តល់ដល់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម បានមកពីការចូលរួមបរិច្ចាគធំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងធនាគារព្រីនស៍ រួមនឹងការបរិច្ចាគផ្សេងទៀតពី ក្រុមហ៊ុន SP Building Management ឬ អគារ GIA មូលនិធិ KHM Foundations និង ក្រុមហ៊ុន MSA Marketing Solutions Asia ។

    ដោយឡែក ដំណើរពណ៌ផ្កាឈូក “Pink Walk”  ដ៏ធំរបស់យុទ្ធនាការ Fit For Hope ត្រូវបានចូលរួម​ពីសំណាក់សាធារណជនរាប់ពាន់នាក់ ដែលបានអញ្ជើញមកចូលរួមដើរនៅទីក្រុងកោះពេជ្រ ជាមួយ​ឈុតសម្លៀកបំពាក់​ពណ៌​ផ្កាឈូក ​ដើម្បីប្រារព្ធ​ទិវានៃការ​យល់​ដឹងអំ​ពី​ជំងឺ​មហារីក​សុដន់​។ ព្រឹត្តិការណ៍នាថ្ងៃនោះក៏មានការប្រគំតន្ត្រីដ៏ធំសម្បើម សម្រាប់សាធារណជនចូលដោយសេរី ដើម្បីទស្សនាការសម្តែងរបស់តារាចម្រៀងល្បីៗប្រចាំកម្ពុជា ក៏ដូចជាការអបអរ និងថ្លែងអំណរគុណដល់សាធារណជន។

    ក្នុងកម្មវិធីបិទយុទ្ធនាការនេះក៏ទទួលបានការចូល​រួមជាកិត្តិយស​ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ពេជ ពិទូរ្យរដ្ឋា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី លោក Tan Hak Leh អគ្គនាយកប្រតិបត្តិប្រចាំតំបន់នៃ AIA Group លោក Andrew Loh អគ្គនាយកប្រតិបត្តិ AIA Cambodia លោក យ៉ាន​ សាឌីន ជានាយកប្រតិបត្តិនៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម លោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងលោក Leslie Lee Chee Wei ជានាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្មនៃធនាគារ ព្រីនស៍ បុគ្គលិក និងទីប្រឹក្សាផែនការជីវិតរបស់ AIA Cambodia រួមទាំងដៃគូអាជីវកម្មជាច្រើនទៀត។

    លោកជំទាវ ពេជ ពិទូរ្យរដ្ឋា បានមានប្រសាសន៍ថា៖ «មានតែការបង្កើនការយល់ដឹងប៉ុណ្ណោះដែលអាចជួយកាត់បន្ថយអត្រាកើនឡើងនៃជំងឺមហារីកសុដន់ ហើយក្រសួងកិច្ចការនារី នឹងនៅតែបន្តគាំទ្រ AIA Cambodia និងយុទ្ធនាការ Fit For Hope ដើម្បីសម្រេចគោលបំណងមួយនេះ។ យើងក៏លើកទឹកចិត្តក្រុមហ៊ុនក្នុងវិស័យឯកជន ឲ្យចូលរួមបង្កើតគំនិតផ្តួចផ្តើមផ្សេងៗទៀតទាក់ទងនឹងសុខភាព និងសុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីបង្កើនគុណភាពជីវិតរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរ»។

    លោក យ៉ាន សាឌីន បានមានប្រសាសន៍ថា៖ «យើងសូមអរគុណយ៉ាងជ្រៀលជ្រៅដល់ម្ចាស់ឧបត្ថម្ភក្នុងយុទ្ធនាការ Fit For Hope ទាំងអស់គ្នា ដែលការចូលរួមនេះនឹងជួយបង្កើនការពិនិត្យជំងឺ ការប្រឹក្សា និងការព្យាបាលក្នុងមន្ទីពេទ្យមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម។ តាមរយៈការបរិច្ចាគ និងការបង្កើនការយល់ដឹងជាសាធារណៈ អំពីហានិភ័យនៃ ជំងឺមហារីកសុដន់ អាចជួយសង្គ្រោះជីវិតអ្នកជំងឺមហារីកសុដន់ បង្កើនអត្រាជោគជ័យនៃការព្យាបាល និងលើកទឹកចិត្តស្រ្តីនៅកម្ពុជាផ្សេងទៀតឲ្យមានវិធានការទប់ស្កាត់ជំងឺនេះតាំងពីដំណាក់កាលដំបូង»។ 

    លោក Andrew Loh មានបានប្រសាសន៍ថា៖ “ទោះបីជា AIA Cambodia គឺជាអ្នកដឹកនាំយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដ៏ធំជាងគេនៅកម្ពុជា ភាពជោគជ័យដ៏ធំរបស់ Fit for Hope គឺបានមកពីការសហការនិងគាំទ្រដោយក្រសួងកិច្ចការនារី មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម សាធារណជន អ្នកចូលរួមបរិច្ចាគ និងដៃគូអាជីវកម្មរបស់យើង។ យើងពិតជាអរគុណសម្រាប់ការគាំទ្រ និងចូលរួមរបស់សាធារណជន ដែលនេះជាកម្លាំងចិត្តឲ្យយើងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធានាបានថាស្ត្រីនៅកម្ពុជាទាំងអស់ទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ  រួមទាំងបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យពួកគាត់អាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់»។ 

    Fit for Hope គឺជាផ្នែកមួយនៃយុទ្ធនាការប្រចាំឆ្នាំរបស់ AIA Cambodia ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ យុទ្ធនាការនេះក៏ស្របទៅនឹងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្សមួយពាន់លាននាក់ (១​.០០០.០០០.០០០នាក់) នៅអាស៊ីឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ នៅឆ្នាំ ២០៣០។

    សម្រាប់ព័ត៌មានបន្ថែមអំពី Fit for Hope និងគម្រោងការពារជំងឺធ្ងន់ធ្ងររបស់ AIA Cambodia ក្នុងការការពារគ្រួសារ និងលោកអ្នក សូមទាក់ទងមកកាន់សេវាបម្រើអតិថិជន AIA Client Care តាមរយៈលេខ ០៨៦ ៩៩៩ ២៤២  ឬ ចូលទៅកាន់គេហទំព័រ aia.com.kh។


    អំពី អេ​ អាយ​ អេ ខេមបូឌា

    ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

    ចាប់តាំងពីបើកដំណើរការនៅកម្ពុជា​ រាល់សកម្មភាព​របស់ AIA Cambodia ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។​ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០១៧ យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ ២៦ ស្ថានភាពជំងឺធ្ងន់ធ្ងរ។

    ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា AIA Cambodia ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

    AIA Cambodia ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ  តាមរយៈគំនិតផ្តួចផ្តើម​ រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

    យើងខ្ញុំក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់​លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។

    ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

    AIA Cambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់

     “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង

    រយៈពេលពីរឆ្នាំជាប់គ្នា ២០២០ និង ២០២១។

    AIA Cambodia មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។


    ទំនាក់ទំនង​សារព័ត៌មាន

    ម៉េង ដាណែត

    ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

    អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

    Daneth-d.Meng@aia.com

    លេខទូរស័ព្ទទំនាក់ទំនង
    ទំនាក់ទំនងមក យើង
    ទំនាក់ទំនងមក អាស័យដ្ឋាន

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ កម្ពុជា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយលើបន្ថែម អំពី អេ អាយ អេ គ្រុប

    អាសយដ្ឋានទំនាក់ទំនង

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ ខេមបូឌា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយល់បន្ថែម អំពី អេ អាយ អេ គ្រុប


    រក្សាសិទ្ធិ© 2022 សម្ព័ន្ធក្រុមហ៊ុន និងបុត្រសម្ព័ន្ធ អេ អាយ អេ។ រក្សាសិទ្ធិគ្រប់យ៉ាង។
    លក្ខខណ្ឌប្រើប្រាស់ | គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

    គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។