Happy employee

ការងារនៅ អេ អាយ អេ ខេមបូឌា

មានជំនឿលើការធ្វើឲ្យប្រសើរ

តើអ្នកជឿលើភាពធ្វើឱ្យប្រសើរទេ?

នៅ អេអាយអេ យើងជឿជាក់លើគំនិតស្វែងរកវិធីថ្មីៗ ក្នុងការបង្កើតអនាគតឱ្យលេចជារូបរាងកាន់តែល្អមួយ សម្រាប់សហគមដែលយើងកំពុងផ្ដល់សេវាកម្ម និង បរិស្ថានដែលយើងរស់នៅ ។ យើងរួមកម្លាំងគ្នា ដើម្បីក្លាយជាក្រុមការងារដ៏ល្អបំំផុតតាមលទ្ធភាពដែលអាចធ្វើបាន ទាំងក្នុងការងារ និង ជីវិតរស់នៅប្រចាំថ្ងៃ ឱ្យកាន់តែល្អចំពោះការងារប្រចាំថ្ងៃ ។

ចូលរួមជាមួយយើង យើងកំពុងផ្លាស់ប្ដូរស្ថានភាពស្ថាប័ន និង អាជីវកម្មរបស់យើង ក្នុងការជួយប្រជាពលរដ្ឋឱ្យរស់នៅប្រកបដោយសុខភាពនិងជីវិតកាន់តែប្រសើរឡើង​។ 

ហេតុអ្វីត្រូវចូលរួមជាមួយ អេ អាយ អេ?

ឱកាសការងារសម្រាប់អ្នក

ការងារ

យើងមានការងារផ្សេងៗជាច្រើនមុខងារ ដែល​រួមបញ្ចូលគ្នាធ្វើ​ឲ្យ​ការ​ធ្វើអាជីវកម្ម​​របស់​យើង និងគម្រោង​អត្ថ​ប្រយោជន៍​​ដែលយើងផ្តល់ជូនអតិថិជន ​កាន់​តែ​ប្រសើរឡើង។ សូមសិក្សាបន្ថែមអំពីការងារ និងវិធី​សាស្ត្រ​ធ្វើ ធ្វើឲ្យមហិច្ឆិតាការងាររបស់អ្នកក្លាយជាការពិតនៅអេ អាយ អេ។

យើងគាំទ្រ​ និងអភិវឌ្ឍបណ្តាញភ្នាក់ងារចែកចាយគម្រោង​អត្ថ​ប្រយោជន៍របស់​អេ អាយ អេ តាមរយៈកម្មវិធីដែលរៀបចំឡើង ដើម្បីបង្កើន​ផលិតភាព និងវិជ្ជាជីវៈនៃសេវារបស់ភ្នាក់ងារយើង។    

យើងរក្សាការពារស្ថានភាពហិរញ្ញវត្ថុរបស់ អេ អាយ អេ ដោយធានា​ថាគម្រោង​អត្ថប្រយោជន៍​របស់យើងបានរៀបចំយ៉ាង​ល្អនិងមានតម្លៃសមរម្យ។ យើងក៏ធ្វើការវិភាគសមិទ្ធិផលអាជីវកម្មដើម្បីឲ្យ​ប្រាកដថាមានការគ្រប់គ្រងត្រឹមត្រឹមត្រូវចំពោះបណ្ណសន្យាធានារ៉ាប់រងដែលនៅមានសុពលភាព ខណៈប្រាក់បម្រុង ការធានារ៉ាប់រងបន្តនិងកម្រិតមូលធនត្រូវ​បាន​ចាត់​ចែង​យ៉ាង​សមរម្យ ដើម្បីបំពេញកាតព្វកិច្ចរបស់យើងជូនចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង។

យើងរក្សាការពារផលប្រយោជន៍ហិរញ្ញវត្ថុរបស់អេ អាយ អេ តាមរយៈការគ្រប់គ្រងហិរញ្ញវត្ថុដ៏​មាន​ប្រសិទ្ធិភាព តាម​រយៈព័ត៌មានដ៏​សុក្រឹតហើយ​ទាន់​ពេលវេលាអំពី​ការ​គ្រប់​គ្រង ព្រម​ទាំង​តាម​រយៈ​ការ​វិភាគហិរញ្ញវត្ថុដ៏ស៊ីជម្រៅ ដើម្បីជួយជ្រោមជ្រែង និងជម្រុញអាជីវកម្មឆ្ពោះទៅមុខ។ យើងក៏ទទួលខុសត្រូវលើ​រាល់ការ​រាយ​ការណ៍​ចេញ​ក្រៅទាំង​អស់ រួមទាំងការ​រៀប​ចំឯកសារផ្លូវច្បាប់​នានា។

យើងសហការគ្នា​ជាមួយ​មុខ​ងារ​អាជីវកម្ម​នានា​ ដើម្បីទាក់ទាញនិងរក្សាទុកធនធានមនុស្សល្អបំផុតតាមរយៈការធ្វើផែនការនិងការជ្រើសរើសធនធាន​មនុស្ស វប្បធម៌ការងារនិងទំនាក់ទំនងបុគ្គលិក ការគ្រប់គ្រងប្រតិបត្តិ​ការ​ការងារនិងការសាងសមត្ថភាព ព្រម​ទាំង​តាម​រយៈការទទួលស្គាល់និងការផ្តល់រង្វាន់នានា។

យើងជួយជ្រោមជ្រែងឲ្យ អេ អាយ អេ ផ្សារភ្ជាប់ទំនាក់ទំនងប្រកបដោយ​អត្ថន័យជាមួយអតិថិជន និងជាមួយ​ម្ចាស់ភាគហ៊ុ​ន។ យើងធានានូវភាពស្របគ្នាក្នុងការផ្តល់សារផ្សព្វផ្សាយរបស់ អេ អាយ អេ ទៅតាមបណ្តាញនានា។ យើងរៀបចំយុទ្ធនាការទីផ្សារ ដើម្បីគ្រប់គ្រងបទពិសោធន៍​របស់​អតិថិជន។ ជា​មួយ​គ្នា​នេះ​យើង​ក៏​ប្រើប្រាស់ទិន្នន័យលម្អិតដើម្បីជាគន្លឹះសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តក្នុងអាជីវកម្ម។

យើងសហការនិងធ្វើជាដៃគូរជាមួយ​ធនាគារនានា ស្ថាប័នផ្តល់ប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ ភ្នាក់ងារកណ្តាល និងភាគីទីបីផ្សេងៗ ដើម្បីផ្តល់ជូនគម្រោង​អត្ថ​ប្រយោជន៍ធានារ៉ាប់រងជិវិតរបស់ អេ អាយ អេ ទៅកាន់ទីផ្សារកម្ពុជាទាំងមូល។

យើងផ្តល់នូវការ​ត្រួត​ពិនិត្យ​ដែល​មាន​ប្រសិទ្ធិភាព និងសុក្រឹតភាពលើហានិភ័យដែលប្រឈមដោយ អេ អាយ អេ និងផ្តល់ការធានា​ទៅថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល ថារាល់ហានិភ័យទាំងឡាយត្រូវបានគ្រប់គ្រងយ៉ាង​ល្អ។ ការងាររបស់យើង ជួយឲ្យ​ក្រុមប្រឹក្សាភិបាលរក្សាបាននូវអភិបាលកិច្ចដែលមានបទដ្ឋានអន្តរជាតិ។

យើងផ្តល់ជូននូវសេវាគាំទ្រ​ជាច្រើនប្រភេទដល់ម្ចាស់បណ្ណសន្យារ៉ាប់រង បុគ្គលិក ភ្នាក់ងារ និងដៃគូចែកចាយទាំងអស់។ យើងទ្រទ្រង់​​ប្រតិបត្តិការ និង​ការ​ងារ​បច្ចេក​ទេស​ប្រចាំថ្ងៃរបស់ អេ អាយ អេ។ យើង​ទទួលបន្ទុកឆ្លើយតបសំណួរផ្សេងៗ​របស់អតិថិជន ហើយ​យើង​ផ្តល់ជូននូវ​ភាព​ច្នៃប្រឌិតផ្នែកអាជីវកម្មទៅ​កាន់​​ អេ អាយ អេ ​ទាំងមូល។