“មោទនភាពក្លាយជា “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី” រយៈពេល 5ឆ្នាំជាប់គ្នា និងឈ្នះពានរង្វាន់លើកដំបូងក្នុងនាមជា “កន្លែងធ្វើការប្រកបដោយចីរភាពឆ្នាំ 2024” ពីស្ថាប័នវាយតម្លៃ HR Asia Awards!
ពានរង្វាន់ទាំងនេះបានឆ្លុះបញ្ចាំងពីវប្បធម៌ការងាររបស់យើងខ្ញុំក្នុងការជំរុញគោលបំណង ភាពច្នៃប្រឌិត និងកិច្ចសហការ ដើម្បីធ្វើឱ្យ អេ អាយ អេ ខេមបូឌា ក្លាយជាកន្លែងធ្វើការដ៏ទាក់ទាញ និងរីករាយបំផុត។ បន្ថែមពីលើនេះ វាក៏ជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏មោះមុតរបស់យើងខ្ញុំចំពោះសុខុមាលភាពរបស់បុគ្គលិកដែលជាកត្តាអាទិភាពរបស់ក្រុមហ៊ុន ក៏ដូចជាអនុវត្តខ្ជាប់ខ្ជួនតាមគន្លងនៃគោលបំណងរបស់ក្រុមហ៊ុនក្នុងការជួយប្រជាជនឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ គោលបំណងនេះ មិនមែនសម្រាប់តែអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីបុគ្គលិករបស់យើងផ្ទាល់។”