ភ្នំពេញ ថ្ងៃទី 13 ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានបិទយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ AIA Fit For Hope ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ជាមួយជោគជ័យដ៏លេចធ្លោ សព្វសាយទៅកាន់ទូទាំងប្រទេសតាមរយៈការចូលរួមជ្រោមជ្រែងពីរដ្ឋាភិបាល និងសាធារណជនគ្រប់មជ្ឈដ្ឋានក្នុងការចែលរំលែកព័ត៌មាន និងចំណេះដឹងលើជំងឺមហារីកសុដន់។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា មានវត្តមាននៅកម្ពុជាក្នុងឆ្នាំ 2017 ហើយក៏ជាឆ្នាំដែលយុទ្ធនាការ AIA Fit For Hope ត្រូវបានបង្កើតឡើងស្របតាមគោលបំណងរបស់ក្រុមហ៊ុន ដើម្បីជួយប្រជាជនកម្ពុជារស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ យុទ្ធនាការប្រចាំឆ្នាំដ៏ធំនេះ បានបន្តអភិវឌ្ឍទាក់ទងនឹងសកម្មភាព និងកំណើនអ្នកចូលរួម។ នៅឆ្នាំ 2022 កិច្ចខិតខំប្រឹងប្រែងរបស់ អេ អាយ អេ លើយុទ្ធនាកានេះ ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានគាំទ្រដោយក្រសួងកិច្ចការនារី។
បច្ចុប្បន្ន យុទ្ធនាការ AIA Fit For Hope ជាយុទ្ធនការធំជាងគេនៅកម្ពុជាលើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។ អេ អាយ អេ ខេមបូឌា នឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារជំងឺមហារីកសុដន់នៅតែជាជំងឺមហារីកនាំមុខគេលើស្ត្រីកម្ពុជាគ្រប់វ័យ និងជាជំងឺមិនឆ្លងលំដាប់លេខមួយដែលកើតមានលើស្ត្រី។
យុទ្ធនាកានេះនៅតែបន្តទទួលបានការគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗ។ AIA Fit For Hope 2024 គឺជាឆ្នាំទី 3 ដែលត្រូវបានគាំទ្រដោយក្រសួង កិច្ចការនារី ដោយឡែកក្នុងពិធីបើកយុទ្ធនាការ នេះយើងឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ។
យុទ្ធនាកាដែលមានរយៈពេលពីរខែនេះបានផ្តល់ជូនការពិនិត្យសុដន់ដោយឥតគិតថ្លៃនៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដោយមានការគាំទ្រពីមន្ទីរពេទ្យឈានមុខគេមួយនៅភ្នំពេញ Intercare។ បន្ថែមពី ការពិនិត្យស្វែងរកជំងឺមហារីកសដុន់នៅតាមទីកន្លែងដែលបានកំណត់ យុទ្ធនាការ AIA Fit For Hope ក៏បានធ្វើការផ្សព្វផ្សាយនៅលើប្រព័ន្ធឌីជីថល ដើម្បីបង្កើនការយល់ដឹង និងចែករំលែកព័ត៌មានស៊ីជម្រៅអំពីជំងឺនេះផងដែរ។
ជាលទ្ធផល យុទ្ធនាការ AIA Fit For Hope ឆ្នាំនេះបានផ្តល់ការពិនិត្យស្វែងរកជំងឺមហារីកសុដន់ដល់ស្ត្រីចំនួន 5 129 នាក់ ដោយក្នុងនោះមានស្ត្រីចំនួន 1 099នាក់ ឬ 21% បានរកឃើញថាមានករណីមិនប្រក្រតី។
AIA Fit For Hope ក៏បានរៀបចំពិព័រណ៌សុខភាពរយៈពេល 3 ថ្ងៃ និងព្រឹត្តិការណ៍រត់ AIA Pink Run ឆ្នាំទី 2 ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការម៉ារ៉ាតុងកម្ពុជា ក្នុងគោលបំណងលើកទឹកចិត្តសាធារណជនឱ្យដើរតួជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញបង្កើនការយល់ដឹងក្នុងកម្រិតថ្នាក់ជាតិ។ ព្រឹត្តិការណ៍រត់ AIA Pink Run ឆ្នាំនេះធ្វើឡើងស្របទៅនឹងខែយល់ដឹងអំពីជំងឺមហារីកសុដន់អន្តរជាតិ ដោយឃើញមានវត្តមានអ្នកចូលរួមរត់ជាង 4 000 នាក់ រួមគ្នាជាថ្លុងមួយ “ជ្រោងទង់លើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់” ដែលជាប្រធានបទរបស់យុទ្ធនាការ AIA Fit For Hope 2024 ដើម្បីកសាងសហគមន៍នេះឱ្យកាន់តែរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ជាមួយគ្នា។
យុទ្ធនាការនេះក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ហើយក៏ស្របទៅនឹងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយប្រជាជន ១ពាន់លាននាក់នៅអាស៊ីឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ ២០៣០។
បន្ថែមពីលើនេះផងដែរ យុទ្ធនាកានេះ ក៏រួមចំណែកជំរុញបន្ថែមលើយុទ្ធនាការ "ជីវិត១ សុខភាព១" ដែលមានពាក្យស្លោក "ថែរក្សាឱ្យល្អ រស់នៅដោយរីករាយ" របស់ អេ អាយ អេ ខេមបូឌា ដែលបង្កើតឡើងដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជារីករាយនឹងជីវិតឱ្យកាន់តែប្រសើរ ដោយផ្តោតលើការថែរក្សាសុខភាព ដែលជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត។
ព្រឹត្តិការណ៍រត់ AIA Pink Run ដែលជាកម្មវិធីបិទយុទ្ធនាការ AIA Fit For Hope 2024 ត្រូវបានចូលរួមដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវ ម៉ាន ចិន្តា រដ្ធលេខាក្រសួងកិច្ចការនារី លោកស្រី Jane Tay អគ្គនាយិកា អេ អាយ អេ ខេមបូឌា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក ទីប្រឹក្សាផែនការជីវិតមកពី អេ អាយ អេ ខេមបូឌា គណៈកម្មាធិការម៉ារាតុងកម្ពុជា ដៃគូអាជីវកម្ម និងភ្ញៀវកិត្តយសដ៏ច្រើនកុះករ។
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា៖ “ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា មន្ទីរពេទ្យដៃគូ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតយុទ្ធនាការប្រចាំឆ្នាំ AIA Fit For Hope នេះ ក៏ដូចជាផ្តល់កិច្ចសហការជាមួយក្រសួងកិច្ចការនារី បានរួមចំណែកជួយសង្គ្រោះជីវិតស្ត្រីកម្ពុជារាប់ពាន់នាក់ពីជំងឺមហារីកសុដន់។ ហើយនេះក៏ជាឆ្នាំទី ៣ ដែលក្រសួងកិច្ចការនារីបានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា លើយុទ្ធនាការ AIA Fit For Hope ដោយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនគោលដៅ ជាពិសេសស្ត្រី និងក្មេងស្រី ទទួលបាននូវចំណេះដឹង ស្វែងយល់លម្អិតអំពីជំងឺនេះ ព្រមទាំងចេះពីរបៀបពិនិត្យរករោគសញ្ញាដោយខ្លួនឯង ដើម្បីទទួលបានការពិនិត្យនិងផ្តល់រោគវិនិច្ឆ័យពីគ្រូពេទ្យជំនាញបានទាន់ពេលវេលា ដើម្បីងាយព្យាបាល និងទទួលបានឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិតផងដែរ។”
លោកស្រី Jane Tay អគ្គនាយិកា ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ឆ្នាំនេះ AIA Fit For Hope ពិតជាឆ្នាំដ៏ជោគជ័យគួរឱ្យកត់សម្គាល់ដោយឃើញការកើនឡើងនៃកំណើនប្រជាជនកម្ពុជាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ខ្ញុំសូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី គណៈកម្មាធិការរត់ម៉ារ៉ាតុងកម្ពុជា មន្ទីរពេទ្យដៃគូ Intercare ភាគីពាក់ព័ន្ធ ហើយសំខាន់បំផុត គឺសន្ទុះគាំទ្ររបស់សាធារណជន ដែលជាកម្លាំងទឹកចិត្តដ៏បរិសុទ្ធសម្រាប់អ្នកជំងឺ អ្នកកំពុងប្រយុទ្ធនឹងជំងឺមហារីកសុដន់ អ្នកផ្តល់សេវាថែទាំសុខភាព និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែលពួកយើងទាំងអស់កំពុងធ្វើការឆ្ពោះទៅរកគោលដៅរួម។
លោកស្រីក៏បានបន្ថែមទៀតថា៖ “ទន្ទឹមនឹងពេលដែល AIA Fit For Hope គឺជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដ៏ធំជាងគេនៅកម្ពុជាអស់រយៈពេលប្រាំបីឆ្នាំមកនេះ យើងខ្ញុំនៅតែបន្តកិច្ចខិតខំក្នុងការជួយឱ្យស្ត្រីកាន់តែច្រើនទៅទទួលការពិនិត្យ ចេះវិធីពិនិត្យដោយខ្លួនឯង និងមានចំណេះដឹងគ្រប់គ្រាន់ដើម្បីស្គាល់ពីជំងឺ និងរោគសញ្ញានៃជំងឺមហារីក។ ការបង្កើនការយល់ដឹង និងចំណេះដឹងពិតជាអាចសង្គ្រោះជីវិត និងកាត់បន្ថយអត្រាមរណៈ ដើម្បីប្រជាជនកម្ពុជាទាំងអស់រស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ»។
ដើម្បីស្វែងយល់កាន់តែច្បាស់អំពីយុទ្ធនាការ AIA Fit For Hope និងព្រឹត្តិការណ៍រត់ AIA Pink Run សូមចូលទៅកាន់៖ https://shorturl.at/ppmNP ឬ facebook.com/AIACambodia ។
ព័ត៌មានលម្អិតលើការទទួលយកដំណោះស្រាយការការពារលោកអ្នក និងគ្រួសារពី អេ អាយ អេ ខេមបូឌា លើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការធានារ៉ាប់រងសុខភាពជាក្រុម សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 4ឆ្នាំជាប់គ្នាពី 2020 ដល់ 2023។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។
ទំនាក់ទំនងសារព័ត៌មាន
រ៉ែន ពិសាល
ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក