បុព្វលាភប្រែប្រួលសម្រាប់អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ

សូមអរគុណចំពោះការជឿទុកចិត្តមកលើ AIA Cambodia និងអនុញ្ញាតឱ្យយើងខ្ញុំការពារអ្នក និងក្រុមគ្រួសាររបស់អ្នកក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។

យោងទៅលើ ខលក្ខខណ្ឌ និងការបង្ហាញពីការលក់នៅក្នុងកិច្ចសន្យាបណ្ណសន្យារ៉ាប់រងរបស់អ្នក កាលវិភាគបុព្វលាភសម្រាប់អត្ថប្រយោជន៍បន្ថែមលើជំងឺធ្ងន់ធ្ងរ នឹងផ្លាស់ប្តូររៀងរាល់ 5 ឆ្នាំម្តង។ បុព្វលាភថ្មីរបស់អ្នកនឹងចូលជាធរមានចាប់ពីកាលបរិច្ឆេទ ដូចដែលបានបញ្ជាក់នៅក្នុងសារទំនាក់ទំនង SMS របស់យើងខ្ញុំ។ សូមជ្រើសរើសជម្រើសមួយ ដើម្បីបន្តការការពាររបស់អ្នកជាមួយ AIA Cambodia។

ចំណាំ៖

១. ប្រសិនបើមិនមានការការជ្រើសរើសជម្រើសណាមួយទេ យើងសន្មត់ថាការបង់បុព្វលាភនឹងត្រូវអនុវត្តន៍ដូចចែងក្នុងកិច្ចសន្យាធានារ៉ាប់រង។

២. ប្រសិនបើអ្នកធ្លាប់ភ្ជាប់ការបញ្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិសម្រាប់បណ្ណសន្យារ៉ាប់រងអ្នកជាមួយធនាគារពីមុនមកសូមភ្ជាប់ការបញ្ជាកាត់ទឹកប្រាក់ដោយស័្វយប្រវត្តិឡើងវិញជាមួយធនាគារដែលអ្នកបានរៀបចំជាមួយ។

សម្រាប់ព័ត៌មានលម្អិត សូមចុចត្រង់នេះ សម្រាប់សំណួរ និងចម្លើយរបស់យើង ឬទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់យើងតាមរយៈ +855 86 999 242