សូមធ្វើតាមការណែនាំតាមរយៈ តាមរយៈតំណនេះ ឬសម្រាប់ជំនួយ សូមទាក់ទងមកយើងខ្ញុំ តាម តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242 ។
ប្រសិនបើលោកអ្នកធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរណាមួយ ដូចដែលបានធានាដោយអត្ថប្រយោជន៍ធានារ៉ាប់រងនេះ នៅក្នុងអំឡុងពេលធានារ៉ាប់រងរបស់អ្នក យើងនឹងផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍សម្រាប់ព្យាបាល ដើម្បីបន្ថយបន្ទុករបស់អ្នកលើការចំណាយថ្លៃវេជ្ជសាស្ត្រដែលមានតម្លៃថ្លៃ។ ចំនួនទឹកប្រាក់ដែលយើងផ្តល់ជូនអ្នក គឺស្មើនឹងចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍នេះ ដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។ កិច្ចសន្យាធានារ៉ាប់រង នឹងកំណត់យ៉ាងជាក់លាក់អំពីជំងឺធ្ងន់ធ្ងរទាំងនោះ។
ប្រសិនបើមានហេតុការណ៍អកុសលណាមួយដែលបណ្តាលឲ្យលោកអ្នកបាត់បង់អវៈយវៈ ឬចក្ខុវិញ្ញាណ ដូចដែលបានធានាដោយអត្ថប្រយោជន៍ធានារ៉ាប់រងនេះ នៅក្នុងអំឡុងពេលធានារ៉ាប់រងរបស់អ្នក យើងនឹងផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍ស្តារនីតិសម្បទា ដើម្បីសម្រាលការចំណាយដែលមិនបានព្រាងទុក។ ក្នុងចំណោម (១) ចំនួនទឹកប្រាក់អត្ថប្រយោជន៍ស្តារនីតិសម្បទា (២) ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រងរបស់អ្នក និង (៣) ចំនួនទឹកប្រាក់បុព្វលាភសរុបដែលអ្នកបានបង់សម្រាប់បណ្ណសន្យារ៉ាប់រងបឋមមុនពេលធ្វើសំណង យើងនឹងផ្តល់ជូនអ្នកនូវចំនួនណាមួយដែលខ្ពស់ជាងគេ ដោយដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។
ប្រសិនបើអ្នកទទួលមរណភាពក្នុងអំឡុងពេលធានារ៉ាប់រង យើងនឹងផ្តល់អត្ថប្រយោជន៍ការពារគ្រួសារជូនដល់អ្នកទទួលផល ដើម្បីជួយជ្រោមជ្រែងការរស់នៅរបស់ពួកគាត់។ ក្នុងចំណោម (១) ចំនួនទឹកប្រាក់អត្ថប្រយោជន៍ការពារគ្រួសារ (២) ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រងរបស់អ្នក និង (៣) ចំនួនទឹកប្រាក់បុព្វលាភសរុបដែលអ្នកបានបង់សម្រាប់បណ្ណសន្យារ៉ាប់រងបឋមមុនពេលធ្វើសំណង យើងនឹងផ្តល់ជូនអ្នកនូវចំនួនណាមួយដែលខ្ពស់ជាងគេ ដោយដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។
ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រង (ឬហៅថា តម្លៃគណនីបណ្ណសន្យារ៉ាប់រង) គឺជាចំនួនទឹកប្រាក់ដែលអ្នកនឹងទទួលបានប្រសិនបើអ្នកបញ្ចប់បណ្ណសន្យារ៉ាប់រង នៅក្នុងអំឡុងពេលធានារ៉ាប់រង។ យើងនឹងកំណត់តម្លៃគណនីបណ្ណសន្យារ៉ាប់រងរបស់អ្នកដោយ៖
1. បូកបញ្ចូលនូវទឹកប្រាក់បុព្វលាភដែលអ្នកបានបង់សម្រាប់បណ្ណសន្យារ៉ាប់រងបឋមរបស់អ្នក ជាមួយនឹងការប្រាក់នៃបណ្ណសន្យារ៉ាប់រង ព្រមទាំង
2. ដកកម្រៃបណ្ណសន្យារ៉ាប់រងរបស់អ្នក ការចំណាយលើសំណងរបស់អ្នក (បើមាន) និងចំនួនទឹកប្រាក់ដែលអ្នកបានដកចេញពីបណ្ណសន្យារ៉ាប់រងរបស់អ្នក (បើមាន)។
ការប្រាក់នៃបណ្ណសន្យារ៉ាប់រង និងកម្រៃបណ្ណសន្យារ៉ាប់រង មិនត្រូវបានកំណត់នោះទេ។ យើងរក្សាសិទ្ធិកែប្រែការប្រាក់ និងកម្រៃ សម្រាប់បណ្ណសន្យារ៉ាប់រងរបស់អ្នក ដោយយោងតាមស្ថានភាពនៃអត្រាការប្រាក់ និងលក្ខខណ្ឌប្រតិបត្តិការនៅកម្ពុជា។
យើងនឹងផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍ចំពោះការមិនទាមទារសំណង ប្រសិនបើបណ្ណសន្យារ៉ាប់រង នៅតែមានសុពលភាព នៅចុងបញ្ចប់នៃរយៈពេលធានារ៉ាប់រង ហើយអ្នក (ឬអ្នកទទួលផល) មិនបានធ្វើការទាមទារសំណងពីបណ្ណសន្យារ៉ាប់រងរបស់អ្នក។
អត្ថប្រយោជន៍ចំពោះការមិនទាមទារសំណង គឺជាតម្លៃគណនីសន្យារ៉ាប់រងរបស់អ្នក។ យើងនឹងកំណត់ចំនួនទឹកប្រាក់អប្បបរិមានៃអត្ថប្រយោជន៍ចំពោះការមិនទាមទារសំណង នៅក្នុងកិច្ចសន្យាធានារ៉ាប់រង។ អត្ថប្រយោជន៍ចំពោះការមិនទាមទារសំណង ដែលអាចផ្តល់ជូនអ្នកនៅចុងបញ្ចប់នៃរយៈពេលធានា នឹងមិនអាចទាបជាងចំនួនទឹកប្រាក់នេះទេ ប្រសិនបើអ្នកមិនបំពានខចែង និងលក្ខខណ្ឌពាក់ព័ន្ធនៅក្នុងកិច្ចសន្យារ៉ាប់រង។
ប្រសិនបើតម្រូវការ ឬលទ្ធភាពហិរញ្ញវត្ថុរបស់អ្នក មានការប្រែប្រួលនៅថ្ងៃអនាគត អ្នកអាច៖
- បង្កើន ឬបន្ថយចំនួនទឹកប្រាក់អត្ថប្រយោជន៍សម្រាប់បណ្ណសន្យារ៉ាប់រងរបស់អ្នក ដោយមានការបញ្ជាក់ពីការធានា និងកំណត់នានាពីយើង ព្រមទាំង/ឬក៏
- បន្ថែម ឬដកចេញនូវការធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងរបស់អ្នក ដោយមានការបញ្ជាក់ពីការធានា និងកំណត់នានាពីយើង ព្រមទាំង/ឬក៏
- បង្កើន ឬបន្ថយទឹកប្រាក់បុព្វលាភនៃបណ្ណសន្យារ៉ាប់របស់អ្នក ដោយមានការកំណត់នានាពីយើង ព្រមទាំង/ឬក៏
- ដកប្រាក់ពីតម្លៃគណនីបណ្ណសន្យារ៉ាប់រងទាំងស្រុង ឬដោយផ្នែក។
យើងនឹងជួយអ្នកឲ្យយល់ច្បាស់ពីជម្រើសទាំងឡាយដែលអ្នកមាន នឹងលទ្ធផលរបស់វាចំពោះបណ្ណសន្យរ៉ាប់រងរបស់អ្នក មុនពេលអ្នកសម្រេចចិត្តធ្វើការផ្លាស់ប្តូរណាមួយ។ សូមចំណាំថា ប្រសិនបើអ្នកធ្វើការផ្លាស់ប្តូរខាងលើ នោះចំនួនទឹកប្រាក់អត្ថប្រយោជន៍ចំពោះការមិនទាមទារសំណងអប្បបរិមាដែលត្រូវបានធានា និងកំណត់ក្នុងកិច្ចសន្យារ៉ាប់រង នឹងត្រូវប្រែប្រួល ហើយបណ្ណសន្យារ៉ាប់រងរបស់អ្នកអាចនឹងមិនមានសុពលភាពដល់ចុងបញ្ចប់នៃរយៈពេលធានារ៉ាប់រង។
អ្នកអាចជ្រើសរើសបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងរបស់អ្នកប្រចាំឆ្នាំ (មួយឆ្នាំម្តង) ប្រចាំឆមាស (6ខែម្តង) ឬប្រចាំខែ (មួយខែម្តង)។ ប្រសិនបើអ្នកបង់ប្រចាំឆ្នាំំ អ្នកនឹងចំណាយ កាន់តែតិច ដូចដែលមានបង្ហាញក្នុងការគណនាប្រាក់បុព្វលាភសម្រាប់អ្នក។ ហើយប្រសិនបើអ្នកធ្វើការទាមទារសំណង ការបង់ប្រាក់បុព្វលាភប្រចាំឆ្នាំអនុញ្ញាតឲ្យយើងអាចផ្តល់សំណងជូនអ្នកបានយ៉ាងពេញលេញ ហើយច្រើនជាងការបង់ប្រចាំឆមាស ឬប្រចាំខែ។ យើងខ្ញុំនឹងធ្វើការកាត់កងនូវចំនួនបុព្វលាភឆ្នាំដែលមិនទាន់បង់។
អ្នកអាចបង់ប្រាក់បុព្វលាភបណ្ណសន្យារ៉ាប់រងរបស់អ្នកតាមរយៈ៖
- បណ្ណ វីសា ឬ ម៉ាស្ទ័រ
- សាខាធនាគារសាធារណៈ
- សាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
- កម្មវិធីទូរស័ព្ទដៃវីង ឬ ភ្នាក់ងារវីង
- កម្មវិធីទូរស័ព្ទដៃ Pi Pay
- កម្មវិធីទូរស័ព្ទដៃ ABA Mobile
- កម្មវិធីទូរស័ព្ទដៃ ACLEDA Unity ToanChet
- កម្មវិធីទូរស័ព្ទដៃ Sathapana Mobile
- កម្មវិធីទូរស័ព្ទដៃធនាគារព្រីនស៍
សូមទាក់ទងមកកាន់ សេវាបម្រើអតិថិជន AIA Customer Care យើងខ្ញុំ តាមរយៈ តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242 ដើម្បីទទួលបានជំនួយ។
ចូលទៅកាន់គេហទំព័រ AIA.COM.KH រួចធ្វើតាមការណែនាំដូចខាងក្រោម៖
- ចុចលើ AIA+ រួច
- ចុចលើ “ចុះឈ្មោះឥឡូវនេះ”
- បញ្ចូលលេខទូរស័ព្ទ (ដូចលេខទូរស័ព្ទដែលបានដាក់នៅពេលទទួលបណ្ណសន្យារ៉ាប់រង)
- បញ្ចូលថ្ងៃ ខែ ឆ្នាំកំណើត
- បង្កើតពាក្យសម្ងាត់ដែលត្រូវ ចាប់ពី 8 ខ្ទង់ឡើងទៅ និងមានអក្សរឡាតាំងតូច ធំ លេខ និងមានតួរអក្សពិសេសយ៉ាងតិចមួយ។ ឧទាហរណ៏: Tola1234@
- បញ្ជូលលេខកូដបណ្តោះអាសន្ន (OTP) ដើម្បីផ្ទៀងផ្ទាត់ជាការស្រេច
- ចូលទៅកាន់ AIA+ រួចធ្វើតាមការណែនាំដូចខាងក្រោម៖បញ្ជូលលេខទូរស័ព្ទ និងពាក្យសម្ងាត់របស់លោកអ្នក
- ចុចលើ “ចូលប្រើ”
- បញ្ជូលលេខកូដបណ្តោះអាសន្ន (OTP) ដើម្បីធ្វើការផ្ទៀងផ្ទាត់
ចូលទៅកាន់គេហទំព័រ AIA.COM.KH រួចធ្វើតាមការណែនាំដូចខាងក្រោម៖
- ចូលប្រើ AIA+
- ចុចលើ “ចូលប្រើ”
- ចុចលើ “ប្តូរលេខសម្ងាត់”
- បញ្ជូលលេខសម្ងាត់បច្ចុប្បន្ន
- បញ្ជូលលេខសម្ងាត់ថ្មី
- បញ្ជាក់លេខសម្ងាត់ថ្មី
ប្រសិនបើលោកអ្នកមានសំណួរដែលទាក់ទងនឹងការប្រើប្រាស់ AIA+ សូមទាក់ទងមកកាន់ផ្នែកបំរើសេវាអតិថិជនរបស់យើងតាមរយៈ តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242។
បុព្វលាភសម្រាប់អត្ថប្រយោជន៍ លើជំងឺធ្ងន់ធ្ងរ ផ្លាស់ប្តូររៀងរាល់ 5 ឆ្នាំម្តង តាមកាលវិភាគបុព្វលាភសម្រាប់អត្ថប្រយោជន៍ លើជំងឺធ្ងន់ធ្ងរ នៅក្នុងការផ្តល់ជូនអតិថិជន។ ដើម្បីស្វែងយល់ពីការផ្លាស់ប្តូរនៃជំងឺធ្ងន់ធ្ងរក្នុងកិច្ចសន្យាធានារ៉ាប់រង សូមចូលទៅកាន់ AIA របស់ខ្ញុំ ឬទំនាក់ទំនងមកកាន់ +855 86 999 242។
ការការពារជំងឺធ្ងន់ធ្ងររបស់អ្នកនៅតែដូចគ្នានឹងផែនការការពាររបស់អ្នក ដើម្បីធានាតម្រូវការហិរញ្ញវត្ថុរបស់អ្នកនាពេលអនាគត។ សូមចុចទីនេះ បើអ្នកចង់បន្តការការពារជាមួយចំនួនទឹកប្រាក់ធានារ៉ាប់រងបច្ចុប្បន្នដោយធ្វើការផ្លាស់ប្តូរបុព្វលាភថ្មី។
បាទ/ចា អ្នកអាចធ្វើបាន។ប៉ុន្តែចំនួនទឹកប្រាក់ធានារ៉ាប់រងនៃជំងឺធ្ងន់ធ្ងររបស់អ្នកនឹងត្រូវបានកែសម្រួលទៅតាមនោះ។ សូមចុចទីនេះ
បើអ្នកចង់រក្សាបុព្វលាភដដែលដោយកែសម្រួលទឹកប្រាក់ធានារ៉ាប់រងនៃជំងឺធ្ងន់ធ្ងរ។
អ្នកអាចភ្ជាប់ការបព្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិជាមួយដៃគូធនាគាររបស់យើងជាមួយនឹងជម្រើសដូចខាងក្រោម៖
- សូមទំនាក់ទំនងសាខាណាមួយរបស់ធនាគារ កម្ពុជាសាធារណៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងធនាគារ ព្រីនស៍ ដើម្បីបំពេញទម្រង់បែបបទណែនាំស្តីពីការបព្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិ
- ទំនាក់ទំនងទីប្រឹក្សាផែនការជីវិតរបស់អ្នកសម្រាប់ជំនួយបន្ថែម ឬ ទំនាក់ទំនងភ្នាក់ងារបម្រើអតិថិជនយើងខ្ញុំតាមរយៈ តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242 ។
- សូមចុចទីនេះ ដើម្បីពិនិត្យមើលជម្រើសនៃការទូទាត់ដែលមានស្រាប់។
- ទំនាក់ទំនងទីប្រឹក្សាផែនការជីវិតរបស់អ្នកសម្រាប់ជំនួយបន្ថែម ឬ ទំនាក់ទំនងភ្នាក់ងារបម្រើអតិថិជនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ +855 86 999 242។
- អេ អាយ អេ នឹងផ្ញើសារ ជូនដំណឹងទៅកាន់អ្នក។
- ក្នុងករណីការកាត់បុព្វលាភមិនបានជោគជ័យ អ្នកនឹងទទួលបានការផ្ញើសារជូនដំណឹង ពី អេ អាយ អេ ។យើងក៏នឹងធ្វើការទំនាក់ទំនងទៅអ្នកដើម្បីផ្តល់ជាព័ត៌មានផងដែរ។
អ្នកមានរយៈពេលអនុគ្រោះនៃការពន្យារពេលការបង់ប្រាក់ចំនួន30 ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទទូទាត់បុព្វលាភបណ្ណសន្យារ៉ាប់រងរបស់អ្នក ដើម្បីឲ្យអ្នកអាចទូទាត់បុព្វលាភដែលមិនទាន់បានបង់។
អ្នកអាចចូលទៅកាន់ AIA+ ដើម្បីធ្វើការពិនិត្យមើល។អ្នកនឹងទទួលបានការជូនដំណឹងតាមរយៈសារទូរស័ព្ទប្រសិនបើការធានារ៉ាប់រងរបស់អ្នកមិនត្រូវបានបន្ត។
ប្រសិនបើអ្នកមិនបានបង់បុព្វលាភរបស់អ្នកបន្ទាប់ពីរយៈពេលអនុគ្រោះរយៈពេល 30 ថ្ងៃ បណ្ណសន្យារ៉ាប់រងរបស់អ្នកនឹងផ្អាកការការពារជាបណ្តោះអាសន្ន ហើយដូច្នេះអ្នកនឹងមិនអាចទទួលបានការការពារ និងអត្ថប្រយោជន៍ផ្សេងៗទៀតបានទៀត។
- អ្នកអាចធ្វើការទូទាត់តាមរយៈ អនឡាញ Master/Visa credit ឬ Debit ។
- អ្នកក៏អាចធ្វើការទូទាត់តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារអ្នក សូមចុចទីនេះដើម្បីមើលតារាងឈ្មោះធនាគារសហការ
- យើងសូមណែនាំអ្នកដោយភ្ជាប់ការបញ្ជាកាត់ដោយស្វ័យប្រវត្តិតាមអនឡាញសូមចុច ទីនេះ ដើម្បីចុះឈ្មោះ
- សម្រាប់ព័ត៌មានបន្ថែម ឬជំនួយសូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ+855 86 999 242 ឬអ៊ីមែល kh.care@aia.com។
ប្រសិនបើអ្នកចង់បន្តបណ្ណសន្យារ៉ាប់រងដែលឈប់ដំណើរការឡើងវិញ សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ
- ធ្វើការទំនាក់ទំនងទៅកាន់ទីប្រឹក្សាផែនការជីវិត ឬ
- ផ្ញើសារមកកាន់ តេឡេក្រាម (bot) របស់ AIA Cambodia ឬ AIACambodia (bot)
- ធ្វើការទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 086 999 242 ឬ
- ផ្ញើសារតាមរយៈអ៊ីម៉ែល KH.Care@aia.com