AIA Prestige Club

មូលដ្ឋានគ្រឹះសម្រាប់ការរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ត្រូវបានបង្កើតឡើងតាមរយៈការលើកកម្ពស់សុខុមាលភាពរបស់លោកអ្នក និងការបង្កើនទ្រព្យសម្បត្តិរបស់លោកអ្នក។

ការស្វែងរកតុល្យភាពរវាងភាពរុងរឿង របៀបរស់នៅដែលប្រកបដោយសុខភាពល្អ និងសន្តិភាពផ្លូវចិត្តដែលត្រឹមត្រូវសម្រាប់លោកអ្នក គឺជាអ្វីដែលមនុស្សតិចតួចអាចសម្រេចបាន។

AIA PRESTIGE លើសពីសុវត្ថិភាពនៃហិរញ្ញវត្ថុ។

AIA-Prestige-Club

AIA PRESTIGE ត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីផ្តល់ឱ្យអតិថិជនរបស់យើងនូវឯកសិទ្ធិនៃអត្ថប្រយោជន៍កម្រិតថ្មី លើសពីសុវត្ថិភាពនៃហិរញ្ញវត្ថុ។

ឯកសិទ្ធិនៃអត្ថប្រយោជន៍ទាំងនោះត្រូវបានបែងចែកជាបីធំៗដូចជា៖

ឯកសិទ្ធិនៃអត្ថប្រយោជន៍ AIA Prestige Club

សមាជិកភាពផ្តាច់មុខនៃ AIA Prestige Club របស់លោកអ្នក នឹងផ្តល់ឯកសិទ្ធិនៃអត្ថប្រយោជន៍ជាច្រើន រួមជាមួយបទពិសោធន៍ល្អប្រសើរ ដែលត្រូវបានបង្កើតឡើងដើម្បីជួយលោកអ្នកក្នុងការលើកកម្ពស់របៀបនៃការរស់នៅកម្រិតថ្មីរបស់លោកអ្នក ការថែរក្សាសុខភាពនិងសុខុមាលភាពរបស់លោកអ្នក និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតរបស់លោកអ្នកហើយនិងជំនាន់ក្រោយរបស់លោកអ្នក។

    សុខភាព និងសុខុមាលភាព

    ទេសចរណ៍ និងការរស់នៅ

    អាទិភាពនៃសេវាកម្ម អេ អាយ អេ

សមាជិកភាព AIA Prestige Club

ដើម្បីក្លាយជាសមាជិក AIA Prestige Club លោកអ្នកត្រូវតែជាម្ចាស់បណ្ណសន្យារ៉ាប់រងដែលកំពុងមានបណ្ណសន្យារ៉ាប់រងអាយុជីវិត ឬ សុខភាពសម្រាប់បុគ្គល ចំនួនមួយ ឬ ច្រើនបណ្ណ ជាមួយ អេ អាយ អេ ខេមបូឌា ដែលកំពុងនៅសុពលភាព និងមានបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំសរុបទាំងអស់ចំនួន 8,000 ដុល្លារអាមេរិក ឬច្រើនជាង។

Featured Video

សំណួរដែលត្រូវបានសួរញឹកញាប់

AIA Prestige Club ជាកម្មវិធីសាទរអតិថិជន ដែលបង្កើតឡើងផ្តាច់មុខដោយ អេ អាយ អេ ខេមបូឌា សម្រាប់អតិថិជនមានទ្រព្យសម្បត្តិស្តុកស្តម្ភ តាមនិយមន័យដែលយើងបានកំណត់។ សមាជិកក្លឹបអាចរីករាយជាមួយនឹងឯកសិទ្ធិនៃអត្ថប្រយោជន៍ជាច្រើន រួមជាមួយបទពិសោធន៍ល្អប្រសើរ ដែលបែងចែកជាបីធំៗដូចជា ផ្នែកសុខភាព និងសុខុមាលភាព ផ្នែកទេសចរណ៍ និងការរស់នៅ ហើយនិង ផ្នែកអាទិភាពនៃសេវាកម្មពី អេ អាយ អេ។

ដើម្បីក្លាយជាសមាជិក AIA Prestige Club អ្នកត្រូវតែជាម្ចាស់បណ្ណសន្យារ៉ាប់រងដែលកំពុងមានបណ្ណសន្យារ៉ាប់រងអាយុជីវិត ឬ សុខភាពសម្រាប់បុគ្គល ចំនួនមួយ ឬ ច្រើនបណ្ណ ជាមួយ អេ អាយ អេ ខេមបូឌា ដែលកំពុងនៅសុពលភាព និងមានបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំសរុបទាំងអស់ចំនួន 8,000 ដុល្លារអាមេរិក ឬច្រើនជាង។

សំគាល់៖ បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំដែលនៅកំឡុងរយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រងប៉ុណ្ណោះ ត្រូវបានរាប់បញ្ចូលក្នុងការគណនាបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំសរុប។

ឧទាហរណ៍៖ លោកតុលាមានបណ្ណសន្យារ៉ាប់រង AIA សម្រាប់ជីវិត ដែលកំពុងមានសុពលភាពជាមួយបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំនួន 5,000 ដុល្លារអាមេរិក និងបណ្ណសន្យារ៉ាប់រង AIA សម្រាប់សុខភាព ដែលមានកំពុងមានសុពលភាពជាមួយបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំនួន 3,000 ដុល្លារអាមេរិក។ គាត់ជ្រើសរើសការបង់បុព្វលាភធានារ៉ាប់រងរយៈពេល 5ឆ្នាំជាមួយការការពាររយៈពេល ២០ឆ្នាំ សម្រាប់ AIA សម្រាប់ជីវិត ហើយនៅថ្ងៃទី 30 ខែមេសា ឆ្នាំ2025 គាត់បញ្ចប់ការបង់បុព្វលាភធានារ៉ាប់រងឆ្នាំទី៥ របស់គាត់។ លោកតុលា ទទួលបានសមាជិកភាព ដើម្បីរីករាយជាមួយឯកសិទ្ធិនៃអត្ថប្រយោជន៍ AIA Prestige Club សម្រាប់រយៈពេល 12ខែ ចាប់ពីថ្ងៃទី 1 ខែឧសភា ឆ្នាំ2025 រហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ2026 ដោយសារបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំសរុបនៃបណ្ណសន្យារ៉ាប់រងទាំងពីររបស់គាត់ មានសុពលភាពសម្រាប់ការគណនាបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំសរុប។ នៅថ្ងៃទី1 ខែឧសភា ឆ្នាំ2026 បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំនៃបណ្ណសន្យារ៉ាប់រង AIA សម្រាប់ជីវិត របស់គាត់ លែងមានសុពលភាពសម្រាប់ការគណនាបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំសរុបហើយ ហើយសមាជិកភាព AIA Prestige Club របស់គាត់ មិនបានបន្តឡើងវិញទេ។

ទេ។ អ្នកនឹងក្លាយជាសមាជិក AIA Prestige Club ខណៈពេលដែលអ្នកមានគ្រប់លក្ខខណ្ឌត្រូវការរបស់សមាជិកភាព AIA Prestige Club។

ប្រសិនបើអ្នកកំពុងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ AIA+ អ្នកនឹងឃើញរូបសញ្ញាបញ្ជាក់ពីសមាជិកភាព AIA Prestige Club របស់អ្នក ហើយនៅពេលដែលអ្នកចុចលើរូបសញ្ញានោះ អ្នកនឹងឃើញរូបកាត AIA Prestige Club ហើយនឹងតំណរភ្ជាប់ដើម្បីស្វែងយល់អំពីព័ត៌មានលម្អិតនៃឯកសិទ្ធិនៃអត្ថប្រយោជន៍។

សមាជិកភាព AIA Prestige Club មានសុពលភាព សម្រាប់រយៈពេល 12ខែ ចាប់ពីថ្ងៃដែលអ្នកមានគ្រប់លក្ខខណ្ឌត្រូវការរបស់សមាជិកភាព AIA Prestige Club។

សមាជិកភាព AIA Prestige Club នឹងត្រូវបានបាត់បង់ ពេលដែលអ្នកមិនមានគ្រប់លក្ខខណ្ឌត្រូវការរបស់សមាជិកភាព AIA Prestige Club។

សមាជិកភាព AIA Prestige Club រយៈពេល 12ខែ នឹងមិនត្រូវបានរាប់ឡើងវិញឡើយ ប្រសិនបើអ្នកធ្វើការបន្តសុពលភាពនៃបណ្ណសន្យារ៉ាប់រងឡើងវិញ ឬទិញបណ្ណសន្យារ៉ាប់រងថ្មីបន្ថែមទៀត។

ឧទាហរណ៍ 1៖ អ្នកនាងបុផាមានបណ្ណសន្យារ៉ាប់រង AIA សម្រាប់ជីវិត ជាមួយបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំនួន 8,000 ដុល្លារអាមេរិក។ គាត់ជ្រើសរើសការបង់ប្រចាំឆមាស សម្រាប់ការបង់បុព្វលាភធានារ៉ាប់រង។ បណ្ណសន្យារ៉ាប់រងរបស់គាត់ត្រូវបានអនុម័តនៅថ្ងៃទី 15 ខែឧសភា ឆ្នាំ2025​ ហើយសមាជិកភាព AIA Prestige Club សម្រាប់រយៈពេល 12ខែ របស់គាត់ ចាប់ផ្តើមពីថ្ងៃទី 15 ខែឧសភា ឆ្នាំ2025 រហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2026។ នៅថ្ងៃទី 15 ខែតុលា ឆ្នាំ2025 គាត់ត្រូវបង់បុព្វលាភធានារ៉ាប់រងប្រចាំឆមាសបន្ទាប់របស់គាត់ ប៉ុន្តែគាត់ភ្លេច។ រហូតដល់ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2025 គាត់បង់បុព្វលាភធានារ៉ាប់រងរបស់គាត់ ហើយបណ្ណសន្យារ៉ាប់រងរបស់គាត់ក៏ចាប់ផ្តើមមានសុពលភាពឡើងវិញ។ ក្នុងករណីនេះ សមាជិកភាព AIA Prestige Club រយៈពេល 12ខែ របស់គាត់ ចាប់ពីថ្ងៃទី 15 ខែឧសភា ឆ្នាំ2025 រហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2026 មិនមានការកែប្រែឡើយ ប៉ុន្តែគាត់មិនអាចប្រើប្រាស់ឯកសិទ្ធិនៃអត្ថប្រយោជន៍ AIA Prestige Club មួយកំឡុងពេល ចាប់ពីថ្ងៃទី 15 ខែតុលា ឆ្នាំ2025 ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2025 មុនពេលដែលបណ្ណសន្យារ៉ាប់រងរបស់គាត់បន្តសុពលភាពឡើងវិញ។

ឧទាហរណ៍ 2៖ អ្នកនាងកញ្ញាមានបណ្ណសន្យារ៉ាប់រង AIA សម្រាប់កូន ជាមួយបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំនួន 8,000 ដុល្លារអាមេរិក។ បណ្ណសន្យារ៉ាប់រងរបស់គាត់ត្រូវបានអនុម័តនៅថ្ងៃទី 15 ខែឧសភា ឆ្នាំ2025 ហើយសមាជិកភាព AIA Prestige Club សម្រាប់រយៈពេល 12ខែ របស់គាត់ ចាប់ផ្តើមពីថ្ងៃទី 15 ខែឧសភា ឆ្នាំ2025 រហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2026។ នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2025 គាត់ទិញបណ្ណសន្យារ៉ាប់រងមួយទៀត AIA សម្រាប់សុខភាព ជាមួយបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំនួន 3,500 ដុល្លារអាមេរិក។ ក្នុងករណីនេះ សមាជិកភាព AIA Prestige Club រយៈពេល 12ខែ របស់គាត់ នឹងបន្តរហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2026 មិនមានការកែប្រែឡើយ។

ទេ។ ឯកសិទ្ធិនៃអត្ថប្រយោជន៍ទាំងអស់ដែលអ្នកទទួលបានពីសមាជិកភាពឆ្នាំចាស់ នឹងត្រូវបានបញ្ចប់ ពេលដល់កាលបរិច្ឆេទនៃការបន្តសមាជិកភាពឆ្នាំថ្មី ដោយពុំចាំបាច់ជូនដំណឹងជាមុន ហើយវាក៏មិនត្រូវបានអនុញ្ញាតឱ្យទុកដើម្បីបន្តប្រើប្រាស់នៅឆ្នាំថ្មីនៃសមាជិកភាពនោះឡើយ។

ទេ។ អ្នកនឹងក្លាយជាសមាជិក AIA Prestige Club ខណៈពេលដែលអ្នកមានគ្រប់លក្ខខណ្ឌត្រូវការរបស់សមាជិកភាព AIA Prestige Club។

សមាជិកភាព AIA Prestige Club គឺមិនអនុញ្ញាតឱ្យផ្ទេរបានទេ។

បើអ្នកចង់ស្វែងយល់បន្ថែមអំពីសមាជិកភាព AIA Prestige Club របស់អ្នក អ្នកអាចទាក់ទងទៅទីប្រឹក្សាផែនការជីវិតរបស់អ្នក។

បើមានបញ្ហាណាមួយកើតឡើង អ្នកអាចទាក់ទងទៅទីប្រឹក្សាផែនការជីវិតរបស់អ្នក ឬប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងអតិថិជន (Affluent Relationship Manager) តាមរយៈលេខទូរស័ព្ទ +855 92 865 474 ដើម្បីជូនដំណឹងអំពីបញ្ហានោះ។ យើងខ្ញុំនឹងព្យាយាមដោះស្រាយបញ្ហានោះ និងជម្រាបអ្នកអំពីបច្ចុប្បន្នភាពរបស់វាជាបន្តបន្ទាប់។