ឱកាសកូនៗរបស់លោកអ្នកហ្វឹកហាត់បាល់ទាត់ដោយផ្ទាល់ជាមួយគ្រូបង្វឹកផ្នែកអភិវឌ្ឍន៍អន្តរជាតិមកពីក្រុម Tottenham Hotspur ក្នុងកម្មវិធី AIA-Spurs Elite Football Camp នៅកោះសាមុយ។
ឬទៅកាន់សាខាធនាគារដៃគូដែលនៅជិតអ្នកបំផុត (ធនាគារដៃគូ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ធនាគារកម្ពុជាសាធារណៈ ធនាគារ ព្រីនស៍)
ខ និងលក្ខខណ្ឌ
- ការផ្តល់ជូននេះគឺសម្រាប់បណ្ណសន្យារ៉ាប់រងថ្មីដែលបានធ្វើការស្នើសុំនិងបានផ្តល់ជូនពីថ្ងៃទី 1 កុម្ភៈ ដល់ 31 ឧសភា ឆ្នាំ2025 និងមានកូនចុះឈ្មោះក្នុងកម្មវិធី AIA-SPURS បាល់ទាត់ដើម្បីសុខភាកុមារ 2025។
- ការផ្តល់ជូននេះសម្រាប់តែផលិតផលធានារ៉ាប់រងសម្រាប់បុគ្គលប៉ុណ្ណោះ លើកលែងផលិតផល AIA សម្រាប់ជីវិត 2ការពារ5 AIA សម្រាប់អ្នក 2ការពារ7 ការពារលើកម្ចី និង AIA សុវត្ថិភាពទ្រព្យ។
- ការផ្តល់ជូននេះសម្រាប់ម្ចាស់បណ្ណសន្យារ៉ាប់រងថ្មីដែលមានកូនអាយុចាប់ពី 12 ដល់ 14 ឆ្នាំ។
- ការផ្តល់ជូននេះសម្រាប់បណ្ណសន្យារ៉ាប់រងថ្មីមួយមានសិទ្ធសម្រាប់តែកូនម្នាក់ប៉ុណ្ណោះ និងត្រូវបានកំណត់ថាជាកូនប្រុស ឬស្រី នៃម្ចាស់បណ្ណសន្យារ៉ាប់រងថ្មី តាមរយៈឯកសារយោងមួយចំនួនដែលតម្រូវដោយ អេ អាយ អេ សម្រាប់ចូលរួមកម្មវិធីនេះ រួមមានសំបុត្រកំណើត ឬ លិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងទៀតប្រសិនបើចាំបាច់។
- ការផ្តល់ជូននេះសម្រាប់អតិថិជនមានបណ្ណសន្យារ៉ាប់រងមួយ ស្នើនឹងទទួលបានសិទ្ធិសម្រាប់កូនម្នាក់ចូលរួមក្នុងវគ្គជំរុះដំបូងជាមួយគ្រូបង្វឹកផ្នែកអភិវឌ្ឍន៍បាល់ទាត់អន្តរជាតិមកពីក្រុម Tottenham Hotspur ដែលវគ្គជំរុះដំបូងនេះធ្វើឡើងដូចខាងក្រោម៖
- ភ្នំពេញ នៅថ្ងៃទី 28 មិថុនា 2025
- សៀមរាប នៅថ្ងៃទី 29 មិថុនា 2025
- កុមារឈ្នះចំនួន 24 នាក់ ដែលត្រូវបានជ្រើសរើសដោយគ្រូបង្វឹកមកពីក្រុម Tottenham Hotspur ក្នុងវគ្គជំរុះដំបូង ត្រូវមានលិខិតឆ្លងដែន ដើម្បីអាចចូលរួមការហ្វឹកហាត់បាល់ទាត់នៅកោះសាមុយ ប្រទេសថៃ ដែលប្រព្រឹត្តទៅនៅថ្ងែទី 20 - 25 កក្កដា 2025។
- ការផ្តល់ជូននេះមិនអាចប្តូរជាសាច់ប្រាក់បានទេ។
- ក្នុងករណីអតិថិជនសម្រេចចិត្តមិនបន្តការការពារ ក្នុងអំឡុងពេលរង់ចាំ 21 ថ្ងៃ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា សូមរក្សាសិទ្ធិក្នុងការលុបចោលសិទ្ធិទទួលបានពីអតិថិជន។
- AIA សូមរក្សាសិទ្ធិក្នុងការកែប្រែលើ ខ និង លក្ខខណ្ឌនៃការផ្តល់ជូននេះ ឬក៏បញ្ឈប់លើការផ្តល់ជូនតាមការសម្រេចរបស់ក្រុមហ៊ុនដោយពុំមានការជូនដំណឹងទុកជាមុននោះទេ។