សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ណែនាំជាផ្លូវការ “កម្មវិធី WorkWell with AIA” អនាគតបទដ្ឋានកន្លែងការងារគំរូ និងផ្តល់បុគ្គលិកទទួលបាន សុខភាព និងជីវិតកាន់តែប្រសើរ

20 កុម្ភះ 2024 dot អាន 4 នាទី

ភ្នំពេញ ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2024 – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ​ អេ ខេមបូឌា បានសម្ពាធបើកបង្ហាញជាផ្លូវការនៃកម្មវិធី WorkWell with AIA ក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់អតិថិជនផ្នែកសាជីវកម្ម​ ក៏ដូចជាជួយឲ្យបុគ្គលិកក្រុមហ៊ុនរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។

ការបើកបង្ហាញជាផ្លូវការនៃកម្មវិធីថ្មីនេះ ជួយពង្រឹងគោលបំណងរបស់ អេ អាយ អេ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេមួយនៅកម្ពុជា ក្នុងការផ្តល់ជូនលើសពីអត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិត និងសុខភាព តាមរយៈការពង្រឹងសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត សង្គម និងហិរញ្ញវត្ថុរបស់អតិថិជន។

ព្រឹត្តិការណ៍នាថ្ងៃនោះធ្វើឡើងក្រោមប្រធានបទ “អនាគតបទដ្ឋានកន្លែងការងារគំរូ ដោយ អេ អាយ​ អេ - Shaping the Future Workplace by AIA” ដែលត្រូវបានចូលរួមដោយលោកស្រី Jane Tay អគ្គនាយិកា អេ អាយ អេ ខេមបូឌា  អភិបាល ឯករាជ្យមិនប្រតិបត្តិ លោកស្រី ខៀវ មាលី និងលោក Mr. Matthew Nicolas Rendall ថ្នាក់គ្រប់គ្រងរបស់ អេ អាយ អេ ខេមបូឌា អតិថិជនសាជីវកម្ម និងដៃគូអាជីវកម្ម បុគ្គលិក និងទីប្រឹក្សាផែនការជីវិត អេ អាយ អេ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

នាកម្មវិធីនោះក៏មានកិច្ចពិភាក្សាស្តីពី “ការដឹកនាំទៅអនាគតកន្លែងការងារនាសម័យទំនើប-Leading the Way: the future of the modern workplace” ដែលមានការចូលរួមពីថ្នាក់ដឹកនាំមកពីបណ្តាក្រុមហ៊ុននាំមុខកំពូលៗ ដូចជា លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ​ ខេមបូឌា លោក Maarten Van Leeuwan នាយកប្រចាំប្រទេសនៃ ក្រុមហ៊ុន Danone Cambodia និង Myanmar លោក Rutger Heijsteeg នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុនដឹកជញ្ជូន Maersk និងលោក Grant Honeyman ប្រធានគ្រប់គ្រងទូទៅផ្នែកធនធានមនុស្ស និងរដ្ឋបាលនៃក្រុមហ៊ុន អ​ អិម អេ ខេមបូឌា។

កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយវត្តមានលោកស្រី ជិន ចាន់ថន នាយិកាផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលពិតជាសក្តិសមឥតខ្ចោះក្នុងនាមជាអ្នករៀបចំកម្មវិធី ​ហើយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពតែមួយគត់នៅកម្ពុជា ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 4 ឆ្នាំជាប់គ្នា 2020 ដល់ 2023។

កម្មវិធី WorkWell with AIA ផ្តោតលើកត្តាចម្បងធំៗ 4 ដែលបានបង្កើតឡើងយ៉ាងពិសេស ដើម្បីធានាថានិយោជក និងនិយោជិតរីករាយទទួលយកបទពិសោធនៃអត្ថប្រយោជន៍រួមលើផ្នែកសុខភាព និងសុខមាលភាព រួមមាន Live Well (រស់នៅល្អ ដោយផ្តោតលើសុខុមាលភាពរាងកាយ) Think Well (គិតល្អ ដោយផ្តោតលើសុខុមាលភាពផ្លូវចិត្ត) Plan Well (ផែនការល្អ ដោយផ្តោតលើសុខុមាលភាពហិរញ្ញវត្ថុ) និង Feel Well (អារម្មណ៍ល្អ ដោយផ្តោតលើសុខុមាលភាពសង្គម)។

បន្ថែមពីលើកត្តាចម្បងធំៗទាំងនេះ អេ អាយ​ អេ ខេមបូឌា ផ្តល់ឲ្យអតិថិជនសាជីវកម្មរបស់ខ្លួននូវគុណតម្លៃឯកសិទ្ធិពិសេស ក្នុងការប្រើប្រាស់កម្មវិធីវិភាគ ដើម្បីទទួលបានទិន្នន័យដែលជាប្រយោជន៍ក្នុងការរៀបចំយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងការយល់ដឹងកាន់តែច្បាស់អំពីទម្លាប់ និងឥរិយាបទរបស់បុគ្គលិក។ ទាំងនេះផ្តល់ឱ្យថ្នាក់គ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុននូវព័ត៌មានជាក់លាក់ដែលអនុញ្ញាតឱ្យពួកគាត់ដាក់ចេញគម្រោងអត្ថប្រយោជន៍បុគ្គលិកឲ្យចំនឹងតម្រូវការ ក៏ដូចជាផែនការ ផ្សារភ្ជាប់ទំនាក់ទំនងបុគ្គលិក។

កម្មវិធី WorkWell with AIA ស្របតាមគោលបំណងរបស់ អេ អាយ​ អេ ខេមបូឌា ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ​ ក៏ដូចជាគាំទ្រគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដែលមានគោលបំណងដូចគ្នា ក្នុងការជួយប្រជាជនមួយពាន់លាននាក់នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។ កម្មវិធីនេះទៀតសោធ ក៏ជាផ្នែកមួយនៃយុទ្ធនាការ "AIA ជីវិត1 សុខភាព1" ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជា រួមទាំងបុគ្គលិកគ្រប់ក្រុមហ៊ុន-ស្ថាប័ន ឲ្យផ្តោតយកចិត្តទុកដាក់លើសុខភាព ព្រោះសុខភាពជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត។​

លោកស្រី Jane Tay អគ្គនាយិកាក្រុមហ៊ុន អេ អាយ​ អេ​ ខេមបូឌា បានមានប្រសាសន៍ថា៖ “សុខុមាលភាពនៅកន្លែងការងារ កាន់តែមានសារៈសំខាន់។ ការផ្តោតលើកម្មវិធីសុខភាព និងសុខុមាលភាព ធ្វើឲ្យបុគ្គលិកទទួលអារម្មណ៍ការយកចិត្តទុកដាក់ដិតដល់ ដែលធ្វើឱ្យពួកគាត់មានអារម្មណ៍ថាខ្លួនកាន់តែមានតម្លៃ និងជាទ្រព្យធនដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន-ស្ថាប័ន។” លោកស្រីបានបន្ថែមទៀតថា៖ "កម្មវិធី WorkWell with AIA ដែលយើងខ្ញុំបានណែនាំនេះ ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏មានប្រសិទ្ធភាពជាច្រើនរបស់ AIA Group ដើម្បីជួយអតិថិជនសាជីវកម្មរបស់យើងខ្ញុំបោះជំហានទៅមួយកម្រិតទៀតក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់បុគ្គលិក។ កម្មវិធីនេះពង្រឹងការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជួយអតិថិជនឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។"

ដើម្បីស្វែងយល់កាន់តែច្បាស់អំពីកម្មវិធី WorkWell with AIA សូមអ៉ីម៉ែលទៅកាន់ kh.corporatesolutions@aia.com ឬចូលទៅកាន់៖ WorkWell with AIA|AIA Cambodia

ព័ត៌មានលម្អិតលើការទទួលយកដំណោះស្រាយការការពារលោកអ្នក និងគ្រួសារពី អេ អាយ​ អេ​ ខេមបូឌា លើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការធានារ៉ាប់រងសុខភាពជាក្រុម សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh។

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 4ឆ្នាំជាប់គ្នាពី 2020​ ដល់ 2023។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

រ៉ែន ពិសាល

ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

pisal-p.ren@aia.com