សេចក្តីប្រកាសសារព័ត៌មាន

ធនាគារស្ថាបនា ដែលជាម្ចាស់ពានរង្វាន់ AIA Corporate Cup 2024 ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងឡុងដ៍ជាមួយមោទនភាព និងអនុវស្សាវរីយ៍មិនអាចបំភ្លេចបាន

15 ឧសភា 2024 dot អាន 6 នាទី

ភ្នំពេញ ថ្ងៃទី 15 ឧសភា ឆ្នាំ 2024 – ក្រុមបាល់ទាត់បុរស ធនាគារស្ថាបនា ដែលជាម្ចាស់ពានរង្វាន់ AIA Corporate Cup 2024 រៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានវិលត្រលប់ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មកដល់មាតុប្រទេសវិញជាមួយក្តីរំភើបរីករាយ បន្ទាប់ពីឆ្លងកាត់បទពិសោធ និងអនុស្សាវរីយ៍ដ៏ច្រើនលើសលប់ពីព្រឹត្តិការណ៍ប្រកួត AIA Championship 2024។

ក្នុងនាមជាម្ចាស់ជើងឯក ពួកគាត់បានទទួលរង្វាន់មិនអាចកាត់ថ្លៃបាន ដែលរាប់ទាំងមោទនភាពតំណាង កម្ពុជាទៅប្រកួតបន្តនៅទីក្រុងឡុងដ៍លើទីលានហ្វឹកហាត់បាល់ទាត់របស់ក្លឹប Tottenham Hotspur ដែលជាដៃគូសកលដ៏យូរអង្វែងរបស់ AIA Group។ អំឡុងពេលដំណើរកម្សាន្តរយៈពេល 4 ថ្ងៃ/4 យប់របស់ពួកគាត់ដែលឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅព្រះរាជាណាចក្រ ពួកគាត់បានទៅទស្សនាការប្រកួតក្រុម Spurs ប្រកួតជាមួយក្រុម Burnley ក្នុងការប្រកួតក្របខ័ណ្ឌ English Premier League និងបានធ្វើទស្សនកិច្ចទីក្រុងផងដែរ។

ធនាគារស្ថាបនាបានប្រកួតប្រជែងជាមួយម្ចាស់ជើងឯក 10ក្រុមផ្សេងទៀតរបស់ AIA ដែលមកពីបណ្តា ទីផ្សារផ្សេងទៀតរួមមាន ហុងកុង អូស្ត្រាលី នូវែលសេឡង់ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងចិន។ ក្រុមបាល់ទាត់ ធនាគារស្ថាបនា ​បាន​ឈ្នះ​ការប្រកួតពីរ ​ និង​ស្មើ​មួយ​មុន​នឹងធ្លាក់ចេញទៅវគ្គបន្ត។ ក្នុងឆ្នាំនេះ ពានរង្វាន់ AIA Championship 2024 ផ្នែកបុរសបានទៅលើក្រុមមក​ពី​ប្រទេសសិង្ហបុរី ខណៈម្ចាស់ជើងផ្នែកនារីបានទៅក្រុមមកពី នូវែលសេឡង់។

លោក ស្រេង លាងស៊ ដែលជាប្រធានក្រុមបាល់ទាត់ ធនាគារស្ថាបនា បានមានប្រសាសន៍ថា “ដំណើរទៅកាន់ប្រទេសដែលយើងគ្រប់គ្នាមិនដែលហ៊ានសូម្បីតែស្រមៃ វាពិតជារំភើប ពិបាកពណ៌នា។ ហើយខ្ញុំសូមអរគុណ អេ អាយ អេ ខេមបូឌា ដែលបានផ្តល់ឱកាសដល់ពួកយើងក្លាយជាក្រុមដំបូងគេពីប្រទេសកម្ពុជាដើម្បីទៅប្រកួតជាមួយនឹងក្រុមតំណាងទីផ្សារ AIA ផ្សេងទៀត។ គាត់បានបន្តទៀតថា "ក្រុមរបស់យើងនឹងខិតខំហ្វឹកហាត់ឱ្យកាន់តែល្អឡើងសម្រាប់ការប្រកួតឆ្នាំក្រោយនៃពានរង្វាន់ AIA Championship 2024 ប្រសិនបើមានឱកាស។ រីឯដំណើរកម្សាន្តទីក្រុងឡុងដ៍ដែលរៀបចំដោយ អេ អាយ អេ ខេមបូឌា ក៏បានអនុញ្ញាតឲ្យយើងស្គាល់កន្លែងទេសចរណ៍ល្បីៗ ដែលជាបទពិសោធមិនអាចកាត់ថ្លៃបាន ហើយវានឹងក្លាយជាអនុស្សាវរីយ៍ដែលដក់ជាប់បេះដូងអស់មួយជីវិត។”

លោក សៅ សុវណ្ណរ័ត្ម អ្នកចាត់ការទូទៅក្រុមបានមានប្រសាសន៍ថា៖ “នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ ហើយវាក៏ជាការប្រកួតដ៏រីករាយ និងការរឹតចំណងមិត្តភាពដែលអាចឱ្យពួកយើងមានទំនាក់ទំនងល្អជាមួយក្រុមមកពីបណ្តាប្រទេសផ្សេងទៀត។ ខ្ញុំពិតអរគុណយ៉ាងជ្រាលជ្រៅដល់ អេ អាយ អេ ខេមបូឌា ដែលបានឧបត្ថម្ភទាំងស្រុងទាំងការធ្វើដំណើរ ការស្នាក់នៅ និងជាពិសេសឱកាសឱ្យយើងទស្សនាការ ប្រកួតផ្ទាល់របស់ក្រុម Spurs និង Burnley»។

ពានរង្វាន់ AIA Corporate Cup របស់ អេ អាយ​ អេ ខេមបូឌា សង្កត់ធ្ងន់លើជំហររបស់ខ្លួនក្នុងនាមអ្នកគាំទ្រ និងលើកកម្ពស់ដ៏សកម្មបំផុតលើផ្នែកសុខភាព និងសុខមាលភាព។ ការផ្តួចផ្តើមនេះ បន្ថែមវិសាលភាពរបស់ អេ អាយ អេ ខេមបូឌា លើសពីនាមជាអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាពទៅកាន់ដៃគូសាជីវកម្ម ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត សង្គម និងហិរញ្ញវត្ថុរបស់អតិថិជន ដែលផ្តោតសំខាន់ លើកត្តាចម្បងៗបួនរួមមាន៖ ការរស់នៅល្អ (Live Well) គិតល្អ (Think Well) ផែនការល្អ (Plan Well) និង អារម្មណ៍ល្អ (Feel Well)។ កត្តាចម្បងទាំងបួននេះគឺជាផ្នែកមួយនៃកម្មវិធី WorkWell with AIA ដែលបានណែនាំដល់អតិថិជនផ្នែកសាជីវកម្មរបស់ខ្លួននៅដើមឆ្នាំនេះ ដើម្បីជួយលើកកម្ពស់សុខភាព និងសុខមាលភាពរបស់បុគ្គលិក។ វាបានភ្ជាប់បន្ថែមទៀតទៅនឹងយុទ្ធនាការ “ជីវិតមួយ សុខភាពមួយ” របស់ អេ អាយ អេ ខេមបូឌា ដែលលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យរីករាយនឹងជីវិតដោយផ្តោតលើសុខភាព។ ជាក់ស្តែងគំនិតផ្តួចផ្តើមពានរង្វាន់បាល់ទាត់នេះ ក៏ស្របតាមគោលបំណងរបស់ អេ អាយ អេ​ ខេមបូឌា ក្នុងការជួយប្រជាជនកម្ពុជា ដែលរួមទាំងបុគ្គលិកគ្រប់ស្ថាប័នឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ក៏ដូចជាចូលរួមគាំទ្រគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយប្រជាជន 1,000,000,000 នាក់នៅអាស៊ីសម្រេចបានគោលបំណងដូចគ្នានៅឆ្នាំ 2030។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍ AIA Corporate Cup 2024 រដូវកាលដំបូងបានស្វាគមន៍ក្រុមចំនួន 40 រួមមាន សាលាអន្តរជាតិ CIA First Cambodia, Heineken Cambodia, ធនាគារ ឌីជីប៊ី (DGB Bank), គ្រឹះស្ថានហិរញ្ញវត្ថុ អម្រឹត, RMA Cambodia Group, ISI Group, KPMG និង Foodpanda។

ការប្រកួតត្រូវបានធ្វើឡើងចាប់ពីខែធ្នូ ឆ្នាំ 2023 ដល់ខែមីនា 2024 ដែលក្រុមបុរសមកពីធនាគារស្ថាបនា Heineken Cambodia សាលាអន្តរជាតិ CIA First Cambodia និង ធនាគារ DGB បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រៅពីផ្តល់រង្វាន់ដែលមិនអាចកាត់ថ្លៃបាន អេ អាយ​ អេ​ ខេមបូឌា ប្រើប្រាស់កីឡាបាល់ទាត់ជាមធ្យោបាយ ដើម្បីរក្សា និងលើកកម្ពស់សុខុមាលភាពផ្លូវកាយ និងចិត្តរបស់បុគ្គលិកនៅគ្រប់ស្ថាបន័ដៃគូរបស់ខ្លួន ដើម្បីធានាថាក្រុមការងារដែលចូលរួមទាំងអស់ទទួលបានអត្ថប្រយោជន៍មិនត្រឹមតែពីផ្នែកសុខភាព និងសុខមាលភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងភាពរឹងមាំ និងយូរអង្វែងប្រកបដោយប្រសិទ្ធិភាពផងដែរលើផ្នែកទំនាក់ទំនងសង្គម និងអាជីវកម្មយូរអង្វែង។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី AIA Corporate Cup សូមចុចលលើតំណនេះ៖ WorkWell with AIA|AIA Cambodia ឬជាចូលក្នុងគ្រុបហ្វេសប៊ុក Wellness@Work តាមរយៈ https://rb.gy/afoly9​ ។

ព័ត៌មានលម្អិតលើការទទួលយកដំណោះស្រាយការការពារលោកអ្នក និងគ្រួសារពី អេ អាយ​ អេ​ ខេមបូឌា លើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការធានារ៉ាប់រងសុខភាពជាក្រុម សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh។

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 4ឆ្នាំជាប់គ្នា 2020 ដល់ 2023។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

រ៉ែន ពិសាល

ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

pisal-p.ren@aia.com