ភ្នំពេញ ថ្ងៃទី 09 មករា 2024 ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ បានដាក់ចេញយុទ្ធនាការ “AIAជីវិត1សុខភាព1” ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាបង្កើនគុណភាពជីវិតឲ្យរស់នៅមានសុខភាពល្អ ចេះរីករាយ និងធ្វើឲ្យគ្រប់វិនាទីនៃជីវិតមានន័យ ដែលលទ្ធផលទាំងអស់នេះកើតចេញតាមរយៈការចាប់យកទម្លាប់ល្អ និងអនុវត្តឲ្យបានទៀងទាត់។
យុទ្ធនាការនេះជ្រកក្រោមប្រធានបទ “ថែរក្សាឲ្យល្អ រស់នៅដោយរីករាយ” ដែលស្នើឱ្យបុគ្គលគ្រប់រូបយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះសុខភាព និងសុខុមាលភាពរបស់ខ្លួន។ អេ អាយ អេ ខេមបូឌា ជឿច្បាស់ថា សុខភាពពិតជាសំខាន់គ្រប់ផែននៃជីវិត និងជាកត្តាកំណត់គុណភាពរបស់ជីវិតផងដែរ។
សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តល្អ ផ្ដល់ឲ្យជីវិតយើងរស់នៅពោរពេញដោយសុភមង្គល និងការអភិវឌ្ឍ។
ផ្ទុយទៅវិញ ទម្លាប់អាក្រក់អាចបណ្តាលឱ្យមានបញ្ហាសុខភាព សង្គម និងហិរញ្ញវត្ថុផ្សេងៗ ដែលជះឥទ្ធិពលអវិជ្ជមានទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន យុទ្ធនាការ “AIA សុខភាព1ជីវិត1” នឹងចែករំលែកសារ ព័ត៌មាន និងការណែនាំផ្សេងៗតាមរយៈវីដេអូ និងមាតិកាលើបណ្តាញឌីជីថល ដែលរួមមានខ្សែភាពយន្តខ្លីៗដកស្រង់ចេញ ពីជីវិតពិតក្នុងសង្គម ក្នុងបំណងចែករំលែកវិធីល្អបំផុតក្នុងការចាប់ផ្តើម និងរក្សារបៀបរស់នៅឲ្យមានសុខភាពល្អ ព្រមជាមួយការបំផុសគំនិតដល់ប្រជាជនកម្ពុជាឱ្យរីករាយគ្រប់វិនាទីនៃជីវិត។
យុទ្ធនាការនេះស្របតាមគោលបំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេរបស់កម្ពុជា ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជារស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ជាងនេះទៀតសោធ “AIA សុខភាព1ជីវិត1” ជួយគាំទ្រដល់គំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយឲ្យប្រជាជនមួយពាន់លាននាក់នៅអាស៊ីរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរក្នុងឆ្នាំ 2030។
លោកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិ អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា “ភាពតានតឹងដែលកើតចេញពីសម្ពាធការងារ ឬដំណើរការអាជីវកម្ម គួបផ្សំនឹងការដោះស្រាយរាល់ទំនួលខុសត្រូវ និងអម្រែកជីវិតជារឿយៗធ្វើឱ្យយើងភ្លេចយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯង។ ទាំងនេះអាចជាឫសគល់នៃជំងឺផ្សេងៗ ដែលនាំឱ្យថប់អារម្មណ៍ សម្ពាធ និងបញ្ហាប្រឈមជាច្រើន។
យុទ្ធនាការ “AIAសុខភាព1ជីវិត1” ជួយបង្វែរប្រជាជនកម្ពុជាឲ្យត្រឡប់មកយកចិត្តទុកដាក់លើសុខភាពដែលជាកត្តាកែប្រែឲ្យជីវិតពោរពេញដោយអត្ថន័យ។ ការចាប់យកទម្លាប់ល្អ ដើម្បីទទួលបានសុខភាពល្អអាច នឹងពិបាក ប៉ុន្តែការអនុវត្តបន្តិចម្តងៗឲ្យបានទៀងទាត់នឹងផ្តល់ភាពស្រស់បំព្រងជានិច្ចដល់ជីវិត។
"បុគ្គលដែលមានសុខភាពល្អ រមែងអាចដោះស្រាយបញ្ហាបានរលូន មានសុទិដ្ឋិនិយម និងចេះរីករាយគ្រប់វិនាទីនៃជីវិត ដែលចំណុចទាំងនេះនាំឱ្យយើងរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ហើយជាពិសេសនោះយើងនឹងបានរស់នៅក្នុងសហគមន៍ដែលពោរពេញដោយស្នាមញញឹម និងសុភមង្គល។"
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីយុទ្ធនាការ “AIAសុខភាព1ជីវិត1” ដែលរួមានមាតិកា និងសារលើកទឹកចិត្ត សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ អេ អាយ អេ ខេមបូឌា៖ www.facebook.com/AIACambodia
និងគេហទំព័ររបស់យើងខ្ញុំ៖ https://bitly.ws/39iJp
ព័ត៌មានលម្អិតលើការទទួលយកដំណោះស្រាយការការពារលោកអ្នក និងគ្រួសារពី អេ អាយ អេ ខេមបូឌា លើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការធានារ៉ាប់រងសុខភាពជាក្រុម សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh។