សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា អបអរខួប ៨ឆ្នាំនៃវឌ្ឍនភាព

02 ឧសភា 2025 dot អាន 5 នាទី

ភ្នំពេញ ថ្ងៃទី 02 ឧសភា 2025៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានប្រារព្ធខួប 8ឆ្នាំជាមួយមោទនភាព ដែលបង្ហាញពីដំណើរនៃការប្តេជ្ញាចិត្តឥតងាករេក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា និងសុខភាពសហគមន៍។ ក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានបោះជំហានទៅមុខយ៉ាងរហ័ស បានក្លាយជាដៃគូផ្តល់សន្តិភាពផ្លូវចិត្ត និងទំនុកចិត្តដល់បុគ្គល និងគ្រួសាររាប់សែនគ្រួសារ តាមរយៈបំពេញតម្រូវការលើការការពារ និងផ្នែកហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនអាចផ្តោតលើអ្វីដែលសំខាន់បំផុតដើម្បីសម្រេចគោលដៅជីវិតរបស់ខ្លួន។

ចាប់តាំងពីបើកដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ 2017 អេ អាយ អេ ខេមបូឌា មានបេសសកម្ម និងគោលបំណង ជាក់លាក់មួយ នោះគឺជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ ដំណើរតាមគន្លងនៃ បេសកកម្មជាមួយការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ ធ្វើឱ្យ អេ អាយ អាយ ខេមបូឌា ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេនៅកម្ពុជា តាមរយៈដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មល្អឥតខ្ចោះ ដើម្បីបំពេញតម្រូវការអតិថិជនគ្រប់មជ្ឈដ្ឋាន។

ទិន្នន័យនៃលទ្ធផលលើដំណោះស្រាយហិរញ្ញវត្ថុរបស់ អេ អាយ អេ ខេមបូឌា ត្រូវបានបង្ហាញតាមរយៈបទពិសោធរបស់អតិថិជន ក្នុងការជួយឱ្យពួកគាត់ទទួលបានសន្តិភាពផ្លូវចិត្ត និងលំនឹងហរិញ្ញវត្ថុ។ នៅក្នុងឆ្នាំទី 8 នេះ អេ អាយ អេ ខេមបូឌា​ បានផ្តល់ ការការពារលើដំណោះស្រាយហិរញ្ញវត្ថុដល់គ្រួសារជាង 130,000*សារ ដោះស្រាយករណីទាមទារសំណងចំនួន 27,000* ករណី និងបានផ្តល់អត្ថប្រយោជន៍និងសំណងជូនអតិថិជនសរុបជាង 10,000,000* ដុល្លារ។

គ្រួសារជាច្រើនទទួលបានភាពកក់ក្តៅ និងមានក្តីសង្ឃឹមឡើងវិញតាមរយៈការជ្រោមជ្រែងពីក្រុមហ៊ុនអំឡុងពេលប្រឈមនឹងកាលៈទេសៈដ៏លំបាកបំផុតក្នុងជីវិត។ សាច់រឿងគ្រប់រសជាតិ និងការតស៊ូដើម្បីយកឈ្នះឧបសគ្គ បានបង្ហាញអំពីការសន្យាចំពោះបេសកកម្មរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយគាំទ្រយ៉ាងខ្ជាប់ខ្ជួនដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ សន្តិភាពផ្លូវចិត្ត និងការគាំទ្រដល់សហគមន៍។

អេ អាយ អេ ខេមបូឌា ស្គាល់ច្បាស់អំពីតួនាទីរបស់ខ្លួនក្នុងការរួមចំណែកដល់សុខុមាលភាពជាតិទាំងមូល។ ក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានបង្កើតគំនិតផ្តួចផ្តើមដែលជាប្រយោជន៍ដល់សហគមន៍ជាច្រើន រួមទាំងកម្មវិធីសុខភាព អប់រំ និងគម្រោងក្រោមរូបភាពជាដៃគូជាមួយរដ្ឋាភិបាល និងអង្គការក្នុងស្រុក ក្នុងគោលបំណងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសុខភាពល្អ។

គំនិតផ្តួចផ្តើមធំៗទាំងនោះរួមមាន យុទ្ធនាការ AIA Fit For Hope ជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ធំបំផុតនៅកម្ពុជា ដែលសរុបមកដល់បច្ចុប្បន្នយុទ្ធនាការនេះបានផ្តល់ការពិនិត្យជំងឺមហារីកសុដន់ដោយឥតគិតថ្លៃដល់ស្ត្រីជាង 20,000*នាក់។ កម្មវិធីបាល់ទាត់វិលជុំកុមារនិងយុវជន AIA-ISF Youth League ជាថ្នាលបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា បានផ្តល់ឱកាសដល់កុមារនិងយុវជនជួបការខ្វះខាតជាង 10,000*នាក់ ឱ្យបានលេងបាល់ទាត់ក្នុងបរិយាកាសរួសរាយ សុវត្ថិភាព ក៏ដូចជាជួយលើកកម្ពស់សុខភាព បណ្តុះស្មារតីជាអ្នកកីឡា និងចេះធ្វើការជាក្រុម ដែលទាំងអស់នេះទុនដើម្បីអនាគតត្រចះត្រចង់របស់ពួកគេ។ គម្រោងលើកកម្ពស់សុខភាព និងសុខុមាលភាពហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី បានផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងគ្រួសារជាង 15,000*នាក់ នៅក្នុងខេត្តកំពង់ចាម បាត់ដំបង សៀមរាប និងកំពត។

លទ្ធផលវិជ្ជមាននៃភាពជាដៃគូដ៏រឹងមាំរបស់ អេ អាយ អេ ខេមបូឌា ទាំងវិស័យឯកជន វិស័យសាធារណៈ រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលបានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ខ្លួន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបានចុះទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា និងផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ រួមជាមួយគំនិតផ្តួចផ្តើមទាក់ទងនឹងសុខភាព។​

ក្នុងឱកាសខួបលើកទី 8 នេះ អេ អាយ អេ ខេមបូឌា ក៏បានអបអរសាទរដល់ដំណើរជោគជ័យលើផ្នែកធនធានមនុស្សរបស់ខ្លួនតាមរយៈសមិទ្ធិផលជាប្រវត្តិសាស្ត្រនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា ពោលគឺ អេ អាយ អេ ខេមបូឌា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងដែលមានទីប្រឹក្សាផែនការជីវិតសម្រេចបានបទដ្ឋានពិភពលោក Top of The Table (TOT)។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនក៏បានគ្រងតំណែងលេខមួយដែលមានទីប្រឹក្សាផែនការជីវិតសម្រេចបទដ្ឋាន MDRT ច្រើនជាងគេនៅកម្ពុជា ដែលសបញ្ជាក់អំពីភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងវិស័យធានារ៉ាប់រងកម្ពុជា។ ការទទួលស្គាល់ទាំងនេះ ក៏ជាសក្ខីភាពលើគុណភាពការងារ ភាពស្មោះត្រង់ និងការលះបង់របស់ទីប្រឹក្សាផែនការជីវិត ចំពោះសហគមន៍ដែលពួកគាត់បានធ្វើការជាមួយ បន្ថែមពីលើគោលបំណងរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។

នាកម្មវិធីថ្ងៃនោះ លោកស្រី Jane Tay អគ្គនាយិកា អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “ដំណើររបស់យើងខ្ញុំបានចាប់ផ្តើមជាមួយនឹងគោលបំណងសាមញ្ញមួយ នោះគឺបង្កើតភាពវិជ្ជមានដ៏ពិតប្រាកដដើម្បីជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ ថ្ងៃនេះ យើងខ្ញុំសាទរភាពជោគជ័យ និងលទ្ធផលរបស់ក្រុមហ៊ុនលើភាពខ្លាំង ចំណុចពិសេសជាងគេ និងសមត្ថភាពលេចធ្លោ ដោយរាប់ចាប់ពីគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំរហូតដល់ភាពឈានមុខគេមួយក្នុងទីផ្សារ និងតំណាងចែកចាយល្អគ្មានផ្ទឹម”។

លោកស្រី Jane Tay បានបន្ថែមទៀតថា "សមិទ្ធិផលទាំងនេះ គឺជាលទ្ធផលនៃភាពជាដៃគូដ៏រឹងមាំលើគ្រប់វិស័យ ទាំងវិស័យឯកជន វិស័យសាធារណៈ រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។ ការប្រារព្ធខួបនេះ មិនមែនគ្រាន់តែជាការអបអរសាទរចំពោះសមិទ្ធផលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកាសបន្តបង្កើតលទ្ធភាពការងារកាន់តែសកម្មសម្រាប់អនាគត។ គោលដៅនៃដំណើររបស់យើង គឺនៅឆ្ងាយជាងនេះ ប៉ុន្តែតាមរយៈទំនុកចិត្តរបស់អតិថិជន អេ អាយ អេ ខេមបូឌា នឹងបន្តខិតខំដើម្បីបង្កើតភាពជោគជ័យរួមគ្នា សម្រាប់អនាគតកាន់តែប្រសើរ"។

ទន្ទឹមនឹង អេ អាយ អេ ខេមបូឌា ប្រារព្ធភាពជោគជ័យនេះ ក្រុមហ៊ុននៅតែផ្តោតលើគោលបំណងរបស់ខ្លួន ជាមួយនឹងផែនការកែលម្អ និងការច្នៃប្រឌិតជាបន្តបន្ទាប់ ដើម្បីបំពេញ​តម្រូវការរបស់អតិថិជន លើកកម្ពស់គុណភាពជីវិត និងជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរឡើង។

*តួលខគិតត្រឹមថ្ងៃចេញអត្ថបទនេះ

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។​ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ដំណោះស្រាយការពារលើជំងឺធ្ងន់ធ្ងររហូតដល់ 118 ករណីដំបូងគេនៅកម្ពុជាចាប់ពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ AIA Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 5ឆ្នាំជាប់គ្នាពី 2020​ ដល់ 20234 អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

រ៉ែន ពិសាល

ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

pisal-p.ren@aia.com