សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា សម្ពោធ ពានរង្វាន់បាល់ទាត់ AIA Corporate Cup ឈ្នះរង្វាន់ទៅទីក្រុងឡុងដ៍

16 ធ្នូ 2023 dot អាន 5 នាទី

ភ្នំពេញ ថ្ងៃទី 16 ឆ្នាំ 2023 – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អាយ អេ ខេមបូឌា បានរៀបចំកម្មវិធីសម្ពោធពានរង្វាន់បាល់ទាត់ AIA Corporate Cup  ដែលបង្កើតឡើង ផ្តាច់មុខសម្រាប់គ្រប់ស្ថាប័នដែលជាអតិថិជនរបស់ខ្លួន។ ជើងឯកនៃពានរង្វាន់នេះនឹង ទទួលបានបទពិសោធដ៏អស្ចារ្យ ដោយពួកគាត់នឹងទៅប្រកួតបន្តនៅកីឡដ្ឋានរបស់ក្លឹប បាល់ទាត់កំពូលនៅអង់គ្លេស Tottenham Hotspur (Spurs) រួមនឹងដំណើរកម្សាន្តទីក្រុងឡុងដ៍ផងដែរ។

ពានរង្វាន់នេះ បង្កើតឡើងក្នុងគោលបំណងរក្សា និងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់អតិថិជនសាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា​ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេមួយនៅកម្ពុជា។ ការប្រកួតកីឡាបាល់ទាត់នេះក៏ជួយឱ្យកីឡាករ-កីឡាការនីដែលជាអតិថិជនគ្រប់រូបអាចភ្ជាប់ទំនាក់ទំនងរវាងគ្នាបានកាន់តែស្និទ្ធស្នាល ក៏ដូចជាឈានទៅចាប់ផ្តើម ឬពង្រឹងរបៀបរស់នៅប្រចាំថ្ងៃ ឲ្យកាន់តែសកម្ម​  ។

ពានរង្វាន់បាល់ទាត់ AIA Corporate Cup ក៏ជាជំហានថ្មីមួយទៀតដើម្បីសម្រេចគោលបំណងរបស់​ អេ អាយ អេ ខេមបូឌា ក្នុងការផ្តល់ជូនឲ្យអតិថិជនលើសពីសេវាធានារ៉ាប់រងអាយុជីវិត​ និងសុខភាព ដោយបន្ថែមនូវការយកចិត្តទុកដាក់ចំពោះសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត សង្គម និងហិរញ្ញវត្ថុរបស់អតិថិជន ដែលស្របតាមគោលបំណងក្នុងការលើកកម្ពស់ “រស់នៅល្អ គិតល្អ ផែនការល្អ អារម្មណ៍ល្អ” (Live Well, Think Well, Plan Well, Feel Well)។

ក្រុមម្ចាស់ជើងឯកបុរស-នារី នឹងតំណាងឲ្យកម្ពុជាទៅប្រកួតបន្តនៅកីឡដ្ឋាន Tottenham Hotspur ជាមួយក្រុមតំណាង AIA ដែលមកពីបណ្តាប្រទេសផ្សេងៗក្នុងខែ ឧសភា ឆ្នាំ 2024។ ការផ្តល់ជូនអភ័យឯកសិទ្ធិពិសេសទៅប្រកួតលើវាលស្មៅប្រៀបបាននឹងព្រំក្នុងកីឡដ្ឋាននេះ​ បានមកពីភាពជាដៃគូសកល ដ៏សំខាន់រយៈពេលយូរអង្វែងរវាង AIA Group ជាមួយក្លឹបបាល់ទាត់ Tottenham Hotspur។

អេ អាយ អេ ខេមបូឌា បានរៀបចំការប្រកួតដល់ក្រុមបាល់ទាត់នារី ក្នុងគោលបំណងជម្រុញលើកទឹកចិត្តពួកគាត់ ចូលរួមក្នុងកីឡា និងបង្ហាញថាកីឡាបាល់ទាត់ សម្រាប់គ្រប់គ្នា។ ម្យ៉ាងវិញទៀត នេះជាការលើកទឹកចិត្តដល់សមាជិកគ្រប់រូបមកពីស្ថាប័ននានាឲ្យចូលរួមបង្កើតក្រុមបាល់ទាត់ និងប្រកួតប្រជែង ដើម្បីទទួលបានផលប្រយោជន៍ជាច្រើនដូចជាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងការបង្កើតមិត្តភាពថ្មីៗទៀតផងដែរ។

ពានរង្វាន់បាល់ទាត់ AIA Corporate Cup នេះត្រូវបានគាំទ្រ និងក្នុងនាមជាអ្នករៀបចំការប្រកួតដោយ អាយ អេស អាយ ដង្កោសែនជ័យ ជាក្លឹបមួយរបស់ក្របខណ្ឌបាល់ទាត់កំពូលរបស់កម្ពុជា។ ក្លឹបនេះនឹងប្រើប្រាស់ជំនាញដ៏ក្រាស់ក្រែលរបស់ពួកគេ ដើម្បីធានាថាគ្រប់ការប្រកួតប្រព្រឹត្តទៅដោយរលូន និងប្រកបដោយវិជ្ជាជីវៈ រួមនឹងសកម្មភាពសប្បាយៗមួយចំនួនដល់អ្នកគាំទ្រទាំងអស់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។

ពានរង្វាន់បាល់ទាត់ AIA Corporate Cup 2024 ទទួលស្វាគមន៍ក្រុមចំនួន 40 ដែលតំណាងស្ថាប័នជាតិ និងអន្តរជាតិរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត RMA ផ្សារម៉ាក្រូ សណ្ឋាគារ Sofitel ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្រុមហ៊ុន GGEAR GROUP, ISI Group, Foodpanda និង KPMG។ កម្មវិធីប្រកួតនឹងចាប់ផ្តើមពីខែ មករា​ ឆ្នាំ 2024 រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅខែ កុម្ភៈ ឆ្នាំ 2024 ។

ពានរង្វាន់បាល់ទាត់នេះ ស្របតាមគោលបំណងរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយប្រជាជនកម្ពុជា ក៏ដូចជាសមាជិកគ្រប់ជាន់ថ្នាក់តាមស្ថាប័ន ឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។​ គោបំណងនេះ ចូលរួមគាំទ្រគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីធ្វើជួយឲ្យប្រជានជននៅអាស៊ី 1,000,000,000នាក់ រស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរក្នុងឆ្នាំ 2030។

លោកស្រី Jane Tay អគ្គនាយិកា អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ពានរង្វាន់បាល់ទាត់ AIA Corporate Cup ជាផ្នែកមួយក្នុងចំណោមសកម្មភាពជាច្រើនដែល អេ អាយ អេ ខេមបូឌា ផ្តល់ជូនអតិថិជនសាជីវកម្មរបស់យើងខ្ញុំ ដើម្បីជួយឱ្យគាត់រស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ វាធ្វើឱ្យយើងបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង បង្កើតភាពវិជ្ជមាន និងបង្កើតបរិយាកាសកន្លែងធ្វើការឱ្យស្របតាមនិយមន័យ “សុខភាពកាន់តែប្រសើរនៅកន្លែងធ្វើការ” ដោយជម្រុញឱ្យពួកគាត់ចូលរួមក្នុងសកម្មភាពនានាដើម្បីទទួលបានការរស់នៅដ៏សកម្ម។

“ភាពជាដៃគូរបស់យើងខ្ញុំជាមួយក្លឹបបាល់ទាត់ Spurs បានបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍ជាច្រើន ដែលយើងអាចចែករំលែកជាមួយអតិថិជន សហគមន៍ និងដៃគូរបស់យើង។

ការផ្តល់ជូនពិសេសតាមរយៈការប្រកួតបាល់ទាត់នេះ គឺជាវិធីមួយដើម្បីថ្លែងអំណរគុណដល់អតិថិជនរបស់យើងខ្ញុំចំពោះការគាំទ្រ និងទំនុកចិត្តដល់ អេ អាយ​ អេ ខេមបូឌា និងសម្រាប់កិច្ចសហការដើម្បីបំពេញតម្រូវការការពារហិរញ្ញវត្ថុរយៈពេលយូរអង្វែង សុខភាព និងសុខមាលភាពរបស់ប្រជាជនកម្ពុជា។

 

ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់ពានរង្វាន់ AIA Corporate Cup សូមចូលទៅកាន់ www.facebook.com/AIACambodia ឬចូលរួមជាសមាជិករបស់គ្រុប Wellness@Work លើហ្វេសប៊ុកតាមរយៈតំណនេះ៖  https://rb.gy/afoly9

 

ព័ត៌មានលម្អិតលើការទទួលយកដំណោះស្រាយការការពារលោកអ្នក និងគ្រួសារពី អេ អាយ​ អេ​ ខេមបូឌា លើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការធានារ៉ាប់រងសុខភាពជាក្រុម សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh។

 

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

ម៉េង ដាណែត

ប្រធានផ្នែកទំនាក់ទំនងសាធារណៈ       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com