សេវាគ្រប់គ្រង និងការប្រឹក្សាព្យាបាលផ្ទាល់ខ្លួនគឺមិនមែនជាអត្ថប្រយោជន៍កិច្ចសន្យានោះទេ។ Advance Medical Health Care Management Consulting (Shanghai) Co., Ltd. (“Teladoc Health”) គឺជាក្រុមហ៊ុនឯករាជ្យភាគីទីបី។ AIA (Cambodia) Life Insurance Plc. (“AIA Cambodia”) នឹងមិនទទួលខុសត្រូវទៅលើ សេវាកម្ម ការពិនិត្យ ផលិតផល យោបល់ ការណែនាំ លទ្ធកម្ម និងការស្នើរសុំ ដែលត្រូវបានយកមក ឬផ្តល់អោយដោយ Teladoc Health (“Teladoc Services”) ដែលមិនបានដាក់លក់ ផលិត ឬក៏ធ្វើទីផ្សារដោយ AIA Cambodia នោះទេ។ ការដាក់អោយមានសេវាកម្មគ្រប់គ្រងករណីដោយផ្ទាល់ គឺមិនត្រូវបានយកមកបកស្រាយដូចទៅនឹង ការយល់ព្រម ការតំណាង ឬការធានាដោយ AIA Singapore ដូចទៅនឹងសម្បទាសម្រាប់គោលបំណង ឬគុណភាពនៃសេវាកម្ម Teladoc ឡើយ។ រាល់ទិន្ន័យដែលពាក់ពន្ធទៅនឹង Teladoc Health និងពត៍មានសេវាកម្មដែលបានចែងត្រូវបានផ្ទៀងផ្ទាត់បានដោយ Teladoc Health តែប៉ុណ្ណោះ។
- សូមចុចនៅទីនេះសម្រាប់បញ្ជីករណីវេជ្ជសាស្ត្រធ្ងន់ធ្ងរទាំងអស់ដែល Teladoc Health ព្រមទទួលសម្រាប់សេវាគ្រប់គ្រង និងការប្រឹក្សាព្យាបាលផ្ទាល់ខ្លួន។ សិទ្ធទទួលបានសេវាកម្មគឺអាស្រ័យទៅការវាយតម្លៃដោយ AIA Cambodia និង Teladoc Health ហើយសេវាកម្មដែលបានផ្តល់អោយគឺអាស្រ័យទៅលើលក្ខខណ្ឌនៃ Teladoc Health។
- AIA Cambodia នឹងចេញផ្សាយពត៍មានអំពីគោលនយោបាយតែប៉ុណ្ណោះ ដែលបានធ្វើឡើងដោយអតិថិជនរបស់ Teladoc Health នៅពេលដែលសេវាកម្មនៃ “បែបបទចុះឈ្មោះ” ត្រូវបានចុះហត្ថលេខាដោយអតិថិជន។
- សេវាគ្រប់គ្រង និងការប្រឹក្សាព្យាបាលផ្ទាល់ខ្លួនរបស់ Teladoc Health គឺជាសេវាកម្មបន្ថែមសម្រាប់អតិថិជនដែលមានធានារ៉ាប់រងស្រេច ហើយជាមួយនឹងអតិថិជនត្រូវតែមានគោលនយោបាយជាធរមានក្នុងករណីដែលបើក ឬករណីបន្ថែមជាមួយនឹងអត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺ ឬអត្ថប្រយោជន៍នៃជំងឺធ្ងន់ធ្ងរដែលមានទឹកប្រាក់សរុប ២០០០០ ដុល្លារសហរដ្ឋអាមេរិក ឬលើសពីនេះ។ ការធ្វើតេស្ត ការព្យាបាល នីតិវិធី ឧបករណ៍ ឬការផ្សំថ្នាំដែលណែនាំដោយ Teladoc Health គឺអាស្រ័យទៅលើការគិតប្រាក់បន្ថែម ដែលមិនត្រូវបានទូទាត់ដោយគម្រោងរបស់អ្នកនោះទេ។ សូមធ្វើការពិភាក្សាជាមួយនឹងអ្នករៀបចំគម្រោងជីវិត AIA Cambodia របស់អ្នកសម្រាប់ពត៍មានលម្អិត។
- Portal របស់ Teladoc Health គឺជាគេហទំព័រភាគីទីបីដែលមិនត្រូវបានបង្កើតឡើង គ្រប់គ្រង ឬថែទាំដោយ AIA Cambodia នោះទេ។ ដោយហេតុនេះ AIA Cambodia នឹងមិនមានការទំនួលខុសត្រូវសម្រាប់ការខាតបង់ ឬការខូចខាតអ្វីទាំងអស់ដែលអាចកើតជាលទ្ធផលនៃការបែកបាក់ ការរំខាន ការព្យួរ ការបញ្ចប់ ឬអវត្តមាននៃគេហទំព័រ ឬបញ្ជីសេវាកម្មដែលមានក្នុងគេហទំព័រ។
គម្រោងធានារ៉ាប់រងត្រូវបានសរសេរចេញដោយ AIA (Cambodia) Life Insurance Plc.។ រាល់លិខិតស្នើរសុំធានារ៉ាប់រងទាំងអស់គឺអាស្រ័យទៅលើការសរសេរចេញ និងយល់ព្រមពី AIA Cambodia។ វាមិនមែនជាធានារ៉ាប់រងកិច្ចសន្យានោះទេ។ អ្នកត្រូវបានណែនាំអោយអានកិច្ចសន្យាគោលនយោបាយ សម្រាប់អោយយល់ពីលក្ខខណ្ឌនៃគម្រោងកាន់តែច្បាស់។