សាកគិតបន្តិច ថាយើងបានធ្វើអ្វីខ្លះដើម្បីជីវិត និងសុខភាពមួយនេះ? ថែរក្សាសុខភាពឲ្យបានល្អ និងរស់នៅដោយរីករាយតាមរយៈការចាប់យកទម្លាប់ល្អ និងអនុវត្តឲ្យបានទៀងទាត់។
AIA ជីវិត1សុខភាព1 ជាយុទ្ធនាការរបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ក្រោមប្រធានបទ “ថែរក្សាឲ្យល្អ រស់នៅដោយរីករាយ” មានគោលបំណងជួយបុគ្គលម្នាក់ៗបង្កើនការយកចិត្តទុកដាក់ ថែរក្សា សុខភាពរបស់ខ្លួន តាមរយៈការបង្កើតទម្លាប់ល្អៗ ដើម្បីជួយឲ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ។ ដើម្បីសម្រេចបាននូវគោលដៅនេះ បុគ្គលម្នាក់ៗត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការថែរក្សាសុខភាពរបស់ពួកគេ តាមរយៈការផ្តោតសំខាន់លើការគិត ការធ្វើសកម្មភាព ទាក់ទងនឹងសុខភាពផ្លូវកាយ ផ្លូវចិត្ត ហិរញ្ញវត្ថុ។ សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តល្អ ផ្ដល់ឲ្យលោកអ្នកនូវជីវិតមួយពោរពេញដោយសុភមង្គល និងការអភិវឌ្ឍ។ ការបណ្តុះទម្លាប់ល្អថ្មីដើម្បីធ្វើឲ្យសុខភាព និងជីវិតកាន់តែប្រសើរ អាចមានភាពលំបាក ប៉ុន្តែវានឹងហុចផ្លែផ្កាបានក្នុងរយៈពេលវែង។
អ្នកត្រូវចាំថា អ្នកមានជីវិតតែមួយ ហើយសុខភាពរបស់អ្នក គឺជាគ្រឹះនៃការរស់នៅដ៏មានអត្ថន័យ។ ចំណាយពេលវេលារបស់អ្នកឲ្យបានប្រសើរបំផុត ហើយចូលរួមជាមួយពួកយើងក្នុងដំណើរឆ្ពោះទៅរកការរស់នៅកាន់តែល្អប្រសើរ។
ទីនេះ! អ្នកនឹងទទួលបានចំណេះដឹង គន្លឺះ និងមាតិកាលើកទឹកចិត្តនានា ក្នុងការថែរក្សាការពារទាំង ផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ ។
លោកអ្នកអាចស្វែងរកមាតិកាល្អដូចជាវីដេអូរឿងខ្លី អត្ថបទ និងមាតិកាផ្សេងៗ ដែលត្រូវបានចែករំលែកពីរឿងរ៉ាវជីវិតពិត អ្នកជំនាញសុខភាព អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ អ្នកចិត្តសាស្រ្ត អ្នកជំនាញហិរញ្ញវត្ថុ និងគ្រូហាត់ប្រាណនានា។
ចាប់ផ្តើមពីខ្លួនអ្នក! សូមចាប់ផ្តើមបង្កើតទម្លាប់ល្អមួយនៅថ្ងៃនេះ ដើម្បីធ្វើឲ្យជីវិតរីករាយ និងថែរក្សា សុខភាព ដើម្បីទទួលបានសុខភាព និងជីវិតកាន់តែប្រសើរឡើង។