សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា តែងតាំង Jane Tay ជាអគ្គនាយិកា

04 ធ្នូ 2023 dot អាន 3 នាទី

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព បានតែងតាំង Jane Tay ជាអគ្គនាយិកាថ្មីរបស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2023។ Jane នឹងបន្តតំណែងពី Andrew Loh ដែលត្រូវបានទទួលតំណែងថ្មីជាអគ្គនាយក និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ AIA Vietnam។

មុន​ពេល​ចូលមកកាន់តំណែង​ជាមួយ អេ អាយ អេ ខេមបូឌា លោកស្រី Jane ជា​នាយិកាផ្នែកយុទ្ធសាស្រ្តសម្ព័ន្ធភាពអាជីវកម្មប៊េងកាសួរេន AIA Thailand។ លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងយុទ្ធសាស្ត្រដៃគូរបស់ AIA ជាមួយធនាគារបាងកក។ លោកស្រីក៏បានដឹកនាំគម្រោងគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់លើវិន័យផ្នែកលក់ ផលិតភាព និងកិច្ចសហការជាមួយធនាគារ។

Jane មានបទពិសោធក្រាស់ក្រែលលើផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រង ហើយបានកាន់មុខតំណែងក្នុងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយ AIA Group ដែលលោកស្រីបានទទួលតំណែងជានាយកចែកចាយភាពជាដៃគូ ក្រុមហ៊ុនព្រូដិនសលអាស៊ី និងធនាគារ Citibank និងតាមបណ្តាក្រុមហ៊ុនធំៗផ្សេងទៀត។

លោក Tan Hak Leh អគ្គនាយកប្រចាំតំបន់ AIA មានប្រសាសន៍ថា “សូមស្វាគមន៍ Jane មកកាន់គ្រួសារ អេ អាយ អេ ខេមបូឌា។ តាមរយៈបទពិសោធកន្លងមក គាត់បានបង្ហាញខ្លួនជាអ្នកដឹកនាំដែលផ្តោតលើភាពជោគជ័យ លើកទឹកចិត្តខ្លួនឯង និងពោរពេញដោយភាពស្វាហាប់។​ លក្ខណៈសម្បត្តិទាំងនេះ ធ្វើឲ្យលោកស្រីជា អ្នកដឹកនាំដ៏សក្តិសមបំផុតក្នុងការដឹកនាំអាជីវកម្មរបស់យើងក្នុងទីផ្សារកម្ពុជា។ ខ្ញុំមានទំនុកចិត្តទាំងស្រុងលើសមត្ថភាព និងជំនាញគ្រប់គ្រងរបស់ Jane ហើយជឿជាក់ថាគាត់នឹងដឹកនាំ អេ អាយ អេ ខេមបូឌា ឆ្ពោះទៅរកអនាគតប្រកបដោយភាពរីកចម្រើន។

“ខ្ញុំ​ក៏​សូម​អរគុណដល់ Andrew សម្រាប់​ការ​រួម​ចំណែកបង្កើតបានសមិទ្ធផល​ដ៏គួរឲ្យកត់សម្គាល់ដល់ អេ អាយ​ អេ ខេមបូឌា។ ក្រោមការដឹកនាំរបស់លោក បានធ្វើឲ្យ អេ អាយ អេ ខេមបូឌា សម្រេចបានកំណើនទីផ្សារគួរឲ្យកត់សម្គាល់។ Andrew ជាបុគ្គលដ៏សំខាន់ក្នុងការលើកកម្ពស់ អេ អាយ អេ ខេមបូឌា និងចាប់ផ្តើមប្រព័ន្ធអេកូឡូស៊ីសុខភាពដើម្បីដឹកនាំ អេ អាយ អេ ខេមបូឌា ក្លាយជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ។ សមិទ្ធផលដែល Andrew សម្រេចបានរួមមាន ការផ្តល់អត្ថប្រយោជន៍ដល់អតិថិជនលក្ខណៈបុគ្គល និងសាជីវកម្ម តាមរយៈកម្មវិធីឌីជីថល ដែលផ្តល់នូវបទពិសោធល្អឥតខ្ចោះដល់អតិថិជន និងជួយប្រជាជនកាន់តែច្រើននៅប្រទេសកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។

Jane Tay អគ្គនាយិការបស់ អេ អាយ​ អេ ខេមបូឌា បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានកិត្តិយសណាស់សម្រាប់មុខតំណែងថ្មីនេះ។ សមិទ្ធផលដែលបានបង្កើតឡើងក្រោមការដឹកនាំរបស់ Andrew ពិតជាជម្រុញទឹកចិត្តខ្ញុំបន្ថែមក្នុងការបន្តអភិវឌ្ឍ អេ អាយ អេ ខេមបូឌា។ ហើយខ្ញុំក៏សូមអរគុណ Andrew ដែលបានកសាងធនធានមនុស្សដ៏រឹងមាំពោរពេញដោយទេពកោសល្យ។ ខ្ញុំមានទំនុកចិត្តថា យើងនឹងបន្តពង្រីកអាជីវកម្មរបស់យើង និងផ្តល់ការការពារសុខុមាលភាព និងហិរញ្ញវត្ថុរយៈពេលយូរអង្វែងដល់គ្រួសារកម្ពុជាកាន់តែច្រើន។

Andrew Loh មានប្រសាសន៍ថា “ខ្ញុំសូមអរគុណ និងមានមោទនភាព ដែលបានធ្វើការជាមួយក្រុមការងារដែលប្រកបដោយទេពកោសល្យនៅ អេ អាយ អេ ខេមបូឌា ក៏ដូចជាក្រុមដៃគូអាជីវកម្មរបស់យើងខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការប្តេជ្ញាចិត្តរបស់ពួកគាត់ចំពោះអតិថិជន គឺជាសក្ខីភាពចំពោះទស្សនវិជ្ជាប្រតិបត្តិការរបស់យើង “ប្រតិបត្តិលើគោលការណ៍ និងក្បួនខ្នាតត្រឹមត្រូវ ជាមួយធនធានពោរពេញដោយទេពកោសល្យ

នោះយើងនឹងសម្រេចបានលទ្ធផលដ៏សមប្រកប។”

ជាមួយ​នឹង​ប្រវត្តិនៃការគ្រប់គ្រង សមិទ្ធផល និង​ស្នាដៃ​ដ៏​អស្ចារ្យរបស់ Jane ខ្ញុំ​ជឿជាក់​ថាគាត់ពិតជាអាចដឹកនាំ អេ អាយ អេ ខេមបូឌា ឲ្យ​កាន់​តែប្រសើរឡើងមួយកម្រិតទៀត​»។

 

 

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

ម៉េង ដាណែត

ប្រធានផ្នែកទំនាក់ទំនងសាធារណៈ       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com