ភ្នំពេញ ថ្ងៃទី 28 មិថុនា 2024 – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានគូសបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនក្នុងការការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈ ការដាក់សម្ពោធផលិតផលថ្មី “AIA 100 ការពារ” ដែលជាដំណោះស្រាយធានារ៉ាប់រងដំបូងគេបង្អស់នៅកម្ពុជាដែល ការពារលើ ជំងឺធ្ងន់ធ្ងរជាង 100 ករណី។
ផលិតផលនេះ គឺជាសមិទ្ធផលថ្មីដ៏លេចធ្លោ របស់ អេ អាយ អេ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេមួយនៅកម្ពុជា។ អេ អាយ អេ ខេមបូឌា បានបោះជំហានចូលក្នុងទីផ្សារកម្ពុជានៅឆ្នាំ 2017 ហើយក្នុងឆ្នាំដដែលនេះបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេដែលផ្តល់ការធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ។ បច្ចុប្បន្ន ពួកគេក៏ជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេដែលណែនាំសេវាធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រដល់សាជីវកម្មលើផលិតផលធានារ៉ាប់រងបន្ថែម AIA MedCare។
រីឯ “AIA 100 ការពារ” ដែលត្រូវបានវិវឌ្ឍចេញពីផលិតផលរ៉ាប់រងជំងឺធ្ងន់ធ្ងរ 26 ករណីនោះក៏មានរួមបញ្ចូលលក្ខណៈពិសេស ដោយផ្តល់ការការពារលើជំងឺបង្កឡើងដោយផលវិបាកនៃជំងឺទឹកនោមផ្អែម ដែលជាជំងឺដ៏កាចសាហាវកំពុងកើនឡើងមួយនៅកម្ពុជា។ លើសពីនេះ គម្រោងនេះផ្តល់ទឹកប្រាក់សំណងរហូតដល់ 50% នៃទំហំទឹកប្រាក់ធានាពេលធ្វើរោគវិនិច្ឆ័យឃើញមានជំងឺធ្ងន់ធ្ងរក្នុងដំណាក់កាលដំបូង ដើម្បីជួយរ៉ាប់រងលើផ្នែកហិរញ្ញវត្ថុបានភ្លាមៗ ដូច្នេះអ្នកជំងឺអាចផ្តោតលើការសម្រាកព្យបាលឱ្យជាសះស្បើយឡើងវិញឆាប់រហ័ស។
“AIA 100 ការពារ” ក៏ផ្តល់ការការពារដល់ទារកដែលមានអាយុចាប់ពី 30 ថ្ងៃ ជាមួយការការពារលើករណីវេជ្ជសាស្ត្ររហូតដល់ 115 រួមទាំងជំងឺបេះដូង មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ក្នុងកញ្ចប់អត្ថប្រយោជន៍ “AIA 100 ការពារ” ក៏មានគុណតម្លៃបន្ថែមជាច្រើនរួមនឹងជម្រើសនៃសេវាគ្រប់គ្រង និងការប្រឹក្សាព្យាបាលផ្ទាល់ខ្លួនដែលផ្តល់មតិទីពីរពីអ្នកជំនាញផ្នែកសុខភាពនៅក្រៅប្រទេស។
ការដាក់សម្ពោធផលិតផលថ្មីពី អេ អាយ អេ ខេមបូឌា នេះដើម្បីបន្តពង្រឹងលើផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់ស្ថាប័ន ដែលទាំងអស់នេះឆ្លើយតបនឹងគោលបំណងរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។
“AIA 100 ការពារ” ក៏ស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីប្រជាជនមួយពាន់លាននាក់នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030 និងយុទ្ធនាការ "ជីវិតមួយ សុខភាពមួយ" ក្រោមពាក្យស្លោក “ថែរក្សាឱ្យល្អ រស់នៅដោយរីករាយ” ដែលលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យផ្តោតការយកចិត្តទុកដាក់លើសុខភាព ព្រោះសុខភាពជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត។
នាកម្មពិធីសម្ពោធផលិតផល “AIA 100 ការពារ” នេះ មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានគណៈកម្មការប្រតិបត្តិសមាគមធានារ៉ាប់រងកម្ពុជា លោកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិ អេ អាយ អេ ខេមបូឌា ថ្នាក់គ្រប់គ្រង បុគ្គលិក ទីប្រឹក្សាផែនការជីវិត អតិថិជន និងភ្ញៀវកិត្តិយសជាច្រើនរូប។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងនាមនិយ័តករ ធានារ៉ាប់រងកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលតែងតែយកចិត្តទុកដាក់ ប្រជាជនកម្ពុជា ជាពិសេសអតិថិជនធានារ៉ាប់រង ដោយបាន និងកំពុងបង្កើតនូវផលិតផលធានារ៉ាប់រងអាយុជីវិត សម្បូរបែបថ្មីៗ ស្របតាមបរិបថសង្គម វប្បធម៌ ប្រពៃណី និងសាសនារបស់កម្ពុជា ដូចជាផលិតផល “AIA 100 ការពារ” ជាដើម។ ផលិតផលនេះនឹងផ្តល់នូវការធានាយ៉ាងទូលំទូលាយមួយសម្រាប់អ្នកត្រូវបានធានា ដោយផ្តល់នូវការការពារបន្ទុកហិរញ្ញ វត្ថុសម្រាប់ហានិភ័យនៃជំងឺធ្ងន់ធ្ងរច្រើនមុខ ដែលកំពុងកើតមានឡើងក្នុងប្រទេសកម្ពុជា។”
លោកស្រី Jane Tay បានមានប្រសាសន៍ថា "យើងជឿថាវាជារឿងចាំបាច់ក្នុងការសម្របខ្លួនទៅនឹងតម្រូវការក្នុងវិស័យធានារ៉ាប់រង និងតម្រូវការប្រជាជនកម្ពុជា។ ដូច្នេះ “AIA 100 ការពារ” គឺជាដំណោះស្រាយដែលសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុបន្ទាន់ និងផ្តល់សន្តិភាពផ្លូវចិត្ត ដែលអត្រាជំងឺមិនឆ្លងបានឆក់យកជីវិតប្រជាជនកម្ពុជាជិត 6០,០០០នាក់រៀងរាល់ឆ្នាំ។ បើនិយាយអំពីខ្ទង់ចំណាយផ្ទាល់ខ្លួនលើការព្យាបាលជំងឺធ្ងន់ធ្ងរ យើងក៏ឃើញមានការកើនឡើងជារៀងរាល់ឆ្នាំផងដែរ ដែលចំណុចនេះពិតជាប៉ះពាល់ដល់ផ្លូវចិត្ត និងផ្លូវកាយ ដែលនាំឱ្យគុណភាពជីវិតក៏ធ្លាក់ចុះ»។
លោកស្រីបានបន្ថែមថា “ថ្ងៃនេះ “AIA 100 ការពារ” បានក្លាយជាសមាជិកថ្មីនៃផលិតផលធានារ៉ាប់រងដែល ផ្តល់ភាពងាយស្រួល តម្លៃសមរម្យ និងដំណោះស្រាយពេញលេញសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ វាក៏ជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងខ្ញុំចំពោះព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចសង្គម ពង្រឹងការការពារផ្នែកហិរញ្ញវត្ថុបុគ្គល និងបង្កើនការយល់ដឹងថា ការដែលមានសុខភាពល្អ និងការធានារ៉ាប់រងដ៏ត្រឹមត្រូវ ជាមធ្យោយបាយដ៏មានប្រសិទ្ធិភាពដល់ប្រជាជនកម្ពុជាដើម្បីរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។”
ដើម្បីស្វែងយល់លម្អិតអំពីផលិតផល AIA 100 ការពារ សូមចូលទៅគេហទំព័រ aia.com.kh ឬ ទំព័រហ្វេសប៊ុក facebook.com/AIACambodia.
សម្រាប់ព័ត៌មានលម្អិតលើការទទួលយកដំណោះស្រាយការការពារលោកអ្នក និងគ្រួសារពី អេ អាយ អេ ខេមបូឌា លើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការធានារ៉ាប់រងសុខភាពជាក្រុម សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 4ឆ្នាំជាប់គ្នាពី 2020 ដល់ 2023។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។
ទំនាក់ទំនងសារព័ត៌មាន
រ៉ែន ពិសាល
ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក