ក្រុមការងារផ្នែកបណ្ដាញចែកចាយរបស់យើងខិតខំកសាងបណ្តាញដៃគូអាជីវកម្មប៊េងកាសួរេន ដ៏រឹងមាំ។ យើងផ្តល់ជូននូវដំណោះស្រាយពេញលេញ និងសេវាកម្មគួរឲ្យទាក់ទាញដែលបំពេញតម្រូវការ គោលដៅ និងអាទិភាពរបស់អតិថិជន។ សូមអញ្ជើញមកជួបយើងខ្ញុំនៅគ្រប់សាខារបស់ដៃគូដែលនៅជិតលោកអ្នកដើម្បីទទួលយកការប្រឹក្សាបន្ថែមពីទីប្រឹក្សាផែនការជីវិតរបស់យើងខ្ញុំ។
ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី
កាលពីខែឧសភា ឆ្នាំ 2017 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីរិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”)និង ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី (ធនាគារកម្ពុ) បានចុះហត្ថលេខាជាដៃគូអាជីវកម្មប៊េងកាសួរេនផ្តាច់មុខរយៈពេល 5ឆ្នាំ ដើម្បីជួយឲ្យមានកំណើនការប្រើប្រាស់សេវាធានារ៉ាប់រងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការផ្តល់ផលិតផលនិងដំណោះស្រាយប៊េងកាសួរេនកាន់តែទូលំទូលាយជូនអតិថិជន។ ភាពជាដៃគូអាជីវកម្មត្រូវបានបន្តរយៈពេល 15 ឆ្នាំបន្ថែមទៀត នៅថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2021។
- លេខទូរសព្ទទំនាក់ទំនង ៖
(855) 23 428 100
(855) 23 998 896
(855) 23 999 688
- គេហទំព័រធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី៖ cpbebank.com
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (“អម្រឹត”)
កាលពីខែកក្កដា ឆ្នាំ 2018 ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (“អម្រឹត”) បានចាប់ដៃគូអាជីវកម្មប៊េងកាសួរេនយ៉ាងពេញលេញ ក្នុងគោលបំណងលើកស្ទួយសុវត្ថិភាពហិរញ្ញវត្ថុ និងសុខុមាលភាព របស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូនការការពារឈានមុខគេក្នុងទីផ្សារ ទៅកាន់អតិថិជនទូទាំងប្រទេស នៅតាមបណ្តាញសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (“អម្រឹត”)។
- លេខទូរសព្ទទំនាក់ទំនង ៖
(855) 93 999 111
(855) 23 999 033
- គេហទំព័រគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ៖
ធនាគារ ព្រីនស៍ ម.ក.
កាលពីខែមករា ឆ្នាំ 2022 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងធនាគារ ព្រីនស៍ ម.ក បានប្រកាសចាប់ផ្តើមភាពជា ដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីផ្តល់ជូននូវសេវាកម្មដែលបំពេញគ្រប់តម្រូវការរបស់អតិថិជន ជាមួយភាពងាយស្រួល និងសម្បូរបែប រួមមានដំណោះស្រាយផ្នែកហិរញ្ញវត្ថុធនាគារ និងធានារ៉ាប់រងអាយុជីវិតដ៏ល្អបំផុត។