AIA-SPURS បាល់ទាត់ដើម្បីសុខភាពកុមារ

សម្រេចក្តីសុបិនរបស់កូនលោកអ្នកក្លាយជាតារាបាល់ទាត់

AIA-SPURS បាល់ទាត់ដើម្បីសុខភាពកុមារ គឺជាកម្មវិធីបាល់ទាត់ឈានមុខគេដែលជួយយុវជនកម្ពុជាជំនាន់ក្រោយរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈឱកាសដើម្បីចូលរួមដោយផ្ទាល់ជាមួយគ្រូបង្វឹកអភិវឌ្ឍន៍អន្តរជាតិពីក្លឹបបាល់ទាត់ Tottenham Hotspur ដែលជាក្រុមបាល់ទាត់ដ៏ធំបំផុតមួយក្នុងក្របខ័ណ្ឌ English Premier League ។

កម្មវិធី AIA-SPURS បាល់ទាត់ដើម្បីសុខភាពកុមារ រួមមាន៖

អត្ថប្រយោជន៍នៃកម្មវិធី

ចូលរួមកម្មវិធី AIA-SPURS បាល់ទាត់ដើម្បីសុខភាពកុមារ ដោយឥតគិតថ្លៃ ដើម្បីជួយកូនរបស់លោកអ្នកសម្រេចក្តីសុបិនរបស់ពួកគាត់ ក្លាយជាតារាបាល់ទាត់នាពេលអនាគតតាមរយៈ៖

  • ចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញបាល់ទាត់ជាមួយគ្រូបង្វឹកអភិវឌ្ឍន៍អន្តរជាតិពីក្លឹបបាល់ទាត់ Tottenham Hotspur ផ្ទាល់ ដែលជាក្លឹបបាល់ទាត់ដ៏ធំបំផុតមួយក្នុងក្របខ័ណ្ឌ English Premier League និងជាដៃគូសកលរបស់ អេ អាយ អេ។
  • បណ្ដុះស្មារតីស្រលាញ់កីឡាទៅកាន់កូនៗរបស់លោកអ្នក និងលើកទឹកចិត្តពួកគាត់ឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរតាមរយៈបាល់ទាត់។
  • ទទួលបានឱកាសចូលរួមវគ្គជម្រុះ ដែលនឹងត្រូវបានជ្រើសរើសដោយគ្រូបង្វឹករបស់ SPURS ដើម្បីចូលរួមកម្មវិធី AIA-SPURS Elite Football Camp នៅកោះសាមុយ ប្រទេសថៃ សម្រាប់ការហ្វឹកហាត់ជំនាញបាល់ទាត់បន្ថែមទៀត*។

*ខ និងលក្ខខណ្ឌត្រូវបានអនុវត្ត

ទីតាំងរបស់កម្មវិធី

កម្មវិធី AIA-SPURS បាល់ទាត់ដើម្បីសុខភាពកុមារ នឹងធ្វើឡើងនៅទីតាំងពីរ ដើម្បីផ្តល់បទពិសោធន៍បាល់ទាត់ដូចគ្នាដល់កុមារ។