pageheroimage

លក្ខខណ្ឌប្រើប្រាស់

កាលបរិច្ឆេទបច្ចុប្បន្នភាពៈ 13 សីហា 2019

អេអាយអេ គ្រុប លីមីតធីត និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ("អេអាយអេ " "យើង" "ពួកយើង" និង "របស់យើង" ដំណើរការគេហទំព័រនេះ។ គេហទំព័រនេះប្រើ Cookies​ និង ឧបករណ៍ផ្សេងទៀតដើម្បីជួយសម្គាល់អ្នក ពីអ្នកប្រើប្រាស់ផ្សេង​ទៀត​លើគេហទំព័រ។ វា​ជួយឱ្យយើង ផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ដ៏ល្អ នៅពេលដែលអ្នកប្រើប្រាស់គេហទំព័រ ហើយក៏អនុញ្ញាតឱ្យយើងកែលម្អវាបាន។ ដោយបន្តប្រើប្រាស់គេហទំព័រនេះ អ្នកយល់ព្រមនឹងយើង ក្នុងការដាក់ Cookies នៅលើកុំព្យូទ័ររបស់អ្នក។

តើអ្វីទៅជា Cookies

Cookies គឺជាអត្ថបទតូចៗ​​ដែលផ្ទុកនូវ ព័ត៌មានមួយចំនួន ដែលត្រូវបានទាញយកហើយរក្សាទុកនៅក្នុងកម្មវិធីរុករកអ៊ីនធឺណិតណាមួយឬឧបករណ៍ដែលអាចប្រើអ៊ីនធឺណិតបាន (ឧទាហរណ៍ដូចជា​ កុំព្យូទ័រ ស្មាតហ្វូន ឬ ថេប្លេត របស់អ្នក) ដែលក្រោយមកអាចត្រូវបានអានដោយម៉ាស៊ីនមេ - ដូចជាអង្គចងចាំសម្រាប់គេហទំព័រជាដើម។

នេះមានន័យថា យើងប្រមូលនិងរក្សាទុកព័ត៌មានអំពីដំណើរការរបស់អ្នកដោយស្វ័យប្រវត្តិ​ដូចខាងក្រោម ៖

  • ដែនអ៊ីនធឺណិត Domain​​ និង អាសយដ្ឋាន IP ពីកន្លែងដែលអ្នកចូលប្រើប្រាស់​គេហទំព័រ
  • ប្រភេទកម្មវិធីសូហ្វវែរ និង ការកំណត់រចនាសម្ព័ន្ធ និង ប្រព័ន្ធប្រតិបត្តិការដែលត្រូវបានប្រើដើម្បីចូលមើលគេហទំព័រ។
  • កាលបរិច្ឆេទ និង ពេលវេលាដែលអ្នកចូលមើលគេហទំព័រ
  • ប្រសិនបើអ្នកភ្ជាប់ទៅកាន់គេហទំព័រ ពីគេហទំព័រមួយផ្សេងទៀត អាស័យដ្ឋាននៃគេហទំព័រនោះ នឹងត្រូវបានកត់ត្រាទុក
  • ទំព័រដែលអ្នកបញ្ចូល ចូលមើលនិងចេញពីគេហទំព័រ មាតិកាដែលបានចូលមើលនិង​រយៈពេលនៃការចូលមើល។

សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិឯកជនរបស់យើងបញ្ចូលសេចក្តីលំអិតនៃព័ត៌មានផ្សេងទៀតដែលយើងប្រមូលបាន​ និងរបៀបដែលយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។

ការប្រើ Cookies

ប្រភេទ Cookies ដែលយើងប្រើនិងមូលហេតុដែលយើងប្រើវា មានដូចជា៖

  • Cookies ដែលចាំបាច់បំផុត: ទាំងនេះគឺជា Cookies ដែលចាំបាច់សម្រាប់ប្រតិបត្តិការលើគេហទំព័រ ហើយរួមមាន ដូចជាលើ​​ Cookies ដែលអាចឱ្យអ្នកចូលទៅក្នុងតំបន់មានសុវត្ថភាពនៃគេហទំព័រ។
  • Cookies វិភាគ / ដំណើរការ: Cookiesទាំងនេះអនុញ្ញាតឱ្យយើងស្គាល់ និង រាប់ចំនួនអ្នកចូលមើល និង មើលពីរបៀបអ្នកចូលដែលផ្លាស់ប្តូរទីតាំងនិងប្រើប្រាស់គេហទំព័ររបស់យើង។ Cookies ទាំងនេះត្រូវបានប្រើសម្រាប់គោលបំណងធ្វើឲ្យប្រសើរឡើង​នូវ​​បណ្ដាញ និងបង្កើនប្រសិទ្ធិភាព និងដើម្បីធ្វើ​ស្ថិតិ​សរុប លើរបៀបដែលអ្នកចូលមើលរបស់យើងបានឈានមកដល់ និងការរុករកមើលវេបសាយរបស់យើង។ វាជួយធ្វើឱ្យប្រសើរឡើងនូវវិធីធ្វើការរបស់​គេហទំព័រយើង ឧទាហរណ៍ដោយធានាថាអ្នកប្រើប្រាស់កំពុងស្វែងរកអ្វីដែលពួកគេចង់បានយ៉ាងងាយស្រួល​និងដើម្បីជួយឱ្យយើងយល់ពីអ្វីដែលគួរឲ្យ​ចាប់អារម្មណ៍ដល់​អ្នក​ប្រើប្រាស់របស់យើង និងការវាស់ស្ទង់ថាតើ​របៀបក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងមានប្រសិទ្ធិភាពប៉ុណ្ណា!
  • Cookies មុខងាររបស់​  វាទាំងនេះត្រូវបានប្រើដើម្បីស្គាល់អ្នក នៅពេលអ្នកត្រលប់មកកាន់គេហទំព័រនេះវិញ។ វាអាចឱ្យយើងធ្វើ ការកំណត់មាតិកាផ្ទាល់ខ្លួនរបស់យើងសម្រាប់អ្នក កែសម្រួល​គេហទំព័រសម្រាប់តំរូវការរបស់អ្នក និងចងចាំចំណូលចិត្តរបស់អ្នក ឧទាហរណ៍ដូចជា​ជម្រើសភាសាឬតំបន់របស់អ្នក ទំហំអក្សរសម្រាប់រុករក​ជាដើម។
  • Cookies កំណត់គោលដៅ ​ វា​ទាំងនេះកត់ត្រាការចូលទស្សនារបស់អ្នក​ទៅកាន់គេហទំព័រនេះ ទំព័រដែលអ្នកបានចូលមើលនិងតំណភ្ជាប់ដែលអ្នកបានតាមដាន។ យើងនឹងប្រើព័ត៌មាននេះដើម្បីធ្វើឲ្យ​គេហទំព័ររបស់យើង និងឯកសារណាមួយដែលត្រូវបានបង្ហាញនៅលើវា កាន់តែខិតជិតទៅរកចំណាប់អារម្មណ៍របស់អ្នក។ យើងក៏អាចចែករំលែកព័ត៌មាននេះជាមួយភាគីទីបីសម្រាប់គោលបំណងនេះ
  • Cookies ការផ្សព្វផ្សាយពាណិជ្ជកម្ម វាទាំងនេះនឹងចងចាំពីចំណូលចិត្តរបស់អ្នក ហើយជាទូទៅ លើគេហទំព័ររបស់អ្នកដែលបានប្រើ ដើម្បីកែលម្អការផ្សាយពាណិជ្ជកម្មនូវអ្វី ដែលពាក់ព័ន្ធនឹងអ្នកតាមដែលអាចធ្វើបាន។ ឧទាហរណ៍ ដោយជ្រើសរើសការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍សម្រាប់អ្នក ឬបង្ការ ឬកំណត់ចំនួនដងដែលអ្នកឃើញការផ្សព្វផ្សាយដូចគ្នាដើម្បីជួយវាស់វែងប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្ម។

សូមកត់សម្គាល់ថា Cookies មួយចំនួននៅលើគេហទំព័រត្រូវបានគ្រប់គ្រងដោយភាគីទីបីរួមមានឧទាហរណ៍ដូចជា​ បណ្តាញផ្សាយពាណិជ្ជកម្ម សណ្ឋាន​ដូចជា វីដេអូ ផែនទី និងបណ្តាញសង្គម និងអ្នកផ្តល់គេហទំព័រខាងក្រៅដូចជាសេវាកម្មវិភាគចរាចរគេហទំព័រជាដើម។ Cookies ទាំងនេះ នឹងត្រូច​បាន​វិភាគ / ដំណើរការ​ ឬ គោលដៅដល់​Cookies។ អ្នកគួរតែយោងទៅលើគោនយោលបាយស្តីពី Cookies និងឯកជនភាពរបស់ភាគីទីបី សម្រាប់ព័ត៌មានអំពីវិធីដែលពួកគេអាចប្រើប្រាស់ព័ត៌មានរបស់អ្នក។

គ្រប់គ្រងការកំណត់ Cookies

អ្នកអាចរារាំង Cookies ដោយធ្វើការកំណត់នៅក្នុងកម្មវិធីរុករករបស់អ្នកដែលអនុញ្ញាតឱ្យអ្នកបដិសេធការកំណត់Cookies ទាំងអស់ឬមួយចំនួន។ សូមជ្រាបថាប្រសិនបើអ្នកប្រើប្រាស់​ការកំណត់កម្មវិធីរុករករបស់អ្នកដើម្បីរារាំង Cookies ទាំងអស់ (រួមទាំង​ Cookies សំខាន់ ៗ ) អ្នកប្រហែលជាមិនអាចចូលមើល ផ្នែកខ្លះឬទំាងអស់នៃគេហទំព័ររបស់យើងបានទេ។

ប្រសិនបើអ្នកចង់ដកកិច្ចព្រមព្រៀងរបស់អ្នកនៅពេលណាមួយ អ្នកត្រូវលុបCookies របស់អ្នកដោយការកំណត់នៅលើ​កម្មវិធីរុករករបស់អ្នក សម្រាប់កម្មវិធីរុករកនីមួយៗដែលអ្នកបានប្រើ។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបធ្វើវា សូមធ្វើតាមជម្រើស 'ជំនួយ' ដែលមានស្រាប់​នៅក្នុងកម្មវិធីអ៊ីនធឺណិតរបស់អ្នកសម្រាប់ព័ត៌មានលម្អិត។