កម្មវិធី AIA- SPURS បាល់ទាត់ដើម្បីសុខភាពកុមារ គឺជាកម្មវិធីកីឡាបាល់ទាត់ដែលជួយដុសខាត់ កូនលោកអ្នកសម្រេចក្ដីស្រមៃក្លាយជាតារាបាល់ទាត់នាពេលអនាគត។
អេ អាយ អេ ខេមបូឌា ផ្តល់បទពិសោធន៍បាល់ទាត់តាមក្បូនខ្នាតយ៉ាងជាក់លាក់ដល់កុមារអាយុពី 5 ទៅ 14 ឆ្នាំ រួមមាន វគ្គហ្វឹកហាត់បាល់ទាត់ផ្ទាល់ជាមួយគ្រូបង្វឹកផ្នែកអភិវឌ្ឍន៍អន្តរជាតិមកពីក្រុម Tottenham Hotspur វគ្គបណ្តុះបណ្តាលក្នុងស្រុកបន្ថែម និង សម្រាប់កុមារអាយុ 12 ដល់ 14 ឆ្នាំ នឹងអាចទទួលបានឱកាសពិសេសដើម្បីហ្វឹកហាត់ក្នុងកម្មវិធី AIA - SPURS Elite Football Camp នៅកោះសាមុយ ប្រទេសថៃ ជាមួយគ្រូបង្វឹកផ្នែកអភិវឌ្ឍន៍អន្តរជាតិមកពីក្រុម Tottenham Hotspur រយៈពេលមួយសប្តាហ៍!