ឱកាសទទួលបានបទពិសោធន៍ការហ្វឹកហាត់បាល់ទាត់

នៅកោះសាមុយ

ឱកាសទទួលបានបទពិសោធន៍ការហ្វឹកហាត់បាល់ទាត់ដោយផ្ទាល់ជាមួយគ្រូបង្វឹក​ផ្នែកអភិវឌ្ឍន៍អន្តរជាតិមកពីក្រុម ​Tottenham Hotspur ក្នុងកម្មវិធី AIA-Spurs Football Elite Camp នៅកោះសាមុយ

ខ និងលក្ខខណ្ឌ

 • ការផ្តល់ជូនពិសេស​នេះគឺសម្រាប់បណ្ណសន្យារ៉ាប់រងថ្មីដែលបានធ្វើការស្នើសុំនិងបានផ្តល់ជូនពីថ្ងៃទី 1 មីនា 2024 ដល់​ 31 ឧសភា 2024។
 • ការផ្តល់ជូននេះសម្រាប់តែផលិតផលធានារ៉ាប់រងសម្រាប់បុគ្គលប៉ុណ្ណោះ លើកលែងផលិតផល 2ការពារ5 2ការពារ7 ការពារលើ​កម្ចី និង AIA សុវត្ថិភាព​ទ្រព្យ​។
 • ការផ្តល់ជូននេះសម្រាប់តែអតិថិជនដែលមានកូនចុះ​ឈ្មោះក្នុង​កម្មវិធី “AIA-SPURS បាល់ទាត់ដើម្បីសុខភាកុមារ” ប៉ុណ្ណោះ។
 • ការផ្តល់ជូនពិសេសនេះសម្រាប់ម្ចាស់បណ្ណសន្យារ៉ាប់រងថ្មីដែលមានកូនអាយុចាប់ពី 12 ដល់ 14 ឆ្នាំ។
 • ការផ្តល់ជូននេះសម្រាប់បណ្ណសន្យារ៉ាប់រងថ្មីមួយមានសិទ្ធសម្រាប់តែកូនម្នាក់ប៉ុណ្ណោះ។
 • ការផ្តល់ជូនពិសេសនេះសម្រាប់អតិថិជនមានបណ្ណសន្យារ៉ាប់រងមួយ ស្នើនឹងទទួលបានសិទ្ធិសម្រាប់កូនម្នាក់ចូលរួមក្នុងវគ្គជំរុះដំបូងជាមួយគ្រូបង្វឹកផ្នែកអភិវឌ្ឍន៍បាល់ទាត់អន្តរជាតិមកពីក្រុម ​Tottenham Hotspur រួមជាមួយឈុតកីឡាមួយ និងវិញ្ញាបនបត្រមួយសន្លឹក ដែលវគ្គជំរុះដំបូងនេះធ្វើឡើងនៅកីឡដ្ឋាន AIA នៅថ្ងៃទី 6​ -​ 7 កក្កដា 2024។
 • អតិថិជននឹងទទួលបានសារពីក្រុមហ៊ុន AIA Cambodia បញ្ជាក់ការ​ចុះ​ឈ្មោះ​ជោគជ័យសម្រាប់ចូលរួមក្នុងវគ្គជំរុះដំបូង។
 • កុមារដែលឈ្នះចំនួន 24 នាក់ នឹងត្រូវបានជ្រើសរើសនិង វិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈជំនាញដោយគ្រូបង្វឹកផ្នែកអភិវឌ្ឍន៍បាល់ទាត់អន្តរជាតិមកពីក្រុម Tottenham Hotspur ក្នុងវគ្គជំរុះដំបូង ដើម្បីអាចចូលរួមការហ្វឹកហាត់បាល់ទាត់នៅកោះសាមុយដែលប្រព្រឹត្តទៅនៅថ្ងែទី 2 - 8 កញ្ញា 2024។
 • អតិថិជនយល់ព្រមផ្តល់ជូនឯកសារចាំបាច់មួយចំនួនដែលទាមទារដោយ AIA សម្រាប់ចូលរួមកម្មវិធីនេះ រួមមានសំបុត្រកំណើត ឬ លិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងទៀតប្រសិនបើចាំបាច់។
 • ការផ្តល់ជូននេះមិនអាចប្តូរជាសាច់ប្រាក់បានទេ។
 • ក្នុងករណីអិតិថិជនសម្រេចចិត្តមិនបន្តការការពារបន្ទាប់ពីវគ្គជំរុះដំបូង ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា សូមរក្សាសិទ្ធិក្នុងការកាត់ចំនួនទឹកប្រាក់ 50 ដុល្លារ សមមូលនៃថ្លៃវត្ថុអនុស្សាវរីយ៍ដែលបានផ្តល់ជូនក្នុងវគ្គជំរុះដំបូង មុនបង្វិលទឹកប្រាក់ត្រលប់ជូនអតិថិជនវិញ។
 • AIA សូមរក្សាសិទ្ធិក្នុងការកែប្រែលើ ខ និង លក្ខខណ្ឌនៃការផ្តល់ជូននេះ ឬក៏បញ្ឈប់លើការផ្តល់ជូនតាមការសម្រេចរបស់ក្រុមហ៊ុនដោយពុំមានការជូនដំណឹងទុកជាមុននោះទេ។