ក្នុងនាមជាម្ចាស់អាជីវកម្មត្រូវប្រឈមមុខនឹងបញ្ហា ហើយក្នុងករណីខ្លះក៏មានហានិភ័យដែលមិនអាចជៀសវាងបាន។ ទោះយ៉ាងណាក៏ដោយ ម្ចាស់អាជីវកម្មអាចការពារខ្លួនឱ្យកាន់តែប្រសើរឡើង ហើយក្នុងដំណើរការធ្វើឱ្យប្រតិបត្តិការរបស់ពួកគេរីកចម្រើន។
តើលោកអ្នកជាម្ចាស់អាជីវកម្ម ឬអាជីវកម្មជាម្ចាស់លោកអ្នក?
នៅពេលដែល "លោកអ្នកជាម្ចាស់អាជីវកម្ម" អាជីវកម្មរបស់លោកអ្នកដំណើរការដោយឯករាជ្យ និងបង្កើតប្រាក់ចំណេញទោះបីជាអវត្តមានរបស់លោកអ្នកក៏ដោយ។
ប៉ុន្តែបើ “អាជីវកម្មជាម្ចាស់លោកអ្នក” គឺផ្ទុយពីនេះ។ វាមានន័យថាអាជីវកម្មរបស់លោកអ្នកមិនអាចដំណើរការបានដោយគ្មានអ្នកបានទេ ហើយលោកអ្នក គឺជាបង្គោលដើម្បីភាពរីកចម្រើននៃអាជីវកម្ម។
ប៉ុន្តែទោះជាករណីណាក៏ដោយ ម្ចាស់អាជីវកម្មនីមួយអាចជួបព្រឹត្តិការណ៍សំខាន់ចំនួនបីដែលប៉ះពាល់ដល់អាជីវកម្ម ៖
- ជំងឺ – ការធ្លាក់ខ្លួនឈឺ ដែលតម្រូវឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលត្រូវការចំណាយប្រាក់ជាច្រើន។ តើលោកអ្នកមានប្រាក់បម្រុងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការហិរញ្ញវត្ថុភ្លាមៗ ដោយមិនប៉ះពាល់ដល់អាជីវកម្មរបស់លោកអ្នកដែរ ឬទេ?
- ពិការភាព – ប្រសិនបើលោកអ្នករងរបួសធ្ងន់ ហើយត្រូវការប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់បង់ថ្លៃមន្ទីរពេទ្យ តើអ្នកអាចរកថវិកាមកពីណា ឬដោយរបៀបណា ដោយប៉ះពាល់ដល់អាជីវកម្មរបស់លោកអ្នក?
- មរណភាព – ប្រសិនបើលោកអ្នកទទួលមរណភាពភ្លាមៗ គ្រួសាររបស់លោកអ្នកអាចប្រឈមមុខនឹងការលំបាកក្នុងកាផ្ទេរទ្រព្យសម្បត្តិរបស់លោកអ្នក (រួមទាំងអាជីវកម្មណាមួយក្រោមឈ្មោះរបស់លោកអ្នក)។ តើតម្រូវការហិរញ្ញវត្ថុបន្ទាន់របស់គ្រួសារលោកអ្នកត្រូវបានគាំទ្រយ៉ាងដូចម្តេច?