សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដំណោះស្រាយធានារ៉ាប់រងមិនគ្រាន់តែសម្រាប់ការការពារប៉ុណ្ណោះទេ ប៉ុន្តែវាជាការរៀបចំយុទ្ធសាស្ត្រ និងផែនការសម្រាប់អនាគតផងដែរ។ នេះជាមូលហេតុដែលធានារ៉ាប់រងត្រូវបានទទួលស្គាល់ថា វាមានសារៈសំខាន់សម្រាប់គ្រួសារអភិជន និងជាមូលដ្ឋានគ្រឹះនៃផែនការរក្សាទ្រព្យសម្បត្តិសរុប។
ការការពារទ្រព្យសម្បត្តិរបស់លោកអ្នក
លោកអ្នក ប្រឹងប្រែងដើម្បីបង្កើតទ្រព្យ ប៉ុន្តែរឿងចៃដន្យដែលយើងមើលមិនឃើញអាចជាឧបសគ្គរារាំងក្តីប្រាថ្នានោះ ដែលរាប់បញ្ចូលរឿងហេតុអកុសលបីដែលមិនអាចជៀសបាន - ជំងឺ ពិការភាព និងការស្លាប់។
អត្រាអ្នកកើតជំងឺធ្ងន់ធ្ងរមានការកើនឡើង ដែលរាល់ការព្យាបាលត្រូវចំណាយប្រាក់ជាច្រើន។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ទើរតែរាល់ថ្ងៃ ហើយការរងរបួសបណ្តាលឲ្យត្រូវមានការចំណាយប្រាក់កាសជាច្រើនក្នុងការព្យាបាល ហើយឈានដល់ពិការភាព ដែលជាកត្តាប៉ះពាល់ដល់ការបាត់ប្រាក់ចំណូលនាពេលអនាគត ឬ បណ្តាលឱ្យបាត់បង់ស្ថិរភាពហិរញ្ញវត្ថុគ្រួសារប្រសិនបើគ្រោះថ្នាក់ធ្ងន់ធ្ងរនោះធ្វើឲ្យបាត់បង់ជីវិត។
ទាំងនេះជាមូលហេតុដែលធានារ៉ាប់រង គឺជាខែលការពារទ្រព្យសម្បត្តិរបស់លោកអ្នក៖
- ធានារ៉ាប់រងសុខភាព ដែលរ៉ាប់រងលើការការពារជំងឺធ្ងន់ធ្ងរ កាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់លោកអ្នកលើការទូទាត់ចំណាយថ្លៃព្យាបាល ដូច្នេះលោកអ្នកអាចផ្តោតលើការសម្រាកព្យាបាលឲ្យជាសះស្បើយបានដោយស្ងប់ចិត្ត។
- ធានារ៉ាប់រងអាយុជីវិត ដែលបញ្ចូលរួមទាំងការធានារ៉ាប់រងលើពិការភាព ផ្តល់សំណងទៅកាន់អ្នកទទួលផលរបស់លោកអ្នក ក្នុងករណីមរណភាព ឬផ្តល់សំណងទាំងមូល ដែលអាចជំនួសប្រាក់ចំណូលរបស់អ្នក ប្រសិនបើលោកអ្នកពិការទាំងស្រុង និងជាអចិន្រ្តៃយ៍ និងមិនអាចធ្វើការបាន។
រៀបចំផែនការបណ្តាំមរតករបស់លោកអ្នក
ការធ្វើផែនការបណ្តាំមរតក គឺជាយុទ្ធសាស្ត្រហិរញ្ញវត្ថុ ដែលអាចឱ្យបុគ្គលម្នាក់ៗមានផែនការ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគាត់មុនទទួលមរណភាព។ នៅពេលដែលបុគ្គលនោះទទួលមរណភាព ទៅ ទ្រព្យសម្បត្តិរបស់ពួកគាត់នឹងបានផ្ទេរទៅកាន់មនុស្សជាទីស្រឡាញ់ ញាតិសន្តាន ឬអ្នកស្នងមរតកដែលបានបញ្ជាក់ក្នុងបណ្តាំមរតករបស់ពួកគាត់។
ទោះជាយ៉ាងណាក៏ដោយ តើបណ្តាំមរតកធានាថាទ្រព្យសម្បត្តិត្រូវបានចែកយ៉ាងរលូនដែរ ឬទេ?
សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្តាប់បទបង្ហាញរបស់ លោកស្រី សែ គុត្តកូលា ប្រធានដៃគូគ្រប់គ្រង និងមេធាវីនៃក្រុមហ៊ុនមេធាវីសរណ។