High-Net-Worth Individuals
1073158968

ថ្នាក់គ្រប់គ្រង

ការពារទ្រព្យសម្បត្តិសម្រាប់វ័យចូលនិវត្តន៍

តើទ្រព្យសម្បត្តិជាអ្វី?

ទ្រព្យសម្បត្តិត្រូវបានកំណត់ថាជារបស់របរ ឬធនធាន ដែលលោកអ្នកជាម្ចាស់គ្រប់គ្រង ហើយវាអាចបែងចែកជាពីរប្រភេទទៀតគឺ៖ ទ្រព្យសម្បត្តិរូបី និងអរូបី។

ទ្រព្យសម្បត្តិរូបី គឺជាវត្ថុដែលអ្នកអាចប៉ះបាន ឬមើលឃើញ ដូចជាលុយ ផ្ទះ ឬដី។ ប្រសិនបើលោកអ្នកប្រើរបស់ទាំងនេះដើម្បីប៉ាន់ប្រមាណទ្រព្យសម្បត្តិផ្ទាល់ខ្លួន លោកអ្នកអាចគណនាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកអ្នកផងដែរ ពោលគឺតម្លៃនៃអ្វីដែលអ្នកមាន ដកនឹងបំណុលរបស់អ្នក។

រីឯទ្រព្យសម្បត្តិអរូបី គឺជាវត្ថុដែលមិនមានរូបរាង មានន័យថាវាមិនមានរូបរាង ឬទម្រង់ណាមួយ។ ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្ម ទាំងនេះអាចរួមបញ្ចូលឈ្មោះក្រុមហ៊ុនរបស់អ្នក និមិត្តសញ្ញា (ឡូហ្គោ) អាជ្ញាប័ណ្ណ ម៉ាកយីហោ ឬកម្មសិទ្ធិបញ្ញាណាមួយ។

ទោះបីជាទ្រព្យអរូបីមិនមានរូបរាង ពួកវានៅតែមានតម្លៃដែលអាចគណនាជាសាច់ប្រាក់បាន ព្រោះវាជាចំណូលសក្តានុពល ដែលជាកម្មសិទ្ធិរបស់ម្ចាស់អាជីវកម្ម។ ទ្រព្យសម្បត្តិអរូបីអាចដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យ ឬបរាជ័យរយៈពេលវែង របស់ម្ចាស់អាជីវកម្ម។

ទោះជាយ៉ាងណាក៏ដោយ ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ មិនមែនជាការដាក់សម្ពាធលើខ្លួនអ្នក និងអាស្រ័យលើទ្រព្យសម្បត្តិ រូបី ឬអរូបីនោះទេ ប៉ុន្តែវាគួរតែអាស្រ័យលើថា តើវាគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នករីករាយ។

ការសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ក្នុងវ័យ 30 ឆ្នាំ អាចនឹងមិនសូវទៀងទាត់។ លោកអ្នកអាចនឹងមានការងារនឹងធឹង និងប្រាក់ចំណូលដែលមានស្ថិរភាព ប៉ុន្តែលោកអ្នកអាចមិនទាន់ឈានដល់កម្រិតអតិបរមាក្នុងការរកប្រាក់ចំណូលរបស់អ្នក។ លោកអ្នកក៏អាចនឹងរាប់រងលើទំនួលខុសត្រូវធំៗដូចជាការបង់រំលោះផ្ទះ ឬការចាប់ផ្តើមបង្កើតគ្រួសារជាដើម។

អាយុ 40 ឆ្នាំ គឺជាពេលវេលាដ៏ល្អដើម្បីចាប់ផ្តើម។ លោកអ្នកមានបទពិសោធន៍ជីវិត និងការងារច្រើន។ លោកអ្នកក៏ឆ្លងកាត់ពេលច្រើនជាង 20 ឆ្នាំក្នុងការរកប្រាក់ចំណូលបន្ថែម និងដាក់ប្រាក់សន្សំចូលនិវត្តន៍។

 

ស្វែងរកទីប្រឹក្សាផែនការហិរញ្ញវត្ថុ?

លោកអ្នកប្រហែលជាចាប់អារម្មណ៍ចង់ដឹង