Skip to main content
  • ខ្មែរ
  • ENG
  • Search
  • AIA ខេមបូឌា
  • ដំណោះស្រាយ
    • ការការពារសុខភាព
    • AIA ងាយៗ លឿនៗ
  • ការផ្តល់ជូនពិសេស
  • សំខាន់សម្រាប់អ្នក
    • សុខភាព
  • អំពី អេ អាយ អេ
    • សារព័ត៌មាន
    • ការងារ
    • ទីប្រឹក្សាផែនការជីវិត
    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
    • កិច្ចការសង្គម
  • ជំនួយ
    • ទាក់ទងយើងខ្ញុំ
    • កម្រងសំណួរ និងចំលើយ
    • ទីតាំងរបស់យើង
    • ការទូទាត់ប្រាក់បុព្វលាភ
    • ទម្រង់ឯកសារ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ
    • មន្ទីរពេទ្យដៃគូ
    • ការដាក់ពាក្យទាមទារសំណង
    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក
  • AIAខ្ញុំ
  • ទូទាត់បុព្វលាភធានារ៉ាប់រង
  • AIA ងាយៗ លឿនៗ
  • ទំព័រសមាជិក ComCare
AIA
  • ដំណោះស្រាយ

    ដំណោះស្រាយ

    អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។

    ស្វែងយល់បន្ថែម

    • ការការពារសុខភាព

      ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល

    • AIA ងាយៗ លឿនៗ

      ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល

    • ដំណោះស្រាយ AIA ComCare

      ការពារធនធានសំខាន់បំផុតរបស់អ្នកជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញ

    • ការពារអាយុជីវិត

      ការ​ពារ​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់

    • ការពារពេលមានជំងឺធ្ងន់ធ្ងរ

      ត្រៀម​សម្រាប់បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ

    • ការពារពេលមានគ្រោះថ្នាក់

      រៀបចំ​ផែន​ការ​សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

    • សន្សំដើម្បីអនាគត

      បង្កើន​ប្រាក់​សន្សំរបស់​ខ្ញុំ

  • ការផ្តល់ជូនពិសេស

    ការផ្តល់ជូនពិសេស

    ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

  • សំខាន់សម្រាប់អ្នក

    សំខាន់សម្រាប់អ្នក

    គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។

    សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នក
    • សុខភាព

      រស់នៅសុខសប្បាយ និង​មានសុខភាពល្អ សូមចាប់ផ្តើមនៅថ្ងៃនេះ

  • អំពី អេ អាយ អេ

    អំពី អេ អាយ អេ

    មួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ស្វែងយល់បន្ថែម

    • សារព័ត៌មាន

      ព័ត៌មានអំពី អេ អាយ អេ

    • ការងារ

      ស្វែងរកឱកាសការងារជាមួយ អេ អាយ អេ

    • ទីប្រឹក្សាផែនការជីវិត

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

      ទាញយករបាយការណ៍ហិរញ្ញវត្ថុជាឯកសារ PDF

    • កិច្ចការសង្គម

      ការជួយទៅសហគមន៍វិញគឺជាភារកិច្ចសំខាន់សម្រាប់យើង

    • ពានរង្វាន់

      ស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់យើង

  • ជំនួយ

    ជំនួយ

    យើងខ្ញុំនឹងឆ្លើយតបនឹងសំណួរ និងចម្ងល់ទាំងអស់របស់អ្នក

    ទាក់ទងមកកាន់ អេ អាយ អេ
    • ទាក់ទងយើងខ្ញុំ

      មិនមានចម្លើយនៅក្នុងកម្រងសំណួរចម្លើយមែនទេ? សូមទាក់ទងមកយើងខ្ញុំ

    • កម្រងសំណួរ និងចំលើយ

      អ្នកប្រហែលជា អាចស្វែងរក ចំលើយដែលត្រូវ និងសំណួរ របស់អ្នក

    • ទីតាំងរបស់យើង

      ស្វែងរកទីតាំងរបស់យើងតាមរយៈ Google Map

    • ការទូទាត់ប្រាក់បុព្វលាភ

      ស្វែងរកទីតាំងភ្នាក់ងារដែលលោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រង

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

      ស្វែងយល់អំពីបុព្វលាភប្រែប្រួលលើធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ

    • មន្ទីរពេទ្យដៃគូ

      អ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូដូចខាងក្រោម

    • ការដាក់ពាក្យទាមទារសំណង

      ត្រូវការទាមទារសំណង?

    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក

  • AIAខ្ញុំ

    AIAខ្ញុំ

    សូមស្វាគមន៍មកកាន់ទំព័រ AIAខ្ញុំ

    ស្វាគមន៍

    ចាកចេញ
    • បណ្ណសន្យាធានារ៉ាប់រង

    • ប្រវត្តិរូប

    Bookmarked Policies

    You have no bookmarked policies yet. Browse our products and bookmark for quick access.

  • Language Select
    • ខ្មែរ
    • ENG
  • ស្វែងរក
  • Contact Us
    • ទំនាក់ទំនង

      ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច

    • ផ្ញើអ៊ីមែលមកយើងខ្ញុំ

២០២០
ថយក្រោយ | ទៅមុខ
Back to Top
  • {{title}}

    {{label}}
  • AIA នាំយកលោក David Beckham ជាអ្នកតំណាងសាកលរបស់ខ្លួន និង Tottenham Hotspur ជាក្លិបបាល់ទាត់ដៃគូ រួមគ្នាដើម្បីសុខភាព និងជីវិតកាន់តែប្រសើរ

    13/05/2020


    វីដេអូថ្មីៗ ផ្តោតលើសកម្មភាពសាមញ្ញៗមួយចំនួន ដែល​ប្រជាជនអាចធ្វើបាន ដើម្បីលើកកំពស់សុខភាព និង​សុខុមាលភាព

    ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ – ថ្ងៃនេះ AIA ដែល​ជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចុះបញ្ជីសាធារណៈ និងឯករាជ្យ​ មាន​វត្តទូទាំងអាស៊ី ធំជាងគេ បាន​ប្រកាសផ្សាយនូវវីដេអូថ្មីៗជាសេរី (ដែល​បាន​ថតទុក​មុនពេល​មាន​ការ​រាតត្បាត​សាកលនៃ​ជំងឺកូវីដ ១៩) ក្រោម​ការ​ចាប់ដៃគូជាមួយនឹង​លោក David Beckham ជាអ្នកតំណាងសាកលរបស់ខ្លួន និង Tottenham Hotspur ដែល​ជាក្លិបបាល់ទាត់ដៃគូ (“Spurs” ឬ “ក្លិបបាល់ទាត់”)។

    វីដេអូជាសេរីនេះ គឺជាលើកដំបូងបំផុត ដែល​ AIA បានណែនាំឲ្យ​មាន​ជំនួបរវាង​ដៃគូសាកលរបស់​ខ្លួន​ទាំងពីរ​រួម​គ្នា។ រូបភាពផ្សព្វផ្សាយបឋម ដែល​បាន​ចេញផ្សាយ​ក្នុង​សប្តាហ៍នេះ បាន​បង្ហាញ​ពីដៃគូទាំងពីរនេះ នៅ​នឹងពហុកីឡដ្ឋានលំដាប់​ពិភពលោក​របស់​ក្លិប Spurs។

    កិច្ចផ្តួចផ្តើមនេះ ឈរលើមូលដ្ឋាននៃ​ការប្តេជ្ញាចិត្ត ដែល​មាន​គោល​បំណង​ជួយឲ្យ​ប្រជាជន​ទទួល​បាន​សុខភាព និង​ជីវិត​កាន់តែប្រសើរ។ តាមរយៈកិច្ចផ្តួចផ្តើមនេះ​ លោក David Beckham បានទៅ​ធ្វើ​ទស្សនកិច្ចនៅទីតាំងហ្វឹកហាត់ និង​កីឡដ្ឋានរបស់ Spurs ដែល​នៅ​ទីនោះ គាត់​បាន​ជួបនឹង​គ្រូបង្វឹក​បង្គោល លោក Jose Mourinho កីឡាករក្នុង​ក្រុមឈុតធំ គ្រូបង្វឹករង និងអ្នក​ឯកទេសអាហារូបត្ថម្ភ​ផងដែរ។ លោក​ David Beckham និងសមាជិកក្លិប Spurs ទាំង​នោះ​ បានពិភាក្សាលើបែបផែនរស់នៅ និង​គន្លឹះសុខភាពសាមញ្ញៗ ដែល​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​ ដើម្បី​លើក​កំពស់​សុខភាព ដោយមិនចាំបាច់ជា​កីឡាករអាជីពឡើយ។

    លោក Stuart A. Spencer ដែល​ជានាយកផ្នែកទីផ្សារនៃ​សម្ព័ន្ធ AIA បាន​មាន​ប្រសាសន៍ថា “យើង​ពិតជារំភើប​ខ្លាំងណាស់ ដែល​បាន​សហការជាមួយនឹងដៃគូរយៈពេល​វែង​ដ៏សំខាន់​បំផុតរបស់​យើង គឺលោក David Beckham និងក្លិបបាល់ទាត់ Spurs ដើម្បី​ប្រកាស​ផ្សាយ​នូវវីដេអូជាច្រើននេះ ក្នុង​ខណៈពេល​ដែលប្រជាពលរដ្ឋទូទៅ​កំពុង​តែស្វែងរកវិធីសាស្ត្រងាយៗ ដើម្បីលើកកំពស់​សុខភាព​របស់​ពួក​គេ។ AIA ប្តេជ្ញា​បង្កើតជាយុទ្ធនាការទូទាំងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជំរុញ​ឲ្យ​មាន​សុខភាព និង​ជីវិត​កាន់តែប្រសើរ។ លទ្ធភាព​របស់​លោក David Beckham និង​ក្លិប Spurs ក្នុង​ការ​ទាក់ទាញ និងជះឥទ្ធិពលដល់ក្រុម​គោលដៅ គឺ​ជា​គន្លឹះនៃ​ភាព​ជោគជ័យជាបន្តបន្ទាប់​របស់​យុទ្ធនាការនេះ។ វីដេអូជាសេរីនេះ បង្ហាញ​ពី​សារសំខាន់នៃការ​ធ្វើ​រឿងតូចៗ ដែល​អាច​លើក​កំពស់សុខភាព និងសុខុមាលភាព មិនថា​ជាការ​ទទួល​ទាន​ដំណេក​បាន​គ្រប់​គ្រាន់ ការ​ចំណាយ​ពេល​ជាមួយ​ក្រុមគ្រួសារ​និង​មិត្តភក្តិ ការ​ទទួលទាន​បាន​ត្រឹមត្រូវ ឬ​ការ​ហាត់​ប្រាណបាន​សមរម្យនោះ​ឡើយ។”

    [សូមមើលវីដេអូនៅលើទំព័រហ្វេសបុក AIA Cambodia ឬចុចតំណទៅកាន់វីដេអូ https://bit.ly/3cugnyW]

    វីដេអូទាំងនេះ រួមមាន​ការ​ផ្តោតលើសារៈសំខាន់នៃ​ការ​គេងគ្រប់​គ្រាន់ បន្ថែម​ពីលើ​កម្មវិធី #OneMoreHour ដ៏ជោគជ័យ​របស់​ AIA ដែល​​ជំរុញ​ការ​លើក​កំពស់ការ​យល់​ដឹងអំពី​អត្ថប្រយោជន៍ផ្លូវ​ចិត្ត និង​ផ្លូវ​កាយពី​ការ​គេង។ នៅ​ក្នុង​វីដេអូមួយ លោក David Beckham បានជួប​ជាមួយនឹង​លោក Son Heung-Min កីឡាករមក​ពី​កូរ៉េខាងត្បូង និង​លោក Lucas Moura កីឡាករមកពី​ប្រេស៊ីល ដែល​កីឡាករទាំងពីរនេះបាន​លើក​ឡើង​ពី​អត្ថប្រយោជន៍នេះការ​គេងទៀងទាត់ ថា​ជាកត្តា​សំខាន់ក្នុង​ការ​ជំរុញកម្រិត​នៃ​កា​រ​ហ្វឹក​ហាត់ និង​ការ​ប្រកួត​ក្នុង​តារាង។

    ពួកគាត់ក៏បាន​ពិភាក្សាគ្នា​ផងដែរ​ ជាមួយ​នឹង​អ្នក​ជំនាញ​របស់​ Spurs ផ្ទាល់ អំពី​វិធីសាស្ត្រដែល​ក្លិបនេះ​បាន​ផ្តល់ទំនុកបម្រុង ក្នុង​ការ​បង្កើត​ឲ្យ​មាន​ទំលាប់​ល្អ ការទទួល​បានដំណេក​ដែល​មាន​គុណភាព និងការផ្តល់ជា​គន្លឹះ ដែល​អ្នក​រាល់​គ្នា​អាចធ្វើ​បាន​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ។ ក្លិប​ Spurs សង្កត់​ធ្ងន់ថា ការ​ធ្វើ​សកម្មភាព​ទាំងអស់​នេះ​ស្របគ្នា អាចជួយលើកកំពស់​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។ នៅ​ក្នុង​កាលៈទេសៈដែល​យើង​ទាំងអស់​គ្នាកំពុង​តែផ្តោតលើសុខភាព​របស់យើង ការ​ដែល​យើង​ជួយគ្នាឲ្យ​មាន​ភាព​រឹងមាំ និងមាន​ការ​ការ​ពាររាង​កាយ​កាន់តែប្រសើរ រឹតតែមានសារៈសំខាន់​ថែម​ទៀត។

    លោក David Beckham អ្នក​តំណាងសាកលរបស់​ AIA បានមាន​ប្រសាសន៍ថា “ក្នុង​នាម​ជាម្ចាស់​ក្លិបបាល់ទាត់ Inter Miami CF ថ្មីម្នាក់ ខ្ញុំ​ចង់​ជួយ​ឲ្យ​ក្រុម​របស់​យើង​ទទួល​បាន​នូវ​អ្វីៗ​ដែល​ល្អបំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​សូម​អរគុណ​ដល់ AIA ដែល​បាន​ផ្តល់​នូវឱកាស​ស្វែងយល់ពីវិធីសាស្ត្រឈាន​មុខគេរបស់​ក្លិប Spurs ក្នុង​ការ​ជំរុញសុខភាព និង​សុខុមាលភាព​កីឡាករ។ ហើយ​ការ​ដែល​អាច​ទទួល​បាន​គន្លឹះនានាពីអ្នក​គ្រប់ ដែល​មាន​បទពិសោធន៍ និង​ជោគជ័យច្រើន ដូច​ជាលោក Jose នេះ គឺ​ពិតជា​កិត្តិយសណាស់។ មាន​គន្លឹះ​បែបវិទ្យាសាស្ត្រ និងការ​គិតថ្មីៗជាច្រើន បើ​ធៀប​នឹង​ពេល​ដែលខ្ញុំ​នៅ​ជាកីឡាករ ប៉ុន្តែ​វា​ច្បាស់​ណាស់​ដែលថាសកម្មភាព​សាមញ្ញៗដូច​ជាទម្លាប់ទៀងទាត់ និងការ​គេង​បាន​ល្អ គឺ​ជារឿង​សំខាន់ណាស់។ ខ្ញុំ​មាន​មោទនភាព ដែល​បាន​ចាប់​ដៃគូ​ជាមួយ​នឹង AIA ហើយ​បាន​ឃើញ​ផ្ទាល់ភ្នែក​នូវ​ការ​ប្តេជ្ញារបស់​ក្រុមហ៊ុន​នេះ ក្នុង​ការ​ជួយប្រជាជនទាំងឡាយ​ទទួលបាន​នូវ​ជីវិតដែល​មាន​សុខភាព​កាន់តែប្រសើរ។

    លោក​ Jose Mourinho គ្រូបង្វឹក​បង្គោលនៃ​ក្លិប Spurs បាន​លើក​ឡើងថា “ខ្ញុំ​ពិតជារីករាយ​ណាស់​ ដែល​បាន​ទទួល​ស្វាគមន៍ជើង​ឯក​បាល់ទាត់​ពិត​ប្រាកដ ដូច​ជាលោក David ត្រឡប់​មក​កាន់ក្លិបនេះវិញ​នៅ​ដើម​រដូវកាល និង​ស្វែងយល់ពី​ចំណង់ចំណូលចិត្តលើ​ក្លិប Tottenham Hotspur តាម​រយៈទំនាក់​ទំនង​គ្រួសារ និង​ការ​បណ្តុះបណ្តាល​នៅ​នឹង​ក្លិបនេះ​ផ្ទាល់កាល​ពី​ឆ្នាំ២០១១។ យើង​ក៏​បាន​ចំណាយ​ពេល​ពិភាក្សាពីខ្លឹមសារ​នៃការ​រៀបចំក្រុម និងការ​ធានាឲ្យ​បាន​ថាកីឡាករទាំងអស់ស្ថិតនៅ​ក្នុងកម្រិតល្អបំផុតនៃស្ថានភាពរាងកាយ និង​ផ្លូវ​ចិត្ត។ ការ​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ គឺសំខាន់​ខ្លាំងបំផុត​នៅ​ពេល​នេះ ហើយ​យើង​មាន​មោទនៈភាពចំពោះ​ការ​ងារដ៏អស្ចារ្យរបស់​ AIA ក្នុង​ការ​លើកកំពស់​សុខុមាលភាព តាម​រយៈការ​ចាប់ដៃគូជាមួយក្រុមហ៊ុន​នេះ។”

    នៅ​ក្នុង​វីដេអូមួយទៀត កីឡាករ Spurs លោក Harry Winks និង​លោក Japhet Tanganga បាន​ចូល​រួម​ជាមួយ​លោក​ David Beckham ពិភាក្សាគ្នាអំពី​សារៈសំខាន់​នៃ​ការ​រក្សា​វិន័យឲ្យ​បាន​ខ្ជាប់​ខ្ជួននៅ​ពេលជ្រើសរើសបែបផែន​នៃ​ការ​រស់នៅ មិនត្រឹមតែការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​នោះទេ វារួម​ទាំងការ​ទទួល​ទាន​អាហារត្រឹមត្រូវ ដើម្បី​ឲ្យពួកគេទទួល​បាន​អត្ថប្រយោជន៍​បន្ថែមក្នុង​អាជីពរបស់ពួកគេ។ ការ​ធ្វើ​សកម្មភាព​តូចៗទាំងអស់នេះ​រួម​គ្នា ជួយឲ្យ​មាន​ភាពខុសគ្នាយ៉ាងពិតប្រាកដចំពោះ​សុខភាព និង​សុខុមាលភាព​យើង។

    ទាំង​លោក​ David Beckham និង​ក្លិប Spurs ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ AIA តំណាង​ឲ្យ​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព និង​ជីវិតកាន់តែប្រសើរយ៉ាងពិតប្រាកដ តាមរយៈឥទ្ធិពល​នៃកីឡាបាល់ទាត់ សម្រាប់​ប្រជាជន​រាប់​លាន​នាក់​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

    AIA បាន​ចាប់ដៃគូជាមួយ​នឹង​ក្លិប Spurs តាំងពី​ឆ្នាំ ២០១៣ ហើយ​ក៏​បាន​ក្លាយ​ជាដៃគូសាកលរបស់​ក្លិបនេះ​តែម្តង។ ការ​ចាប់​ដៃគូនេះ ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​លើក​កំពស់តួនាទី​ដ៏សំខាន់នៃ​កីឡា ក្នុង​ការជួយ​ឲ្យ​ប្រជាជន​ទូទៅរស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែប្រសើរ។

    ក្លិបនេះ រួម​ជាមួយនឹង​ AIA បាន​ទទួល​ភាព​ជោគជ័យ​យ៉ាង​សម្បើម ពីកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ពិសេសរបស់​ខ្លួន សម្រាប់​សហគមន៍​មូល​ដ្ឋាន​ជាច្រើន ដោយ​បាន​ជួយ​អភិវឌ្ឍជំនាញ​បាល់​ទាត់ និង​ភាពរឹងមាំផ្នែក​រូប​រាងកាយ ទៅ​ដល់ប្រជាជន​ច្រើនជាង ៥៥​ ០០០​នាក់ នៅ​ក្នុង​ទីផ្សារចំនួន ១៥ នៃទីផ្សារសរុប​ទាំង ១៨ នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

    AIA បាន​តែងតាំង​លោក​ David Beckham ជាអ្នក​តំណាងសាកលរបស់​ខ្លួន ក្នុង​ឆ្នាំ២០១៧។ ក្នុង​នាម​ជាបុគ្គលដ៏​ល្បី​ល្បាញ​លំដាប់​អន្តរជាតិ និង​ជាឪពុកគំរូ​ម្នាក់ លោក​ David បាន និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ AIA ផ្សព្វផ្សាយ​នូវ​សកម្មភាព​សាមញ្ញជាច្រើន ដែល​អ្នក​ទាំងអស់គ្នាអាចធ្វើ​បាន ដើម្បី​ធ្វើឲ្យ​សុខភាព និងសុខុមាលភាព​របស់ពួក​គាត់​កាន់តែប្រសើរ។ AIA បាន​ប្រកាស​នូវ​យុទ្ធនាការ #WhatsYourWhy កន្លងមក​ជាមួយ​នឹង​លោក David ដែល​បាន​ដាក់ជាសំនួរទៅ​កាន់សាធារណៈជនអំពី​មូល​ហេតុ​ជំរុញឲ្យ​មាន​ការ​រស់នៅ​ដោយ​សុខភាព​កាន់តែល្អ។ ប្រជាជនរាប់​លាន​នាក់ទូទាំងអាស៊ី បាន​ឃើញ និង​ចូលរួមក្នុង​យុទ្ធនាការ​នេះ។ លោក David ក៏បាន​ធ្វើទស្សនៈកិច្ចជាច្រើន ទៅ​កាន់ទីផ្សាររបស់​ AIA ដើម្បី​ជំរុញយុទ្ធនាការសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការ​ភ្ជាប់ទំនាក់ទំនងជាមួយនឹង​អតិថិជន ទីប្រឹក្សាផែនការជីវិត AIA ដៃគូ និង​បុគ្គលិកក្រុមហ៊ុនជាច្រើននាក់។

    អំពី អេ អាយ អេ ខេមបូឌា

    AIA Group Limited និង បុត្រ​សម្ព័ន្ធរបស់ខ្លួន (រួមគ្នារវាង “AIA” ឬ “Group”) បានចុះបញ្ជីជាសាធារណៈធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ចិន ថៃ សិង្ហបុរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម ប្រ៊ុយណេ ម៉ាកាវ ណូវែលហ្សេឡង់ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៩ភាគរយនៅសិរីលង្កា និងក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌា។

    អាជីវកម្ម ដែល​បាន​ក្លាយទៅ​ជា AIA បច្ចុប្បន្ននេះ បានចាប់ផ្តើមមួយ​សតវត្ស​កន្លងមក ក្នុងឆ្នាំ១៩១៩ ​នៅទីក្រុងសៀងហៃ។ AIA គឺជាក្រុមហ៊ុន​ឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៨៤ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

    AIA ឆ្លើយតបទៅនឹងតម្រូវការសន្សំរយៈពេលវែង និងការការពារជាលក្ខណៈបុគ្គលដោយផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនរួមមានធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងគ្រោះថ្នាក់និង សុខភាព និងផែនការសន្សំ។ សម្ព័ន្ធ AIA ក៏មានផ្តល់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ឥណ្ឌទានជីវិត និង សេវាកម្មសោធនទៅកាន់អតិថិជនជាសារជីវកម្មនានា។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៦លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

    AIA Group Limited ត្រូវបានចុះបញ្ជីនៅក្នុង The Stock Exchange of Hong Kong Limited ដោយមានលេខកូដមូលបត្រលេខ “១២៩៩” ជាមួយនិង American Depositary Receipt (កំរិត ១) ដែលមានប្រតិ្តបត្តការក្នុងទីផ្សារភាគហ៊ុននោះ (សញ្ញាសម្គាល់ ៖“ AAGIY”) ។

    អំពីក្លឹបបាល់ទាត់ Tottenham Hotspur

    ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្លិបបាល់ទាត់ក្របខណ្ឌ Premier League ដែលស្ថិតនៅទីក្រុងឡុងដ៍ភាគខាងជើងនេះ បានជាប់ជុំដល់ចុងក្រោយនៅក្នុងការចូលរួម UEFA Champions League ជាលើកទីមួយក្នុងប្រវតិ្តសាស្រ្តរបស់ខ្លួននៅក្នុងរដូវកាល ២០១៨/២០១៩ ហើយ​បានសម្រេចនូវការចូលរួមសម្រាប់ការប្រកួតកំពូលនៅអឺរ៉ុប ៤ឆ្នាំ ជាប់ៗគ្នា។

    នៅក្នុងខែមេសា ឆ្នាំ២០១៩ ក្លិបនេះបានបើកសម្ពោធពហុកីឡដ្ឋានថ្មីដែលអាចផ្ទុកទស្សនិកជនរហូតដល់ ៦២ ៣០៣នាក់ នៅចំមជ្ឈមណ្ឌលកីឡាដែលមានតំលៃមួយពាន់លានផោន នៃតំបន់ North Tottenham។ ពហុកីឡដ្ឋាននេះ គឺជាពហុកីឡដ្ឋានបាល់ទាត់ធំជាងគេបំផុតនៅទីក្រុងឡុងដ៍ ហើយអាចប្រើប្រាស់ជាទីតាំងសម្រាប់រៀបចំកម្មវិធីធំៗជាច្រើនពេញមួយឆ្នាំ ដែលរួមមានកម្មវិធីបាល់ឱបរបស់ NFL កម្មវិធីប្រគុំតន្ត្រី និងកម្មវិធីធំៗជាច្រើនទៀត។ 

    នៅពេលគម្រោងបញ្ចប់ ពហុកីឡដ្ឋាននេះនឹងអាចផ្តល់ការងារថ្មីចំនួន ៣៥ ០០ កន្លែងដែលមានទឹកប្រាក់ចំនួន ២៩៣ លានផោនដែលនេះបានចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចក្នុងមួយឆ្នាំៗ ពោលគឺមានការកើនឡើងនូវការងារថ្មីចំនួន ១៧ ០០ និង ទឹកប្រាក់ ១៦៦ លានផោនក្នុងការចំណាយក្នុងស្រុកក្នុងមួយឆ្នាំ។

    ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន៖

    • អ្នកគាំទ្រលើសពី ៤៦០ លាននាក់ទូទាំងពិភពលោក ដោយក្នុងនោះមានក្លិបអ្នកគាំទ្រសកម្ម និងក្លិបអ្នកគាំទ្រជាផ្លូវការ ២៧២ ក្លិប។
    • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុតតម្លៃ ១០០ លានផោនគាំទ្រទៅលើមហិច្ចតារបស់ក្លិបក្នុងការទាក់ទាញ ការអភិវឌ្ឍ និងរក្សានូវទេពកោសល្យល្អបំផុត។
    • ការ​ចាប់ដៃគូពាណិជ្ជកម្ម​ ជាមួយនឹង​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែល​ជាក្រុមហ៊ុន​សម្លៀកបំពាក់ និង​ស្បែក​ជើង​កីឡាឈានមុខគេ​ផង​ដែរ។

     

    មូលនិធិដែលទទួលបានពានរង្វាន់ក្នុងការបង្កើតឱកាសចំនួន ៣ លានឱកាស ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួនតាមរយៈការអប់រំការងារសុខភាពនិងកម្មវិធីសង្គម។


    ទំនាក់ទំនង​សារព័ត៌មាន

    ហាក់ បញ្ញារ័ត្ន

    ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

    អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

    ០១៦/០១៧ ៣៦៩ ១៥៥

    Panharath.Hak@aia.com

    លេខទូរស័ព្ទទំនាក់ទំនង
    ទំនាក់ទំនងមក យើង
    ទំនាក់ទំនងមក អាស័យដ្ឋាន

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ កម្ពុជា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយលើបន្ថែម អំពី អេ អាយ អេ គ្រុប

    អាសយដ្ឋានទំនាក់ទំនង

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ ខេមបូឌា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយល់បន្ថែម អំពី អេ អាយ អេ គ្រុប


    រក្សាសិទ្ធិ© 2022 សម្ព័ន្ធក្រុមហ៊ុន និងបុត្រសម្ព័ន្ធ អេ អាយ អេ។ រក្សាសិទ្ធិគ្រប់យ៉ាង។
    លក្ខខណ្ឌប្រើប្រាស់ | គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

    គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។