កម្មវិធីប្រកួតបាល់ទាត់នេះរៀបចំឡើងក្នុងទម្រង់ម្ខាង 5នាក់ ដែលមាន 22ប្រកួត។ ក្រុមបាល់ទាត់បុរស CIA FIRST បានបង្ហាញភាពស្វាហាប់ និងប្រឹងប្រែងទោះបីជាបានឡើងត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានចាញ់ស៊ុតបាល់ប៉េណាល់ទីដ៏តានតឹងក៏ដោយ។ ទោះបីជាលទ្ធផលយ៉ាងនេះក្តី សមាជិកក្រុមនីមួយៗបានត្រលប់មកវិញជាមួយនឹងអនុស្សាវរីយ៍មិនអាចកាត់ថ្លៃបានអស់មួយជីវិត។
បន្ថែមអត្ថន័យពីលើបទពិសោធប្រកួតលើវាលស្មៅរាបស្មើដូចព្រំរបស់កីឡដ្ឋាន Tottenham Hotspur ក្រុមកីឡាកររបស់ CIA FIRST ក៏ត្រូវបានអញ្ជើញចូលរួមទស្សនាការប្រកួត English Premier League ក្នុងទឹកដីរបស់ Spurs ដែលលេងទល់នឹង Crystal Palace។ នាកម្មវិធីនោះ ពួកគេក៏ទទួលបាននូវបទពិសោធថ្មីសន្លាងដ៏រំភើបប្លែកអារម្មណ៍មួយទៀត នោះគឺការប្រណាំងឡាន F1 Drive នៅកីឡដ្ឋាន Spurs។
លោក Matthew ប្រធានក្រុមបាល់ទាត់បុរស CIA FIRST បានចែករំលែកថា៖
"វាជាកិត្តិយសដ៏ធំធេងក្នុងនាមជាប្រធានក្រុម និងតំណាងឱ្យ អេ អាយ អេ ខេមបូឌា ទៅប្រកួតក្នុងកម្មវិធីដ៏ធំពិសេសបែបនេះ។ ឱកាសបានទៅប្រកួតនៅកីឡដ្ឋាន Tottenham Hotspur និងបានផ្សារភ្ជាប់ចំណងមិត្តភាពជាមួយនឹងក្រុមមកពីបណ្តាប្រទេសផ្សេងពិតជាបង្កើតបាននូវអនុស្សាវរីយ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាន។ ការប្រកួតបាល់ទាត់ វាលើសពីការចាញ់-ឈ្នះ ប៉ុន្តែវាឆ្លុះបញ្ចាំងអំពីមិត្តភាព ការតស៊ូ ការប្តេជ្ញា និងមោទនភាព។ ឆ្លៀតក្នុងពេលនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អេ អាយ អេ ខេមបូឌា ចំពោះការរៀបចំ និងរ៉ាប់រងទាំងស្រុងលើការធ្វើដំណើររបស់យើងទាំងអស់គ្នា។ អ្វីដែលយើងខ្ញុំទទួលបាននេះ ពិតជាបទពិសោធដែលមិនអាចកាត់ថ្លៃបាន។ ខ្ញុំគិតថាបទពិសោធបែបនេះ មានតែ អេ អាយ អេ ប៉ុណ្ណោះដែលអាចផ្តល់ជូនបាន។”
សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់ AIA Corporate Cup 2025 គឺជាការប្រកួតលើកទី 2 សម្រាប់អតិថិជនសាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា ដែលបានរៀបចំឡើងចាប់ពីខែ វិច្ឆិកា ឆ្នាំ 2024 ដល់ខែមករា ឆ្នាំ 2025 ដែលក្រុមបាល់ទាត់មកពី CIA FIRST បានក្លាយជាជើងឯកបន្ទាប់ពីបានប្រកួតប្រជែងជាមួយនឹងក្រុមសាជីវកម្មចំនួន 27 ផ្សេងទៀត។
អ្វីដែលជើងឯក AIA Corporate Cup គឺជាបទពិសោធល្អឥតខ្ចោះមិនអាចកាត់ថ្លៃបាន ដែលបង្ហាញ ពីការប្តេជ្ញារបស់ អេ អាយ អេ លើការផ្តល់ជូនលើសពីដំណោះស្រាយសេវាធានារ៉ាប់ រងអាយុជីវិត និងសុខភាពនាំមុខគេ ដោយរួមបញ្ចូលទាំងគំនិតផ្តួចផ្តើមដើម្បីអតិថិជនរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។
AIA Corporate Cup ក៏មានគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់អតិថិជនសាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា។ វាក៏ជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងកីឡាករចូលរួម លើកទឹកចិត្តឱ្យចាប់យកទម្លាប់រស់មានសុខភាពល្អ។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកម្មវិធី WorkWell with AIA ដោយផ្តោតលើកត្តាចម្បងធំៗ 4 ដែលបានបង្កើតឡើងយ៉ាងពិសេស ដើម្បីធានាថានិយោជក និងនិយោជិតរីករាយទទួលយកបទពិសោធនៃអត្ថប្រយោជន៍រួមលើផ្នែកសុខភាព និងសុខមាលភាព រួមមាន Live Well (រស់នៅល្អ ដោយផ្តោតលើសុខុមាលភាពរាងកាយ) Think Well (គិតល្អ ដោយផ្តោតលើសុខុមាលភាពផ្លូវចិត្ត) Plan Well (ផែនការល្អ ដោយផ្តោតលើសុខុមាលភាពហិរញ្ញវត្ថុ) និង Feel Well (អារម្មណ៍ល្អ ដោយផ្តោតលើសុខុមាលភាពសង្គម)។
កម្មវិធីនេះក៏ស្របតាមគោលបំណងរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ក៏ដូចជាគាំទ្រគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដែលមានគោលបំណងដូចគ្នា ក្នុងការជួយប្រជាជនមួយពាន់លាននាក់នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។
ស្វែងយល់អំពី AIA Corporate Cup តាមរយៈកម្មវិធី WorkWell With AIA | អេ អាយ អេ ខេមបូឌា ឬចូលក្នុងគ្រុបហ្វេសប៊ុក Wellness@Work តាមរយៈ https://rb.gy/afoly9 ។
ព័ត៌មានលម្អិតលើការទទួលយកដំណោះស្រាយការការពារលោកអ្នក និងគ្រួសារពី អេ អាយ អេ ខេមបូឌា លើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការធានារ៉ាប់រងសុខភាពជាក្រុម សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh។