សេចក្តីប្រកាសសារព័ត៌មាន

រួមគ្នាដើម្បីកម្ពុជាកាន់តែរឹងមាំ

អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ី ប្រាសាក់ ប្រកាសពីភាពជាដៃគូអាជីវកម្មប៊េងកាសួរេនរយៈពេល 10ឆ្នាំដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជនទូទាំងប្រទេស

24 វិច្ឆិកា 2025 dot អាន 5 នាទី

ភ្នំពេញ ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2025 – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ីប្រាសាក់ ម.ក បានប្រកាសអំពីភាពជាដៃគូអាជីវកម្មប៊េងកាសួរេន (ធានារ៉ាប់រងនៅតាមធនាគារ) រយៈពេល 10 ឆ្នាំ ដែលជាការចាប់ផ្តើមនៃដំណើររួមគ្នាមួយ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងលើកកម្ពស់ដល់រាប់លានគ្រួសារកម្ពុជា ឱ្យរៀបចំផែនការអនាគតប្រកបដោយទំនុកចិត្ត។

ពិធីបើកសម្ពោធជាផ្លូវការនៃភាពជាដៃគូនេះ ទទួលបានការចូលរួមជាកិត្តិយសពីតំណាងនិយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់មកពី អេ អាយ អេ គ្រុប (AIA Group) អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ីប្រាសាក់។

តាមរយៈកិច្ចសហការនេះ អតិថិជនធនាគារ ខេប៊ីប្រាសាក់ នឹងរីករាយជាមួយបទពិសោធន៍ហិរញ្ញវត្ថុពេញលេញកាន់តែសម្បូរបែប ដែលរួមបញ្ចូលគ្នានូវសេវាធនាគារដែលគួរឱ្យទុកចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេដ៏ទូលំទូលាយរបស់ អេ អាយ អេ ខេមបូឌា។ នោះមានន័យថា អតិថិជនរបស់ធនាគារឥឡូវអាចពង្រឹងផែនការហិរញ្ញវត្ថុ និងការពារគ្រួសាររបស់ពួកគេពីហេតុការណ៍អកុសលណាមួយដែលមើលមិនឃើញ។ ក្រៅពីការការពារ កិច្ចសហការនេះធានានូវភាពងាយស្រួលក្នុងការទទួលយក និងប្រើប្រាស់សេវាធានារ៉ាប់រងសម្រាប់ប្រជាជនកម្ពុជាក្នុងការការពារទាំងសុខភាព និងទ្រព្យធន។

ក្នុងជំហានដំបូងនៃកិច្ចចាប់ផ្តើមភាពជាដៃគូនេះ អតិថិជនអាចអញ្ជើញទៅទទួលការប្រឹក្សាអំពីដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាពរបស់ អេ អាយ អេ ខេមបូឌា ដើម្បីបំពេញបន្ថែមលើសេវាហិរញ្ញវត្ថុរបស់ធនាគារខេប៊ីប្រាសាក់ នៅតាមសាខាចំនួន 50 របស់ធនាគារ ហើយនឹងបន្តពង្រីកទៅគ្រប់ 187សាខា ទូទាំងប្រទេសនៅត្រីមាសទី 2 ឆ្នាំ 2026។

ភាពជាដៃគូនេះបង្កើតឡើងនៅលើយុទ្ធសាស្ត្រអាជីវកម្មប៊េងកាសួរេន របស់ អេ អាយ អេ ខេមបូឌា ីដោយសហការជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដើម្បីបង្កើនការយល់ដឹង និងបញ្រ្ជាបសេវាធានារ៉ាប់រង។ នៅពេលដែលប្រជាជនកម្ពុជាកាន់តែយល់ច្បាស់អំពីសុខភាព និងសុខុមាលភាព ភាពជាដៃគូនេះអនុញ្ញាតឱ្យ អេ អាយ អេ ខេមបូឌា ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងតាមតម្រូវការជាក់លាក់របស់អតិថិជន រួមជាមួយបទពិសោធសេវាអតិថិជននិងឌីជីថលល្អឥតខ្ចោះ ការទាមទារសំណងប្រកបដោយប្រសិទ្ធភាព រួមជាមួយនឹងអត្ថប្រយោជន៍ផ្តាច់មុខ បន្ថែមពីលើតម្រូវការសេវាធនាគាររបស់អតិថិជន។

នៅក្នុងពិធីនោះ លោកស្រី តាន់ លីនណា អគ្គនាយិការងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា “តាងនាមឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា នាងខ្ញុំពិតជារីករាយចំពោះភាពជាដៃគូនេះ ដែលស្របនឹង ក៏ដូចជាគាំទ្រដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុ និងធានាបាននូវស្ថិរភាពសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត ភាពជាដៃគូនេះផ្តល់នូវការរួមបញ្ចូលសេវាកម្មរវាងវិស័យទាំងពីរដែលផ្តលមកវិញនូវ ជម្រើសហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានធានារ៉ាប់រងកាន់តែច្រើន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ពួកគេក្នុងរយៈពេលយូរអង្វែង”។

លោក Tan Hak Leh អគ្គនាយកប្រតិបត្តិប្រចាំតំបន់នៃ អេ អាយ អេ គ្រុប (AIA Group) បានមានប្រសាសន៍ថា “កម្មវិធីប្រកាសភាពជាដៃគូនាថ្ងៃនេះ ពិតជាពិសេសសម្រាប់ អេ អាយ អេ ស្របពេលដែលយើងខ្ញុំកំពុងបន្តពង្រឹងការប្តេជ្ញាចិត្តចំពោះកម្ពុជា និងពង្រីកវត្តមានសេវាធានារ៉ាប់រងរបស់យើងខ្ញុំតាមធនាគារនៅទូទាំងតំបន់។ តាមរយៈកិច្ចសហការជាមួយធនាគារ ខេប៊ី ប្រាសាក់ អេ អាយ អេ កំពុងធ្វើឱ្យការការពារជីវិត និងសុខភាពកាន់តែមានភាពងាយស្រួលដល់ប្រជាជនកម្ពុជារាប់លាននាក់ ដើម្បីពង្រឹងគោលបំណងរបស់ក្រុមហ៊ុនក្នុងការជួយប្រជាជនរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ”។

លោកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិនៃ អេ អាយ អេ ខេមបូឌា ក៏បានថ្លែងថា៖

“ភាពជាដៃគូនេះអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ខេប៊ីប្រាសាក់ ទទួលបានដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាពដ៏សម្បូរបែបរបស់ អេ អាយ អេ ខេមបូឌា ដែលត្រូវបានបង្កើតឡើងដើម្បីការពារគ្រួសាររបស់ពួកគេ និងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងការសន្យារបស់យើងខ្ញុំក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់មានសុខភាព និងជីវិតកាន់តែប្រសើរ។ វាក៏ផ្តល់ឱកាសដើម្បីបង្ហាញពីរបៀបដែលសេវាធានារ៉ាប់រងអាចការពារទាំងសុខភាព និងទ្រព្យធននាពេលបច្ចុប្បន្ន និងអនាគត។

ភាពជាដៃគូនេះទៀតសោធ ផ្តោតលើចក្ខុវិស័យរួមគ្នារវាង អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ីប្រាសាក់ ក្នុងការបញ្ចូលគ្នានូវជំនាញបច្ចេកវិទ្យា និងការយល់ដឹងអំពីទីផ្សារ ដើម្បីពង្រីកបណ្តាញចែកចាយ និងកំណើនអតិថិជនរបស់យើង ដែលជាការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការពន្លឿនកំណើននៅក្នុងវិស័យធានារ៉ាប់រង និងធនាគារ។”

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិនៃធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ “«ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាធ្វើឱ្យជីវិតរបស់អតិថិជនកាន់តែប្រសើរតាមរយៈការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ ការសហការជាមួយ អេ អាយ អេ ខេមបូឌា​ អាចឱ្យយើងផ្ដល់ជូនសេវាលើសពីវិស័យធនាគារ នោះគឺការផ្តល់ជូននូវសេវាធានារ៉ាប់រងអាយុជីវិត និងសុខភាពដ៏ជាទីទុកចិត្ត ដែលការពារអតិថិជនរបស់យើង និងក្រុមគ្រួសាររបស់ពួកគេ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការជួយអតិថិជនរបស់យើងកសាងអនាគតដែលកាន់តែមានសុវត្ថិភាព និងទំនុកចិត្ត»។”

ក្រៅពីភាពរីកចម្រើននៃអាជីវកម្ម ភាពជាដៃគូនេះតំណាងឱ្យចក្ខុវិស័យរួមមួយ៖ “ដើម្បីផ្លាស់ប្តូរការគិតរបស់ប្រជាជនកម្ពុជាចំពោះសុខសុវត្ថិភាពហិរញ្ញវត្ថុ ដោយធ្វើឱ្យវិស័យធានារ៉ាប់រងមិនត្រឹមតែដំណោះស្រាយលើការការពារហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏រឹងមាំដើម្បីទ្រទ្រង់សុខុមាលភាពជាតិ។”

សម្រាប់ព័ត៌មានបន្ថែមអំពីដំណោះស្រាយហិរញ្ញវត្ថុរបស់ អេ អាយ អេ ខេមបូឌា តាមរយៈធនាគារ ខេប៊ី ប្រាសាក់ សូមអញ្ជើញទៅកាន់សាខាធនាគារ ខេប៊ីប្រាសាក់ ឬ ទាក់ទងសេវាបម្រើអតិថិជន អេ អាយ អេ តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh៕

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ហើយបច្ចុប្បន្ននេះ អេ អាយ អេ អខេមបូឌា ក៏បានពង្រីកការការពារថ្មីចំពោះជំងឺធ្ងន់ធ្ងរលើលក្ខខណ្ឌរហូតដល់ 118 ចាប់ពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយដើម្បីរក្សាជំហរជាក្រុមហ៊ុនដំបូងបង្អស់នៅវិស័យធានារ៉ាប់រងកម្ពុជា។​

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ AIA Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 5ឆ្នាំជាប់គ្នាពី 2020​ ដល់ 2024 អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

អំពីធនាគារ ខេប៊ីប្រាសាក់ ម.ក

ធនាគារ ខេប៊ីប្រាសាក់ គឺជាធនាគារពាណិជ្ជកម្មឈានមុខគេមួយនៅកម្ពុជា ដែលទទួលបាន​អាជ្ញា​ប​ណ្ណ​ពី​ ​ធនាគារ​ជាតិ​​នៃ​កម្ពុជា​ ​និង​ទទួល​បានការ​អនុម័ត​ពី​ ​ក្រសួង​ពាណិជ្ជកម្ម​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ជា​ផ្លូវការ​ចាប់ពី​ខែ​សីហា​ ​ឆ្នាំ​ 2023​។ គិតត្រឹមខែតុលា ឆ្នាំ 2025 ធនាគារមានទ្រព្យសកម្មសរុបចំនួន 5.78 ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំចំនួន 3.95  ប៊ីលានដុល្លារអាមេរិក និងសម្ពៀតឥណទានចំនួន 5.26 ប៊ីលានដុល្លារអាមេរិក ជាមួយនឹងសាខាចំនួន 187 និងបុគ្គលិកលើសពី 10,000  នាក់ទូទាំងប្រទេស។

ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជនជាឯកត្តបុគ្គល និងអាជីវកម្ម។ តាមរយៈភាពជាដៃគូជាមួយ AIA Cambodia ធនាគារ ខេប៊ីប្រាសាក់ បន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការការពារសុខភាព និងវិបុលភាពរយៈពេលវែងសម្រាប់សហគមន៍កម្ពុជា។

 

ទំនាក់ទំនងសារព័ត៌មាន

 

រ៉ែន ពិសាល

ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

pisal-p.ren@aia.com