AIA-SPURS បាល់ទាត់ដើម្បីសុខភាពកុមារ គឺជាកម្មវិធីបាល់ទាត់ឈានមុខគេដែលជួយយុវជនកម្ពុជាជំនាន់ក្រោយរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈឱកាសដើម្បីចូលរួមដោយផ្ទាល់ជាមួយគ្រូបង្វឹកអភិវឌ្ឍន៍អន្តរជាតិពីក្លឹបបាល់ទាត់ Tottenham Hotspur ការហ្វឹកហាត់ក្នុងស្រុកជាមួយគ្រូបង្ខឹកពីក្លឹបបាល់ទាត់ ISI ដង្កោសែនជ័យ និងការប្រកួតដ៏សប្បាយរីករាយដើម្បីបណ្តុះទម្លាប់រស់ឱ្យមានសុខភាពល្អ រាងកាយរឹងមាំ និងទំនុកចិត្តតាមរយៈកីឡាបាល់ទាលត់។
កម្មវិធី AIA-SPURS បាល់ទាត់ដើម្បីសុខភាពកុមារ រួមមាន៖
អត្ថប្រយោជន៍នៃកម្មវិធី
ចូលរួមកម្មវិធី “AIA-SPURS បាល់ទាត់ដើម្បីសុខភាពកុមារ” ដោយឥតគិតថ្លៃ ដើម្បីជួយកូនរបស់លោកអ្នកសម្រេចក្តីសុបិនរបស់ពួកគាត់ ក្លាយជាម្ចាស់ជើងឯកបាល់ទាត់វ័យក្មេងតាមរយៈ៖
- ផ្តល់ឱកាសឱ្យកូនៗរបស់លោកអ្នក ក្នុងការហ្វឹកហាត់ជាមួយ គ្រូបង្វឹកអភិវឌ្ឍន៍អន្តរជាតិពីក្លឹបបាល់ទាត់ Tottenham Hotspur ពង្រឹងជំនាញរបស់ពួកគេតាមរយៈការបណ្តុះបណ្តាលក្នុងស្រុក និងការប្រកួតមិត្តភាពដ៏សប្បាយរីករាយ ដើម្បីទទួលបានជ័យលាភី។
- បង្កើនទំនុកចិត្តឱ្យកូនៗរបស់លោកអ្នកក្លាយជាជើងឯកវ័យក្មេង ដោយមានអភិវឌ្ឍវិន័យ ការអត់ធ្មត់ និងចក្ខុវិស័យឈ្នះៗ ទាំងក្នុងការប្រកួត និងជីវិតប្រចាំថ្ងៃ។
- ជម្រុញកូនៗឱ្យបង្កើតទម្លាប់រស់នៅប្រកបដោយសុខភាពល្អ តាមរយៈសកម្មភាពកីឡាសប្បាយៗ និងមានការចូលរួម ដែលជួយឱ្យពួកគេមានចលនា បង្កើនការយកចិត្តទុកដាក់ និងពេញលេញដោយថាមពល។
ទីតាំងរបស់កម្មវិធី
កម្មវិធី AIA-SPURS បាល់ទាត់ដើម្បីសុខភាពកុមារ នឹងធ្វើឡើងនៅទីក្រុងភ្នំពេញ ផ្តល់បទពិសោធន៍បាល់ទាត់ដ៏គួរឱ្យចងចាំដល់កុមារ តាមរយៈការបណ្តុះបណ្តាលមានស្តង់ដារអន្តរជាតិ ការបណ្តុះបណ្តាលក្នុងស្រុក និងការប្រកួតមិត្តភាព។