សេចក្តីប្រកាសសារព័ត៌មាន

សូមអបអរសាទរលោក ធន់ សូរិយ៉ា បានក្លាយជាបុគ្គលគំរូប្រចាំ អេ អាយ អេ ខេមបូឌារបស់កម្មវិធី AIA One Billion Local Hero!

13 តុលា 2025 dot អាន 3 នាទី

ជាផ្នែកមួយនៃបេសកកម្មរបស់ AIA Group ក្នុងការជួយប្រជាជននៅអាស៊ីចំនួនមួយពាន់លានឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030 យើងខ្ញុំសូមអបអរសាទរដល់បុគ្គលគំរូដែលបានបំផុសគោលបំណង និងលើកកម្ពស់ការរស់នៅមានសុខភាពល្អ។

លោក សូរិយ៉ា ​បានជ្រើសរើសការរត់សម្រាប់បេសកកម្មមួយនេះ។ ផ្តើមចេញពីការបោះជំហានរត់ប្រចាំថ្ងៃរហូតដល់ការរត់ម៉ារ៉ាតុងអន្តរជាតិ លោក សូរិយ៉ា បានរត់រយៈចម្ងាយសរុបជាង 10,000គីឡូម៉ែត្រ ចាប់តាំងពីឆ្នាំ 2022 មក ដែលការត់នេះមិនមែនសម្រាប់តែកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជំរុញមនុស្សជុំវិញខ្លួនចូលរួមរត់ដើម្បីសុខភាព។ ​

ជារៀងរាល់ឆ្នាំ លោក និងក្រុមបានរៀបចំកម្មវិធីរត់រៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារ។

នៅក្នុងកម្មវិធីរត់ AIA Pink Run 2024 សូរិយា បានជំរុញអ្នករត់ជាង 300 នាក់ឱ្យចូលរួមរត់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។

នាខែវិច្ឆិកា 2025 នេះ សូរិយ៉ា នឹងតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមកម្មវិធីអបអរ AIA One Billion Day Celebration តាមរយៈចូលរួមរត់ម៉ារ៉ាតុង Rock’nRoll ចម្ងាយ 42គីឡូម៉ែត្រ នៅទីក្រុងម៉ានីល ប្រទេសភីលីពីន។ សាច់រឿងរបស់ សូរិយា នឹងត្រូវបានចងក្រងដើម្បីចែករំលែកជាមួយបុគ្គលគំរូរបស់ អេ អាយ អេ តាមបណ្តាប្រទេស 17 ទៀត។

#AOBLocalHero #AIACambodia #HLBL

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ហើយបច្ចុប្បន្ននេះ អេ អាយ អេ អខេមបូឌា ក៏បានពង្រីកការការពារថ្មីចំពោះជំងឺធ្ងន់ធ្ងរលើលក្ខខណ្ឌរហូតដល់ 118 ចាប់ពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយដើម្បីរក្សាជំហរជាក្រុមហ៊ុនដំបូងបង្អស់នៅវិស័យធានារ៉ាប់រងកម្ពុជា។​

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ AIA Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 5ឆ្នាំជាប់គ្នាពី 2020​ ដល់ 2024 អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

រ៉ែន ពិសាល

ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

pisal-p.ren@aia.com