Skip to main content
  • ខ្មែរ
  • ENG
  • Search
  • AIA ខេមបូឌា
  • ដំណោះស្រាយ
    • ការការពារសុខភាព
    • AIA ងាយៗ លឿនៗ
  • ការផ្តល់ជូនពិសេស
  • សំខាន់សម្រាប់អ្នក
    • សុខភាព
  • អំពី អេ អាយ អេ
    • សារព័ត៌មាន
    • ការងារ
    • ទីប្រឹក្សាផែនការជីវិត
    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
    • កិច្ចការសង្គម
  • ជំនួយ
    • ទាក់ទងយើងខ្ញុំ
    • កម្រងសំណួរ និងចំលើយ
    • ទីតាំងរបស់យើង
    • ការទូទាត់ប្រាក់បុព្វលាភ
    • ទម្រង់ឯកសារ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ
    • មន្ទីរពេទ្យដៃគូ
    • ការដាក់ពាក្យទាមទារសំណង
    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក
  • AIAខ្ញុំ
  • ទូទាត់បុព្វលាភធានារ៉ាប់រង
  • AIA ងាយៗ លឿនៗ
  • ទំព័រសមាជិក ComCare
AIA
  • ដំណោះស្រាយ

    ដំណោះស្រាយ

    អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។

    ស្វែងយល់បន្ថែម

    • ការការពារសុខភាព

      ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល

    • AIA ងាយៗ លឿនៗ

      ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល

    • ដំណោះស្រាយ AIA ComCare

      ការពារធនធានសំខាន់បំផុតរបស់អ្នកជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញ

    • ការពារអាយុជីវិត

      ការ​ពារ​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់

    • ការពារពេលមានជំងឺធ្ងន់ធ្ងរ

      ត្រៀម​សម្រាប់បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ

    • ការពារពេលមានគ្រោះថ្នាក់

      រៀបចំ​ផែន​ការ​សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

    • សន្សំដើម្បីអនាគត

      បង្កើន​ប្រាក់​សន្សំរបស់​ខ្ញុំ

  • ការផ្តល់ជូនពិសេស

    ការផ្តល់ជូនពិសេស

    ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

  • សំខាន់សម្រាប់អ្នក

    សំខាន់សម្រាប់អ្នក

    គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។

    សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នក
    • សុខភាព

      រស់នៅសុខសប្បាយ និង​មានសុខភាពល្អ សូមចាប់ផ្តើមនៅថ្ងៃនេះ

  • អំពី អេ អាយ អេ

    អំពី អេ អាយ អេ

    មួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ស្វែងយល់បន្ថែម

    • សារព័ត៌មាន

      ព័ត៌មានអំពី អេ អាយ អេ

    • ការងារ

      ស្វែងរកឱកាសការងារជាមួយ អេ អាយ អេ

    • ទីប្រឹក្សាផែនការជីវិត

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

      ទាញយករបាយការណ៍ហិរញ្ញវត្ថុជាឯកសារ PDF

    • កិច្ចការសង្គម

      ការជួយទៅសហគមន៍វិញគឺជាភារកិច្ចសំខាន់សម្រាប់យើង

    • ពានរង្វាន់

      ស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់យើង

  • ជំនួយ

    ជំនួយ

    យើងខ្ញុំនឹងឆ្លើយតបនឹងសំណួរ និងចម្ងល់ទាំងអស់របស់អ្នក

    ទាក់ទងមកកាន់ អេ អាយ អេ
    • ទាក់ទងយើងខ្ញុំ

      មិនមានចម្លើយនៅក្នុងកម្រងសំណួរចម្លើយមែនទេ? សូមទាក់ទងមកយើងខ្ញុំ

    • កម្រងសំណួរ និងចំលើយ

      អ្នកប្រហែលជា អាចស្វែងរក ចំលើយដែលត្រូវ និងសំណួរ របស់អ្នក

    • ទីតាំងរបស់យើង

      ស្វែងរកទីតាំងរបស់យើងតាមរយៈ Google Map

    • ការទូទាត់ប្រាក់បុព្វលាភ

      ស្វែងរកទីតាំងភ្នាក់ងារដែលលោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រង

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

      ស្វែងយល់អំពីបុព្វលាភប្រែប្រួលលើធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ

    • មន្ទីរពេទ្យដៃគូ

      អ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូដូចខាងក្រោម

    • ការដាក់ពាក្យទាមទារសំណង

      ត្រូវការទាមទារសំណង?

    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក

  • AIAខ្ញុំ

    AIAខ្ញុំ

    សូមស្វាគមន៍មកកាន់ទំព័រ AIAខ្ញុំ

    ស្វាគមន៍

    ចាកចេញ
    • បណ្ណសន្យាធានារ៉ាប់រង

    • ប្រវត្តិរូប

    Bookmarked Policies

    You have no bookmarked policies yet. Browse our products and bookmark for quick access.

  • Language Select
    • ខ្មែរ
    • ENG
  • ស្វែងរក
  • Contact Us
    • ទំនាក់ទំនង

      ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច

    • ផ្ញើអ៊ីមែលមកយើងខ្ញុំ

២០២៣
ទៅមុខ
Back to Top
  • {{title}}

    {{label}}
  • ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានតែងតាំងកីឡាករបាល់ទាត់ HARRY KANE ជាទូតសុច្ឆន្ទៈ

    05/01/2023


    ហុងកុង ថ្ងៃទី 5 ខែមករា ឆ្នាំ 2023 – សម្ព័ន្ធក្រុមហ៊ុន AIA  (“ក្រុមហ៊ុន” លេខកូដភាគហ៊ុន: 1299 និងរួមជាមួយបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួន "AIA" ឬ "Group") មានសេចក្តីសោមនស្សរីករាយ សូមប្រកាសថា Harry Kane ដែលជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Tottenham Hotspur ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA។

    សេចក្តីសម្រេចតែងតាំង Harry Kane ជាទូតសុច្ឆន្ទៈនេះ កើតចេញពីចំណងមិត្តភាពដៃគូជាសកលរយៈពេល 10ឆ្នាំ រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

    ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA និងលោក Harry Kane មានគោលបំណងដូចគ្នាក្នុងការផ្ដោតលើដំណោះស្រាយផ្នែកសុខភាពផ្លូវចិត្ត និងការតស៊ូយកឈ្នះ។ តាមរយៈភាពជាដៃគូនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA នឹងសហការជាមួយមូលនិធិ Harry Kane Foundation (HKF) ដើម្បីបង្ហាញការគាំទ្រ និងយកចិត្តទុកដាក់លើសារៈសំខាន់នៃសុខភាព និងសុខុមាលភាពផ្លូវចិត្ត។ យុទ្ធនាការនេះនឹងចាប់ផ្តើមជាមួយនឹងគំនូរជីវចលដែលលោក Harry Kane ផលិតដោយខ្លួនឯង មានចំណងជើងថា Harry Kane ៖ ការតស៊ូយកឈ្នះ ដើម្បីលើកកម្ពស់សារៈសំខាន់នៃការគិតវិជ្ជមាន ការជឿជាក់លើខ្លួនឯង និងការទទួលយកជំនួយពីអ្នកដទៃ។        

    លោក Stuart A. Spencer នាយកផ្នែកទីផ្សារនៃ AIA Group បានមានប្រសាសន៍ថា “យើងមានសេចក្ដីរំភើបរីករាយក្នុងការស្វាគមន៍លោក​ Harry Kane ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA និងជាផ្នែកមួយក្នុងការជួយពង្រឹងភាពជាដៃគូរបស់យើងជាមួយក្លឹបបាល់ទាត់ Tottenham Hotspur ផងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ប្តេជ្ញានឹងពន្លឿនសន្ទុះរបស់ខ្លួននៅទូទាំងទ្វីបអាស៊ី ដើម្បីចូលរួមជួយមនុស្សមួយ 1,000,000,000នាក់ ឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។  យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កេរ្តិ៍ឈ្មោះ និងសាវតាររបស់លោក Harry Kane នឹងជះឥទ្ធិពល ក៏ដូចជាជំរុញឲ្យប្រជាជននៅទូទាំងតំបន់អាស៊ីយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃសុខភាព។

    លោក​ Harry Kane បាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ។ ខ្ញុំជឿជាក់លើតម្លៃនៃការរស់នៅល្អ ហើយខ្ញុំក៏មានអារម្មណ៍ថាវាមានសារៈសំខាន់ណាស់ក្នុងការប្រើតួនាទីរបស់ខ្ញុំ ដើម្បីលើកទឹកចិត្តមនុស្សឱ្យមើលថែសុខភាពផ្លូវចិត្តរបស់ពួកគេ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA  និងគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់សុខភាពប្រជាជនទូទាំងអាស៊ី»។

    ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA គឺជាដៃគូសកលដ៏សំខាន់របស់ក្លឹបបាល់ទាត់ Tottenham Hotspur តាំងពីឆ្នាំ 2013។ ភាពជាដៃគូនេះ គឺជាយានដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើនការចូលរួមនៅក្នុងសហគមន៍នៅទូទាំងតំបន់ដែលមានវត្តមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA។​ រីឯកម្មវិធីបាល់ទាត់ដ៏ពេញនិយមសម្រាប់កុមារ “Football Clinics” បានផ្តល់ឱកាស និងអត្ថប្រយោជន៍នានាដល់កុមារចំនួន 80,000រូប ផងដែរ ។

    - ចប់ -


    អំពី អេ​ អាយ​ អេ ខេមបូឌា

    ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

    ចាប់តាំងពីបើកដំណើរការនៅកម្ពុជា​ រាល់សកម្មភាព​របស់ AIA Cambodia ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។​ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។

    ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា AIA Cambodia ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

    AIA Cambodia ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ  តាមរយៈគំនិតផ្តួចផ្តើម​ រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

    យើងខ្ញុំក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់​លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។

    ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

    AIA Cambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់

     “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។

    AIA Cambodia មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

    ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ www.aia.com.kh

    អំពីមូលនិធិ Harry Kane (HKF)

    Harry​​ Kane បានផ្តួចផ្តើម ចាប់ផ្តើមមូលនិធិ Harry Kane ចំនៅថ្ងៃទិវាសុខភាពផ្លូវចិត្តពិភពលោក ថ្ងៃទី 10 ខែតុលា ឆ្នាំ 2022 ជាមួយនឹងគោលដៅរយៈពេលយូរអង្វែងវែងដើម្បីជួយផ្លាស់ប្តូរការគិតរបស់មនុស្សអោយឲ្យយកចិត្តទុកដាក់អំពីសុខភាពផ្លូវចិត្ត។ វាជាការចាប់ផ្តើមនៃដំណើរការងាររបស់ Harry ដើម្បីស្វែងយល់បន្ថែមអំពីសុខភាពផ្លូវចិត្ត និងសហការជាមួយក្រុមអ្នកជំនាញ អង្គការសប្បុរសធម៌ និងដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ការបង្កើតទម្លាប់ល្អដែលជួយដល់សុខភាពផ្លូវចិត្ត ប្រឆាំងការរើសអើង និងផ្តល់ការគាំទ្រតាមរយៈការអនុវត្តជាក់ស្ដែង។

    គោលបំណងរបស់ មូលនិធិ Harry Kane (HKF) គឺដើម្បីជួយបង្កើនការយល់ដឹងពីសុខភាពផ្លូវចិត្ត លើកកម្ពស់ទម្លាប់ល្អប្រចាំថ្ងៃ ដែលជួយដល់សុខភាពផ្លូវចិត្ត និងប្រឆាំងការរើសអើង។

    មូលនិធិ Harry Kane (HKF) នឹងប្រមូល មូលនិធិតាមរយៈការរួមចំណែកផ្ទាល់ខ្លួនរបស់គាត់ Harry Kane ផ្ទាល់ , ដៃគូយុទ្ធសាស្ត្រ, ការបរិច្ចាគរបស់សប្បុរជនឯកជន និងសកម្មភាពរៃអង្គាស ប្រាក់ និងព្រឹត្តិការណ៍នានា។

    ទឹកប្រាក់ដែលបានមកពីការបរិច្ចាគរបស់សាធារណជនៈទាំងអស់នឹងផ្ដល់ជូនដល់អង្គការសប្បុរសធម៌ផ្នែកសុខភាពផ្លូវចិត្ត, គម្រោងសម្រាប់ការផ្លាស់ប្តូរនានា និងការស្រាវជ្រាវសំខាន់ៗដែល ទទួលបានការគាំទ្រពីមូលនិធិ Harry Kane (HKF) HKF ។

    Harry Kane ក្លាយជាទូតសុច្ឆន្ទៈសកលរបស់ AIA

    យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កេរ្តិ៍ឈ្មោះ និងសាវតាររបស់ Harry Kane នឹងជះឥទ្ធិពល ក៏ដូចជាជំរុញឲ្យប្រជាជននៅអាស៊ីយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃសុខភាព ដើម្បីជួយប្រជាជន1,000,000,000 នាក់ នៅអាស៊ីឲ្យទទួលបានសុខភាព និងជីវិតកាន់តែប្រសើរត្រឹមឆ្នាំ 2030


    ទំនាក់ទំនង​សារព័ត៌មាន

    ម៉េង ដាណែត

    ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

    អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

    Daneth-d.Meng@aia.com

    Cecilia Ma Zecha +852 2832 5666

    Duke Malan +852 2832 4726

    Kitty Liu +852 2832 1742

    លេខទូរស័ព្ទទំនាក់ទំនង
    ទំនាក់ទំនងមក យើង
    ទំនាក់ទំនងមក អាស័យដ្ឋាន

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ កម្ពុជា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយលើបន្ថែម អំពី អេ អាយ អេ គ្រុប

    អាសយដ្ឋានទំនាក់ទំនង

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ ខេមបូឌា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយល់បន្ថែម អំពី អេ អាយ អេ គ្រុប


    រក្សាសិទ្ធិ© 2022 សម្ព័ន្ធក្រុមហ៊ុន និងបុត្រសម្ព័ន្ធ អេ អាយ អេ។ រក្សាសិទ្ធិគ្រប់យ៉ាង។
    លក្ខខណ្ឌប្រើប្រាស់ | គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

    គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។