Skip to main content
  • ខ្មែរ
  • ENG
  • Search
  • AIA ខេមបូឌា
  • ដំណោះស្រាយ
    • ការការពារសុខភាព
    • AIA ងាយៗ លឿនៗ
  • ការផ្តល់ជូនពិសេស
  • សំខាន់សម្រាប់អ្នក
    • សុខភាព
  • អំពី អេ អាយ អេ
    • សារព័ត៌មាន
    • ការងារ
    • ទីប្រឹក្សាផែនការជីវិត
    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
    • កិច្ចការសង្គម
  • ជំនួយ
    • ទាក់ទងយើងខ្ញុំ
    • កម្រងសំណួរ និងចំលើយ
    • ទីតាំងរបស់យើង
    • ការទូទាត់ប្រាក់បុព្វលាភ
    • ទម្រង់ឯកសារ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ
    • មន្ទីរពេទ្យដៃគូ
    • ការដាក់ពាក្យទាមទារសំណង
    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក
  • AIAខ្ញុំ
  • ទូទាត់បុព្វលាភធានារ៉ាប់រង
  • AIA ងាយៗ លឿនៗ
  • ទំព័រសមាជិក ComCare
AIA
  • ដំណោះស្រាយ

    ដំណោះស្រាយ

    អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។

    ស្វែងយល់បន្ថែម

    • ការការពារសុខភាព

      ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល

    • AIA ងាយៗ លឿនៗ

      ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល

    • ដំណោះស្រាយ AIA ComCare

      ការពារធនធានសំខាន់បំផុតរបស់អ្នកជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញ

    • ការពារអាយុជីវិត

      ការ​ពារ​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់

    • ការពារពេលមានជំងឺធ្ងន់ធ្ងរ

      ត្រៀម​សម្រាប់បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ

    • ការពារពេលមានគ្រោះថ្នាក់

      រៀបចំ​ផែន​ការ​សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

    • សន្សំដើម្បីអនាគត

      បង្កើន​ប្រាក់​សន្សំរបស់​ខ្ញុំ

  • ការផ្តល់ជូនពិសេស

    ការផ្តល់ជូនពិសេស

    ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

  • សំខាន់សម្រាប់អ្នក

    សំខាន់សម្រាប់អ្នក

    គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។

    សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នក
    • សុខភាព

      រស់នៅសុខសប្បាយ និង​មានសុខភាពល្អ សូមចាប់ផ្តើមនៅថ្ងៃនេះ

  • អំពី អេ អាយ អេ

    អំពី អេ អាយ អេ

    មួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ស្វែងយល់បន្ថែម

    • សារព័ត៌មាន

      ព័ត៌មានអំពី អេ អាយ អេ

    • ការងារ

      ស្វែងរកឱកាសការងារជាមួយ អេ អាយ អេ

    • ទីប្រឹក្សាផែនការជីវិត

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

      ទាញយករបាយការណ៍ហិរញ្ញវត្ថុជាឯកសារ PDF

    • កិច្ចការសង្គម

      ការជួយទៅសហគមន៍វិញគឺជាភារកិច្ចសំខាន់សម្រាប់យើង

    • ពានរង្វាន់

      ស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់យើង

  • ជំនួយ

    ជំនួយ

    យើងខ្ញុំនឹងឆ្លើយតបនឹងសំណួរ និងចម្ងល់ទាំងអស់របស់អ្នក

    ទាក់ទងមកកាន់ អេ អាយ អេ
    • ទាក់ទងយើងខ្ញុំ

      មិនមានចម្លើយនៅក្នុងកម្រងសំណួរចម្លើយមែនទេ? សូមទាក់ទងមកយើងខ្ញុំ

    • កម្រងសំណួរ និងចំលើយ

      អ្នកប្រហែលជា អាចស្វែងរក ចំលើយដែលត្រូវ និងសំណួរ របស់អ្នក

    • ទីតាំងរបស់យើង

      ស្វែងរកទីតាំងរបស់យើងតាមរយៈ Google Map

    • ការទូទាត់ប្រាក់បុព្វលាភ

      ស្វែងរកទីតាំងភ្នាក់ងារដែលលោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រង

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

      ស្វែងយល់អំពីបុព្វលាភប្រែប្រួលលើធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ

    • មន្ទីរពេទ្យដៃគូ

      អ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូដូចខាងក្រោម

    • ការដាក់ពាក្យទាមទារសំណង

      ត្រូវការទាមទារសំណង?

    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក

  • AIAខ្ញុំ

    AIAខ្ញុំ

    សូមស្វាគមន៍មកកាន់ទំព័រ AIAខ្ញុំ

    ស្វាគមន៍

    ចាកចេញ
    • បណ្ណសន្យាធានារ៉ាប់រង

    • ប្រវត្តិរូប

    Bookmarked Policies

    You have no bookmarked policies yet. Browse our products and bookmark for quick access.

  • Language Select
    • ខ្មែរ
    • ENG
  • ស្វែងរក
  • Contact Us
    • ទំនាក់ទំនង

      ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច

    • ផ្ញើអ៊ីមែលមកយើងខ្ញុំ

២០២២
ថយក្រោយ | ទៅមុខ
Back to Top
  • {{title}}

    {{label}}
  • AIA សម្រាប់កូន ដំណោះស្រាយថ្មី ផ្តោតសំខាន់លើការអប់រំរបស់កូនៗ និងផ្តល់ភាពស្ងប់ចិត្តជូនឪពុកម្តាយ

    11/03/2022


    ភ្នំពេញ 11-13 មីនា 2022 ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា)​ នឹងជួយឪពុកម្តាយគ្រប់រូបធ្វើការកំណត់មូលដ្ឋានគ្រឹះដ៏ល្អបំផុតឲ្យកូនៗជាមួយ AIA សម្រាប់កូន ដែលជាដំណោះស្រាយថ្មីដ៏ទូលំទូលាយ និងបត់បែន ក្នុងការផ្តល់ការធានាលើប្រាក់សម្រាប់ការសិក្សាពេលអនាគតរបស់កូនៗជាទី ស្រឡាញ់។

    ផលិតផលនេះបង្កើតឡើងជាពិសេស ដើម្បីធានាការអប់រំរបស់កូនៗចាប់ពីថ្នាក់បឋមសិក្សា រហូតដល់សាកលវិទ្យាល័យក៏ដូចជាសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងករណីដែលឪពុកម្តាយទទួលមរណភាព ឬ ពិការទាំងស្រុង និងជាអចិន្ត្រៃយ៍ ។ ផលិតផលនេះពិតជាផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុជូនឪពុកម្តាយ ហើយពួកគាត់អាចផ្តោតអារម្មណ៍ និងតាមដាន លើការសិក្សារបស់កូនតែប៉ុណ្ណោះ ។

    អេ អាយ​ អេ ខេមបូឌា បានសម្ពោធជាផ្លូវកាផលិតផល AIA សម្រាប់កូន ក្នុងផ្សារទំនើប AEON ភ្នំពេញ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែមីនា កន្លងទៅនេះ។  ក្នុងអំឡុងពេល៣ថ្ងៃនោះ ក្រុមហ៊ុនទទួលបានការគាំទ្រ និងចូលរួម យ៉ាងសប្បាយរីករាយពីសំណាក់ឪពុកម្តាយ និងកូនជាច្រើន។ យើងសង្កេតឃើញថាមានឪពុកម្តាយ និងកូនៗប្រមាណ ជាង៤៥០០នាក់ បានចូលរួមក្នុងកម្មវិធីដើម្បី៖ពិភាក្សា និងស្វែងយល់បន្ថែមអំពីផលិផលថ្មីនេះ ការរៀបចំផែនការរៀន  សូត្រនៅសាកលវិទ្យាល័យឯបរទេស លេងហ្គេមអប់រំសប្បាយៗ និងសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀត ។

    AIA សម្រាប់កូន ផ្តល់អត្ថប្រយោជន៍រួមមាន៖ ទឹកប្រាក់មួយកញ្ចប់សម្រាប់ធានាលើថ្លៃសិក្សា ទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋាន និងការបង់ជាសាច់ប្រាក់ចំនួនបី(៣)ដងដើម្បីអបអរព្រឹត្តិការណ៍សំខាន់ៗនៃការអប់រំដូចជាការបញ្ចប់ការសិក្សាកូន។ មួយវិញទៀត ប្រសិនបើឪពុកម្តាយដែលជាអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ រាល់បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំអស់នឹងត្រូវលើកលែង ហើយអត្ថប្រយោជន៍លើការសិក្សានឹងកើនឡើងទ្វេដង ។

    ផលិតផលនេះក៏ផ្តល់ភាពងាយស្រួល និងបត់បែនជូនឪពុកម្តាយក្នុងការរៀបចំផែនការសន្សំសម្រាប់គោលដៅផ្សេងៗ ដូចជា៖ ទិញអចលនទ្រព្យ យានយន្ត ដើមទុនសម្រាប់ចាប់ផ្តើមអាជីវកម្ម ឬ ទុកជាកេរដំណែលសម្រាប់កូន ឬចៅ។

    ផលិតផលនេះមាន ៤ជម្រើសក្នុងការបង់បុព្វលាភធានារ៉ាប់រងគឺ ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ​ និង ១៨ឆ្នាំ ហើយមានរយៈពេល ធានារ៉ាប់រងចាប់ពី ១៥ឆ្នាំ រហូតដល់ ​២២ឆ្នាំ។ ឪពុកម្តាយក៏អាចបង្កើនការការពាររបស់ខ្លួនដោយបង់បន្ថែមបន្តិចបន្តួច ដើម្បីទទួលបានអត្ថប្រយោជន៍ការពារលើជំងឺធ្ងន់ធ្ងរ និង ការចំណាយសម្រាកក្នុងមន្ទីរពេទ្យ។

    លោក Andrew Loh អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អេ អាយ​ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ «AIA សម្រាប់កូន គឺស្របជាមួយគោលបំណងរបស់យើងក្នុងការជួយឲ្យប្រជាជនកម្ពុជារស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ដោយជួយឪពុកម្ដាយគ្រប់រូបអាចផ្តល់អាទិភាពដល់ការអប់រំរបស់កូនៗទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ នេះគឺជាមូលដ្ឋានសំខាន់ក្នុងការផ្តល់ឲ្យកូនៗនូវចំណេះដឹង និងជំនាញកសាងខ្លួនឲ្យកាន់តែប្រសើរទាំងរាងកាយ សង្គម និង សេដ្ឋកិច្ច ដើម្បីឲ្យពួកគេរីកចម្រើនទៅជាមនុស្សពេញវ័យប្រកបដោយសមត្ថភាព គួរឲ្យកោតសរសើរ ។

    «នៅពេលដែលផលិតផលរបស់យើងត្រូវបានបង្កើតឡើងដើម្បីផ្តល់ការធានាហិរញ្ញវត្ថុការអប់រំ វាក៏ជួយឲ្យឪពុកម្តាយអាចផ្តោតអារម្មណ៍តែលើការសិក្សារបស់កូនៗ ដោយមិនពុំមានក្តីបារម្ភពីបញ្ហាហិរញ្ញវត្ថុដែលអាចរារាំងដល់កូនៗមិនឲ្យទទួលបានសក្ដានុពលពេញលេញរបស់ពួកគេ»។

    AIA សម្រាប់កូន ជាផលិតផលមួយក្នុងចំណោមផលិតផលថ្មីៗដែលក្រុមហ៊ុនទើបតែបានសម្ពោធដូចជា៖ AIA និរន្តរ៍ ជាផលិតផលដែលផ្តល់ដំណោះស្រាយធានារ៉ាប់រងរហូតដល់អាយុ១០០ឆ្នាំ  AIA ងាយៗលឿនៗ ដែលជាដំណោះស្រាយ ទទួលយកការធានារ៉ាប់រងតាមប្រព័ន្ធ Online ដោយអតិថិជនអាចទិញផលិតផលដែលមានតម្លៃសមរម្យដូចជា AIA 3ការពារCovid-19  AIA សុវត្ថិភាពទ្រព្យ និងផលិតផលផ្សេងៗទៀត។

    សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ឲ្យកូនរបស់លោកអ្នកនូវអ្វីដែលល្អបំផុតសម្រាប់ចាប់ផ្តើមអនាគតដ៏ភ្លឺស្វាងជាមួយ AIA សម្រាប់កូន សូមទាក់ទងសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh


    អំពី អេ​ អាយ​ អេ

    អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR(១)  ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់(ចិន)  រៀតណាម ប៊្រុយណេ ម៉ាកាវSAR(២) និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

    ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅ គ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ៣៤០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

    អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈ ការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រង លើគ្រោះថ្នាក់ ធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ គ្រុបក៏ផ្ដល់ដំណោះស្រាយ អត្ថប្រយោជន៍សម្រាប់បុគ្គលិក ធានារ៉ាប់រងឥណទាន និង សេវាកម្មប្រាក់សោធនិវត្តន៍ជូនដល់និយោជក ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយ អេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង ៣៩ លាននាក់ និងសមាជិកដែលបាន ចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

    អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សា ភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”)។

    សំគាល់៖

    ១. ទីក្រុងហុងកុងSAR  គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង

    ២​. ម៉ាកាវ SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃម៉ាកាវ


    ទំនាក់ទំនង​សារព័ត៌មាន

    ម៉េង ដាណែត

    ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

    អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

    Daneth-d.Meng@aia.com

    លេខទូរស័ព្ទទំនាក់ទំនង
    ទំនាក់ទំនងមក យើង
    ទំនាក់ទំនងមក អាស័យដ្ឋាន

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ កម្ពុជា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយលើបន្ថែម អំពី អេ អាយ អេ គ្រុប

    អាសយដ្ឋានទំនាក់ទំនង

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ ខេមបូឌា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយល់បន្ថែម អំពី អេ អាយ អេ គ្រុប


    រក្សាសិទ្ធិ© 2022 សម្ព័ន្ធក្រុមហ៊ុន និងបុត្រសម្ព័ន្ធ អេ អាយ អេ។ រក្សាសិទ្ធិគ្រប់យ៉ាង។
    លក្ខខណ្ឌប្រើប្រាស់ | គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

    គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។