Skip to main content
  • ខ្មែរ
  • ENG
  • Search
  • AIA ខេមបូឌា
  • ដំណោះស្រាយ
    • ការការពារសុខភាព
    • AIA ងាយៗ លឿនៗ
  • ការផ្តល់ជូនពិសេស
  • សំខាន់សម្រាប់អ្នក
    • សុខភាព
  • អំពី អេ អាយ អេ
    • សារព័ត៌មាន
    • ការងារ
    • ទីប្រឹក្សាផែនការជីវិត
    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
    • កិច្ចការសង្គម
  • ជំនួយ
    • ទាក់ទងយើងខ្ញុំ
    • កម្រងសំណួរ និងចំលើយ
    • ទីតាំងរបស់យើង
    • ការទូទាត់ប្រាក់បុព្វលាភ
    • ទម្រង់ឯកសារ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ
    • មន្ទីរពេទ្យដៃគូ
    • ការដាក់ពាក្យទាមទារសំណង
    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក
  • AIAខ្ញុំ
  • ទូទាត់បុព្វលាភធានារ៉ាប់រង
  • AIA ងាយៗ លឿនៗ
  • ទំព័រសមាជិក ComCare
AIA
  • ដំណោះស្រាយ

    ដំណោះស្រាយ

    អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។

    ស្វែងយល់បន្ថែម

    • ការការពារសុខភាព

      ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល

    • AIA ងាយៗ លឿនៗ

      ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល

    • ដំណោះស្រាយ AIA ComCare

      ការពារធនធានសំខាន់បំផុតរបស់អ្នកជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញ

    • ការពារអាយុជីវិត

      ការ​ពារ​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់

    • ការពារពេលមានជំងឺធ្ងន់ធ្ងរ

      ត្រៀម​សម្រាប់បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ

    • ការពារពេលមានគ្រោះថ្នាក់

      រៀបចំ​ផែន​ការ​សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

    • សន្សំដើម្បីអនាគត

      បង្កើន​ប្រាក់​សន្សំរបស់​ខ្ញុំ

  • ការផ្តល់ជូនពិសេស

    ការផ្តល់ជូនពិសេស

    ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

  • សំខាន់សម្រាប់អ្នក

    សំខាន់សម្រាប់អ្នក

    គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។

    សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នក
    • សុខភាព

      រស់នៅសុខសប្បាយ និង​មានសុខភាពល្អ សូមចាប់ផ្តើមនៅថ្ងៃនេះ

  • អំពី អេ អាយ អេ

    អំពី អេ អាយ អេ

    មួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ស្វែងយល់បន្ថែម

    • សារព័ត៌មាន

      ព័ត៌មានអំពី អេ អាយ អេ

    • ការងារ

      ស្វែងរកឱកាសការងារជាមួយ អេ អាយ អេ

    • ទីប្រឹក្សាផែនការជីវិត

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

      ទាញយករបាយការណ៍ហិរញ្ញវត្ថុជាឯកសារ PDF

    • កិច្ចការសង្គម

      ការជួយទៅសហគមន៍វិញគឺជាភារកិច្ចសំខាន់សម្រាប់យើង

    • ពានរង្វាន់

      ស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់យើង

  • ជំនួយ

    ជំនួយ

    យើងខ្ញុំនឹងឆ្លើយតបនឹងសំណួរ និងចម្ងល់ទាំងអស់របស់អ្នក

    ទាក់ទងមកកាន់ អេ អាយ អេ
    • ទាក់ទងយើងខ្ញុំ

      មិនមានចម្លើយនៅក្នុងកម្រងសំណួរចម្លើយមែនទេ? សូមទាក់ទងមកយើងខ្ញុំ

    • កម្រងសំណួរ និងចំលើយ

      អ្នកប្រហែលជា អាចស្វែងរក ចំលើយដែលត្រូវ និងសំណួរ របស់អ្នក

    • ទីតាំងរបស់យើង

      ស្វែងរកទីតាំងរបស់យើងតាមរយៈ Google Map

    • ការទូទាត់ប្រាក់បុព្វលាភ

      ស្វែងរកទីតាំងភ្នាក់ងារដែលលោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រង

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

      ស្វែងយល់អំពីបុព្វលាភប្រែប្រួលលើធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ

    • មន្ទីរពេទ្យដៃគូ

      អ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូដូចខាងក្រោម

    • ការដាក់ពាក្យទាមទារសំណង

      ត្រូវការទាមទារសំណង?

    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក

  • AIAខ្ញុំ

    AIAខ្ញុំ

    សូមស្វាគមន៍មកកាន់ទំព័រ AIAខ្ញុំ

    ស្វាគមន៍

    ចាកចេញ
    • បណ្ណសន្យាធានារ៉ាប់រង

    • ប្រវត្តិរូប

    Bookmarked Policies

    You have no bookmarked policies yet. Browse our products and bookmark for quick access.

  • Language Select
    • ខ្មែរ
    • ENG
  • ស្វែងរក
  • Contact Us
    • ទំនាក់ទំនង

      ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច

    • ផ្ញើអ៊ីមែលមកយើងខ្ញុំ

២០២០
ថយក្រោយ | ទៅមុខ
Back to Top
  • {{title}}

    {{label}}
  • AIA បើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ទូទាំងប្រទេស និងប្រមូលថវិកាជួយគាំទ្រមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម

    28/10/2020


    រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ - ដើម្បីចូលរួមផ្សព្វផ្សាយការយល់ដឹង នៃជំងឺមហារីកសុដន់ ដែលតែងតែរៀបចំឡើងជារាងរាល់ឆ្នាំ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ប្រចាំនៅកម្ពុជា ចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយការយល់ដឹង និងការការពារខ្លួនពីជំងឺមហារីកសុដន់ ទទួលយកការពិនិត្យទាន់ពេលវេលា (Fit for Hope ២០២០) នៅក្នុងខែតុលានេះ។

    គោលបំណងនៃយុទ្ធនាការនេះ ដើម្បីបង្កើនការយល់ដឹងអោយកាន់តែទូលំទូលាយ ពីជំងឺមហារីកសុដន់ និងប្រមូលថវិកាសម្រាប់ជួយគាំទ្រ មន្ទីរពេទ្យព្រះសីហនុ មណ្ខលនៃក្តីសង្ឃឹម ដែលជួយព្យាបាលអ្នកជំងឺមហារីកសុដន់ និងផ្តល់ការពិនិត្យដោយឥតគិតថ្លៃ ជាពិសេសលើកកម្ពស់ការយល់ ដឹងអំពីបញ្ហាដ៏ធ្ងន់ធ្ងរនេះ ទៅដល់ប្រជាជនកម្ពុជាទាំងស្ត្រី និងបុរស។

    ក្រោមចក្ខុវិស័យដ៏មុតមាំរបស់ខ្លួន ក្នុងការជួយប្រជាជនកម្ពុជា ឲ្យមានសុខភាពល្អ និងជិវិតកាន់តែប្រសើរ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ប្រចាំនៅកម្ពុជា បន្តសហការជាមួយមន្ទីរពេទ្យព្រះសីហនុមណ្ខលនៃក្តីសង្ឃឹម (Center of HOPE)ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ថវិកាដែលប្រមូលបាននៅក្នុងយុទ្ធនាការនេះនឹងត្រូវប្រគល់ជូនជាផ្លូវការជូនមន្ទីរពេទ្យនៅពេលបញ្ចប់យុទ្ធនាការផ្សព្វផ្សាយក្នុងខែធ្នូ ២០២០។

    នៅឆ្នាំនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA នឹងបង្កើនការយល់ដឹងអំពីយុទ្ធនាការ ដោយការផលិត និងដាក់ផ្សាយនូវវីដេអូអប់រំភាគ ដើម្បីជួយអប់រំដល់សាធារណជន ពីជំងឺមហារីកសុដន់នេះ។ កម្មវិធីនេះនឹងត្រូវបានគាំទ្រដោយកម្មវិធីហ្វេសប៊ុក ដែលនឹងបង្ហាញនៅលើដើមឈើនិម្មិតរូប តាមរយៈការចូលរួមគាំទ្ររបស់អ្នកនៅ ក្នុងយុទ្ធនាការនេះ ដោយការបន្ថែមបូពណ៌ផ្កាឈូក ដោយគ្រាន់តែចូលលេង និងចែករំលែកដល់មិត្តភ័ក្តិរបស់អ្នក ឲ្យបានដឹងនិងចូលរួមជាមួយ នៅលើវប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកនេះ។

    ក្នុងឆ្នាំ២០១៨ យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ ទទួលបានការគាំទ្ររាប់ម៉ឺននាក់ ដោយការរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើនដូចជា ផ្សព្វផ្សាយសម្រាប់បុគ្គលិក និងសហការី តារាល្បីៗ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពល រៀបចំសិក្ខាសាលាដល់និស្សិតនៅតាមសាកលវិទ្យាល័យ និងសកម្មភាពផ្សព្វផ្សាយនៅតាមទីផ្សារ ហើយផ្តល់ការពិនិត្យជំងឺមហារីកសុដន់ដោយឥតគិតថ្លៃរហូតដល់១៣០០ នាក់ ការដើរព្យុហយាត្រា Pink Walk ដែលមានអ្នកចូលរួម ២០០០នាក់ និងជួបជុំនៅកោះពេជ្រ រួមជាមួយវគ្គបណ្តុះបណ្តាល Zumba ដែលមានអ្នកចូលរួមប្រមាណ ៨០០នាក់។

    កម្មវិធីជាបន្តបន្ទាប់ ត្រូវបានបញ្ចប់ជាមួយនឹងការប្រគំតន្រ្តីមួយដ៏ធំ ដែលមិនអាចបំភ្លេចបាន រួមជាមួយការផ្ញើសារលើកទឹកចិត្ត ដល់អ្នកគ្រប់គ្នាឲ្យរស់នៅចេះបង្ការខ្លួន និងចៀសឆ្ងាយពីជំងឺមហារីកសុដន់ ដែលមានការចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជា និងអ្នកគាំទ្រប្រមាណ ២០,០០០ នាក់។

    អ្នកទាំងអស់គ្នាអាចចូលរួម ដោយបរិច្ចាគដល់មូលនិធិនៃយុទ្ធនាការផ្សព្វផ្សាយ ការយល់ដឹងនៃកាការពារខ្លូនពីជំងឺមហារីកសុដន់ សម្រាប់ឆ្នាំ២០២០ ដែលនឹងត្រូវប្រគល់ជូនមន្ទីរពេទ្យ HOPE នៅពេលបញ្ចប់យុទ្ធនាការ។

    ផ្តើមចេញពីខ្លួនអ្នក សូមទៅទទួលយកពិនិត្យ និងចែករំលែកការយល់ដឹងនេះ ដោយចាប់ផ្តើមនិយាយ ពីជំងឺមហារីកសុដន់ទៅកាន់មិត្តភិក្តិ និងក្រុមគ្រួសារ។ ការចូលរួមបរិច្ចាគប្រាក់ ៥ដុល្លាររបស់អ្នក នឹងទទួលបានជាអាវយឺតដ៏ស្រស់ស្អាតមួយ ដើម្បីជាការថ្លែងអំណរគុណនូវទឹកចិត្តថ្លៃថ្លារបស់អ្នក ដោយអ្នកអាចផ្ញើប្រាក់បរិច្ចាគរបស់អ្នក មកកាន់មូលនិធិនៃយុទ្ធនាការផ្សព្វផ្សាយ ការយល់ដឹងនៃការការពារខ្លួនពីជំងឺមហារីកសុដន់ ជាផ្លូវការ តាមរយៈគណនីធនាគារ ABA 001052306 បន្ទាប់មកអ្នកចុច screenshot នូវប្រតិបត្តិការផ្ញើប្រាក់បរិច្ចាគរបស់អ្នក រួចផ្ញើសារមកកាន់ Facebook Messenger នៃ Facebook Page របស់ AIA Cambodia ដើម្បីបញ្ជាក់ជាការស្រេច។ ក្រុមការងារ AIA នឹងទាក់ទងលោកអ្នកវិញ ដើម្បីប្រគល់ជូនអាវយឺតដ៏ស្រស់ស្អាតជូនអ្នក នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស។

    ប្រសិនបើលោកអ្នកនៅមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែម សូមទូរស័ព្ទមកកាន់លេខ 098 980 757 ។ យើងខ្ញុំមានមោទនភាពបំផុត ចំពោះលោកអ្នកដែលអាចចូលរួមបរិច្ចាគថវិកាច្រើនៗលើសពី៥$ តាមលទ្ធភាពបរិច្ចាគរបស់អ្នក។ ថវិកាទាំងអស់នឹងជួយគាំទ្រដល់មូលនិធិនៃយុទ្ធនាការ ដែលនឹងជួយដល់ស្ត្រីខ្មែរដែលត្រូវជំនួយ ដើម្បីទទួលបានការពិនិត្យ និងការព្យាបាលជំងឺមហារីកសុដន់នេះទាន់ពេលវេលា៕

    អំពីអេអាយអេខេមបូឌា

    អេអាយអេគ្រុប លីមីតធីត និង សាខា (តទៅហៅថា អេអាយអេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

    ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ២៨៤ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០១៩។

    អេអាយអេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៦ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

    អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។


    ទំនាក់ទំនង​សារព័ត៌មាន

    ម៉េង ដាណែត

    ប្រធានផ្នែក​ទីផ្សារជាន់ខ្ពស់

    អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

    ០៧៧ ៨៥៥ ៥៦០

    Daneth-d.Meng@aia.com

    លេខទូរស័ព្ទទំនាក់ទំនង
    ទំនាក់ទំនងមក យើង
    ទំនាក់ទំនងមក អាស័យដ្ឋាន

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ កម្ពុជា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយលើបន្ថែម អំពី អេ អាយ អេ គ្រុប

    អាសយដ្ឋានទំនាក់ទំនង

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ ខេមបូឌា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយល់បន្ថែម អំពី អេ អាយ អេ គ្រុប


    រក្សាសិទ្ធិ© 2022 សម្ព័ន្ធក្រុមហ៊ុន និងបុត្រសម្ព័ន្ធ អេ អាយ អេ។ រក្សាសិទ្ធិគ្រប់យ៉ាង។
    លក្ខខណ្ឌប្រើប្រាស់ | គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

    គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។