Skip to main content
  • ខ្មែរ
  • ENG
  • Search
  • AIA ខេមបូឌា
  • ដំណោះស្រាយ
    • ការការពារសុខភាព
    • AIA ងាយៗ លឿនៗ
  • ការផ្តល់ជូនពិសេស
  • សំខាន់សម្រាប់អ្នក
    • សុខភាព
  • អំពី អេ អាយ អេ
    • សារព័ត៌មាន
    • ការងារ
    • ទីប្រឹក្សាផែនការជីវិត
    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
    • កិច្ចការសង្គម
  • ជំនួយ
    • ទាក់ទងយើងខ្ញុំ
    • កម្រងសំណួរ និងចំលើយ
    • ទីតាំងរបស់យើង
    • ការទូទាត់ប្រាក់បុព្វលាភ
    • ទម្រង់ឯកសារ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ
    • មន្ទីរពេទ្យដៃគូ
    • ការដាក់ពាក្យទាមទារសំណង
    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក
  • AIAខ្ញុំ
  • ទូទាត់បុព្វលាភធានារ៉ាប់រង
  • AIA ងាយៗ លឿនៗ
  • ទំព័រសមាជិក ComCare
AIA
  • ដំណោះស្រាយ

    ដំណោះស្រាយ

    អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។

    ស្វែងយល់បន្ថែម

    • ការការពារសុខភាព

      ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល

    • AIA ងាយៗ លឿនៗ

      ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល

    • ដំណោះស្រាយ AIA ComCare

      ការពារធនធានសំខាន់បំផុតរបស់អ្នកជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញ

    • ការពារអាយុជីវិត

      ការ​ពារ​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់

    • ការពារពេលមានជំងឺធ្ងន់ធ្ងរ

      ត្រៀម​សម្រាប់បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ

    • ការពារពេលមានគ្រោះថ្នាក់

      រៀបចំ​ផែន​ការ​សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

    • សន្សំដើម្បីអនាគត

      បង្កើន​ប្រាក់​សន្សំរបស់​ខ្ញុំ

  • ការផ្តល់ជូនពិសេស

    ការផ្តល់ជូនពិសេស

    ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

  • សំខាន់សម្រាប់អ្នក

    សំខាន់សម្រាប់អ្នក

    គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។

    សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នក
    • សុខភាព

      រស់នៅសុខសប្បាយ និង​មានសុខភាពល្អ សូមចាប់ផ្តើមនៅថ្ងៃនេះ

  • អំពី អេ អាយ អេ

    អំពី អេ អាយ អេ

    មួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ស្វែងយល់បន្ថែម

    • សារព័ត៌មាន

      ព័ត៌មានអំពី អេ អាយ អេ

    • ការងារ

      ស្វែងរកឱកាសការងារជាមួយ អេ អាយ អេ

    • ទីប្រឹក្សាផែនការជីវិត

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

      ទាញយករបាយការណ៍ហិរញ្ញវត្ថុជាឯកសារ PDF

    • កិច្ចការសង្គម

      ការជួយទៅសហគមន៍វិញគឺជាភារកិច្ចសំខាន់សម្រាប់យើង

    • ពានរង្វាន់

      ស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់យើង

  • ជំនួយ

    ជំនួយ

    យើងខ្ញុំនឹងឆ្លើយតបនឹងសំណួរ និងចម្ងល់ទាំងអស់របស់អ្នក

    ទាក់ទងមកកាន់ អេ អាយ អេ
    • ទាក់ទងយើងខ្ញុំ

      មិនមានចម្លើយនៅក្នុងកម្រងសំណួរចម្លើយមែនទេ? សូមទាក់ទងមកយើងខ្ញុំ

    • កម្រងសំណួរ និងចំលើយ

      អ្នកប្រហែលជា អាចស្វែងរក ចំលើយដែលត្រូវ និងសំណួរ របស់អ្នក

    • ទីតាំងរបស់យើង

      ស្វែងរកទីតាំងរបស់យើងតាមរយៈ Google Map

    • ការទូទាត់ប្រាក់បុព្វលាភ

      ស្វែងរកទីតាំងភ្នាក់ងារដែលលោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រង

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

      ស្វែងយល់អំពីបុព្វលាភប្រែប្រួលលើធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ

    • មន្ទីរពេទ្យដៃគូ

      អ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូដូចខាងក្រោម

    • ការដាក់ពាក្យទាមទារសំណង

      ត្រូវការទាមទារសំណង?

    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក

  • AIAខ្ញុំ

    AIAខ្ញុំ

    សូមស្វាគមន៍មកកាន់ទំព័រ AIAខ្ញុំ

    ស្វាគមន៍

    ចាកចេញ
    • បណ្ណសន្យាធានារ៉ាប់រង

    • ប្រវត្តិរូប

    Bookmarked Policies

    You have no bookmarked policies yet. Browse our products and bookmark for quick access.

  • Language Select
    • ខ្មែរ
    • ENG
  • ស្វែងរក
  • Contact Us
    • ទំនាក់ទំនង

      ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច

    • ផ្ញើអ៊ីមែលមកយើងខ្ញុំ

២០១៩
ថយក្រោយ | ទៅមុខ
Back to Top
  • {{title}}

    {{label}}
  • AIA នាំគ្រូបង្វឹកអាជីពក្របខណ្ឌ English Premier League ដើម្បីបន្តបណ្តុះបណ្តាលគ្រូបង្វឹកក្នុងស្រុក៖ វគ្គទីពីរនៃការសហការណ៏រវាង AIA និងCNCC បានចាប់ផ្តើម

    07/06/2019


    រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ – ជំហ៊ានទីពីរនៃ «វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» ក្រោមការសហការណ៏រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) បាន​ចាប់​ផ្តើមក្នុង​ថ្ងៃនេះ ជាមួយគ្រូបង្វឹកពីររូបលំដាប់ English Premier League ដែលបាន​ផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្វឹកកម្ពុជាចំនួន ៥៦នាក់ដែលមកពីក្លិបនានាក្នុងក្របខណ្ឌ កំពូលនៅកម្ពុជា Cambodian League។

    កម្មវិធីនេះបានផ្តួចផ្តើមឡើងកាលពីខែកុម្ភៈក្នុងឆ្នាំនេះ ដោយមានការចូលរួមពីក្រុមគ្រូបង្វឹកនៃក្លិប Tottenham Hotspur Football Club (“Spurs”) នៅក្នុងក្របខណ្ឌ English Premier League។ កម្មវិធីនេះ ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាក្នុងកម្រិតមូលដ្ឋាន ស្របពេលនឹងការជួយឲ្យសហគមន៍ទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។​

    នេះគឺជាវគ្គទីពីរនៃគម្រោងផ្តួចផ្តើមដែលមានបួនវគ្គ ហើយត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលផ្តោតលើការបង្កើតបរិយាកាសបង្ហាត់បង្រៀន និងការរៀបចំផែនការសកម្មភាពបណ្តុះបណ្តាលដែលល្អបំផុតសម្រាប់ក្មេងៗ។ គ្រូបង្វឹកទាំងពីររូបរបស់ Spurs គឺលោក Anton Blackwood និងលោក Aaron Arthur បានចំណាយពេលពេញមួយព្រឹកនេះក្នុង​ការ​ផ្តល់ជូននូវបទពិសោធន៍ និង​ផ្ទេរចំណេះជំនាញដល់អ្នកចូលរួមទាំងអស់ ដែលរួមមានទ្រឹស្ដីទាំងនៅក្នុងថ្នាក់រៀន និងការអនុវត្តជាក់ស្តែងក្នុងតារាងបាល់ទាត់ផ្ទាល់។

    លោក Anton Blackwood បានលើកឡើងថា «ចំនុចសំខាន់នៃវគ្គទីពីរនៃកម្មវិធីនេះ គឺផ្តល់ឲ្យគ្រូបង្វឹកកម្ពុជានូវជំនាញ និង​វិធី     សាស្ត្រកម្រិតពិភពលោក ដែលយើងបានកសាងឡើងនៅក្នុងក្លិប Spurs ដើម្បីជួយឲ្យគ្រូបង្វឹកនៅទីនេះ អាចបង្កើតបរិយាកាសហ្វឹកហាត់ល្អបំផុតសម្រាប់ក្រុមយុវជន រួមជាមួយនឹងអត្ថប្រយោជន៍ច្រើនទៀតពីវគ្គបណ្តុះបណ្តាលនីមួយៗ។ ដោយឃើញពីកម្រិតទទួល​យកខ្ពស់លើការហ្វឹកហាត់កន្លងមក យើងទុកចិត្តថាគ្រូបង្វឹកម្នាក់ៗកំពុងរីករាយនឹងកម្មវិធីនេះ ហើយក៏ស្វាគមន៍ទទួលយកចំណេះដឹងជាច្រើនដែលយើងកំពុងចែករំលែកផងដែរ»។

    អេ អាយ អេ ខេមបូឌា អាចនាំគ្រូបង្វឹកទាំងពីររូបមកកាន់ប្រទេសកម្ពុជាដោយសារតែខ្លួនជាដៃគូផ្លូវការរបស់ក្លិប Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកលពីរនាក់នៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ AIA ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ និងជួយឲ្យពួកគេយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា។

    លោកស្រី Pauline Teoh ថ្នាក់ដឹកនាំ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «ការជួយសហគមន៍ឲ្យរស់នៅមានសុខភាពល្អ និងជីវិតកាន់តែពេញលេញ គឺជាផ្នែកសំខាន់នៃការងាររបស់យើងនៅ អេ អាយ អេ ហើយយើងយកចិត្តទុកដាក់យ៉ាងខ្លាំងនៅលើចំនុចនេះ។ ដូច្នេះយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលឃើញដៃគូរបស់យើងផ្តល់ជាអត្ថប្រយោជន៍ដល់ស្ថាប័នក្នុងស្រុកដូចជា CNCC និងក្លិបក្នុងក្របខណ្ឌ Cambodian League។ យើងសង្ឃឹមថាកម្មវិធីនេះ នឹងផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងទៅលើការហ្វឹកហាត់កីឡាបាល់ទាត់ថ្នាក់មូលដ្ឋាននៅកម្ពុជា ព្រមទាំងអាចទាក់ទាញការចូលរួមពីកុមារា កុមារីតូចៗកាន់តែច្រើន ដើម្បីទទួលបានអត្ថប្រយោជន៍ពីការលេងកីឡាផងដែរ»។

    កម្មវិធីនេះ រួមបញ្ចូលពីរវគ្គបន្ថែមទៀតដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ។ ហើយវគ្គបន្ទាប់ នឹងផ្តោតលើការអភិវឌ្ឍវិធីសាស្រ្តបណ្តុះ       បណ្តាលពិស្តារលើការរៀបចំផែនការវគ្គបណ្តុះបណ្តាលរយៈពេលប្រាំមួយសប្តាហ៍។ វគ្គចុងក្រោយនឹងផ្តោតទៅលើវិធីសាស្ត្រដែលគ្រូបង្វឹកអាចប្រើប្រាស់វិធីសាស្រ្តទាំងអស់ ដែលពួកគាត់ទទួលបានពីវគ្គបណ្តុះបណ្តាលទាំងមូល ដើម្បីអាចបង្កើតកម្មវិធីបណ្តុះបណ្តាលដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងពេញលេញ។

    លោកគ្រូបង្វឹក ឈុន សុធារ័ត្ន ដែលមកពីក្លិបដែលចូលរួម បានមានប្រសាសន៍ថា «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំ​បានយល់ដឹងច្រើនណាស់ថ្ងៃនេះ។ នេះជាឱកាសពិសេសខ្លាំងណាស់ ដែលខ្ញុំបានចូល​រួម​វគ្គបណ្តុះបណ្តាលជាមួយគ្រូបង្វឹកលំដាប់ពិភពលោកដូចលោក Anton និង Aaron។ ខ្ញុំនឹងចូលរួមវគ្គបន្ទាប់ទៀត ដើម្បីអាចបង្កើនជំនាញបង្វឹករបស់ខ្ញុំបន្ថែមទៀត»។

     

    អំពី អេ អាយ អេ ខេមបូឌា

    អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

    សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រង ៣៣​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

    អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

    អំពី​ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

    គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) គឺជាសេនាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (“FFC”)។ នៅ​ចុង​ឆ្នាំ ២០១៦ CNCC ត្រូវ​បានបង្កើតឡើង​ក្នុង​គោល​បំណងគ្រប់គ្រង​ការ​ប្រកួត​បាល់ទាត់​ក្នុង​ស្រុក ដើម្បីបន្តអភិវឌ្ឍន៏ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ ដែល​មាន​ឯកឧត្តម ឌី វិជ្ជា ជាប្រធានគណៈកម្មការ​នាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ CNCC ​មានការិយាល័យចំនួន៤៖ ការិយាល័យបច្ចេកទេស និងរៀបចំការប្រកួត ការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ព្រមទាំង​ការិយាល័យទីផ្សារ និង​ការ​ផ្សព្វផ្សាយ។ បច្ចុប្បន្ន CNCC កំពុងរៀបចំពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ។

     

    អំពីក្លឹបបាល់ទាត់ Tottenham Hotspur

    ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួម​ក្នុង UEFA Champions League ៤ឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយ​លើកដំបូងបង្អស់ក្នុងប្រវត្តិរបស់​ខ្លួន ក្នុង​ឆ្នាំនេះផ្ទាល់។

    ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន៖

    • អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
    • ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួម​មានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
    • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែល​នឹងមាន​ប្រតិបត្តិ​ការ​ក្នុងពេល​ឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
    • ការ​ចាប់ដៃគូពាណិជ្ជកម្ម​ ជាមួយនឹង​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែល​ជាក្រុមហ៊ុន​សម្លៀកបំពាក់ និង​ស្បែក​ជើង​កីឡាឈានមុខគេ​ផង​ដែរ។

    ទំនាក់ទំនង​សារព័ត៌មាន

    ហាក់ បញ្ញារ័ត្ន

    ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

    អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

    ០១៦/០១៧ ៣៦៩ ១៥៥

    Panharath.Hak@aia.com

    ម៉ា ភារ៉ា

    ប្រធានផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន

    គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

    ០៧០ ៥០៥​ ៧៧០

    pheara.ma@gmail.com 

    លេខទូរស័ព្ទទំនាក់ទំនង
    ទំនាក់ទំនងមក យើង
    ទំនាក់ទំនងមក អាស័យដ្ឋាន

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ កម្ពុជា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយលើបន្ថែម អំពី អេ អាយ អេ គ្រុប

    អាសយដ្ឋានទំនាក់ទំនង

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ ខេមបូឌា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយល់បន្ថែម អំពី អេ អាយ អេ គ្រុប


    រក្សាសិទ្ធិ© 2022 សម្ព័ន្ធក្រុមហ៊ុន និងបុត្រសម្ព័ន្ធ អេ អាយ អេ។ រក្សាសិទ្ធិគ្រប់យ៉ាង។
    លក្ខខណ្ឌប្រើប្រាស់ | គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

    គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។