Skip to main content
  • ខ្មែរ
  • ENG
  • Search
  • AIA ខេមបូឌា
  • ដំណោះស្រាយ
    • ការការពារសុខភាព
    • AIA ងាយៗ លឿនៗ
  • ការផ្តល់ជូនពិសេស
  • សំខាន់សម្រាប់អ្នក
    • សុខភាព
  • អំពី អេ អាយ អេ
    • សារព័ត៌មាន
    • ការងារ
    • ទីប្រឹក្សាផែនការជីវិត
    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
    • កិច្ចការសង្គម
  • ជំនួយ
    • ទាក់ទងយើងខ្ញុំ
    • កម្រងសំណួរ និងចំលើយ
    • ទីតាំងរបស់យើង
    • ការទូទាត់ប្រាក់បុព្វលាភ
    • ទម្រង់ឯកសារ
    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ
    • មន្ទីរពេទ្យដៃគូ
    • ការដាក់ពាក្យទាមទារសំណង
    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក
  • AIAខ្ញុំ
  • ទូទាត់បុព្វលាភធានារ៉ាប់រង
  • AIA ងាយៗ លឿនៗ
  • ទំព័រសមាជិក ComCare
AIA
  • ដំណោះស្រាយ

    ដំណោះស្រាយ

    អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។

    ស្វែងយល់បន្ថែម

    • ការការពារសុខភាព

      ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល

    • AIA ងាយៗ លឿនៗ

      ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល

    • ដំណោះស្រាយ AIA ComCare

      ការពារធនធានសំខាន់បំផុតរបស់អ្នកជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញ

    • ការពារអាយុជីវិត

      ការ​ពារ​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់

    • ការពារពេលមានជំងឺធ្ងន់ធ្ងរ

      ត្រៀម​សម្រាប់បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ

    • ការពារពេលមានគ្រោះថ្នាក់

      រៀបចំ​ផែន​ការ​សម្រាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

    • សន្សំដើម្បីអនាគត

      បង្កើន​ប្រាក់​សន្សំរបស់​ខ្ញុំ

  • ការផ្តល់ជូនពិសេស

    ការផ្តល់ជូនពិសេស

    ព័ត៌មានពីការផ្តល់ជូននិងព្រឹត្តិការណ៍ថ្មីៗ

  • សំខាន់សម្រាប់អ្នក

    សំខាន់សម្រាប់អ្នក

    គន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។

    សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នក
    • សុខភាព

      រស់នៅសុខសប្បាយ និង​មានសុខភាពល្អ សូមចាប់ផ្តើមនៅថ្ងៃនេះ

  • អំពី អេ អាយ អេ

    អំពី អេ អាយ អេ

    មួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ស្វែងយល់បន្ថែម

    • សារព័ត៌មាន

      ព័ត៌មានអំពី អេ អាយ អេ

    • ការងារ

      ស្វែងរកឱកាសការងារជាមួយ អេ អាយ អេ

    • ទីប្រឹក្សាផែនការជីវិត

      ចង់ក្លាយជាសហគ្រិន? អ្នកអាចចាប់ផ្តើមនៅទីនេះ!

    • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

      ទាញយករបាយការណ៍ហិរញ្ញវត្ថុជាឯកសារ PDF

    • កិច្ចការសង្គម

      ការជួយទៅសហគមន៍វិញគឺជាភារកិច្ចសំខាន់សម្រាប់យើង

    • ពានរង្វាន់

      ស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់យើង

  • ជំនួយ

    ជំនួយ

    យើងខ្ញុំនឹងឆ្លើយតបនឹងសំណួរ និងចម្ងល់ទាំងអស់របស់អ្នក

    ទាក់ទងមកកាន់ អេ អាយ អេ
    • ទាក់ទងយើងខ្ញុំ

      មិនមានចម្លើយនៅក្នុងកម្រងសំណួរចម្លើយមែនទេ? សូមទាក់ទងមកយើងខ្ញុំ

    • កម្រងសំណួរ និងចំលើយ

      អ្នកប្រហែលជា អាចស្វែងរក ចំលើយដែលត្រូវ និងសំណួរ របស់អ្នក

    • ទីតាំងរបស់យើង

      ស្វែងរកទីតាំងរបស់យើងតាមរយៈ Google Map

    • ការទូទាត់ប្រាក់បុព្វលាភ

      ស្វែងរកទីតាំងភ្នាក់ងារដែលលោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រង

    • ទម្រង់ឯកសារ

      ទាញយកទម្រង់ឯកសារ

    • បុព្វលាភប្រែប្រួលសម្រាប់ជំងឺធ្ងន់ធ្ងរ

      ស្វែងយល់អំពីបុព្វលាភប្រែប្រួលលើធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ

    • មន្ទីរពេទ្យដៃគូ

      អ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូដូចខាងក្រោម

    • ការដាក់ពាក្យទាមទារសំណង

      ត្រូវការទាមទារសំណង?

    • ការធានាដែលកាន់តែអស្ចារ្យសម្រាប់ដំណើការនៃការព្យាបាលរបស់អ្នក

  • AIAខ្ញុំ

    AIAខ្ញុំ

    សូមស្វាគមន៍មកកាន់ទំព័រ AIAខ្ញុំ

    ស្វាគមន៍

    ចាកចេញ
    • បណ្ណសន្យាធានារ៉ាប់រង

    • ប្រវត្តិរូប

    Bookmarked Policies

    You have no bookmarked policies yet. Browse our products and bookmark for quick access.

  • Language Select
    • ខ្មែរ
    • ENG
  • ស្វែងរក
  • Contact Us
    • ទំនាក់ទំនង

      ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច

    • ផ្ញើអ៊ីមែលមកយើងខ្ញុំ

២០១៧
ទៅមុខ
Back to Top
  • {{title}}

    {{label}}
  • អេ អាយ អេ ខេមបូឌា និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រួមគ្នាលើកកំពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់

    22/10/2017


    រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៧ – រៀងរាល់ខែតុលា មាន​ព្រឹត្តិការណ៍ជាច្រើន​ទូទាំងពិភពលោក​ដើម្បីប្រារព្វ​ខែសម្រាប់​ការ​លើកកំពស់​ការយល់ដឹងអំពី​ជំងឺមហារីក ដែល​ជា​យុទ្ធនាការសុខភាព​ជាអន្តរជាតិ​ប្រចាំឆ្នាំ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ជំងឺនេះ និង​ដើម្បីអង្គាសថវិកា​សម្រាប់​ការ​ស្រាវជ្រាវ ការ​បង្កា និង​ការ​ព្យាបាល។ នៅ​កម្ពុជា ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បាន​រៀបចំ​ព្រឹត្តិការណ៍ “Fit for Hope” ដើម្បីជួយគាំទ្រ​មន្ទីរ​ពេទ្យ​ព្រះ​សីហនុមណ្ឌល​នៃ​ក្តី​សង្ឃឹម (“SHCH”) ក្នុង​កិច្ចខំប្រឹងប្រែងរបស់ខ្លួន​លើ​ការ​លើក​កំពស់​ការយល់ដឹង និង​ព្យាបាលជំងឺមហារីកសុដន់។ SHCH ជាមន្ទីរ​ពេទ្យ​សប្បុរសធម៌មួយ មាន​កម្មវិធីជំងឺមហារីកសុដន់យូរជាងគេបំផុតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ បានធ្វើឡើង​នៅ​ Central Park Sports Complex នៅ​ទីតាំងបឹងកក់ និង​បាន​បើកចូលរួម​ដោយ​សេរី ដោយ​មាន​ផ្តល់ជូន​នូវ​ការ​ពិនិត្យ និងការ​អប់រំអំពីជំងឺមហារីកសុដន់ ពី​អ្នកជំនាញ​មក​ពី ​មន្ទីរ​ពេទ្យ​ព្រះ​សីហនុមណ្ឌល​នៃ​ក្តី​សង្ឃឹម។ ព្រឹត្តិការណ៍ “Fit for Hope” បានទទួល​ការ​ចូលរួម​ពី​សាធារណៈជន​ប្រមាណ ១៥០០នាក់ ដែល​បានចូលរួម​រីករាយ​​ហាត់យោគៈ និង​រាំហ្សូមបា សកម្មភាព​កម្សាន្ត​បែប​ក្រុមគ្រួសារ និង​ម្ហូបអាហារសុខភាព​ជា​ច្រើន។ នៅ​ល្ងាច​នោះ​ផង​ដែរ ក៏​មាន​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ ដែល​មាន​ការ​សម្តែង​ដោយតារាចម្រៀង ពេជ្រ សោភា ទេព បូព្រឹក្ស ចិត្ត​ កញ្ចនា និងក្រុម SmallWorld SmallBand។

    មហារីកសុដន់ គឺ​ជាជំងឺ​មហារីកដែល​មាន​កើត​​ឡើងច្រើន​បំផុត​ចំពោះ​ស្ត្រី​ទូទាំងពិភពលោក។ នៅ​កម្ពុជា អ្នក​កើត​ជំងឺ​នេះ​មាន​អត្រា​រស់រានមានជីវិត​ទាប ដោយ​សារ​តែ​កង្វះ​ការ​យល់​ដឹង​ និង​ព័ត៌មាន​អំពីការពិនិត្យ​ និង​ការធ្វើរោគវិនិច្ឆ័យតាំង​ពីដំណាក់​កាល​ដំបូង ព្រមទាំង​កង្វះការ​ព្យាបាលផងដែរ។ លោក​វេជ្ជបណ្ឌិត ព្រាប លៃ ប្រធាន​ផ្នែក​វះកាត់នៃ SHCH បាន​មាន​ប្រសាសន៍​ថា “អ្នក​ជំងឺ​ជា​ច្រើន​បាន​ឈាន​ដល់​ដំណាក់កាលធ្ងន់ធ្ងររួច​ទៅ​ហើយ​នៅ​ពេល​ដែលគាត់​មក​កាន់មន្ទីរពេទ្យ​យើង ដែលជាកត្តា​ធ្វើ​ឲ្យ​ការ​ព្យាបាល​​លំបាកនឹង​ទទួល​ជោគជ័យ។” ក្រុមវេជ្ជបណ្ឌិត និងក្រុមអ្នកជំនាញនៅ​ក្នុង​ព្រឹត្តិការណ៍ “Fit for Hope” បាន​ពិនិត្យរោគសញ្ញាជំងឺមហារីកជូន​ដល់​ស្ត្រីចំនួន ១៧៤នាក់ ដោយ​មាន​ផ្តល់​នូវការ​បង្ហាត់​បង្ហាញពួក​គាត់​ឲ្យ​ចេះពិនិត្យរោគសញ្ញា​​ដោយ​ខ្លួន​ឯង និងចេះកាត់​បន្ថយហានិភ័យពីជំងឺនេះ។ លោក​វេជ្ជបណ្ឌិត ព្រាប លៃ បាន​បន្តថា “ស្ត្រី​កម្ពុជាជាច្រើន នៅ​តែមាន​ការ​ស្ទាក់ស្ទើរក្នុង​ការពិភាក្សាអំពីក្តីបារម្ភ​ផ្នែក​សុខភាព​របស់​ខ្លួន មិនថា​ជាមួយក្រុម​គ្រួសាររបស់​គាត់ ឬ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ឡើយ។ យើងសង្ឃឹមថា ព្រឹត្តិការណ៍មួយនេះ​បាន​លើកទឹកចិត្តពួកគាត់​ឲ្យ​មាន​ភាព​ក្លាហាន ហើយ​ទទួល​បាន​នូវ​ចំណេះដឹង និង​ការ​គាំទ្រពី​គ្រួសារ​របស់​គាត់។”

    ការចែក​រំលែក​ព័ត៌មាននៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មានសារៈសំខាន់​យ៉ាងខ្លាំង។ ភ្នាក់ងារ​មិត្ត​អប់រំមិត្ត ប្រាំពីរនាក់ពីមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃ​ក្តី​សង្ឃឹម ដែល​ជា​អ្នក​ជាសះស្បើយ​ពី​ជំងឺ​មហារីកសុដន់ បាន​ចែក​រំលែក​បទពិសោធន៍​របស់​ខ្លួនចាប់តាំងពី​ឃើញរោគសញ្ញាដំបូង រហូត​ដល់​ពេល​វះកាត់ និង​ការ​ព្យាបាល​ជា​បន្តបន្ទាប់។ ម្នាក់​ក្នុង​ចំណោម​នោះ​ បាន​លើកឡើងថា “ប្រសិន​បើ​បទពិសោធន៍របស់​ខ្ញុំអាចជួយស្ត្រីម្នាក់​ទៀតឲ្យ​មាន​ភាពក្លាហាន​ក្នុង​ការ​ទទួល​យកការ​ពិនិត្យ​មហារីកសុដន់ ​ខ្ញុំ​រីករាយនឹង​ជួយគាត់។”

    ព្រឹត្តិការណ៍ “Fit for Hope” បានទទួល​ការឧបត្ថម្ភគាំទ្រចំនួន US $១០០០០ សម្រាប់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលថវិកាទាំងនេះនឹង​ប្រើប្រាស់សម្រាប់​កម្មវិធី​អប់រំ និង​ព្យាបាល​ជំងឺមហារីកសុដន់។ លោកវេជ្ជបណ្ឌិត ព្រាប លៃ មាន​ប្រសាសន៍ថា​ព្រឹត្តិការណ៍នេះ​ល្អលើស​ការ​រំពឹង​ទុក​របស់​គាត់។ “ជាមួយ​នឹង​ការ​ឧបត្ថម្ភគាំទ្រនេះ យើង​អាចជួយដល់ស្ត្រី ១០០០នាក់ ក្នុង​ការធ្វើរោគវិនិច្ឆ័យដោយ​ថតកាំរស្មីអ៊ិច/អេកូ ឬអាច​ផ្តល់ព័ត៌មាន​អប់រំអំពីមហារីកសុដន់ទៅកាន់ប្រជាពលរដ្ឋច្រើនជាង ៤០០ ០០០នាក់។” លោក​វេជ្ជបណ្ឌិត ក៏​មាន​សេចក្តី​រីករាយ ដែល​ក្រុម​ការ​ងារ​របស់​គាត់អាច​ជួយចែក​រំលែក​ការ​យល់​ដឹង​ដល់​ក្រុមគ្រួសារ​ជាច្រើន និងអាចជម្រាបប្រជាពលរដ្ឋទាំងឮក្មេង​ទាំង​ចាស់​អំពី​ជំងឺមហារីកសុដន់។ “ទាល់តែមាន​ការ​យល់ដឹង និង​ព័ត៌មាន​ច្រើន ទើបយើងអាច​កាត់​បន្ថយ​ចំនួនអ្នកកើតជំងឺនេះ និងបង្កើនអត្រាជោគជ័យនៃការព្យាបាលជំងឺនេះបាន។”

    អេ អាយ អេ ខេមបូឌា កន្លងមក​បាន​ផ្តល់​ការ​ពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃដល់ប្រជាពលរដ្ឋប្រមាណ ២ ០០០នាក់។ លោក Richard Bates អគ្គនាយកក្រុមហ៊ុន​ អេ អាយ អេ ខេមបូឌា បាន​មាន​ប្រសាសន៍ថា “​នៅ​ពេល​ដែល​យើង​ឃើញមនុស្សរាប់រយ​អ្នកមកចូលរួម ខ្លះធ្វើដំណើរពីខេត្តមកតាំងពីយប់ ដើម្បីទទួល​បាន​ការពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ យើង​ដឹងថា​វាមាន​សារៈសំខាន់​ប៉ុណ្ណាសម្រាប់​យើង​ក្នុង​ការ​បន្ត​ផ្តល់​ការ​ជ្រោមជ្រែងដល់​អ្នក​ដែល​ត្រូវការ។ មន្ទីរពេទ្យ​ព្រះ​សីហនុមណ្ឌល​នៃ​ក្តី​សង្ឃឹម បាន​ដើរ​តួ​យ៉ាង​សំខាន់ក្នុង​ការ​អប់រំ​សហគមន៍ និងព្យាបាល​ជំងឺ​មហារីកសុដន់។ ដូច្នេះ​យើង​ចង់ចូលរួម​គាំទ្រ​កិច្ច​ខំប្រឹង​ប្រែង​របស់​មន្ទីរពេទ្យ​នេះ។

    លោក​ Richard ក៏បាន​លើកឡើង​ពី​ផលប៉ះពាល់​នៃ​ជំងឺ​មហារីកទៅលើ​ក្រុម​គ្រួសារទាំងឡាយ ថា “មាន​គ្រួសារ​ជា​ច្រើន ដែល​បាន​រងឥទ្ធិពល​យ៉ាង​ដំណំពី​ជំងឺមហារីកសុដន់ ហើយ​ស្ត្រី​ក្នុង​គ្រួសារ​ទាំង​នោះ​ពុំ​បាន​ទទួល​ការ​ព្យាបាល​ពី​ដំណាក់​កាល​ដំបូង​ឡើយ។ ពី អេ អាយ អេ យើងចង់​ជួយស្ត្រីកម្ពុជា​ដោយ​ធានាថាពួក​គាត់ ព្រម​ទាំង​ក្រុមគ្រួសាររបស់​គាត់​ ទទួល​បាន​ការ​គាំទ្រផ្នែក​វេជ្ជសាស្ត្រ និង​ហិរញ្ញវត្ថុ ដែល​ពួក​គាត់​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​ជំងឺមហារីកសុដន់ និង​បន្តការ​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ។”

    លោក​វេជ្ជបណ្ឌិត ព្រាប លៃ បានមាន​ប្រសាសន៍ចុង​ក្រោយ​ថា “យើង​សូម​អរគុណអ្នក​ចូល​រួម​ទាំង​អស់ចំពោះការឧបត្ថម្ភគាំទ្រ សូម​អរគុណ​ អេ អាយ អេ សម្រាប់​ការ​លើកកំពស់បុព្វហេតុរបស់​យើង និង​សូម​អរគុណ​អ្នកទាំងឡាយ​ដែល​បានចំណាយពេលវេលា និងកម្លាំងជាច្រើន​ដើម្បីធ្វើឲ្យ​ព្រឹត្តិការណ៍​នេះ​ទទួលបាន​ជោគជ័យ។ 

    អំពី អេ អាយ អេ ខេមបូឌា

     

    អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

    សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

    អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​ថ្មី​ប្លែក ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។

     

    អំពី មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម

     

    មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម (“SHCH”) បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ១៩៩៦ ដោយ​មាន​បេសកកម្មផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស វេជ្ជសាស្រ្តដល់បុគ្គលិក និងគ្រូពេទ្យកម្ពុជា រួមជាមួយនឹងសេវាព្យាបាល២៤ម៉ោង ប្រកបដោយ គុណភាពខ្ពស់ដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងខ្វះខាតក្នុងប្រទេសកម្ពុជា។ SHCH បាន​ចូលរួមលើកកំពស់សុខភាពសម្រាប់​ប្រជាពលរដ្ឋកម្ពុជាដែលក្រីក្របំផុត​ ជម្រុញ​ជីវភាព​រស់នៅ ហ្វឹកហ្វឺន​ក្រុមការងារ​សុខាភិបាលជំនាញ និង​បង្ការ​ការរង់គ្រោះពីជំងឺ និងពីភាពលំបាកលំបិនផ្នែកសេដ្ឋកិច្ចនៃ​ជំងឺទាំងនោះ។ SHCH បានទទួលពិនិត្យជំងឺ និងពិគ្រោះយោបល់ច្រើនជាង ៣៩​ ០០០ នាក់ក្នុងមួយឆ្នាំៗ ហើយ​គិត​ត្រឹមខែ កក្កដា ឆ្នាំ២០១៧ SHCH បាន​ផ្តល់ជូនសេវាសុខាភិបាលជូន​ប្រជាពលរដ្ឋ​ច្រើន​ជាង ១,៣ លាននាក់​នៅ​កម្ពុជា។

    SHCH បានដំណើរការកម្មវិធីជំងឺមហារីកសុដន់ (BCI) តាំងពីឆ្នាំ ២០០៨។ កម្មវិធីនេះគឺជាកម្មវិធីទទួលស្គាល់ជាអន្តរជាតិ ដែល​រួម​មានការបន្តលើកកម្ពស់នៃការយល់ដឹងអំពីជំងឺមហារីកសុដន់ ការស្រាវជ្រាវរកជំងឺមហារីកសុដន់អោយទាន់ពេល និងការព្យាបាលជំងឺមហារីកសុដន់។ នៅក្នុង​ឆ្នាំ ២០១៦ មិត្តអប់រំមិត្ត និង​គិលានុបដ្ឋាករបស់ SHCH បានផ្តល់​ការអប់រំអំពី​ជំងឺមហារីក​សុដន់​ទៅកាន់​ស្ត្រី​ជា ១០.០០០ នាក់ ដោយផ្សារភ្ជាប់ទំនាក់ទំនងរបស់ពួកគាត់ទៅកាន់ SHCH នៅ​ពេលដែល​ពួកគាត់ត្រូវការ។ មាន​ស្ត្រី ៧០៣ នាក់ ទទួល​បានការ​​ពិនិត្យស្រាវជ្រាវរកជំងឺមហារីក។ មាន​អ្នកជំងឺមហារីកសុដន់ស្រាប់ ៥៧៦ នាក់ បន្តទទួលការ​ព្យាបាល។ កម្មវិធី BCI ទទួល​បាន​ថវិកាភាគច្រើន​ពីក្រុមហ៊ុន AstraZeneca Pharmaceuticals និង អង្គការ AmeriCares។ ទោះជាទទួលបានថវិការពីក្រុមហ៊ុន និងអង្គការខាងលើក៏ដោយ SHCH នៅតែ​ត្រូវ​ការ​អ្នកឧបត្ថម្ភ និង​ការ​រៃអង្គាសថវិកាជារៀងរាល់ឆ្នាំ​ សម្រាប់​ការ​ទ្រទ្រង់កម្មវិធីនេះដើម្បីបន្តនិរន្តភាពសម្រាប់បម្រើប្រជាជនកម្ពុជា។

    ទំនាក់ទំនងសារព័ត៌មាន


    ហាក់ បញ្ញារ័ត្ន                                                                   

    ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ                                            

    ០១៦/០១៧ ៣៦៩ ១៥៥

    Panharath.Hak@aia.com

    សុខ ប៊ួយ

    ប្រធានផ្នែកទំនាក់ទំនង និង​អភិវឌ្ឍន៍

    ០៩២ ៨៦៨ ៦៨១

    sokbouy@sihosp.org


    លេខទូរស័ព្ទទំនាក់ទំនង
    ទំនាក់ទំនងមក យើង
    ទំនាក់ទំនងមក អាស័យដ្ឋាន

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ កម្ពុជា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយលើបន្ថែម អំពី អេ អាយ អេ គ្រុប

    អាសយដ្ឋានទំនាក់ទំនង

    អគារ ជីអាយអេ ថៅអឺរ ជាន់ទី៣១ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    អំពី អេ អាយ អេ ខេមបូឌា

    មណ្ឌលព័ត៌មាន

    ការងារ

    កម្រងសំណួរចម្លើយ

    AIA.COM

    ស្វែងយល់បន្ថែម អំពី អេ អាយ អេ គ្រុប


    រក្សាសិទ្ធិ© 2022 សម្ព័ន្ធក្រុមហ៊ុន និងបុត្រសម្ព័ន្ធ អេ អាយ អេ។ រក្សាសិទ្ធិគ្រប់យ៉ាង។
    លក្ខខណ្ឌប្រើប្រាស់ | គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

    គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។