សមាជិកភាព AIA Prestige Club មានសុពលភាព សម្រាប់រយៈពេល 12ខែ ចាប់ពីថ្ងៃដែលអ្នកមានគ្រប់លក្ខខណ្ឌត្រូវការរបស់សមាជិកភាព AIA Prestige Club។
សមាជិកភាព AIA Prestige Club នឹងត្រូវបានបាត់បង់ ពេលដែលអ្នកមិនមានគ្រប់លក្ខខណ្ឌត្រូវការរបស់សមាជិកភាព AIA Prestige Club។
សមាជិកភាព AIA Prestige Club រយៈពេល 12ខែ នឹងមិនត្រូវបានរាប់ឡើងវិញឡើយ ប្រសិនបើអ្នកធ្វើការបន្តសុពលភាពនៃបណ្ណសន្យារ៉ាប់រងឡើងវិញ ឬទិញបណ្ណសន្យារ៉ាប់រងថ្មីបន្ថែមទៀត។
ឧទាហរណ៍ 1៖ អ្នកនាងបុផាមានបណ្ណសន្យារ៉ាប់រង AIA សម្រាប់ជីវិត ជាមួយបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំនួន 8,000 ដុល្លារអាមេរិក។ គាត់ជ្រើសរើសការបង់ប្រចាំឆមាស សម្រាប់ការបង់បុព្វលាភធានារ៉ាប់រង។ បណ្ណសន្យារ៉ាប់រងរបស់គាត់ត្រូវបានអនុម័តនៅថ្ងៃទី 15 ខែឧសភា ឆ្នាំ2025 ហើយសមាជិកភាព AIA Prestige Club សម្រាប់រយៈពេល 12ខែ របស់គាត់ ចាប់ផ្តើមពីថ្ងៃទី 15 ខែឧសភា ឆ្នាំ2025 រហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2026។ នៅថ្ងៃទី 15 ខែតុលា ឆ្នាំ2025 គាត់ត្រូវបង់បុព្វលាភធានារ៉ាប់រងប្រចាំឆមាសបន្ទាប់របស់គាត់ ប៉ុន្តែគាត់ភ្លេច។ រហូតដល់ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2025 គាត់បង់បុព្វលាភធានារ៉ាប់រងរបស់គាត់ ហើយបណ្ណសន្យារ៉ាប់រងរបស់គាត់ក៏ចាប់ផ្តើមមានសុពលភាពឡើងវិញ។ ក្នុងករណីនេះ សមាជិកភាព AIA Prestige Club រយៈពេល 12ខែ របស់គាត់ ចាប់ពីថ្ងៃទី 15 ខែឧសភា ឆ្នាំ2025 រហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2026 មិនមានការកែប្រែឡើយ ប៉ុន្តែគាត់មិនអាចប្រើប្រាស់ឯកសិទ្ធិនៃអត្ថប្រយោជន៍ AIA Prestige Club មួយកំឡុងពេល ចាប់ពីថ្ងៃទី 15 ខែតុលា ឆ្នាំ2025 ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2025 មុនពេលដែលបណ្ណសន្យារ៉ាប់រងរបស់គាត់បន្តសុពលភាពឡើងវិញ។
ឧទាហរណ៍ 2៖ អ្នកនាងកញ្ញាមានបណ្ណសន្យារ៉ាប់រង AIA សម្រាប់កូន ជាមួយបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំនួន 8,000 ដុល្លារអាមេរិក។ បណ្ណសន្យារ៉ាប់រងរបស់គាត់ត្រូវបានអនុម័តនៅថ្ងៃទី 15 ខែឧសភា ឆ្នាំ2025 ហើយសមាជិកភាព AIA Prestige Club សម្រាប់រយៈពេល 12ខែ របស់គាត់ ចាប់ផ្តើមពីថ្ងៃទី 15 ខែឧសភា ឆ្នាំ2025 រហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2026។ នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2025 គាត់ទិញបណ្ណសន្យារ៉ាប់រងមួយទៀត AIA សម្រាប់សុខភាព ជាមួយបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំនួន 3,500 ដុល្លារអាមេរិក។ ក្នុងករណីនេះ សមាជិកភាព AIA Prestige Club រយៈពេល 12ខែ របស់គាត់ នឹងបន្តរហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2026 មិនមានការកែប្រែឡើយ។