តើអ្នកជាអ្នកគាំទ្របាល់ទាត់ពិតប្រាកដមែនទេ? បើដូច្នេះ អ្នកអាចចង់មើលការប្រកួតផ្ទាល់ និងស្រែកហ៊ោជាមួយអ្នកគាំទ្រផ្សេងទៀតនៅកីឡដ្ឋាននៅចក្រភពអង់គ្លេស។ ឥឡូវនេះ អ្នកអាចរីករាយជាមួយនឹងការផ្តល់ជូននូវសំបុត្រចូលទស្សនា វីអាយភី របស់យើង – 2 សំបុត្រក្នុងមួយឆ្នាំ – ដើម្បីទស្សនាការប្រកួតបាល់ទាត់ Tottenham Hotspur នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
កីឡា - បាល់ទាត់
កំណត់សម្គាល់សំខាន់៖
- សមាជិក AIA Prestige Club នីមួយៗមានសិទ្ធិទាមទារសំបុត្រចូលទស្សនាបាល់ទាត់ Tottenham Hotspur ចំនួន 2 សំបុត្រក្នុងមួយឆ្នាំ ឬក្នុងមួយអាណត្តិ 12 ខែ។ រាល់ថ្លៃចំណាយផ្សេងទៀតក្រៅពីសំបុត្រចូលទស្សនាការប្រកួត 2 សំបុត្រនេះ មិនត្រូវបានទទួលខុសត្រូវដោយ អេ អាយ អេ នោះទេ។
- ការផ្តល់ជូននេះមានសុពលភាពសម្រាប់តែការប្រកួតម្ចាស់ផ្ទះរបស់ Tottenham Hotspur ក្នុងក្របខ័ណ្ឌ English Premier League ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ និងនៅកីឡដ្ឋាន Tottenham Hotspur ស្ថិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងចាប់ពីខែសីហាឆ្នាំនេះរហូតដល់ខែឧសភាឆ្នាំក្រោយ។
- សូមធ្វើតាមការណែនាំខាងក្រោមដើម្បីប្រើប្រាស់អត្ថប្រយោជន៍នេះ៖
- ដើម្បីឱ្យលោកអ្នកទទួលបានបទពិសោធន៍ល្អប្រសើរ សូមផ្ងើរសំណើររបស់លោកអ្នកដោយដាក់ចំណងជើងអ៉ីម៉ែល [Spurs Match Ticket] រួមជាមួយនឹងឈ្មោះនិងថ្ងៃកំណើតរបស់លោកអ្នក ដើម្បីធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងចែករំលែកព័ត៌មាននៃការធ្វើដំណើររបស់លោកអ្នក និងមិត្តរួមដំណើររបស់លោកអ្នក (ប្រសិនបើមាន) ទៅអ៉ីម៉ែល kh.aiaprestigeclub@aia.com ឱ្យបាន 2 ខែមុននៃការចេញដំណើររបស់លោកអ្នក។
- លោកអ្នកនឹងត្រូវបានជូនដំណឹងតាមរយៈអ៉ីម៉ែលក្នុងរយៈពេល 14 ថ្ងៃធ្វើការ ថាការកក់សំបុត្រទទួលបានជោគជ័យ ឬយ៉ាងណា។ ភាពជោគជ័យនៃការកក់សំបុត្រជាធម្មតានឹងត្រូវបានបញ្ជាក់នៅពេលជិតថ្ងៃប្រកួត។
- បន្ទាប់ពីការកក់សំបុត្រចូលទស្សនាការប្រកួតរបស់លោកអ្នកបានជោគជ័យ លោកអ្នកនឹងទទួលបានអ៉ីម៉ែលបន្ថែមមួយទៀតដោយផ្ទាល់ពី Tottenham Hotspur ទាក់ទងនឹងសំបុត្រចូលទស្សនាការប្រកួតរបស់លោកអ្នក។
- សំបុត្រចូលទស្សនាការប្រកួតមិនអាចប្តូរជាសាច់ប្រាក់ ឬការផ្តល់ជូនផ្សេងទៀតបានទេ ហើយ អេ អាយ អេ រក្សាសិទ្ធិដកហូតសំបុត្រចូលទស្សនាការប្រកួតវិញក្នុងករណីលោកអ្នកលុបចោលដំណើរទស្សនកិច្ចរបស់លោកអ្នក ដោយមូលហេតុណាមួយក៏ដោយ។
- សំបុត្រចូលទស្សនាការប្រកួតមានចំនួនកំណត់យោងតាមស្ថានភាពជាក់ស្តែងមួយចំនួន ដូច្នេះ យើងនឹងអនុវត្តតាមគោលការណ៍ មកមុនបានមុន ហើយមិនមានការធានាថាលោកអ្នកនឹងទទួលបានសំបុត្រចូលទស្សនាការប្រកួតជានិច្ចនោះទេ។
- ការប្រើប្រាស់សំបុត្រចូលទស្សនាការប្រកួតត្រូវគោរពតាមខនិងលក្ខខណ្ឌនៃក្លឹប Tottenham Hotspur។
- ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះមិនអាចផ្ទេរទៅឱ្យអ្នកដទៃផ្សេងក្រៅពីសមាជិក AIA Prestige Club ដែលទទួលបានឯកសិទ្ធិនៃអត្ថប្រយោជន៍នេះឡើយ។ ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះ ស្ថិតនៅក្រោម ខ និងលក្ខខណ្ឌនៃ AIA Prestige Club។ សូមចុចទីនេះ សម្រាប់ព័ត៌មានលម្អិត។
- ឯកសិទ្ធិនៃអត្ថប្រយោជន៍ណាដែលផ្តល់ដោយ AIA Prestige Club ហើយនិង/ឬ ដៃគូ ហើយនិង/ឬ អ្នកផ្គត់ផ្គង់សេវាកម្មនៃឯកសិទ្ធិនៃអត្ថប្រយោជន៍ដែលពាក់ព័ន្ធ អាចនឹងត្រូវបានផ្លាស់ប្តូរ ផ្អាក ហើយនិង/ឬ បញ្ឈប់ដោយ អេ អាយ អេ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ សេចក្តីសម្រេចរបស់ អេ អាយ អេ នឹងត្រូវជាការសម្រេចសរុប និងចុងក្រោយ។
- អេ អាយ អេ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬមិនបន្ត AIA Prestige Club តាមការសម្រេចចិត្តតែមួយគត់របស់យើង ដោយមាន ឬគ្មានការជូនដំណឹងជាមុន។
- ក្នុងករណីមានភាពមិនស្របគ្នារវាង ខ និងលក្ខខណ្ឌ ជាភាសាអង់គ្លេសនិងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសនឹងមានប្រសិទ្ធិភាព។
“អេ អាយ អេ” ដែលបានរៀបរាប់នៅទីនេះ សំដៅលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ភីអិលស៊ី។