ផ្លាស់ប្តូររបៀបដែលយើងមើលឃើញពីសុខភាព ដើម្បីធ្វើឱ្យវាក្លាយជាផ្នែកដ៏ធំនៃទំលាប់ប្រចាំថ្ងៃរបស់យើង

ជារៀងរាល់ថ្ងៃ យើងមានកម្រិតយល់ឃើញនិងមិនយល់ស្របគ្នាជាមួយនឹងនិយមន័យ និងរូបភាពអំពីសុខភាពល្អ។ បង្កើតនិយមន័យថ្មីនៃសុខភាពល្អ (Rethink Healthy) គឺជាយុទ្ធនាការដែលមានគោលបំណងផ្លាស់ប្តូររបៀបដែលមនុស្សយល់ឃើញអំពីសុខភាពរបស់ពួកគេ ដោយយល់ដឹងពីសកម្មភាពចម្រុះផ្សេងៗដែលគ្រប់គ្នាអាចធ្វើបាន និងជម្រុញលើកទឹកចិត្តដល់មនុស្សជាង 4 ពាន់លាននាក់នៅក្នុងតំបន់ ដើម្បីទទួលយកវិធីសាស្រ្ដរួមបញ្ចូលគ្នាកាន់តែច្រើនចំពោះសុខុមាលភាព។