នៅ អេ អាយ អេ យើងពិតជាដឹងថាវាលំបាកប៉ុណ្ណាក្នុងការសម្រេចចិត្តចំពោះរឿងដែលអាចនឹងផ្លាស់ប្តូរជីវិតរបស់យើង សម្រាប់ករណីព្យាបាលធ្ងន់ធ្ងរ។ ដូចនេះហើយយើងបានពង្រឹងការផ្តល់ជូនដំណោះស្រាយសុខភាពរបស់យើងអោយកាន់តែប្រសើរ ដោយចូលរួមសហការជាមួយនឹង Teladoc Health ដើម្បីផ្តល់ជូននូវការថែទាំវេជ្ជសាស្រ្តផ្ទាល់ខ្លួនមួយ និងការណែនាំចាប់តាំងពីពេលធ្វើរោគវិនិច្ឆ័យ ពេលព្យាបាល រហូតដល់ពេលជាសះស្បើយឡើងវិញ។
