ក្នុងនាមជាសមាជិក AIA Prestige Club អ្នកអាចរីករាយជាមួយនឹងបទពិសោធន៍អាទិភាពនៃសេវាកម្ម សម្រាប់ការត្រួតពិនិត្យសុខភាពរបស់អ្នក នៅកន្លែងសម្រាប់អតិថិជនវីអាយភី ដែលជាការផ្តល់ជូនដោយមន្ទីរពេទ្យដៃគូរបស់យើង ទៅតាមជម្រើសរបស់អ្នក។
ការត្រួតពិនិត្យសុខភាព
ទំនាក់ទំនង
- អាសយដ្ឋាន៖ ផ្ទះលេខ 888 មហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- លេខទូរស័ព្ទ៖ +855 (0)23 991 000
ទំនាក់ទំនង
- អាសយដ្ឋានមន្ទីរពេទ្យខេមាទួលគោក៖ ផ្ទះលេខ 18 ផ្លូវលេខ 528 សង្កាត់បឹងកក់ I ខណ្ឌទួលគោក រាជធានីភ្នំពេញ
- អាសយដ្ឋានមន្ទីរពេទ្យខេមាInternational Polyclinic៖ ផ្ទះលេខ 28 ផ្លូវលេខ 294 សង្កាត់បឹងកេងកង 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
- លេខទូរស័ព្ទ៖ +855 (0)89 911 911
ទំនាក់ទំនង
- អាសយដ្ឋាន៖ The Bridge Mall, Unit #5, ជាន់ទី 3A, ភូមិ 14, ផ្លូវរដ្ឋសភាជាតិ, សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- លេខទូរស័ព្ទ៖ +855 (0)23 993 888 / +855 (0)89 999 662
ទំនាក់ទំនង
- អាសយដ្ឋាន៖ Olympia Medical Hub, ផ្លូវលេខ 161, សង្កាត់វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- លេខទូរស័ព្ទ៖ +855 (0)23 996 900
- សេវាពិនិត្យសុខភាពមានពីថ្ងៃច័ន្ទដល់សុក្រ (8:00 ព្រឹក ដល់ 5:00 ល្ងាច) និងថ្ងៃសៅរ៍ (8:00 ព្រឹក ដល់ 12:00 ថ្ងៃ)។
កំណត់សម្គាល់សំខាន់៖
- “ការត្រួតពិនិត្យសុខភាព” សំដៅលើការត្រួតពិនិត្យសុខភាពដែលតម្រូវដោយ អេ អាយ អេ ក្នុងដំណាក់កាលវាយតម្លៃហានិភ័យធានារ៉ាប់រង ហើយការត្រួតពិនិត្យសុខភាពនេះគឺផ្អែកលើតម្រូវការជាក់ស្តែងនៃដំណោះស្រាយធានារ៉ាប់រងដែលអ្នកទិញ ឬលក្ខខណ្ឌជាក់ស្តែងណាមួយ។
- ការណែនាំក្នុងការប្រើប្រាស់៖
- ដើម្បីទទួលបាននូវបទពិសោធន៍ល្អប្រសើរក្នុងការប្រើប្រាស់ឯកសិទ្ធិនៃអត្ថប្រយោជន៍ វីអាយភី នេះ សូមជូនដំណឹងទៅកាន់ទីប្រឹក្សាផែនការជីវិតរបស់អ្នក អំពីមន្ទីរពេទ្យ និងកាលវិភាគដែលអ្នកពេញចិត្ត អោយបានយ៉ាងតិច 3ថ្ងៃ មុន។
- ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងអតិថិជន (Affluent Relationship Manager) នឹងធ្វើការជាមួយទីប្រឹក្សាផែនការជីវិតរបស់អ្នក និងមន្ទីរពេទ្យដែលអ្នកពេញចិត្ត ដើម្បីត្រៀមធ្វើការស្វាគមន៍អ្នក នៅថ្ងៃដែលអ្នកត្រូវមកធ្វើការត្រួតពិនិត្យសុខភាពរបស់អ្នក។
- ប្រសិនបើអ្នកចង់បានឯកជនភាព ទៅធ្វើការត្រួតពិនិត្យសុខភាពដោយឯកឯង សូមជូនដំណឹងទៅកាន់ទីប្រឹក្សាផែនការជីវិតរបស់អ្នកដោយក្តីរីករាយ។ នៅពេលដែលអ្នកទៅដល់មន្ទីរពេទ្យតាមកាលវិភាគដែលបានរៀបចំ សូមបង្ហាញអេឡិចត្រូនិចកាត AIA Prestige Club របស់អ្នក ដែលនៅក្នុងកម្មវិធីទូរស័ព្ទដៃ AIA+ ទៅកាន់អ្នកទទួលភ្ញៀវ ហើយអ្នកនឹងត្រូវបានបង្ហាញផ្លូវទៅកាន់កន្លែងសម្រាប់អតិថិជន វីអាយភី។
- ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះមិនអាចផ្ទេរទៅឱ្យអ្នកដទៃផ្សេងក្រៅពីសមាជិក AIA Prestige Club ដែលទទួលបានឯកសិទ្ធិនៃអត្ថប្រយោជន៍នេះឡើយ។ ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះ ស្ថិតនៅក្រោម ខ និងលក្ខខណ្ឌនៃ AIA Prestige Club។ សូមចុចទីនេះ សម្រាប់ព័ត៌មានលម្អិត។
- ក្នុងករណីការត្រួតពិនិត្យសុខភាព ឬការពិនិត្យសុខភាពបន្ថែមលើសពីការតម្រូវដោយ អេ អាយ អេ ខេមបូឌា ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះតម្លៃបន្ថែមឡើយ។
- ឯកសិទ្ធិនៃអត្ថប្រយោជន៍ណាដែលផ្តល់ដោយ AIA Prestige Club ហើយនិង/ឬ ដៃគូ ហើយនិង/ឬ អ្នកផ្គត់ផ្គង់សេវាកម្មនៃឯកសិទ្ធិនៃអត្ថប្រយោជន៍ដែលពាក់ព័ន្ធ អាចនឹងត្រូវបានផ្លាស់ប្តូរ ផ្អាក ហើយនិង/ឬ បញ្ឈប់ដោយ អេ អាយ អេ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ សេចក្តីសម្រេចរបស់ អេ អាយ អេ នឹងត្រូវជាការសម្រេចសរុប និងចុងក្រោយ។
- អេ អាយ អេ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬមិនបន្ត AIA Prestige Club តាមការសម្រេចចិត្តតែមួយគត់របស់យើង ដោយមាន ឬគ្មានការជូនដំណឹងជាមុន។
- ក្នុងករណីមានភាពមិនស្របគ្នារវាង ខ និងលក្ខខណ្ឌ ជាភាសាអង់គ្លេសនិងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសនឹងមានប្រសិទ្ធិភាព។
“អេ អាយ អេ” ដែលបានរៀបរាប់នៅទីនេះ សំដៅលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ភីអិលស៊ី។