វាប្រហែលជាភោជនីយដ្ឋានដែលលោកអ្នកបានទៅញឹកញាប់ ប៉ុន្តែឥឡូវនេះលោកអ្នកអាចរីករាយកាន់តែច្រើនជាមួយនឹងការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេស ពីបណ្តាដៃគូភោជនីយដ្ឋានរបស់យើងរួមមាន៖
ការទទួលទាននៅភោជនីយដ្ឋាន
ភោជនីយដ្ឋានទាំងអស់
នៅ Rosewood Phnom Penh


ការបញ្ចុះតម្លៃ 20% លើការទទួលទានអាហារ និងភេសជ្ជៈ
អាសយដ្ឋាន៖ អគារ វឌ្ឍនៈ ខេបភីថល មហាវិថីមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ៖ +855 (0)87 510 168
អ៊ីម៉ែល៖ Phnompenh.fnbreservation@rosewoodhotels.com
ភោជនីយដ្ឋានទាំងអស់
នៅ Raffles Le Royal Phnom Penh Hotel

ការបញ្ចុះតម្លៃ 15% លើការទទួលទានអាហារ និងភេសជ្ជៈនៅគ្រប់ភោជនីយដ្ឋានស្ថិតនៅក្នុងសណ្ឋាគារទាំងអស់
អាសយដ្ឋាន៖ ផ្ទះលេខ 92 ផ្លូវរុក្ខវិថី ដូនពេញ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ៖ +855 (0)23 981 888
អ៊ីម៉ែល៖ dining.leroyal@raffles.com
ភោជនីយដ្ឋានទាំងអស់
នៅ Hotel KVL Phnom Penh


- បញ្ចុះតម្លៃ 10% លើការទទួលទានអាហារ រួមទាំងភេសជ្ជៈ និង
- បញ្ចុះតម្លៃ 20% សម្រាប់ខែកំណើតរបស់លោកអ្នក
The Alchemist & Skylight
អាសយដ្ឋាន៖ 379 មហារវិថី ព្រះស៊ីសុវត្ថ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ៖ +855 (0)89 582 878/ +855(0)88 893 6661
EMBER Korean BBQ
អាសយដ្ឋាន៖ អគារ វឌ្ឍនៈ ខេបភីថល Lifestyle Park ជាន់ B1
លេខទូរស័ព្ទ៖ +855 (0)76 253 8168
ភោជនីយដ្ឋានម្លិះ

ការបញ្ចុះតម្លៃ 15% លើការទទួលទានអាហារ និងភេសជ្ជៈម្លិះ
ទំនាក់ទំនង
- ម្លិះភ្នំពេញ៖ ផ្លូវលេខ 136 មហាវិថីព្រះនរោត្តម ភ្នំពេញ។ +855 (0)15 814 888
- ម្លិះ KTI ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ភ្នំពេញ។ +855(0)15416888
- ម្លិះសៀមរាប៖ ផ្លូវពោកំបោរក្រុងសៀមរាបមាត់ទន្លេ។ +855(0)15 824 888
កំណត់សម្គាល់សំខាន់៖
- សមាជិក AIA Prestige Club នីមួយៗអាចរីករាយនឹងការបញ្ចុះតម្លៃនិងការផ្តល់ជូនពិសេសពីបណ្តាភោជនីយដ្ឋានដៃគូដូចដែលបានរៀបរាប់ខាងលើតែប៉ុណ្ណោះ។
- ការណែនាំក្នុងការប្រើប្រាស់៖
- ដើម្បីឱ្យលោកអ្នកទទួលបានបទពិសោធន៍ល្អប្រសើរ យើងលើកទឹកចិត្តឱ្យលោកអ្នកធ្វើការកក់ជាមួយនឹងភោជនីយដ្ឋានទុកជាមុន។
- នៅពេលដែលលោកអ្នកទៅដល់ ឬពេលគិតលុយ សូមបង្ហាញអេឡិចត្រូនិចកាត AIA Prestige Club របស់លោកអ្នក ដែលនៅក្នុងកម្មវិធីទូរស័ព្ទដៃ AIA+ ទៅកាន់អ្នកទទួលភ្ញៀវ ឬអ្នកបេឡា ដើម្បីទទួលបានការបញ្ចុះតម្លៃ។
- ការចំណាយលើសេវាកម្ម និង/ឬ ផលិតផលដែលពាក់ព័ន្ធ នឹងត្រូវទទួលខុសត្រូវដោយសមាជិក ហើយនឹងត្រូវកំណត់ដោយភាគីសមាជិកនិងភាគីសណ្ឋាគារឬរីសតដែលបានជ្រើសរើស។
- រាល់វិវាទដែលកើតឡើងពីសេវាកម្ម ឬផលិតផល ដែលស្ថិតក្នុងឯកសិទ្ធិនៃអត្ថប្រយោជន៍ខាងលើ នឹងត្រូវបានដោះស្រាយដោយភាគីសមាជិកនិងភាគីសណ្ឋាគារឬរីសតដែលបានជ្រើសរើសដោយផ្ទាល់។
- ការប្រើប្រាស់សេវាកម្មនេះត្រូវគោរពតាមខនិងលក្ខខណ្ឌរបស់សណ្ឋាគារឬរីសតដែលបានជ្រើសរើស។
- ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះមិនអាចផ្ទេរទៅឱ្យអ្នកដទៃផ្សេងក្រៅពីសមាជិក AIA Prestige Club ដែលទទួលបានឯកសិទ្ធិនៃអត្ថប្រយោជន៍នេះឡើយ។ ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះ ស្ថិតនៅក្រោម ខ និងលក្ខខណ្ឌនៃ AIA Prestige Club។ សូមចុចទីនេះ សម្រាប់ព័ត៌មានលម្អិត។
- ឯកសិទ្ធិនៃអត្ថប្រយោជន៍ណាដែលផ្តល់ដោយ AIA Prestige Club ហើយនិង/ឬ ដៃគូ ហើយនិង/ឬ អ្នកផ្គត់ផ្គង់សេវាកម្មនៃឯកសិទ្ធិនៃអត្ថប្រយោជន៍ដែលពាក់ព័ន្ធ អាចនឹងត្រូវបានផ្លាស់ប្តូរ ផ្អាក ហើយនិង/ឬ បញ្ឈប់ដោយ អេ អាយ អេ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ សេចក្តីសម្រេចរបស់ អេ អាយ អេ នឹងត្រូវជាការសម្រេចសរុប និងចុងក្រោយ។
- អេ អាយ អេ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬមិនបន្ត AIA Prestige Club តាមការសម្រេចចិត្តតែមួយគត់របស់យើង ដោយមាន ឬគ្មានការជូនដំណឹងជាមុន។
- ក្នុងករណីមានភាពមិនស្របគ្នារវាង ខ និងលក្ខខណ្ឌ ជាភាសាអង់គ្លេសនិងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសនឹងមានប្រសិទ្ធិភាព។
“អេ អាយ អេ” ដែលបានរៀបរាប់នៅទីនេះ សំដៅលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ភីអិលស៊ី។