យើងផ្តល់សេវាកម្មល្អបំផុតតាមដែលអាចធ្វើទៅបាន ទៅគ្រប់អតិថិជនទាំងអស់របស់យើង។ ហើយឥឡូវនេះ យើងមានក្រុមការងារមួយដែលបង្កើតឡើងជាពិសេស ដើម្បីធ្វើឱ្យបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មអតិថិជនគ្រប់ដំណាក់កាល ចាប់តាំងពីមុនការផ្តល់បណ្ណសន្យារ៉ាប់រង រហូតដល់ការទាមទារសំណង កាន់តែប្រសើរ និងឆាប់រហ័ស។
សេវាកម្មអតិថិជនដែលល្អបំផុត
កំណត់សម្គាល់សំខាន់៖
- ដើម្បីទទួលបានបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មអតិថិជនដែលល្អបំផុតគ្រប់ដំណាក់កាលចាប់តាំងពីមុនការផ្តល់បណ្ណសន្យារ៉ាប់រងរហូតដល់ការទាមទារសំណង សមាជិក AIA Prestige Club អាចទាក់ទងទៅទីប្រឹក្សាផែនការជីវិតរបស់ខ្លួន ឬប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងអតិថិជន (Affluent Relationship Manager) តាមរយៈលេខទូរស័ព្ទ +855 92 865 474។
- ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះមិនអាចផ្ទេរទៅឱ្យអ្នកដទៃផ្សេងក្រៅពីសមាជិក AIA Prestige Club ដែលទទួលបានឯកសិទ្ធិនៃអត្ថប្រយោជន៍នេះឡើយ។ ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះ ស្ថិតនៅក្រោម ខ និងលក្ខខណ្ឌនៃ AIA Prestige Club។ សូមចុចទីនេះ សម្រាប់ព័ត៌មានលម្អិត។
- ឯកសិទ្ធិនៃអត្ថប្រយោជន៍ណាដែលផ្តល់ដោយ AIA Prestige Club ហើយនិង/ឬ ដៃគូ ហើយនិង/ឬ អ្នកផ្គត់ផ្គង់សេវាកម្មនៃឯកសិទ្ធិនៃអត្ថប្រយោជន៍ដែលពាក់ព័ន្ធ អាចនឹងត្រូវបានផ្លាស់ប្តូរ ផ្អាក ហើយនិង/ឬ បញ្ឈប់ដោយ អេ អាយ អេ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ សេចក្តីសម្រេចរបស់ អេ អាយ អេ នឹងត្រូវជាការសម្រេចសរុប និងចុងក្រោយ។
- អេ អាយ អេ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬមិនបន្ត AIA Prestige Club តាមការសម្រេចចិត្តតែមួយគត់របស់យើង ដោយមាន ឬគ្មានការជូនដំណឹងជាមុន។
- ក្នុងករណីមានភាពមិនស្របគ្នារវាង ខ និងលក្ខខណ្ឌ ជាភាសាអង់គ្លេសនិងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសនឹងមានប្រសិទ្ធិភាព។
“អេ អាយ អេ” ដែលបានរៀបរាប់នៅទីនេះ សំដៅលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ភីអិលស៊ី។