ឱកាសឈ្នះរង្វាន់ និងទទួលបានធានារ៉ាប់រង

10 លានរៀល

ដោយឥតគិតថ្លៃ!

ឱកាសឈ្នះរង្វាន់ និងទទួលបានទឹកប្រាក់ធានារ៉ាប់រង 10 លានរៀលដោយឥតគិតថ្លៃ!

 

បំពេញក្តីប្រាថ្នារបស់លោកអ្នកជាមួយ សង្រ្កាន្តសិរី 2026 ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន និងទទួលបានសិរីជាទឹកប្រាក់ធានារ៉ាប់រង 10 លានរៀលដោយឥតគិតថ្លៃ ពី អេ អាយ​ អេ ខេមបូឌា។

ឈ្នះរង្វាន់ជាច្រើនមានដូចជា៖

  • បណ្ណទិញទំនិញនៅ AEON Mall ទឹកប្រាក់ $50 x 2 រង្វាន់
  • បណ្ណទិញទំនិញនៅ AEON Mall ទឹកប្រាក់ $20 x 5 រង្វាន់
  • បណ្ណទិញទំនិញនៅ AEON Mall ទឹកប្រាក់ $10 x 5 រង្វាន់
  • និងភេសជ្ជៈ 20 កែវ នៅ Brown Coffee

ចំពោះការផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រងនេះ គឺជាការផ្តល់សន្តិភាពផ្លូវចិត្តជូនលោកអ្នកក្នុងការធ្វើដំណើរជិតឆ្ងាយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តាមរយៈការការពារហិរញ្ញវត្ថុទៅលើគ្រោះថ្នាក់ចៃដន្យ ដែលមានអត្ថប្រយោជន៍ដូចខាងក្រោម៖

អត្ថប្រយោជន៍ផ្តល់ជូន

អត្ថប្រយោជន៍ការពារ

រយៈពេលនៃការការពារ

អត្ថប្រយោជន៍លើការព្យាបាលដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ

50 ដុល្លារអាមេរិក

ចាប់ពីថ្ងៃទី 01 ដល់ ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2026

អត្ថប្រយោជន៍លើមរណភាព ឬពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ

2500 ដុល្លារអាមេរិក
អត្ថប្រយោជន៍លើមរណភាព 100 ដុល្លារអាមេរិក

ដើម្បីទទួលបាន សូមចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ 31 មីនា 2026 តែប៉ុណ្ណោះ!

ខ និងលក្ខខណ្ឌ

  • ការផ្តល់ជូនការការពារដោយឥតគិតថ្លៃលើគ្រោះថ្នាក់ចៃដន្យ ដែលបានស្នើសុំការការពារបានជោគជ័យ (“អ្នកស្នើសុំ”) ចាប់ពីថ្ងៃទី 01 ខែ មីនា រហូតដល់ ថ្ងៃទី 31 ខែ មីនា ឆ្នាំ 2026 តែប៉ុណ្ណោះ។
  • សុពលភាពធានារ៉ាប់រងនេះផ្តល់ជូនរយៈពេល 30ថ្ងៃ (ចាប់ពីថ្ងៃទី 01 ខែមេសា ឆ្នាំ 2026 រហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2026)។
  • ការ​ផ្តល់ជូននេះ​សម្រាប់តែអតិថិជនថ្មីដែលមិនមានបណ្ណសន្យារ៉ាប់រងជាមួយ អេ អាយ​ អេ ខេមបូឌា ក្នុងអំឡុងពេលនៃការស្នើសុំនិងអនុម័តលើការស្នើសុំ។
  • អ្នកទទួលបានការផ្តល់ជូននេះ​ត្រូវតែមានអាយុចាប់ពី 18ឆ្នាំ ទៅ 50ឆ្នាំគិតត្រឹមថ្ងៃនៃការស្នើសុំ។
  • អតិថិជន​ម្នាក់​អាចទទួលបានតែម្តង​ប៉ុណ្ណោះ។
  • អតិថិជនដែលធ្វើការការស្នើសុំតម្រូវឲ្យផ្តល់ព័ត៌មានចាំបាច់ដូចខាងក្រោមដើម្បីទទួលបានការផ្តល់​ជូន​នេះ៖
    • ឈ្មោះពេញ (នាមខ្លួន និងនាមត្រកូលដូចនឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន)
    • ភេទ
    • ថ្ងៃ​ខែ​កំណើត
    • ទីតាំង
    • សញ្ជាតិ
    • លេខអត្តសញ្ញាណប័ណ្ណខ្មែរ ឬលិខិតឆ្លងដែន
    • លេខទូរស័ព្ទ
  • អតិថិជនដែលធ្វើការស្នើសុំដោយជោគជ័យ នឹងទទួលបានសារបញ្ជាក់ជាភាសារខ្មែរតាមរយៈតេឡេក្រាមជាមួយលេខយោងអតិថិជនដើម្បី​ទទួលបាន​ការ​ធានារ៉ាប់រងដោយឥតគិតថ្លៃនេះ​ (សូមមើលរបៀបចុះឈ្មោះតេឡេក្រាមខាងក្រោម)។
  • អេ អាយ​ អេ ខេមបូឌា សូមរក្សាសិទ្ធិក្នុងការបដិសេធការទាមទារ ប្រសិនបើព័ត៌មានដែលផ្តល់ដោយអតិថិជន ឬអ្នកទទួលផលត្រូវបានរកឃើញថាមិនពិត និងមិនត្រឹមត្រូវ។
  • ក្នុងករណីអត្ថប្រយោជន៍ពេញលេញនៃការ​ធានារ៉ាប់រងដោយឥតគិតថ្លៃនេះត្រូវបានបង់ទៅឱ្យអ្នកទាមទារ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ។
  • អេ អាយ​ អេ ខេមបូឌា សូមរក្សាសិទ្ធិក្នុងការកែប្រែលើ ខ និង លក្ខខណ្ឌនៃការផ្តល់ជូននេះ ឬក៏បញ្ឈប់លើការផ្តល់ជូនតាមការសម្រេចរបស់ក្រុមហ៊ុនដោយពុំមានការជូនដំណឹងទុកជាមុន។
  • ខ និងលក្ខខណ្ឌផ្សេងទៀតនៃការ​ធានារ៉ាប់រងដោយឥតគិតថ្លៃនេះ ត្រូវបានអនុវត្តតាមឯកសារ និងស្តង់ដារបណ្ណសន្យារ៉ាប់រង អេ អាយ​ អេ ខេមបូឌា។

របៀបចុះឈ្មោះតេឡេក្រាម

របៀបទាមទារសំណង

  • ដើម្បីធ្វើការទាមទារសំណងលើអត្ថប្រយោជន៍លើមរណភាព និងពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យក្នុងរយៈពេលនៃ ការការពារ អ្នកស្នើសុំ អាចទាក់ទងមកកាន់សេវាបម្រើអតិថិជន ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ
    (+855) 86 999 242 ឬតាមរយៈអ៊ីមែល kh.claim@aia.com  ឬតាមរយៈតេឡេក្រាម AIA Cambodia Bot
  • អ្នកទាមទារត្រូវផ្តល់ព័ត៌មានចាំបាច់ដូចខាងក្រោមដល់ អេ អាយ​ អេ ខេមបូឌា ដើម្បីទទួលបានការទាមទារ៖
    • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ត្រូវគ្នាជាមួយនឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែលបានផ្តល់ឱ្យក្នុងកំឡុងពេលចុះឈ្មោះស្នើសុំការការពារ)
    • លេខយោងអ្នកស្នើសុំ (ទទួលបានតាមរយៈសាររបញ្ជាក់ពី ក្រុមហ៊ុន)
    • លេខទូរស័ព្ទដែលបានប្រើប្រាស់ដើម្បីចុះឈ្មោះស្នើសុំការការពារ
    • លិខិត ឬវិញ្ញាបនប័ត្រពីមន្ទីរពេទ្យនៃមរណភាព និងពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ
    • សម្រាប់ការទាមទារសំណងលើមរណភាព អ្នកទទួលផលត្រូវផ្តល់ឯកសារបញ្ជាក់ពីទំនាក់ទំនងរវាងអ្នកត្រូវបានធានា និងអ្នកទទួលផល
    • ព័ត៌មានគណនីធនាគាររបស់អ្នកស្នើសុំ (រូបិយប័ណ្ណដុល្លារអាមេរិក)
    • ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការស្នើសុំរបាយការណ៍ ឬឯកសារផ្សេងទៀត ប្រសិនបើចាំបាច់។

ចំណាំ៖ ការទាមទារអាចអនុវត្តបានរហូតដល់រយៈពេល 60 ថ្ងៃស្តង់ដារនៃការទាមទារ ការកើតឡើងនៃព្រឹត្តិការណ៍ណាមួយដែលអាចបង្កឱ្យមានការទាមទារសម្រាប់បណ្ណសន្យារ៉ាប់រង។ ប្រសិនបើអ្នកទាមទារមិនផ្តល់ការជូនដំណឹងក្នុងរយៈពេលនេះទេ យើងនឹងមិនធ្វើឱ្យការទាមទារណាមួយមានសុពលភាពឡើយ ប្រសិនបើវាត្រូវបានបង្ហាញថាមិនមានហេតុផលត្រឹមត្រូវក្នុងការផ្តល់ជូនដំណឹងនោះ ហើយការជូនដំណឹងត្រូវបានផ្តល់ឱ្យបានឆាប់តាមដែលអាចធ្វើបាន។