AIA សម្រាប់សុខភាព* គឺជាដំណោះស្រាយធានារ៉ាប់រងផ្នែកសុខភាពសម្រាប់បុគ្គល ឬក្រុមគ្រួសារ ក្នុងការជួយសម្រួលក្នុងការទូទាត់លើចំណាយថ្លៃព្យាបាលដែលបណ្តាលពីជំងឺ ឬរបួសពីគ្រោះថ្នាក់ចៃដន្យណាមួយ។ គម្រោងធានារ៉ាប់រងសុខភាពនេះ ផ្តល់ការធានាក្នុងរយៈពេលវែងរហូតពេញមួយជីវិត។ នៅពេលលោកអ្នកទទួលបានការការពារជាមួយគម្រោងនេះហើយ លោកអ្នកនឹងគ្មានក្តីបារម្ភបើទោះបីជាអ្នកមានជំងឺធ្ងន់ធ្ងរណាមួយកើតឡើងក្រោយទទួលបានការការពារក៏ដោយ លោកអ្នកនឹងនៅតែបន្តទទួលបានការធានាជារៀងរហូត ជាមួយទំហំទឹកប្រាក់ធានា ចាប់ពី $10,000 រហូតដល់ $1.5លាន ជាមួយការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដើម្បីធានាថាសុខុមាលភាពរបស់អ្នកទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។
- អំពីដំណោះស្រាយ
- អត្ថប្រយោជន៍សម្រាប់អ្នក
- ដំណោះស្រាយស្រដៀងគ្នា
តើ AIA សម្រាប់សុខភាព ជាអ្វី?
* AIA សម្រាប់សុខភាពគឺជាគម្រោងធានារ៉ាប់រងបញ្ចូលគ្នារវាង AIA ចម្បង និង AIA សម្រាប់សុខភាព ដែលផ្តល់នូវការការពារអាយុជីវិត និងដំណោះស្រាយវេជ្ជសាស្រ្តនៅក្នុងគម្រោងតែមួយ។
ហេតុអ្វីដំណោះស្រាយ AIA សម្រាប់សុខភាព សំខាន់ និងជាជម្រើសដ៏សក្តិសមបំផុតសម្រាប់អ្នក?
សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត! ហេតុដូចនេះ លោកអ្នកគួរតែទទួលបានការការពារដ៏ល្អបំផុត នៅពេលផ្តើមគិតគូរពីសុខភាពរបស់អ្នក។ ការរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់សុខភាពដ៏ត្រឹមត្រូវពិតជាមានសារៈសំខាន់ ហើយអាចផ្តល់នូវការការពារសុខភាពដល់អ្នកតាមតម្រូវការយ៉ាងពេញលេញ។ អ្នកអាចធានាបានលើការចំណាយព្យាបាលជំងឺពីហោប៉ៅផ្ទាល់ខ្លួនក្នុងចំនួនតិចបំផុត ជាជំនួយយ៉ាងសំខាន់ផ្នែកហិរញ្ញវត្ថុភ្លាមៗដ៏មានតម្លៃ ដែលអាចជួយសម្រាលបន្ទុកលើចំណាយព្យាបាលជំងឺឱ្យបានទាន់ពេលវេលា តាំងពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ ការព្យាបាលអោយសះស្បើយឡើងវិញ។
គម្រោងធានារ៉ាប់រងសុខភាពពេញមួយជីវិតដំបូងគេនៅលើទីផ្សារកម្ពុជា
ជាដំណោះស្រាយសុខភាពក្នុងការជួយសម្រួលចំណាយលើការព្យាបាលជំងឺ ដែលផ្តល់ការការពាររយៈពេលវែងរហូតដល់អាយុ 100ឆ្នាំ។ អេ អាយ អេ ខេមបូឌាជាក្រុមហ៊ុនតែមួយគត់ ដែលនៅតែបន្តផ្តល់ការធានាជារៀងរហូត បើទោះបីជាលោកអ្នកបានកើតជំងឺធ្ងន់ធ្ងរណាមួយក៏ដោយបន្ទាប់ពីទទួលបានការការពាររួច។ យើងនឹងនៅបន្តជួយសម្រួលបន្ទុករបស់លោកអ្នកក្នុងស្ថានភាពលំបាកនេះ និងពេលលោកអ្នកត្រូវការបំផុត។
គម្រោងនេះផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន និងជាជំនួយហិរញ្ញវត្ថុភ្លាមៗយ៉ាងសំខាន់នៅពេលលោកអ្នកត្រូវការជាចាំបាច់បំផុតដែលមានដូចជា៖
- សម្រួលការចំណាយលើការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រួមមានសេវាបន្ទប់និងគ្រែ ថ្លៃអាហារ ថ្លៃឱសថ ថ្លៃសេវាកម្មធ្វើរោគវិនិច្ឆ័យរួមទាំងការពិនិត្យតាមដានស្ថានភាពជំងឺ និងថ្លៃចំណាយផែ្នកវេជ្ជសាស្រ្តផ្សេងៗទៀត។
- អត្ថប្រយោជន៍លើការព្យាបាលក្នុងផ្នែកសង្រ្គោះបន្ទាន់ប្រចាំថ្ងៃ។
- អត្ថប្រយោជន៍លើការវះកាត់ រួមបញ្ចូលថ្លៃបន្ទប់វះកាត់ និងថ្លៃវេជ្ជបណ្ឌិតចាក់ថ្នាំសណ្ដំ ដែលចាំបាច់តាមការកំណត់របស់វេជ្ជបណ្ឌិតជំនាញឯកទេស ឬវេជ្ជបណ្ឌិតជំងឺទូទៅ ឬអ្នកជំនាញ។
- អត្ថប្រយោជន៍លើការផ្លាស់ប្ដូរសរីរាង្គសំខាន់ៗ ឬការផ្លាស់ប្តូរខួរឆ្អឹង។
- អត្ថប្រយោជន៍លើការសង្គ្រោះបន្ទាន់ដែលបង្កឡើងពីគ្រោះថ្នាក់ចៃដន្យ រួមទាំងការព្យាបាលធ្មេញ ជាពិសេសមានអត្ថប្រយោជន៍លើរថយន្ដគិលានសង្គ្រោះបន្ទាន់។
- អត្ថប្រយោជន៍លើផលវិបាកក្នុងកំឡុងពេលមានផ្ទៃពោះ
- រួមទាំងអត្ថប្រយោជន៍សំខាន់ៗបន្ថែមផ្សេងទៀត ស្របទៅតាមគម្រោងធានារ៉ាប់ងដែលលោកអ្នកជ្រើសរើស។
គម្រោងធានារ៉ាប់រងសុខភាពដំបូងគេនៅកម្ពុជាដែលផ្តល់ការលើកទឹកចិត្តសម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ
គម្រោងធានារ៉ាប់រងសុខភាព “AIA សម្រាប់សុខភាព” មិនមែនត្រឹមតែមើលថែអ្នកពេលតែអ្នកឈឺនោះទេ។ គម្រោងនេះក៏មានផ្តល់ជូនជារង្វាន់លើកទឹកចិត្តការរស់នៅប្រកបដោយសុខភាពល្អ ឬការមិនទាមទារសំណងផងដែរ ក្នុងការជួយជំរុញលើកទឹកចិត្តបន្តថែទាំសុខភាពឱ្យកាន់តែប្រសើរជារៀងរាល់ថ្ងៃ។ អ្នកអាចប្រើអត្ថប្រយោជន៍នេះ ដើម្បីធ្វើសកម្មភាពលើការថែទាំបង្ការ ដូចជាការពិនិត្យសុខភាព ការចាក់វ៉ាក់សាំង ការថែទាំធ្មេញជាដើម។
ឧទាហរណ៍ លោកអ្នកមានកញ្ចប់ធានារ៉ាប់រងសុខភាពជាមួយ AIA សម្រាប់សុខភាព ដែលមានទំហំទឹកប្រាក់ធានាចំនួន $500,000 ដោយសារលោកអ្នកមិនបានធ្វើការទាមទារសំណងមកកាន់ក្រុមហ៊ុន ដូចនេះលោកអ្នកទទួលបានទឹកប្រាក់ $150 ដែលប្រើអត្ថប្រយោជន៍នេះយកទៅពិនិត្យសុខភាពប្រចាំឆ្នាំបាន។
បណ្តាញមន្ទីរពេទ្យប្រកបដោយគុណភាពទាំងក្នុង និងក្រៅប្រទេស
- សម្រួលក្នុងការចំណាយដោយប្រើប្រាស់សាច់ប្រាក់ខ្លូនឯងក្នុងចំនួនតិចតួចបំផុតត្រឹមតែ10% បន្ទាប់មកក្រុមហ៊ុន អេ អាយ អេខេមបូឌា នឹងជួយរ៉ាប់រងថ្លៃចំណាយទាំងអស់ ជាមួយមន្ទីរពេទ្យដៃគូច្រើនជាង 100កន្លែងទាំងក្នុង និងក្រៅប្រទេស។
- កាន់តែពិសេសយើងមានការផ្តល់ជូននៅអត្ថប្រយោជន៍បន្ថែមលើ “សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន” ប្រសិនបើអ្នករកឃើញថាមានជំងឺធ្ងន់ធ្ងរណាមួយបញ្ជាក់ពីវេជ្ជបណ្ឌិតជំនាញ ហើយលោកអ្នកចង់បានការពិគ្រោះយោបល់ និងការណែនាំអំពីមិតិទីពីរពីអ្នកជំនាញក្រៅប្រទេស (បណ្តាញអ្នកជំនាញឈានមុខគេច្រើនជាង 50,000 នាក់នៅជុំវិញពិភពលោក)។
ការបន្តសុពលភាពបណ្ណសន្យារ៉ាប់រង “AIA សម្រាប់សុខភាព”
យើងខ្ញុំសូមជម្រាបជូនលោកអ្នកថា ចំពោះការបន្តសុពលភាពបណ្ណសន្យារ៉ាប់រង “AIA ចម្បង និង AIA សម្រាប់សុខភាព” យើងខ្ញុំនឹងជូនដំណឹងតាមរយៈកម្មវិធី AIA+ និង តេឡេក្រាម ឬ ការផ្ញើសារទូរស័ព្ទ (SMS) 30ថ្ងៃមុនថ្ងៃផុតសុពលភាពធានារ៉ាប់រង។ នៅពេលទឹកប្រាក់បន្តសុពលភាពត្រូវបានទូទាត់ លោកអ្នកបានយល់ព្រមបន្តការការពាររបស់លោកអ្នកជាមួយ អេ អាយ អេ ខេមបូឌា។ សម្រាប់ព័ត៌មានបន្ថែម ឬប្រសិនលោកអ្នកត្រូវការការប្រឹក្សាយោបល់បន្ថែមលើការបន្តសុពលភាពបណ្ណសន្យារ៉ាប់រងនេះ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈតេលេក្រាម AIACambodia_bot ឬទាក់ទងទីប្រឹក្សាផែនការជីវិតរបស់លោកអ្នក ឬទាក់ទងតាមរយៈទូរស័ព្ទសេវាកម្មអតិថិជនរបស់យើងខ្ញុំ +855 86 999242។ សូមអរគុណ។
យើងខ្ញុំសូមប្តេជ្ញាយ៉ាងមុតមាំ ក្នុងការជួយអតិថិជនឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ សូមថ្លែងអំណរគុណសាជាថ្មី ដែលបានជ្រើសរើសក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក យើងខ្ញុំ។
សំណួរដែលត្រូវបានសួរញឹកញាប់
ចំនួនអតិបរមាដែលនឹងបង់ជូនទៅកាន់អ្នកត្រូវបានធានារ៉ាប់រងនីមួយៗសម្រាប់មួយជីវិតនៃការធានា។ កម្រិតអតិបរមាក្នុងមួយជីវិតនៃផលិតផល AIA សម្រាប់សុខភាព គឺ 2 ដងនៃកម្រិតអតិបរមាប្រចាំឆ្នាំសរុប។
ការចូលរួមចំណែកនៃការចំណាយគឺជាជម្រើសនៃការទូទាត់ដែលអាចអនុវត្តបានសម្រាប់គម្រោងដែលបានជ្រើសរើស នេះគឺជាចំនួនទឹកប្រាក់ដែលអ្នកត្រូវទទួលខុសត្រូវសម្រាប់ការចំណាយលើការថែទាំសុខភាព។ ការចូលរួមចំណែកនៃការចំណាយគឺ 10% នៃការចំណាយលើការព្យាបាលជាក់ស្តែងដែលការពារក្រោមផលិតផល AIA សម្រាប់សុខភាព។
អ្នកនឹងត្រូវចូលរួមចំណែកនៃការចំណាយសម្រាប់ការព្យាបាលនីមួយៗ រហូតដល់អ្នកឈានដល់កម្រិតអតិបរមាសម្រាប់ចំណាយពីហោប៉ៅផ្ទាល់ខ្លួន។ កម្រិតអតិបរមានេះគឺសម្រាប់ 1 ព្រឹត្តិការណ៍។ សម្រាប់ 1 ព្រឹត្តិការណ៍ សំដៅលើ ជំងឺ ឬរបួសណាមួយ ដែលបង្កពីមូលហេតុតែមួយ រួមបញ្ចូលផលវិបាកផ្សេងៗ ដែលពាក់ព័ន្ធ។
កម្រិតមិនធ្វើសំណងគឺជាចំនួននៃចំណាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ដែលអ្នកត្រូវចេញដោយខ្លួនឯងជាមុនសិន មុនពេលអត្ថប្រយោជន៍ណាមួយត្រូវបង់ដោយក្រុមហ៊ុននៅក្រោមបណ្ណសន្យារ៉ាប់រងនេះក្នុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនីមួយៗ។
ឧទាហរណ៍: ប្រសិនបើអ្នកទិញផលិតផល AIA សម្រាប់សុខភាព ជាមួយនឹងជម្រើសកម្រិតមិនធ្វើសំណងចំនួន $5,000 សម្រាប់រៀងរាល់ឆ្នាំនៃបណ្ណសន្យារ៉ាប់រងនីមួយៗ អ្នកនឹងត្រូវទទួលខុសត្រូវប្រាក់ចំនួន $5,000 ដំបូងនៃចំណាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់ មុនពេលអត្ថប្រយោជន៍ណាមួយត្រូវបង់ក្រោម
បណ្ណសន្យារ៉ាប់រងនេះ។ នៅពេលដែលកម្រិតមិនធ្វើសំណងដល់កម្រិត $5,000 ហើយ ក្រុមហ៊ុន AIA នឹងបង់ចំណាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទាំងអស់សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនៃបណ្ណសន្យារ៉ាប់រងនេះ រហូតដល់កម្រិតអតិបរមាប្រចាំឆ្នាំសរុប។
ឧទាហរណ៍: ប្រសិនបើអ្នកមានគម្រោងធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដែលមានកម្រិតអតិបរមាប្រចាំឆ្នាំចំនួន $5,000 ដែលការពារដោយក្រុមហ៊ុនរបស់អ្នក ហើយអ្នកចង់ទិញផលិតផលធានារ៉ាប់រង AIA សម្រាប់សុខភាព គម្រោង 150K ជាមួយនឹងជម្រើសកម្រិតមិនធ្វើសំណង $5,000 ដើម្បីបន្ថែមពីលើធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តរបស់អ្នក។ ដូច្នេះហើយ ជារៀងរាល់ឆ្នាំ អ្នកអាចប្រើគម្រោងធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តរបស់ក្រុមហ៊ុនរបស់អ្នកដើម្បីបង់ 5,000 ដំបូងនៃចំណាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់។ នៅពេលដែលកម្រិតមិនធ្វើសំណងដល់កម្រិត $5,000 ហើយ ក្រុមហ៊ុន AIA នឹងបង់ចំណាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទាំងអស់សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនៃបណ្ណសន្យារ៉ាប់រងនេះ រហូតដល់កម្រិតអតិបរមាប្រចាំឆ្នាំសរុប។
ក្រុមហ៊ុន AIAនឹងផ្តល់ជារង្វាន់លើកទឹកចិត្ត ក្នុងការរស់នៅប្រកបដោយសុខភាពល្អក្នុងការបន្តថែទាំសុខភាពឱ្យកាន់តែប្រសើរជារៀងរាល់ថ្ងៃ។ អ្នកអាចប្រើអត្ថប្រយោជន៍នេះ ដើម្បីធ្វើសកម្មភាពលើការថែទាំបង្ការ ដូចជាការពិនិត្យសុខភាព ការចាក់វ៉ាក់សាំង ការថែទាំធ្មេញជាដើម។
អ្នកអាចទិញផលិតផល AIA សម្រាប់សុខភាព កញ្ចប់គ្រួសារសម្រាប់សមាជិកគ្រួសាររបស់អ្នក ដើម្បីឱ្យគ្រួសាររបស់អ្នកទាំងអស់ការពារក្រោមបណ្ណសន្យារ៉ាប់រងតែមួយ។ ដោយត្រូវអនុលោមតាម ខ និងលក្ខខណ្ឌសម្រាប់ផលិតផល។
ក្រុមហ៊ុន AIA នឹងបន្តបណ្ណសន្យារ៉ាប់រងរបស់អ្នក ទោះបីជាអ្នកអកុសលធ្លាក់ខ្លួនឈឺនូវថ្ងៃណាមួយ ហើយត្រូវការទាមទារសំណងថ្លៃព្យាបាលយ៉ាងច្រើនពីបណ្ណសន្យារ៉ាប់រងរបស់អ្នកក៏ដោយ។
សូមទាក់ទងមកកាន់សេវាបម្រើអតិថិជន AlA Client Care
ទូរស័ព្ទលេខ៖ 086 999 242
តេឡេក្រាម៖ AIA Cambodia bot
សូមផ្តល់ព័ត៌មានរបស់លោកអ្នកតាមរយៈតំណនេះ ទីប្រឹក្សាផែនការជីវិតយើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នកក្នុងពេលឆាប់ៗខាងមុខ!
ដំណោះស្រាយស្រដៀងគ្នា
ព័ត៌មានសំខាន់ផ្សេងៗទៀត
ប្រសិនបើអ្នកចង់ធ្វើការទាមទារសំណង អ្នកត្រូវបំពេញទម្រង់បែបបទទាមទារសំណង និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90 ថ្ងៃធ្វើការ ពីការកើតឡើងនៃព្រឹត្តិការណ៍ដែលត្រូវបានធានារ៉ាប់រង។ ដើម្បីទាមទារសំណង អ្នកត្រូវចូលទៅកាន់ AIA+ ឬ ទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIACambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត អេ អាយ អេ។
រាល់ឯកសារ និងភស្តុតាងចាំបាច់ដែលត្រូវដាក់ភ្ជាប់ជាមួយនឹងទម្រង់បែបបទទាមទារសំណងមកកាន់ក្រុមហ៊ុន AIA មានដូចជា វិក័យប័ត្រច្បាប់ដើម វិញ្ញាបនបត្រវេជ្ជសាស្រ្ត របាយការណ៍ចេញពីមន្ទីរពេទ្យ និងឯកសារវេជ្ជសាស្រ្តផ្សេងទៀត។ ក្នុងករណី កាលបរិច្ឆេទចូលសម្រាក និងកាលបរិច្ឆេទចេញពីមន្ទីរពេទ្យ គឺជាកាលបរិច្ឆេទតែមួយ នៅលើរបាយការណ៍ចេញពីមន្ទីរពេទ្យ ឬវិញ្ញាបនបត្រវេជ្ជសាស្រ្ត ត្រូវមានការបញ្ជាក់ពីកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់។ រាល់ឯកសារវេជ្ជសាស្រ្តទាំងអស់ ត្រូវតែចេញដោយ និងទទួលស្គាល់ពីមន្ទីរវេជ្ជសាស្រ្តដែលមានអាជ្ញាបណ្ណស្របច្បាប់លើការផ្ដល់សេវាព្យាបាលវេជ្ជសាស្រ្តនៅក្នុងប្រទេស។
អ្នកទាមទារសំណងអាចស្នើសុំសំណង ប្រសិនបើករណីត្រូវទាមទារសំណង និងការព្យាបាលផ្នែកវេជ្ជសាស្រ្តកើតឡើងក្នុងកំឡុងពេលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព។
លោកអ្នកអាចបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងរបស់លោកអ្នកជាមួយដៃគូបង់ប្រាក់របស់យើង សូមចុចនៅទីនេះ