AIA សម្រាប់កូន

AIA សម្រាប់កូន

ផ្តល់ក្តីស្រលាញ់ចំពោះកូនតាមរយៈការធានារ៉ាប់រងការអប់រំ

icon health

AIA សម្រាប់កូន

ផ្តល់ក្តីស្រលាញ់ចំពោះកូនតាមរយៈការធានារ៉ាប់រងការអប់រំ

អាយុចុះឈ្មោះដំបូង

30 ថ្ងៃ - 60 ឆ្នាំ

រយៈពេលនៃការធានារ៉ាប់រង

15 - 22 ឆ្នាំ

តើ AIA សម្រាប់កូន ជាអ្វី?

AIA សម្រាប់កូន ជាគម្រោងសន្សំដែលផ្ដល់ការធានាកញ្ចប់ហិរញ្ញវត្ថុបំរុងលើការសិក្សារបស់កូនអ្នក នៅថ្នាក់ឧត្តមសិក្សា​ ហើយជាចំនែកមួយដ៏សំខាន់ជួយសម្រួលក្នុងការរស់នៅ និងជាពិសេសផ្តល់ជូននូវការការពារផ្នែកហិរញ្ញវត្ថុ សម្រាប់កូនជាទីស្រឡាញ់របស់អ្នក ប្រសិនបើមានគ្រោះអកុសលណាមួយកើតឡើងដោយមិននឹកស្មានដល់ចំពោះអ្នក។

គម្រោងនេះផ្តល់ជូនជាមួយនឹងលក្ខណៈពិសេសគួរឱ្យទាក់ទាញ៖

អត្ថប្រយោជន៍លើការសិក្សា សម្រាប់បង់ថ្លៃសិក្សារបស់កូនអ្នកដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និង *អត្ថប្រយោជន៍បន្ថែមលើការសិក្សា ជាប្រាក់ជំនួយបន្ថែម ប្រសិនបើព្រឹត្តិការណ៍អកុសលណាមួយកើតឡើងដោយទទួលមរណភាព​ ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

អត្ថប្រយោជន៍លើការបញ្ចប់ការសិក្សា សម្រាប់អបអរសាទរភាពជោគជ័យ ការបញ្ចប់ការសិក្សាតាមកម្រិតនីមួយៗ

អត្ថប្រយោជន៍ការពារ និង ការរួចកាតព្វកិច្ចបង់បុព្វលាភធានារ៉ាប់រងនាពេលអនាគត លើករណីមរណភាព ឬ ពិការភាពទាំាងស្រុង និងជាអចិន្ត្រៃយ៍ កើតមានឡើងចំពោះអ្នកត្រូវបានធានា

• ភាពបត់បែននៃរយៈពេលនៃការធានារ៉ាប់រងចាប់ពី 15 ទៅ 22 ឆ្នាំជាមួយនឹងជម្រើស 4 ផ្សេងគ្នាសម្រាប់រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង 5, 10, 15 និង 18 ឆ្នាំ។

* អត្ថប្រយោជន៍បន្ថែមលើការសិក្សានឹងអាចអនុវត្តបានតែចំពោះអ្នកត្រូវបានធានារ៉ាប់រងដែលមានអាយុចាប់ពី 18 ឆ្នាំឡើងខណៈពេលចុះឈ្មោះដំបូង។

តើ AIA សម្រាប់កូន ជួយអ្នករៀបចំផែនការអនាគតការសិក្សាដ៏ត្រចះត្រចង់របស់បុត្រធីតាអ្នកបានយ៉ាងដូចម្តេច?

បន្ថែមការការពារលើគម្រោងធានារ៉ាប់រង AIA សម្រាប់កូន ជាមួយជម្រើសផលិតផលធានារ៉ាប់រងបន្ថែម

ព័ត៌មានសំខាន់ផ្សេងៗទៀត

  1. ផលិតផលធានារ៉ាប់រងបន្ថែមលើប្រាក់ឧបត្ថម្ភគ្រួសារ
  2. ផលិតផលធានារ៉ាប់រងបន្ថែមលើមរណភាព ពិការភាព និងការរលាកដោយគ្រោះថ្នាក់ចៃដន្យ
  3. ផលិតផលធានារ៉ាប់រងបន្ថែមសម្រាប់ចំណាយលើការសម្រាកក្នុងមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ចៃដន្យ
  4. ផលិតផលធានារ៉ាប់រងលើការលើកលែងការបង់បុព្វលាភធានារ៉ាប់រងផ្លាស់
  5. ផលិតផលធានារ៉ាប់រងលើការលើកលែងការបង់បុព្វលាភធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ
  6. ផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ
  7. អត្ថប្រយោជន៍ប្រាក់ឧបត្ថម្ភសម្រាកក្នុងមន្ទីរពេទ្យ
  8. អត្ថប្រយោជន៍ការពារគ្រោះថ្នាក់ចៃដន្យសម្រាប់កូន
  9. អត្ថប្រយោជន៍ការពារជំងឺធ្ងន់ធ្ងរសម្រាប់កូន

  1. AIA សម្រាប់កូន
  2. ផលិតផលធានារ៉ាប់រងបន្ថែមលើប្រាក់ឧបត្ថម្ភគ្រួសារ
  3. ផលិតផលធានារ៉ាប់រងបន្ថែមលើមរណភាព ពិការភាព និងការរលាកដោយគ្រោះថ្នាក់ចៃដន្យ
  4. ផលិតផលធានារ៉ាប់រងបន្ថែមលើចំណាយសម្រាកក្នុងមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ចៃដន្យ
  5. ផលិតផលធានារ៉ាប់រងលើការលើកលែងការបង់បុព្វលាភធានារ៉ាប់រងផ្លាស់
  6. ផលិតផលធានារ៉ាប់រងលើការលើកលែងការបង់បុព្វលាភធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ
  7. ផលិតផលធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរ
  8. អត្ថប្រយោជន៍ប្រាក់ឧបត្ថម្ភសម្រាកក្នុងមន្ទីរពេទ្យ
  9. អត្ថប្រយោជន៍ការពារគ្រោះថ្នាក់ចៃដន្យសម្រាប់កូន
  10. អត្ថប្រយោជន៍ការពារជំងឺធ្ងន់ធ្ងរសម្រាប់កូន

ប្រសិនបើអ្នកចង់ធ្វើការទាមទារសំណង អ្នកត្រូវបំពេញទម្រង់បែបបទទាមទារសំណង និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90 ថ្ងៃធ្វើការ ពីការកើតឡើងនៃព្រឹត្តិការណ៍ដែលត្រូវបានធានារ៉ាប់រង។ ដើម្បីទាមទារសំណង អ្នកត្រូវចូលទៅកាន់  AIA+ ឬ ទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIACambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត អេ អាយ អេ។

រាល់ឯកសារ និងភស្តុតាងចាំបាច់ដែលត្រូវដាក់ភ្ជាប់ជាមួយនឹងទម្រង់បែបបទទាមទារសំណងមកកាន់ក្រុមហ៊ុន AIA មានដូចជា វិក័យប័ត្រច្បាប់ដើម វិញ្ញាបនបត្រវេជ្ជសាស្រ្ត របាយការណ៍ចេញពីមន្ទីរពេទ្យ និងឯកសារវេជ្ជសាស្រ្តផ្សេងទៀត។ ក្នុងករណី កាលបរិច្ឆេទចូលសម្រាក និងកាលបរិច្ឆេទចេញពីមន្ទីរពេទ្យ គឺជាកាលបរិច្ឆេទតែមួយ នៅលើរបាយការណ៍ចេញពីមន្ទីរពេទ្យ ឬវិញ្ញាបនបត្រវេជ្ជសាស្រ្ត ត្រូវមានការបញ្ជាក់ពីកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់។ រាល់ឯកសារវេជ្ជសាស្រ្តទាំងអស់ ត្រូវតែចេញដោយ ​និងទទួលស្គាល់ពីមន្ទីរវេជ្ជសាស្រ្តដែលមានអាជ្ញាបណ្ណស្របច្បាប់លើការផ្ដល់សេវាព្យាបាលវេជ្ជសាស្រ្តនៅក្នុងប្រទេស។

អ្នកទាមទារសំណងអាចស្នើសុំសំណង ប្រសិនបើករណីត្រូវទាមទារសំណង និងការព្យាបាលផ្នែកវេជ្ជសាស្រ្តកើតឡើងក្នុងកំឡុងពេលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព។

លោក​អ្នក​អាច​បង់​ប្រាក់បុព្វលាភសម្រាប់​បណ្ណសន្យារ៉ាប់រង​របស់​លោក​អ្នកជាមួយដៃគូបង់ប្រាក់របស់យើង សូមចុចនៅទីនេះ