អេ អាយ អេ ខេមបូឌា ផ្តល់សន្តិភាពផ្លូវចិត្តជូនលោកអ្នកក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ តាមរយៈការផ្តល់ជូនដោយឥតគិតថ្លៃលើការការពារហិរញ្ញវត្ថុបណ្តាលមកពី គ្រោះថ្នាក់ចៃដន្យ ចាប់ពីថ្ងៃទី15 ឆ្នូ 2025 រហូតដល់ 31 មករា 2026។
| អត្ថប្រយោជន៍ផ្តល់ជូន | អត្ថប្រយោជន៍ការពារ | រយៈពេលនៃការការពារ | |
|
|
អត្ថប្រយោជន៍លើការព្យាបាល ដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ
|
50 ដុល្លារអាមេរិក | ចាប់ពីថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ 2025 រហូតដល់ថ្ងៃទី 31 ខែ មករា ឆ្នាំ 2026 |
|
|
អត្ថប្រយោជន៍លើមរណភាព ឬពិការភាព ដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ
|
2500 ដុល្លារអាមេរិក | |
|
|
អត្ថប្រយោជន៍លើមរណភាព
|
100 ដុល្លារអាមេរិក |
ឬទៅកាន់សាខាធនាគារដៃគូដែលនៅជិតអ្នកបំផុត (ធនាគារដៃគូ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ធនាគារកម្ពុជាសាធារណៈ)
ខ និងលក្ខខណ្ឌ
- ការផ្តល់ជូនការការពារដោយឥតគិតថ្លៃលើគ្រោះថ្នាក់ចៃដន្យ ដែលបានស្នើសុំការការពារបានជោគជ័យ (“អ្នកស្នើសុំ”) ចាប់ពីថ្ងៃទី 01 ខែ វិច្ឆិកា រហូតដល់ ថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2025 តែប៉ុណ្ណោះ។
- សុពលភាពធានារ៉ាប់រងនេះផ្តល់ជូនរយៈពេល 45ថ្ងៃ (ចាប់ពីថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2025 រហូតដល់ថ្ងៃទី 31 ខែ មករា ឆ្នាំ 2026)។
- ការផ្តល់ជូននេះសម្រាប់តែអតិថិជនថ្មីដែលមិនមានបណ្ណសន្យារ៉ាប់រងជាមួយ អេ អាយ អេ ខេមបូឌា ក្នុងអំឡុងពេលនៃការស្នើសុំនិងអនុម័តលើការស្នើសុំ។
- អ្នកទទួលបានការផ្តល់ជូននេះត្រូវតែមានអាយុចាប់ពី 18ឆ្នាំ ទៅ 50ឆ្នាំគិតត្រឹមថ្ងៃនៃការស្នើសុំ។
- អតិថិជនម្នាក់អាចទទួលបានតែម្តងប៉ុណ្ណោះ។
- អតិថិជនដែលធ្វើការការស្នើសុំតម្រូវឲ្យផ្តល់ព័ត៌មានចាំបាច់ដូចខាងក្រោមដើម្បីទទួលបានការផ្តល់ជូននេះ៖
- ឈ្មោះពេញ (នាមខ្លួន និងនាមត្រកូលដូចនឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន)
- ភេទ
- ថ្ងៃខែកំណើត
- ទីតាំង
- សញ្ជាតិ
- លេខអត្តសញ្ញាណប័ណ្ណខ្មែរ ឬលិខិតឆ្លងដែន
- លេខទូរស័ព្ទ
- អតិថិជនដែលធ្វើការស្នើសុំដោយជោគជ័យ នឹងទទួលបានសារបញ្ជាក់ជាភាសារខ្មែរតាមរយៈតេឡេក្រាមជាមួយលេខយោងអតិថិជនដើម្បីទទួលបានការធានារ៉ាប់រងដោយឥតគិតថ្លៃនេះ។
- អេ អាយ អេ ខេមបូឌា សូមរក្សាសិទ្ធិក្នុងការបដិសេធការទាមទារ ប្រសិនបើព័ត៌មានដែលផ្តល់ដោយអតិថិជន ឬអ្នកទទួលផលត្រូវបានរកឃើញថាមិនពិត និងមិនត្រឹមត្រូវ។
- ក្នុងករណីអត្ថប្រយោជន៍ពេញលេញនៃការធានារ៉ាប់រងដោយឥតគិតថ្លៃនេះត្រូវបានបង់ទៅឱ្យអ្នកទាមទារ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ។
- អេ អាយ អេ ខេមបូឌា សូមរក្សាសិទ្ធិក្នុងការកែប្រែលើ ខ និង លក្ខខណ្ឌនៃការផ្តល់ជូននេះ ឬក៏បញ្ឈប់លើការផ្តល់ជូនតាមការសម្រេចរបស់ក្រុមហ៊ុនដោយពុំមានការជូនដំណឹងទុកជាមុន។
- ខ និងលក្ខខណ្ឌផ្សេងទៀតនៃការធានារ៉ាប់រងដោយឥតគិតថ្លៃនេះ ត្រូវបានអនុវត្តតាមឯកសារ និងស្តង់ដារបណ្ណសន្យារ៉ាប់រង អេ អាយ អេ ខេមបូឌា។
របៀបទាមទារសំណង
- ដើម្បីធ្វើការទាមទារសំណងលើអត្ថប្រយោជន៍លើមរណភាព និងពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យក្នុងរយៈពេលនៃ ការការពារ អ្នកស្នើសុំ អាចទាក់ទងមកកាន់សេវាបម្រើអតិថិជន ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ
(+855) 86 999 242 ឬតាមរយៈអ៊ីមែល kh.claim@aia.com ឬតាមរយៈតេឡេក្រាម AIA Cambodia Bot - អ្នកទាមទារត្រូវផ្តល់ព័ត៌មានចាំបាច់ដូចខាងក្រោមដល់ អេ អាយ អេ ខេមបូឌា ដើម្បីទទួលបានការទាមទារ៖
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ត្រូវគ្នាជាមួយនឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែលបានផ្តល់ឱ្យក្នុងកំឡុងពេលចុះឈ្មោះស្នើសុំការការពារ)
- លេខយោងអ្នកស្នើសុំ (ទទួលបានតាមរយៈសាររបញ្ជាក់ពី ក្រុមហ៊ុន)
- លេខទូរស័ព្ទដែលបានប្រើប្រាស់ដើម្បីចុះឈ្មោះស្នើសុំការការពារ
- លិខិត ឬវិញ្ញាបនប័ត្រពីមន្ទីរពេទ្យនៃមរណភាព និងពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ
- សម្រាប់ការទាមទារសំណងលើមរណភាព អ្នកទទួលផលត្រូវផ្តល់ឯកសារបញ្ជាក់ពីទំនាក់ទំនងរវាងអ្នកត្រូវបានធានា និងអ្នកទទួលផល
- ព័ត៌មានគណនីធនាគាររបស់អ្នកស្នើសុំ (រូបិយប័ណ្ណដុល្លារអាមេរិក)
- ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការស្នើសុំរបាយការណ៍ ឬឯកសារផ្សេងទៀត ប្រសិនបើចាំបាច់។
ចំណាំ៖ ការទាមទារអាចអនុវត្តបានរហូតដល់រយៈពេល 60 ថ្ងៃស្តង់ដារនៃការទាមទារ ការកើតឡើងនៃព្រឹត្តិការណ៍ណាមួយដែលអាចបង្កឱ្យមានការទាមទារសម្រាប់បណ្ណសន្យារ៉ាប់រង។ ប្រសិនបើអ្នកទាមទារមិនផ្តល់ការជូនដំណឹងក្នុងរយៈពេលនេះទេ យើងនឹងមិនធ្វើឱ្យការទាមទារណាមួយមានសុពលភាពឡើយ ប្រសិនបើវាត្រូវបានបង្ហាញថាមិនមានហេតុផលត្រឹមត្រូវក្នុងការផ្តល់ជូនដំណឹងនោះ ហើយការជូនដំណឹងត្រូវបានផ្តល់ឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ស្វែងយល់បន្ថែមអំពីគម្រោងនីមួយៗ
ករណីមិនធានា
1. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើមរណភាព និង អត្ថប្រយោជន៍លើពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ
ផលិតផលធានារ៉ាប់រងបន្ថែមនេះនឹងមិនធានាលើមរណភាព ឬពិការភាពដោយសារគ្រោះថ្នាក់ចៃដន្យ ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយខាងក្រោមនេះ៖
- ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឱ្យរបួសខ្លួនឯងណាមួយទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬដោយសមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- ការរលូតកូន ការមានផ្ទៃពោះ ការសម្រាលកូន ឬផលវិបាកក្នុងកំឡុងពេលមានផ្ទៃពោះ លើកលែងតែព្រឹត្តិការណ៍បែបនេះត្រូវបានបង្កឡើងដោយសារគ្រោះថ្នាក់ចៃដន្យ
- ឧបទ្ទវហេតុដែលកើតឡើងខណៈពេលដែល ឬដោយសារសមាជិកអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ឱសថដែលមិនបានចេញដោយវេជ្ជបញ្ជា ឬគ្រឿងញៀនខុសច្បាប់ផ្សេងៗ ឬ
- ទម្រង់ណាមួយនៃជំងឺផ្លូវចិត្ត ឬវិកលចរិក ឬ
- រោគក្លន ការបង្ករោគដោយផ្សិត ឬបាក់តេរី (លើកលែងតែការកើតខ្ទុះដែលកើតចេញពីមុខរបួស ឬដំបៅដែលបង្កដោយគ្រោះថ្នាក់) ឬ
- របួសដែលបណ្តាលមកពីសត្វល្អិតខាំ រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹម មូសខាំ និងឃ្មុំទិច ឬ
- ការចូលរួមក្នុងកីឡាអាជីព ឬសកម្មភាពដែលមានគ្រោះថ្នាក់ដូចជា ការហក់លោតពីទីអាកាសខ្ពស់ (skydiving) ការលោតឆ័ត្រយោង (parachuting) ការលោតពីទីខ្ពស់ដោយប្រើខ្សែរពួរ (bungee jumping) ការឡើងភ្នំ ប្រណាំង ការជ្រមុជទឹក (Scuba diving) ការប្រណាំងក្នុងទម្រង់ណាមួយ ឬ
- ការចូលរួមក្នុងការធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរធម្មតាក្នុងយន្តហោះពាណិជ្ជកម្មដែលចុះបញ្ជីការត្រឹមត្រូវដែលធ្វើការជាប្រចាំតាមគន្លងផ្លូវអាកាស ឬខណៈពេលដែលសមាជិកអ្នកត្រូវបានធានារ៉ាប់រងធ្វើការជាអ្នកបើកយន្តហោះ ឬអ្នកបម្រើលើយន្តហោះណាមួយ ឬ
- កូដកម្ម កុប្បកម្ម ចលាចលសង្គម ការបះបោរ ឬសកម្មភាពភេរវជន ឬ
- សង្គ្រាមដែលបានប្រកាស ឬមិនបានប្រកាស ឬបដិវត្តន៍ ឬ
- ការចូលបម្រើក្នុងជួរកងទ័ព ក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្រ្គាមក្តី ឬក្រោមបញ្ជាប្រតិបត្តិការសង្រ្គាមឬការស្ដារសណ្តាប់ធ្នាប់សាធារណៈ ឬ
- អាវុធនុយក្លេអ៊ែរ ចំហាយសាយភាពជាតិវិទ្យុសកម្ម ឬវិទ្យុសកម្មពីឥន្ធនៈនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរដែលកើតចេញពីចំហេះនៃឥន្ធនៈ
នុយក្លេអ៊ែរ និងដំណើរការនៃការបំប្លែង ឬការលាយបញ្ចូលគ្នានៃនុយក្លេអ៊ែរ ឬ - មរណភាព ឬពិការភាពដោយសារគ្រោះថ្នាក់ចៃដន្យដែលបណ្ដាលមកពីជំងឺ ឬមេរោគណាមួយ ឬ
- ពិការភាពដោយសារគ្រោះថ្នាក់ចៃដន្យដែលបណ្តាលមកពីបញ្ហាផ្លូវកាយ ឬផ្លូវចិត្តដែលកើតមានមុនកាលបរិច្ឆេទដែលបណ្ណសន្យារ៉ាប់រងមានសុពលភាព ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំ ឬរបាយការណ៍សុខភាព។
2. ករណីមិនធានាសម្រាប់ អត្ថប្រយោជន៍លើការព្យាបាល ដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ
- ផលិតផលធានារ៉ាប់រងបន្ថែមនេះនឹងមិនធានាលើការព្យាបាលលើរបួសស្នាម ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយខាងក្រោមនេះ៖
- ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឱ្យរបួសខ្លួនឯងណាមួយទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- បទល្មើសព្រហ្មទណ្ឌដែលបានប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬដោយសមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- ការរលូតកូន ការមានផ្ទៃពោះ ការសម្រាលកូនឬផលវិបាកក្នុងកំឡុងពេលមានផ្ទៃពោះ ឬ
- ឧបទ្ទវហេតុដែលកើតឡើងខណៈពេលដែល ឬដោយសារសមាជិកអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ឱសថដែលមិនបានចេញដោយវេជ្ជបញ្ជា ឬគ្រឿងញៀនខុសច្បាប់ផ្សេងៗ ឬ
- ទម្រង់ណាមួយនៃជំងឺផ្លូវចិត្តឬវិកលចរិក ឬ
- រោគក្លន ការបង្ករោគដោយផ្សិត ឬបាក់តេរី (លើកលែងតែការកើតខ្ទុះ ដែលកើតចេញពីមុខរបួស ឬដំបៅដែលបង្កដោយគ្រោះថ្នាក់) ឬ
- របួសដែលបណ្តាលមកពីសត្វល្អិតខាំ រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹម មូសខាំ និងឃ្មុំទិច ឬ
- ការចូលរួមក្នុងកីឡាអាជីព ឬសកម្មភាពដែលមានគ្រោះថ្នាក់ដូចជា ការហក់លោតពីទីអាកាសខ្ពស់ (skydiving) ការលោតឆ័ត្រយោង (parachuting) ការលោតពីទីខ្ពស់ដោយប្រើខ្សែរពួរ (bungee jumping) ការឡើងភ្នំ ប្រណាំង ការជ្រមុជទឹក (Scuba diving) ការប្រណាំងក្នុងទម្រង់ណាមួយ ឬ
- កូដកម្ម កុប្បកម្ម ចលាចលសង្គម ការបះបោរ ឬសកម្មភាពភេរវជន ឬ
- សង្គ្រាមដែលបានប្រកាស ឬមិនបានប្រកាស ឬបដិវត្តន៍ ឬ
- ការចូលបម្រើក្នុងជួរកងទ័ព ក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្រ្គាមក្តី ឬក្រោមបញ្ជាប្រតិបត្តិការសង្រ្គាម ឬការស្ដារសណ្តាប់ធ្នាប់សាធារណៈ ឬ
- អាវុធនុយក្លេអ៊ែរ ចំហាយសាយភាពជាតិវិទ្យុសកម្ម ឬវិទ្យុសកម្មពីឥន្ធនៈនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរដែលកើតចេញពីចំហេះនៃឥន្ធនៈ នុយក្លេអ៊ែរ និងដំណើរការនៃការបំប្លែង ឬការលាយបញ្ចូលគ្នានៃនុយក្លេអ៊ែរ ឬ
- ការព្យាបាលដែលបណ្ដាលមកពីជំងឺ ឬមេរោគណាមួយ ឬ
- ការព្យាបាលមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬការព្យាបាលដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យមុនកាលបរិច្ឆេទនៃសុពលភាព
បណ្ណសន្យារ៉ាប់រង ឬ - ការព្យាបាលដែលមិនមានភាពចាំបាច់