ការពារកាន់តែច្រើន សន្សំកាន់តែច្រើន ជាមួយ

ការផ្តល់ជូនពិសេស

ខែតុលា វិច្ឆិកា ធ្នូ 2026

ការពារកាន់តែច្រើន សន្សំកាន់តែច្រើន ជាមួយការផ្តល់ជូនពិសេស ខែតុលា វិច្ឆកា ធ្នូ 2026!

ទទួលយកការការពារហិរញ្ញវត្ថុរបស់លោកអ្នកពី AIA ខេមបូឌា និងចែករំលែកឱកាសដ៏ពិសេសនេះជាមួយមិត្តភក្តិ និងសមាជិកគ្រួសាររឱ្យទទួលយកការការពារជាមួយគ្នា លោកអ្នកអាចទទួលបានអត្ថប្រយោជន៍កាន់តែពិសេស៖

🔴 ទទួលបានការសន្សំលើបុព្វលាភរ៉ាប់រងដំបូង 8% ឬរហូតដល់ 12% ឬ

⚽ ទទួលបានបទពិសោធដ៏ពិសេសនៅទីក្រុងឡុងដ៍ ជាមួយកូនជាទីស្រឡាញ់ ដឹកដៃអមកីឡាករឈុតធំចូលកីឡដ្ឋាន Tottenham Hotspur ព្រមទាំងសំបុត្រចូលទស្សនាការប្រកួតសម្រាប់អាណាព្យាបាលម្នាក់។

🔴 ទទួលបានទឹកប្រាក់ត្រឡប់មកវិញបន្ថែមសម្រាប់ការណែនាំជោគជ័យរហូតដល់ 8% ដែលបន្ថែមជាមួយការសន្សំលើបុព្វលាភរ៉ាប់រងដំបូង ធ្វើឱ្យអត្ថប្រយោជន៍សរុបពីការផ្តល់ជូនរបស់លោកអ្នកកើនឡើងរហូតដល់ 16%

👉 ចាប់ផ្តើមដំណើរហិរញ្ញវត្ថុរបស់លោកអ្នក និងណែនាំមិត្តភក្តិ គ្រួសារកសាងអនាគតហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់ជាមួយគ្នា។

ខ និងលក្ខខណ្ឌ

  • ការផ្តល់ជូននេះគឺសម្រាប់បណ្ណសន្យារ៉ាប់រងថ្មីដែលបានធ្វើការស្នើសុំ និងបានផ្តល់ជូនពីថ្ងៃ 2 តុលា ដល់ 31 ធ្នូ ឆ្នាំ 2026 ហើយស្របទៅតាមទឹកប្រាក់បង់បុព្វលាភរ៉ាប់រងដំបូងរបស់លោកអ្នកក្នុងការទទួល​បាន​ការផ្តល់ជូនខាងលើ។
  • ការផ្តល់ជូននេះគឺសម្រាប់អតិថិជនដែលទទួលយកការការពារហិរញ្ញវត្ថុលើគម្រោងធានារ៉ាប់រង AIA សម្រាប់ជីវិត ឬ AIA សម្រាប់សុខភាព ដែលបានកំណត់ប៉ុណ្ណោះ។
  • ​ការផ្តល់ជូននេះគឺសម្រាប់បុព្វលាភរ៉ាប់រងដំបូងនៃបណ្ណសន្យារ៉ាប់រង មួយ (1) ឬ ពីរ (2) ឡើងទៅ ដែលបានទទួលយកការការពារក្រោមម្ចាស់បណ្ណសន្យាធានារ៉ាប់រងតែមួយ (1) និងកំណត់សម្រាប់តែសមាជិកគ្រួសារផ្ទាល់របស់ម្ចាស់បណ្ណសន្យាធានារ៉ាប់រងប៉ុណ្ណោះ។
  • ការផ្តល់ជូន “ការដឹកដៃអមកីឡាករឈុតធំចូលកីឡដ្ឋាន Tottenham Hotspur” គឺសម្រាប់ម្ចាស់បណ្ណសន្យារ៉ាប់រងដែលមានកុមារអាយុចាប់ពី 5 ដល់ 14 ឆ្នាំ ប៉ុណ្ណោះ។
    • កុមារដែលមានសិទ្ធិទទួលបានអាចជា កូនប្រុស កូនស្រី ក្មួយប្រុស ឬក្មួយស្រីរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬកុមារផ្សេងទៀតដែលត្រូវបានយល់ព្រមដោយម្ចាស់បណ្ណសន្យារ៉ាប់រង។
    • ឯកសារយល់ព្រមត្រូវតែផ្តល់ជូនសម្រាប់ជាឯកសារយោង និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។
    • អតិថិជនក៏អាចជ្រើសរើសទទួលយកការបញ្ចុះតម្លៃ12% លើបុព្វលាភរ៉ាប់រងដំបូង ជំនួសការផ្តល់ជូនលើ “ការដឹកដៃអមកីឡាករឈុតធំចូលកីឡដ្ឋាន Tottenham Hotspur” ប្រសិនបើអតិថិជនមិនមានកូន ឬកុមារ ស្ថិតក្នុងចន្លោះអាយុចាប់ពី 5 ដល់ 14 ឆ្នាំ ឬអតិថិជនមិនមានចង់ទទួលយកការផ្តល់ជូននេះ។
  • ការផ្តល់ជូន ”ទឹកប្រាក់ត្រឡប់មកវិញបន្ថែមរហូតដល់ 8%” ផ្តល់ជូនសម្រាប់អតិថិជនដែលបានណែនាំអតិថិជនដោយជោគជ័យ ហើយការណែនាំចាប់ពី មួយ(1) នាក់ រហូតដល់បួន (4) នាក់។
    • បណ្ណសន្យារ៉ាប់រងនីមួយៗរបស់អតិថិជនដែលត្រូវបានណែនាំ ត្រូវស្របតាមលក្ខខណ្ឌបុព្វលាភរ៉ាប់រងដំបូងដែលបានកំណត់ ហើយត្រូវដាក់ពាក្យស្នើសុំក្នុងរយៈពេល 60ថ្ងៃ គិតចាប់ពីថ្ងៃដែលបណ្ណសន្យារ៉ាប់រងរបស់អតិថិជនអ្នកណែនាំមានសុពលភាព។
    • អតិថិជនដែលបានណែនាំនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ 2% សម្រាប់ការណែនាំជោគជ័យនីមួយៗ ដោយគណនាផ្អែកលើបុព្វលាភរ៉ាប់រងដំបូងរបស់អតិថិជនអ្នកណែនាំ និងកំណត់ត្រឹមការណែនាំជោគជ័យចំនួនបួន (4) នាក់ប៉ុណ្ណោះ។
  • ការផ្តល់ជូននេះមិនអាចប្តូរជាសាច់ប្រាក់បានទេ។
  • ការផ្តល់ជូននេះមិនអាចប្រើរួមគ្នាជាមួយការផ្តល់ជូនផ្សេងទៀតរបស់ AIA ខេមបូឌា ឡើយ។
  • ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រងសម្រេចចិត្តមិនទទួលយកការការពារអំឡុងពេលរងចាំ (Waiting Period) រយៈពេល 21 ថ្ងៃ AIA ខេមបូឌា សូមរក្សាសិទ្ធិក្នុងការដកសិទ្ធិរបស់អតិថិជនលើការទទួលបានការផ្តល់ជូននេះ។
  • AIA ខេមបូឌា សូមរក្សាសិទ្ធិក្នុងការកែប្រែលើ ខ និង លក្ខខណ្ឌនៃការផ្តល់ជូននេះ ឬក៏បញ្ឈប់លើការផ្តល់ជូនតាមការសម្រេចរបស់ក្រុមហ៊ុនដោយពុំមានការជូនដំណឹងទុកជាមុននោះទេ។

លក្ខខណ្ឌ និងការរៀបចំសម្រាប់ការផ្តល់ជូនលើ ការដឹកដៃអមកីឡាករ Tottenham Hotspur (ការស្នាក់រយៈពេល 4យប់)

  • សម្រាប់អតិថិជនទទួលយកការការពារថ្មី ដែលមានទឹកប្រាក់បុព្វលាភរ៉ាប់រងដំបូងស្របទៅតាមលក្ខខណ្ខដែលបានកំណត់។
  • ពេលវេលានៃការធ្វើដំណើរ នឹងប្រព្រឹត្តិទៅនៅខែឧសភា ឆ្នាំ 2027។
  • AIA ខេមបូឌា ទទួលបន្ទុកលើការចំណាយក្នុងអំឡុងពេលធ្វើដំណើរនេះដូចជា៖
    • ទិដ្ឋាការសម្រាប់ការធ្វើដំណើរ (មួយដង)
    • សំបុត្រយន្តហោះទៅមក
    • កន្លែងស្នាក់នៅ
    • ការធ្វើដំណើរពីអាកាសយានដ្ឋានទៅ​កន្លែងស្នាក់នៅ និងពីកន្លែងស្នាក់នៅទៅអាកាសយានដ្ឋាន
    • ការធ្វើដំណើរពី​កន្លែងស្នាក់នៅទៅកីឡដ្ឋាន និងពីកីឡដ្ឋានទៅកន្លែងស្នាក់នៅ
    • កូន/កុមារម្នាក់ នឹងចូលរួមដឹកដៃអមកីឡាករ Tottenham Hotspur
    • ម្តាយ ​ឬឪពុកទទួលបានសំបុត្រមួយ (1) ដើម្បីចូលទស្សនាការប្រកួតបាល់ទាត់