AIA សម្រាប់ជីវិត

2ការពារ5+ជំងឺធ្ងន់ធ្ងរ

ការពារហិរញ្ញវត្ថុគ្រួសាររបស់លោកអ្នករយៈពេល 5ឆ្នាំ ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ2ឆ្នាំ រួមទាំងការការពារលើជំងឺធ្ងន់ធ្ងរ

AIA សម្រាប់ជីវិត 2ការពារ5 + ជំងឺធ្ងន់ធ្ងរ

AIA សម្រាប់ជីវិត 2ការពារ5 + ជំងឺធ្ងន់ធ្ងរ

icon health

AIA សម្រាប់ជីវិត 2ការពារ5 + ជំងឺធ្ងន់ធ្ងរ

ការពារហិរញ្ញវត្ថុគ្រួសាររបស់លោកអ្នករយៈពេល 5ឆ្នាំ ក្នុងករណីមានគ្រោះអកុសណាមួយកើតឡើង ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ2ឆ្នាំ រួមទាំងការការពារលើជំងឺធ្ងន់ធ្ងរ

អាយុអាចទទួលយកការការពារ៖

18 ឆ្នាំ ដល់ 60 ឆ្នាំ

រយៈពេលបណ្ណសន្យារ៉ាប់រង៖

5ឆ្នាំ

តើគម្រោង 2ការពារ5 + ការពារជំងឺធ្ងន់ធ្ងរមានអត្ថប្រយោជន៍អ្វីខ្លះ?

សង្ខេបអំពីអត្ថប្រយោជន៍

សម្គាល់៖
*​​ សំដៅទៅលើ​ (1) អត្ថប្រយោជន៍ការពារគ្រួសារ ឬ​ (2) អត្ថប្រយោជន៍លើការស្តារនីតិសម្បទា
** សំដៅទៅលើ (1) អត្ថប្រយោជន៍ការពារគ្រួសារ ឬ (2) អត្ថប្រយោជន៍លើការស្តារនីតិសម្បទា និង(3) អត្ថប្រយោជន៍បន្ថែមលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ
*** សំដៅទៅលើ អត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺ (ទាំងដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយនៃជំងឺធ្ងន់ធ្ងរ)

ករណីមិនធានាសំខាន់

  • ការធ្វើអត្តឃាត ការធ្វើឲ្យរបួសខ្លួនឯង ទោះបីស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតី កំឡុងពេល 2 (ពីរ) ឆ្នាំ ចាប់ពីថ្ងៃចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាន ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
  • ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយអ្នក ឬដោយអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
  • វីរុសហ៊ីវ និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ រួមទាំងជំងឺអេដស៍ និង/ឬការផ្លាស់ ប្តូរ ការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍និង/ឬជំងឺដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ រួមទាំងជំងឺអេដស៍ ឬ
  • ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងខ និងលក្ខខណ្ឌជាធរមាន។
  • ករណីមិនធានាទាំងនេះ គឺជាចំនុចសំខាន់ខ្លះៗប៉ុណ្ណោះ។ សូមពិនិត្យមើលករណីមិនធានាលម្អិតទាំងស្រុង ក្នុងបណ្ណសន្យារ៉ាប់រង។

ការទាមទារសំណង

ប្រសិនបើអ្នក ចង់ធ្វើការទាមទារសំណង អ្នកត្រូវចូលទៅកាន់ AIA+ និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90ថ្ងៃពីព្រឹត្តិការកើតឡើងដូចបានចែងក្នុងកិច្ចសន្យា។ សម្រាប់ការទាមទារសំណងមរណៈភាព សូមទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIA Cambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត AIA របស់ម្ចាស់បណ្ណសន្យារ៉ាបរង។