ការពារអាយុជីវិត
ការពារខ្ញុំ និងមនុស្សដែលខ្ញុំស្រលាញ់
អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនរបស់យើង ផ្តល់ដំណោះស្រាយបែបថ្មីសម្រាប់តម្រូវការផ្ទាល់ខ្លួនជាក់លាក់របស់អ្នក។
ស្វែងយល់បន្ថែមគន្លឹះណែនាំថ្មីៗអំពីសុខភាព និងហិរញ្ញវត្ថុ។
សូមអានមើលនៅក្នុងទំព័រគន្លឹះសំខាន់ៗសម្រាប់អ្នកមួយសតវត្សរ៍ហើយ ដែល អេ អាយ អេ បានផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតទៅតាមបម្រែបម្រួលនៃតម្រូវការរបស់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ស្វែងយល់បន្ថែមYou have no bookmarked policies yet. Browse our products and bookmark for quick access.
You have no bookmarked policies yet. Browse our products and bookmark for quick access..
You have no bookmarked policies yet. Browse our products and bookmark for quick access.
{{title}}
{{label}}ទីប្រឹក្សាផែនការជីវិត អេ អាយ អេ រីករាយនឹងជួយអ្នកធ្វើការទាមទារសំណងរបស់អ្នក។ លោកអ្នកក៏អាចទូរស័ព្ទមកសេវាបម្រើអតិថិជន AIA Client Care យើងខ្ញុំ តាមរយៈ ០៨៦ ៩៩៩ ២៤២។
សូមទាក់ទងទីប្រឹក្សាផែនការជីវិតរបស់ គាត់អាចជួយអ្នកបាន ឬអ្នកអាចទាក់ទងមកកាន់លេខ ០៨៦ ៩៩៩ AIA ឬ ០៨៦ ៩៩៩ ២៤២។
ដំណើរការនៃការទាមទារសំណងរបស់អ្នក នឹងជម្រាបជូនអ្នកតាមរយៈលេខទូរស័ព្ទដែលអ្នកបានផ្តល់ជូនយើងខ្ញុំនៅក្នុងទម្រង់បែបបទទាមទារសំណង។
ប្រសិនបើលោកអ្នកធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរណាមួយ ដូចដែលបានធានាដោយអត្ថប្រយោជន៍ធានារ៉ាប់រងនេះ នៅក្នុងអំឡុងពេលធានារ៉ាប់រងរបស់អ្នក យើងនឹងផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍សម្រាប់ព្យាបាល ដើម្បីបន្ថយបន្ទុករបស់អ្នកលើការចំណាយថ្លៃវេជ្ជសាស្ត្រដែលមានតម្លៃថ្លៃ។ ចំនួនទឹកប្រាក់ដែលយើងផ្តល់ជូនអ្នក គឺស្មើនឹងចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍នេះ ដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។ កិច្ចសន្យាធានារ៉ាប់រង នឹងកំណត់យ៉ាងជាក់លាក់អំពីជំងឺធ្ងន់ធ្ងរទាំងនោះ។
ប្រសិនបើមានហេតុការណ៍អកុសលណាមួយដែលបណ្តាលឲ្យលោកអ្នកបាត់បង់អវៈយវៈ ឬចក្ខុវិញ្ញាណ ដូចដែលបានធានាដោយអត្ថប្រយោជន៍ធានារ៉ាប់រងនេះ នៅក្នុងអំឡុងពេលធានារ៉ាប់រងរបស់អ្នក យើងនឹងផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍ស្តារនីតិសម្បទា ដើម្បីសម្រាលការចំណាយដែលមិនបានព្រាងទុក។ ក្នុងចំណោម (១) ចំនួនទឹកប្រាក់អត្ថប្រយោជន៍ស្តារនីតិសម្បទា (២) ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រងរបស់អ្នក និង (៣) ចំនួនទឹកប្រាក់បុព្វលាភសរុបដែលអ្នកបានបង់សម្រាប់បណ្ណសន្យារ៉ាប់រងបឋមមុនពេលធ្វើសំណង យើងនឹងផ្តល់ជូនអ្នកនូវចំនួនណាមួយដែលខ្ពស់ជាងគេ ដោយដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។
ប្រសិនបើអ្នកទទួលមរណភាពក្នុងអំឡុងពេលធានារ៉ាប់រង យើងនឹងផ្តល់អត្ថប្រយោជន៍ការពារគ្រួសារជូនដល់អ្នកទទួលផល ដើម្បីជួយជ្រោមជ្រែងការរស់នៅរបស់ពួកគេ។ ក្នុងចំណោម (១) ចំនួនទឹកប្រាក់អត្ថប្រយោជន៍ការពារគ្រួសារ (២) ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រងរបស់អ្នក និង (៣) ចំនួនទឹកប្រាក់បុព្វលាភសរុបដែលអ្នកបានបង់សម្រាប់បណ្ណសន្យារ៉ាប់រងបឋមមុនពេលធ្វើសំណង យើងនឹងផ្តល់ជូនអ្នកនូវចំនួនណាមួយដែលខ្ពស់ជាងគេ ដោយដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។
ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រង (ឬហៅថា តម្លៃគណនីបណ្ណសន្យារ៉ាប់រង) គឺជាចំនួនទឹកប្រាក់ដែលអ្នកនឹងទទួលបានប្រសិនបើអ្នកបញ្ចប់បណ្ណសន្យារ៉ាប់រង នៅក្នុងអំឡុងពេលធានារ៉ាប់រង។ យើងនឹងកំណត់តម្លៃគណនីបណ្ណសន្យារ៉ាប់រងរបស់អ្នកដោយ៖
១. បូកបញ្ចូលនូវទឹកប្រាក់បុព្វលាភដែលអ្នកបានបង់សម្រាប់បណ្ណសន្យារ៉ាប់រងបឋមរបស់អ្នក ជាមួយនឹងការប្រាក់នៃបណ្ណសន្យារ៉ាប់រង ព្រមទាំង
២. ដកកម្រៃបណ្ណសន្យារ៉ាប់រងរបស់អ្នក ការចំណាយលើសំណងរបស់អ្នក (បើមាន) និងចំនួនទឹកប្រាក់ដែលអ្នកបានដកចេញពីបណ្ណសន្យារ៉ាប់រងរបស់អ្នក (បើមាន)។
ការប្រាក់នៃបណ្ណសន្យារ៉ាប់រង និងកម្រៃបណ្ណសន្យារ៉ាប់រង មិនត្រូវបានកំណត់នោះទេ។ យើងរក្សាសិទ្ធិកែប្រែការប្រាក់ និងកម្រៃ សម្រាប់បណ្ណសន្យារ៉ាប់រងរបស់អ្នក ដោយយោងតាមស្ថានភាពនៃអត្រាការប្រាក់ និងលក្ខខណ្ឌប្រតិបត្តិការនៅកម្ពុជា។
យើងនឹងផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍ចំពោះការមិនទាមទារសំណង ប្រសិនបើបណ្ណសន្យារ៉ាប់រង នៅតែមានសុពលភាព នៅចុងបញ្ចប់នៃរយៈពេលធានារ៉ាប់រង ហើយអ្នក (ឬអ្នកទទួលផល) មិនបានធ្វើការទាមទារសំណងពីបណ្ណសន្យារ៉ាប់រងរបស់អ្នក។
អត្ថប្រយោជន៍ចំពោះការមិនទាមទារសំណង គឺជាតម្លៃគណនីសន្យារ៉ាប់រងរបស់អ្នក។ យើងនឹងកំណត់ចំនួនទឹកប្រាក់អប្បបរិមានៃអត្ថប្រយោជន៍ចំពោះការមិនទាមទារសំណង នៅក្នុងកិច្ចសន្យាធានារ៉ាប់រង។ អត្ថប្រយោជន៍ចំពោះការមិនទាមទារសំណង ដែលអាចផ្តល់ជូនអ្នកនៅចុងបញ្ចប់នៃរយៈពេលធានា នឹងមិនអាចទាបជាងចំនួនទឹកប្រាក់នេះទេ ប្រសិនបើអ្នកមិនបំពានខចែង និងលក្ខខណ្ឌពាក់ព័ន្ធនៅក្នុងកិច្ចសន្យារ៉ាប់រង។
ប្រសិនបើតម្រូវការ ឬលទ្ធភាពហិរញ្ញវត្ថុរបស់អ្នក មានការប្រែប្រួលនៅថ្ងៃអនាគត អ្នកអាច៖
១. បង្កើន ឬបន្ថយចំនួនទឹកប្រាក់អត្ថប្រយោជន៍សម្រាប់បណ្ណសន្យារ៉ាប់រងរបស់អ្នក ដោយមានការបញ្ជាក់ពីការធានា និងកំណត់នានាពីយើង ព្រមទាំង/ឬក៏
២. បន្ថែម ឬដកចេញនូវការធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងរបស់អ្នក ដោយមានការបញ្ជាក់ពីការធានា និងកំណត់នានាពីយើង ព្រមទាំង/ឬក៏
៣. បង្កើន ឬបន្ថយទឹកប្រាក់បុព្វលាភនៃបណ្ណសន្យារ៉ាប់របស់អ្នក ដោយមានការកំណត់នានាពីយើង ព្រមទាំង/ឬក៏
៤. ដកប្រាក់ពីតម្លៃគណនីបណ្ណសន្យារ៉ាប់រងទាំងស្រុង ឬដោយផ្នែក។
យើងនឹងជួយអ្នកឲ្យយល់ច្បាស់ពីជម្រើសទាំងឡាយដែលអ្នកមាន នឹងលទ្ធផលរបស់វាចំពោះបណ្ណសន្យរ៉ាប់រងរបស់អ្នក មុនពេលអ្នកសម្រេចចិត្តធ្វើការផ្លាស់ប្តូរណាមួយ។ សូមចំណាំថា ប្រសិនបើអ្នកធ្វើការផ្លាស់ប្តូរខាងលើ នោះចំនួនទឹកប្រាក់អត្ថប្រយោជន៍ចំពោះការមិនទាមទារសំណងអប្បបរិមាដែលត្រូវបានធានា និងកំណត់ក្នុងកិច្ចសន្យារ៉ាប់រង នឹងត្រូវប្រែប្រួល ហើយបណ្ណសន្យារ៉ាប់រងរបស់អ្នកអាចនឹងមិនមានសុពលភាពដល់ចុងបញ្ចប់នៃរយៈពេលធានារ៉ាប់រង។
អ្នកអាចជ្រើសរើសបង់ប្រាក់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងរបស់អ្នកប្រចាំឆ្នាំ (មួយឆ្នាំម្តង) ប្រចាំឆមាស (៦ខែម្តង) ឬប្រចាំខែ (មួយខែម្តង)។ ប្រសិនបើអ្នកបង់ប្រចាំឆ្នាំំ អ្នកនឹងចំណាយ កាន់តែតិច ដូចដែលមានបង្ហាញក្នុងការគណនាប្រាក់បុព្វលាភសម្រាប់អ្នក។ ហើយប្រសិនបើអ្នកធ្វើការទាមទារសំណង ការបង់ប្រាក់បុព្វលាភប្រចាំឆ្នាំអនុញ្ញាតឲ្យយើងអាចផ្តល់សំណងជូនអ្នកបានយ៉ាងពេញលេញ ហើយច្រើនជាងការបង់ប្រចាំឆមាស ឬប្រចាំខែ។
អ្នកអាចបង់ប្រាក់បុព្វលាភបណ្ណសន្យារ៉ាប់រងរបស់អ្នកតាមរយៈ៖
អ្នកមិនត្រូវបង់ថ្លៃសេវាបង់ប្រាក់នេះឡើយ។
អ្នកត្រូវទាក់ទងមកកាន់ សេវាបម្រើអតិថិជន AIA Client Care យើងខ្ញុំ តាមរយៈ ០៨៦ ៩៩៩ ២៤២ យើងខ្ញុំនឹងជួយលោកអ្នក។
ចូលទៅកាន់គហទំព័រ www.aia.com.kh ចុចលើ AIA របស់ខ្ញុំ >>> “មិនទាន់មានគណនី អេ អាយ អេ? ចុះឈ្មោះទីនេះ” >>> អតិថិជន
ចូលទៅកាន់គហទំព័រ www.aia.com.kh ចុចលើ AIA របស់ខ្ញុំ >>>
ចូលទៅកាន់គហទំព័រ www.aia.com.kh ចុចលើ AIA របស់ខ្ញុំ >>> “ភ្លេចពាក្យសម្ងាត់មែនទេ ពាក្យសម្ងាត់?”
គេហទំព័រនេះប្រើ cookies ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទខូឃីស៍ cookies ដែលយើងប្រមូល គោលបំណងដែលយើងប្រើប្រាស់វានិងវិធីគ្រប់គ្រងការកំណត់ cookies របស់អ្នកនៅក្នុង គោលការណ៍ cookies និង គោលការណ៍ស្តីពីសិទ្ធិឯកជន។