តើអ្វីទៅជាជំងឺមហារីកសុដន់?
ជំងឺមហារីកសុដន់ ជាជំងឺដែលបណ្តាលមកពីកកោសិការបស់សរីរាង្គកាយដុះលូតលាស់ខុសប្រក្រតី។ ដែលចាប់ផ្តើមកើតឡើងនៅក្នុងសុដន់ បង្កើតជាដុំជាលិកាធំមួយដែលហៅថាដុំសាច់សុដន់។ ជំងឺមហារីកសុដន់ជាប់លំដាប់លេខ ២ នៃជំងឺមហារីករបស់ស្ត្រី។ ការរកឃើញជំងឺមហារីកសុដន់ទាន់ពេលវាលានៅដំណាក់កាលដំបូងៗ អាចជួយជីវិតអ្នកបាន!
ហេតុអ្វីបានជាពិនិត្យសុដន់មានសារៈសំខាន់?
ព្រោះបើសិនជាយើងពិនិត្យជាប្រចាំ ហើយរកឃើញថាមានភាពមិនប្រក្រតីណាមួយ យើងនឹងអាចមានវិធានការ និងការព្យាបាលបានទាន់ពេលវេលា ដែលអាចជួយជីវិតអ្នកបាន។
តើគួរពិនិត្យរកមើលជំងឺមហារីកសុដន់នៅអាយុប៉ុន្មាន?
ការពិនិត្យសុដន់ដោយខ្លួនឯងគឺធ្វើឡើងចាប់ពីនៅអាយុ 20ឆ្នាំឡើងទៅ។